km:tipitaka:vin:mv:vin.mv.05.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៥០. ឱមុក្កគុណង្គុណូបាហនានុជាននា

សង្ខេប

ព្រះ​ពុទ្ធ​បានអនុញ្ញាតអោយ​ទទួល​​ស្បែក​ជើងជាន់​ច្រើន​ចាស់។

mv 05.04 បាលី cs-km: vin.mv.05.04 អដ្ឋកថា: vin.mv.05.04_att PTS: ?

ឱមុក្កគុណង្គុណូបាហនានុជាននា (ទី១៥០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥០)

[៥៥] គ្រានោះឯង ព្រះមាន​ព្រះភាគទ្រង់​ស្លៀកស្បង់ក្នុងវេលា​ព្រឹកព្រហាម ហើយប្រដាប់​បាត្រនិង​ចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺ​សមណៈ​តាម​ក្រោយ)។ ភិក្ខុនោះខ្ចកជើង​ ដើរតាមក្រោយៗ ​ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង​៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ​ ទ្រង់យាង​មក​ពី​ចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើង​ចេញ ហើយចូលសំដៅ​ទៅព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចចូល​ទៅរក​ភិក្ខុនោះ លុះចូល​ទៅ​ដល់​​ហើយ ក៏ក្រាបថ្វាយបង្គំ​ភិក្ខុនោះហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសក​នោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ​ទទួល​យកស្បែកជើង​ចុះ។ ភិក្ខុ​នោះ​តបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង​៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគ​បានទ្រង់​ហាមរួចជាស្រេចហើយ។ ព្រះអង្គមាន​បន្ទូលថា នែភិក្ខុ ចូរអ្នក​ទទួល​យកស្បែកជើង​នេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​បានធ្វើ​នូវធម្មីកថា​ ក្នុងវេលានោះ រួចទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​៤ជាន់​ឡើងទៅ ដែល​គេពាក់ហើយ​ដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ពាក់​ស្បែក​ជើង​៤ជាន់​ឡើងទៅ ដែលជាស្បែកជើង​ថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.05.04.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann