ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ
ព្រះពុទ្ធបានអនុញ្ញាតអោយទទួលទីអាសនៈ ដែលគេចងខ្សែស្បែកបាន។ ព្រះពុទ្ធមិនបានអនុញ្ញាតអោយប្រើស្បែកជើង នៅក្នុងស្រុកក្រៅពីពេលមានជម្ងឺ។
mv 05.10 បាលី cs-km: vin.mv.05.10 អដ្ឋកថា: vin.mv.05.10_att PTS: ?
គិហិវិកតានុញ្ញាតាទិ (ទី១៥៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១៥៦)
វេលានោះឯង មានវិហារ1) ដែលពួកជនបានរុំចងដោយខ្សែស្បែកទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់តែចងបាន។
[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើង ហើយចូលទៅកាន់ស្រុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)ចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ តែវៀរចាកស្បែកជើង ក៏មិនអាចនឹងដើរចូលទៅកាន់ស្រុកបានឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺ ពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន។