km:tipitaka:vin:mv:vin.mv.05.08

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៥៤. ឧច្ចាសយនមហាសយនបដិក្ខេបោ

សង្ខេប

ព្រះ​ពុទ្ធបាន​បញ្ញត្តិពីការ​ប្រើ​ប្រាស់​សម្ភារៈនៅ​ក្នុង​ទី​អាសនៈ​ដូច​ជា​គ្រែ​ខ្នើយ​កម្រាល​។

mv 05.08 បាលី cs-km: vin.mv.05.08 អដ្ឋកថា: vin.mv.05.08_att PTS: ?

ឧច្ចាសយនមហាសយនបដិក្ខេបោ (ទី១៥៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥៤)

[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់​ឧច្ចាសយនៈ (គ្រែកន្លង​ហួស​ប្រមាណ) និងមហាសយនៈ (គ្រឿង​កម្រាលមិនគួរ) អាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល​ពណ៌​ស ដែលគេធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាលដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់​ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ​1) )១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅ​កាន់​វិហារ​ចារិក បានឃើញហើយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល ​ដែលមានពណ៌​ស ធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់​ដោយគរ ជា​ប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និង​ខ្លាធំ​ជា​ដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្ស (កម្រាល ​ដែល​ធ្វើ​ដោយ​ឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ​)១ កោសេយ្យ (កម្រាល​ដែលធ្វើ​ដោយ​សរសៃសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មម​ពួក​ស្រីរបាំ​១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​ សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាល​សម្រាប់​​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល​ដែល​គេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មាន​ពណ៌​​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

 

1)
រតនៈ សំដៅយកកែវ​មុក្តា កែវមណី សង្ខ ថ្ម មាស និងប្រាក់​ជាដើម។
km/tipitaka/vin/mv/vin.mv.05.08.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann