ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្បេយ្យក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 09.15 បាលី cs-km: vin.mv.09.15 អដ្ឋកថា: vin.mv.09.15_att PTS: ?
អប្បដិនិស្សគ្គេ ឧក្ខេបនីយកម្មកថា (ទី២៤៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៤៨)
ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញសោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។