តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក » សន្ថវវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 168 បាលី cs-km: sut.kn.jat.168 អដ្ឋកថា: sut.kn.jat.168_att PTS: ?
សកុណគ្ឃិជាតក ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៦៨. សកុណគ្ឃិជាតកំ (២-២-៨))
[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក ដោយកំឡាំងរហ័ស ឆាបនូវសត្វប្រចៀចដែលទំនៅលើ (អាចម៍បំណះ) ជាទីគោចរ (របស់ខ្លួន) ក៏ដល់នូវសេចក្ដីស្លាប់ ដោយហេតុនោះទៅ។
[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌ដោយឧបាយ ត្រេកអរក្នុងទីគោចរជារបស់បិតា ឃើញនូវប្រយោជន៍របស់ខ្លួន ហើយប្រាសចាកសត្រូវ នៅរីករាយ។
ចប់ សកុណគ្ឃិជាតក ទី៨។