តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » កុដិទូសកវគ្គ ទី៣ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 324 បាលី cs-km: sut.kn.jat.324 អដ្ឋកថា: sut.kn.jat.324_att PTS: ?
ចម្មសាដកជាតក ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣២៤. ចម្មសាដកជាតកំ (៤-៣-៤))
[៥៩៤] (ចម្មសាដកបរិព្វាជក ពោលថា) ឱ ពពែដ៏ប្រសើរនេះ ជាសត្វជើង ៤ មានសភាពល្អ ដ៏ចំរើនល្អ មានមារយាទ ជាទីស្រឡាញ់ មានយស តែងគោរពព្រាហ្មណ៍អ្នកបរិបូណ៌ដោយជាតិ និងមន្ត។
[៥៩៥] (បណ្ឌិតពាណិជពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកកុំស្និទ្ធស្នាលនឹងសត្វជើង ៤ ដោយការឃើញមួយរំពេចឡើយ ដ្បិតសត្វពពែនេះ ប្រាថ្នានឹងធ្វើនូវការប្រហារដ៏មាំ បានជាថយក្រោយ និងព្រលែងនូវការប្រហារឲ្យងាយ។
[៥៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ឆ្អឹងភ្លៅរបស់ព្រាហ្មណ៍ក៏បាក់ អម្រែករបស់ព្រាហ្មណ៍ក៏ធ្លាក់ចុះ ទ្រព្យទាំងអស់របស់ព្រាហ្មណ៍ ក៏បែកហើយ ព្រាហ្មណ៍លើកដៃទាំងពីរឡើង កន្ទក់កន្ទេញថា ពពែស្ទុះមកសម្លាប់ព្រហ្មចារីបុគ្គល។
[៥៩៧] (បរិព្វាជក និយាយតទៅទៀតថា) ខ្ញុំជាមនុស្សឥតប្រាជ្ញា ត្រូវពពែបុះសម្លាប់ក្នុងថ្ងៃនេះយ៉ាងណា បុគ្គលណា សរសើរបុគ្គលដែលមិនគួរបូជា បុគ្គលនោះ ត្រូវគេសម្លាប់ ដេកនៅ (ក្នុងទីនេះ) យ៉ាងនោះដែរ។
ចប់ ចម្មសាដកជាតក ទី៤។