(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 350 បាលី cs-km: sut.kn.jat.350 អដ្ឋកថា: sut.kn.jat.350_att PTS: ?
ទេវតាបញ្ហជាតក ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣៥០. ទេវតាបញ្ហជាតកំ (៤-៥-១០))
[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារដោយដៃទាំងពីរផង ដោយជើងទាំងពីរផង ប្រហារនូវមាត់ផង បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់នៃគេ ហេតុនោះ ព្រះអង្គយល់ថាបុគ្គលណា។
[៦៩៩] បុគ្គលណា ជេរប្រទេចតាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នានូវការមកដល់បុគ្គលនោះ បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា។
[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាសប្រាប់ឲ្យឮដោយពាក្យឡូឡា បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា។
[៧០១] ពួកអ្នកនាំយកទៅ បាននាំយកបាយផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដោយពិត បពិត្រមហារាជ ពួកអ្នកនាំយកទៅនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា។
ចប់ ទេវតាបញ្ហជាតក ទី១០។
ចប់ ចុល្លកុណាលវគ្គ ទី៥។
ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ
និយាយអំពីស្រីធ្វើសេចក្ដីត្រេកអរដល់ពួកបុរស ១ ព្រះពោធិសត្វបានរើខ្លួន ១ មេក្រៀលនៅក្នុងដំណាក់ស្ដេច ១ វត្តុធ្វើសក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែកដ៏ប្រសើរ ១ ការចេញអំពីព្រៃ ១ នាយសារថី ១ ប្រហារដោយដៃ ១ ត្រូវជា ១០។
ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ
កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គ គំរប់ជា ៥ លោកសំដែងល្អហើយ។
ចប់ ចតុក្កនិបាត។
ចប់ ភាគ៥៨ ។