User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.15

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣៤. ទិវសនានត្តំ

សង្ខេប

កិច្ច​បវរណា​ចំពោះ​សង្ឃ​ដែល​ប្រកាន់​ថ្ងៃ​ឧបោសថ​ផ្សេងគ្នា។ រឿង​​ពួក​អាវាសិក​ភិក្ខុ​ប្រកាន់​​ថា​ថ្ងៃ​ដប់​បួន តែ​ពួក​​អាគន្តុក​ភិក្ខុ​ប្រកាន់​​ថា​ថ្ងៃ​​ដប់​ប្រាំ។

mv 04.15 បាលី cs-km: vin.mv.04.15 អដ្ឋកថា: vin.mv.04.15_att PTS: ?

ទិវសនានត្តំ (ទី១៣៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣៤)

[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ​ ប្រកាន់​ថា ថ្ងៃ​១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ប្រព្រឹត្ត​តាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ​ប្រព្រឹត្តតាម​ពួកអាគន្តុកភិក្ខុ​ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ​យល់ថា ថ្ងៃ​១៤។ បើពួកអាវាសិកភិក្ខុ ​មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ​ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១កើត ឬ១រោច ពួក​អាគន្តុក​ភិក្ខុ​យល់​ថា ​ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ មានចំនួន​ច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ​ ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើ​ស្មើៗគ្នា​ទេ មិនត្រូវពួកអាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ ដល់ពួក​អាគន្តុកភិក្ខុឡើយ ត្រូវពួក​អាគន្តុកភិក្ខុ ​ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួក​អាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​​អាគន្តុកភិក្ខុ​ ឬត្រូវ​ទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ ​យល់​ថា​ថ្ងៃ​១កើត ឬ១រោច។ បើ​ពួក​អាវាសិកភិក្ខុ​​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី ​ដល់អាវាសិកភិក្ខុ ឬត្រូវ​ទៅកាន់ទី​ក្រៅ​សីមា។ បើពួកភិក្ខុទាំងនោះ ​ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវ​​ទៅ​កាន់ទី​ក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួក​អាគន្តុកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុឡើយ​ ត្រូវពួកអាវាសិកភិក្ខុ ​ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។

 

km/tipitaka/vin/mv/vin.mv.04.15.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann