User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.19

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣៨. គន្តព្វវារោ

សង្ខេប

ឳកាស​ដែល​អាច​ចេញ​ពី​អាវាស​បាន​នៅ​ក្នុង​ថ្ងៃ​បវរណា។ រឿង​​ភិក្ខុ​គួរ​ទៅ​កាន់​អាវាស​​ដែល​មាន​​ភិក្ខុ​​ក្នុង​ថ្ងៃ​បវារណា។

mv 04.19 បាលី cs-km: vin.mv.04.19 អដ្ឋកថា: vin.mv.04.19_att PTS: ?

គន្តព្វវារោ (ទី១៣៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣៨)

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ មានសំវាសស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ​ អាចទៅ​ទាន់​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស ឬទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុមានសំវាសស្មើគ្នា ហើយភិក្ខុ​ក៏ដឹងថា អាវាស​ណាអាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។

 

km/tipitaka/vin/mv/vin.mv.04.19.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann