User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.07.07

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កឋិនក្ខន្ធកៈ

១៩៣. សមាទាយបន្នរសកាទិ

សង្ខេប

អំពី​ដោះ​កឋិន​ផ្សេងៗ​គ្នា​ទៀត។

mv 07.07 បាលី cs-km: vin.mv.07.07 អដ្ឋកថា: vin.mv.07.07_att PTS: ?

សមាទាយបន្នរសកាទិ (ទី១៩៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១៩៣)

[១៤] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរចៀសចេញទៅ។ (ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារចុះ)។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ នាំយក​ចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ (ពាក្យយ៉ាងនេះ ប្រហែលនឹងសមាទាយវារៈ បណ្ឌិត​គប្បីសំដែង​ឲ្យពិស្តារចុះ)។

 

km/tipitaka/vin/mv/vin.mv.07.07.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann