km:tipitaka:vin:mv:vin.mv.08.27

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២២៨. សព្វនីលកាទិបដិក្ខេបកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.27 បាលី cs-km: vin.mv.08.27 អដ្ឋកថា: vin.mv.08.27_att PTS: ?

សព្វនីលកាទិបដិក្ខេបកថា (ទី២២៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២២៨)

[៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទ្រទ្រង់1) ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងសុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ (ពណ៌ខ្នងក្អែប) ទ្រទ្រង់ចីវរលឿងទុំសុទ្ធ (ពណ៌ដូចផ្កាឈូក) ទ្រទ្រង់ចីវរមានជាយមិនបានកាត់ចេញ ទ្រទ្រង់ចីវរមានជាយវែង ទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ ទ្រទ្រង់ចីវរមានជាយជាផ្លែឈើ ទ្រទ្រង់អាវ ទ្រទ្រង់មួក ទ្រទ្រង់​សំពត់ឈ្នួត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរ មានជាយ​ មិនបានកាត់ចេញ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរ មានជាយជាផ្លែឈើ មិនត្រូវទ្រទ្រង់អាវ មិនត្រូវទ្រទ្រង់មួក មិនត្រូវ​ទ្រទ្រង់​​សំពត់ឈ្នួត ភិក្ខុណាទ្រទ្រង់​ ត្រូវអាបត្តិទុក្កដ។

 

1)
នេះជាពាក្យសាធារណៈ នឹងហៅថា​ស្លៀក ឬហៅថាដណ្តប់ ឬហៅថា ពាក់ និងជួតជាដើមក៏បាន ហៅតាម​សមគួរ ​ដល់របស់ដែលប្រើ​ប្រាស់។
km/tipitaka/vin/mv/vin.mv.08.27.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann