km:tipitaka:vin:mv:vin.mv.04.14

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣៣. សីមោត្តន្តិកបេយ្យាលំ

សង្ខេប

កិច្ច​របស់​សង្ឃ​​ចំពោះ​ក្រុម​សង្ឃ​​ដែល​បាន​មក​ដល់​ក្នុង​សីមា​នៅក្នុង​ពេលបវរណា។

mv 04.14 បាលី cs-km: vin.mv.04.14 អដ្ឋកថា: vin.mv.04.14_att PTS: ?

សីមោត្តន្តិកបេយ្យាលំ (ទី១៣៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣៣)

[៣៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះមិន​ដឹងជា មានពួកអាវាសិកភិក្ខុ​ឯទៀត កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ​មិនដឹងថា មានពួក​អាវាសិកភិក្ខុ​ឯទៀត ​ដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត ​កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​កំពុង​ដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ ​មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​បានដើរចូល​មកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាវាសិកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាគន្តុកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ត្រូវជា​៧០០តិក តាមរបៀប​បេយ្យាលមុខ។

 

km/tipitaka/vin/mv/vin.mv.04.14.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann