តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក » ឧបាហនវគ្គ ទី៩ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 237 បាលី cs-km: sut.kn.jat.237 អដ្ឋកថា: sut.kn.jat.237_att PTS: ?
សាកេតជាតក ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៣៧. សាកេតជាតកំ (២-៩-៧))
[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះ ក្នុងលោកនេះ។
[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់នោះ រមែងកើតដោយហេតុពីរយ៉ាង គឺដោយធ្លាប់នៅរួមគ្នា ក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នាក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹក ដោយហេតុពីរយ៉ាង គឺទឹក ១ ភក់ ១។
ចប់ សាកេតជាតក ទី៧។