User Tools
Site Tools
km:vappadhamma:cpap_pros_cpap_srei
Differences
This shows you the differences between two versions of the page.
Link to this comparison view
Both sides previous revisionPrevious revision
Last revisionBoth sides next revision
km:vappadhamma:cpap_pros_cpap_srei [2018/11/08 14:48] – [បទភុជង្គលីលា] Johannkm:vappadhamma:cpap_pros_cpap_srei [2018/11/09 05:14] Cheav Villa
ខ្សែ 1: ខ្សែ 1:
+[[km:index|{{km:img:home.png}}]] [[km:vappadhamma:index|វប្បធម៌់ និង កម្ពុជា]] >> **[[km:vappadhamma:cpap_pros_cpap_srei|ច្បាប់ប្រុស និង ច្បាប់ស្រី]]** [[km:vappadhamma:index#cpap_pros_cpap_srei|{{km:img:question_16.gif}}]]
+====== ច្បាប់ប្រុស និង ច្បាប់ស្រី ======
+ការផ្សាយរបស់\\
+សម្រែកសិង្ហ\\
+បានជាវដុំនៅ\\
+តូបលេទ ១០ វិថីឧកញ៉ាផ្លុង\\
+ភ្នំពេញ\\
+គ.ស. ១៩៥៧
+{{ cpap_pros_cpap_srei.jpg?250 }}
+===== ច្បាប់ស្រី =====
+==== បទភុជង្គលីលា ====
នេះបទប្រាកដចងជា ភុជង្គលីលា ចងជា\\
+ច្បាប់ស្រី។ កាលនាងឥរន្ទវតី ចរចាកតាមប្តី\\
+ គឺបណកយក្សា។ នាងវិមលាជាព្រះមាតា \\
+បើបន្ទូលថាហៃកូនពិសី។ នាងនឹងត្រាប់\\
+ត្រង់ តាមប្តី ចេញចាកអំពី ពិភពនាគនេះ។ \\
+ទៅស្ថានមនុស្សលោក នាយអេះ ចូលនាងចាំចេះ\\
+បំរើស្វាមី។ ធ្វើវត្តប្រតិបត្តិប្រក្រតី កុំអោយស្វាមី\\
+អាក់អន់ចិន្តា។ នាងអើយគម្តែងក្រឡា ជា \\
+ម្ចាស់សិរសា កូនកុំមាក់ងាយ។ ហៃកូនស្រី\\
+ស្ងួនមាសម្តាយ ក្រណាស់នាងអើយ តាម\\
+ដោយច្បាប់ស្រី។  ក្រមួយមិនបានសំដី ពាក្យ\\
+ទន់តិចនៃ ឲ្យញាតិចូលចិត្ត ក្រមួយមិនចេះរិះ\\
+គិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។ \\
+ទោះមានមិនមានក្តីណាពាក្យ ផ្អែមចរចា ទើប\\
+គេស្រលាញ់។ កុំជួចិត្តស្មូកំណាញ់ មិនមាន\\
+អស់អញ នឹងញាតិសន្តាន។ កើតយស\\
+របស់ផងបាន កើតសុខក្សេមក្សាន្ត ពីព្រោះ\\
+កូនស្រី។ ទោះនឹងនិយាយ ស្រដីការកេរ្តិ៍ជា\\
+ស្រី កុំស្តីលេះលោះ។ ថាលេងដូចក្មេងញ៉េះ\\
+ញ៉ោះ ឃើញប្រុសកំឡោះ សរសៀរចូលជិត។ \\
+សើចច្រៀងបញ្ជៀងមិនគិត ប្រុសព្រើលបាន\\
+ចិត្តវាហានដោយសារ។ ហៅស្រីអប្រិយឥតការ\\
+ឥតមានឥរិយា មារយាទក្នុងខ្លួន។ សើវើពុំធ្វើ\\
+នឹងនួន ស្រដីមិនមួន មិនមានអៀនអន់។ ឃើញ\\
+បៀងបែរគយគន់ សើចសួរចំអន់ ចំអកឲ្យ\\
+ប្រុស។ ហៅស្រីអប្រិយ៌ទុរយស មិនគិត\\
+ខ្លួនខុស មារយាទក្រិត្យក្រម។ ធ្វើការអង្គុយ\\
+ច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី។ មិន\\
+កោតមិនខ្លាចចិត្តប្តី ឲ្យប្រុសដទៃ មាក់ងាយប្តី\\
+ណា។  ហៅស្រីឥតលក្ខិណា ឥតមានឥរិយា\\
+មារយាទពុំសម។ ធ្វើការផងណាប្រើខំ ទោះ\\
+ត្បាញចាក់ដំ នាងខំឲ្យហើយ។ កុំទុកទៅមុខ\\
+ទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា\\
+ទោះធ្វើហូលគោមគាតផ្កា ដាក់ត្បាញហើយ ណា\\
+បានស្រេចសឹមធ្វើ។ ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ\\
+ហើយកុំឲ្យដើរ លេងផ្ទះគេណា។ ឱស្ងួនខ្លឹម\\
+ខ្លួនរក្សា នាងខំធ្វើការទាន់ខ្លួនក្រមុំ។ មាន\\
+ប្តីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត។ \\
+ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត\\
+យំទារតែស៊ី។ រីងព្រួយទាំងមួយទាំងពីរ រក\\
+បានឲ្យស៊ី ទើបបានបាត់មាត់។ ទោះកាន់ការធ្វើ\\
+ឲ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ។ \\
+កុំទុកក្នុងស្មុកស្មូញនៅ ក្រែងដល់យូរទៅ ខាត\\
+ខូចអសារ។ ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា\\
+កុំភ្លេចស្មារតី។ ចូររករៀនយកច្បាប់ស្រី ឲ្យ\\
+កោតខ្លាចប្តី គម្តែងក្រឡា។ ធ្វើវត្តប្រតិបត្តិ\\
+សោតណា ឲ្យនាងរក្សា ភ្នក់ភ្លើងទាំងបី។ \\
+ឲ្យកាត់ឲ្យគង់ប្រក្រតី សព្វថ្ងៃកុំបី ភ្លេចផ្លុំឲ្យ\\
+ឆេះ។ ក្រែងរាលដូចដាលព្រាយប្រេះ កើតក្តៅ\\
+រលេះ រលាកអស់អង្គ។ ភ្លើងក្រៅកុំនាំទៅក្នុង\\
+ឲ្យឆេះបំផ្លុង រឹងផ្លុំបង្កាត់។ ភ្លើងក្នុងមិនប្រុងប្រយ័ត្ន\\
+នាំមកបង្កាត់ ឲ្យឆេះឯក្រៅ។ អុជអាលបណ្តាល\\
+ឲ្យក្តៅ ដាលដល់កូនចៅអសោចិអប្រិយ៏។ \\
+ឲ្យនាងខំប្រុងស្មារតី មើលភើ្លងទាំងបី រក្សាឲ្យ\\
+គង់។ ភ្លើងនោះឲ្យគុណពុំលង់ នឹងបានឧត្តុង្គ\\
+ឧត្តមកន្លង កើតយសរបស់ទ្រព្យផង បរិបូណ៌\\
+ឥតហ្មង ប្រសើរក្តាត់ណា។ ភ្លើងមួយនោះឲ្យ\\
+រក្សា គឺគុណមាតា បិតាស្ងួនគ្រង។ ឲ្យនាងធ្វើ\\
+ដោយគន្លង ប្រណិប័តន៏កុំឆ្គង នឹងម្តាយឪពុក។ \\
+ឪ្យខំថែទាំញិកញ៉ុក ចំណីចំណុក ចំណង់អាត្មា។ \\
+កុំឃ្លានទុកស៊ីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូន-\\
+ជាប្រក្រតី។ ពាក្យពេចន៏ការកិច្ចអ្វីៗ អត់ឱនកុំបី\\
+ឲ្យអាក់ចិន្តា។ ភ្លើងមួយគម្តែងក្រឡា គឺប្តីអាត្មា\\
+ឋិតឋេររួមរក្ស។ ឲ្យនាងប្រណិប័តន៏ជៀងជាក់\\
+កុំធ្វើឲ្យអាក់ ឲ្យអន់ចិត្តប្តី។ អន់ឱនខ្លាចខ្លួនជាស្រី\\
+កុំឲ្យស្រដី ទុកគេជាស្មើ។ ទោះកើតហេតុភេទ\\
+សារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្តាប់។ \\
+ទោះបីស្រដីពុំគាប់ ពុំគួរឲ្យប្រាប់ បានដឹងដល់\\
+ម្តាយ កើតខឹងរែងរឹងខ្ចរខ្ចាយ ឮពាក្យពីម្តាយ\\
+ខ្សិបខ្សៀវប្រាប់ប្តី។ មិនក្សាន្តបែកបានពីរបី កើត\\
+ជាសំដី សួរចុះសួរឡើង។ ពុំស្ងាត់ស្ងៀមមាត់\\
+ចចើង ជជែកនាំឡើង ចចើងមិនបាត់។ តតាំង\\
+ពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឲ្យបាត់ ឲ្យបានទី\\
+សុខ។ ជជែកស្ទើរបែកទាំងស្រុក មិនមានហៅ\\
+សុខ យូរលង់ឡើយនៃ។ នេះហៅភ្នក់ភ្លើងទាំងបី\\
+ម្តាយផ្តាំកូនស្រី ឲ្យខំថែរក្សា។ នាងអើយ\\
+គម្តែងក្រឡា ខុសឆ្គងម្តេចម្តា ម្តាយផ្តាំកូន\\
+ស្រី ឲ្យអត់សង្កត់ហប្ញទ័យ កូនកុំស្រដី\\
+ដើមប្តីកំបាំង កុំជេរកុំចេញជាខ្មាំង ខ្សត់ខ្សោយ\\
+ខ្លៅខ្លាំង នាងកុំមើលងាយ។ ល្ងង់ខ្សោយប្រើឲ្យ\\
+និយាយ ណែនាំលេងលាយ ឲ្យស្រួលវាចា។ \\
+ទោះបើស្រដីម្តេចម្តាល ខេខឹងជេរថា បោះពាក្យ\\
+ទម្ងន់។ ក្រោធក្រេវឆុរឆេវមិនអន់ មិនអាក់\\
+ស្រាកស្រន្ត ដោយចិត្រគ្នាន់ក្នាញ់។ រទូរទាំ\\
+ទន្ទេញ ជេរថាជន្លេញ ដ្បិតទាស់នឹងចិត្រ។ \\
+ឲ្យកូនស្រីស្ងួនខំអត់ ឲ្យបានរលត់ រលាយកំ-\\
+ហឹង។ កុំឲ្យកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នក\\
+ជាស្វាមី។ ខេខឹងក្រញឹងសំដី មិនគិតខ្លួនស្រី\\
+ស្រដីទ្រគោះ។ ប្រកែកស្តីពាក្យគំរោះ គំរាម\\
+បញ្ជោះ បញ្ជោរឲ្យខឹង។ រឹងរុសមើលមុខសំឡឹង\\
+សំឡក់ទៅវឹងចចើងនាំឈ្លោះ។ រឹងឆ្លងឆ្លើយពាក្យ\\
+បញ្ជោះ បំបែកជាឈ្លោះ បំបែមិនទៀង ជេរ\\
+ថាឆ្កែឆ្មាបំព្រៀង ដៀលត្មេះបញ្ជៀង បញ្ជឿ\\
+ចិត្តប្តី។ បោកបោះទ្រគោះអ្វីៗ ចាក់ចោលទៅដី\\
+បែកបាក់ពុំគិត។ មិនស្រួលទទួលបាត់មាត់\\
+ម្នះម្នេញក្នុងចិត្ត។ ឲ្យបានប្តីចាញ់។ ទើបបាន\\
+សុខចិត្តជាវិញ ហៅស្រីម្នះមិញ អាប់កេរ្តិ៍យស\\
+ឆ្ងាយ។ ហៃកូនស្រីស្ងួនមាសម្តាយ ខុសណាស់\\
+នាងអាយ កុំធ្វើដូចគេ។ ទោះបីបើប្តីនាងជេរ\\
+នាងចូលទៅឯ ដំណេកគិតសិន ចេញមកនាង\\
+យកពាក្យទន់ ស្រដីឲ្យអន់ ស្រាយទោសនោះ\\
+ទៅ។ ទោះបីបើប្តីប្រដៅ ចូរនាងចាំនៅ ទុក\\
+ក្នុងអាត្មា។ ពាក្យពេចន៏ពុំភ្លេចឡើយណា ក្រែង\\
+ឆ្គងម្តេចម្តា ដ្បិតបានផ្តាំស្រាប់។ ព្រោះ\\
+ឯងមិនក្រែងមិនស្តាប់ ពាក្យគេបង្គាប់ បង្កើត\\
+តែឈ្លោះ។ ឥតសុខអាក្រក់តែឈ្មោះ ឮតែ\\
+ប្រឈ្លោះ មិនចេះហៅល្ហែ។ នេះពុំរាប់ជាស្រីទេ\\
+ជាអ្នកប៉ោឡែ ចិត្តចោរដកទង។ ឲ្យមាត់\\
+បង្រ្គបប្តីផង ឲ្យគេស្តាប់ហោង ថាឯងគ្រាន់\\
+បើ។ គឺមោះនាងនោះមិនប្រើ មិនបើកឲ្យ\\
+ដើរ បញ្ចើឲ្យទេ។ ទោះបីប្តីប្រើមាសមេ កុំ\\
+កូនដំអែ ដំអក់មិនទៅ។ ឆ្ងាយជិតកុំនិត្យរង់នៅ\\
+ក្រោកក្រេសដើរទៅ។ កុំឲ្យប្តីជេរ។ កុំទៅយូរ\\
+នៅផ្ទះគេ រវល់ទំនេរ រវៀសមកណា។ ឱកូន\\
+ខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង។ \\
+មិនថាដ្បិតល្អរូបរាង មិនរើសដ្បិតជាង ចេះការ\\
+ទាំងគ្រប់។ មិនបានស្គាល់ទីគោរព ស្គាល់តែឧប-\\
+ទ្រព ទាំងដប់ប្រការ។ ហៅតែនឹងល្អរូបា តិច\\
+ហើយចេះការ គួរកោតដោយយ៉ាង។ មួយល្អ\\
+រូបសស្រឡាង ឥតគេផ្ទឹមខាង ច្បាប់ផងមិន\\
+ចេះ។ ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ\\
+ការសោតសមគួរ។ គឺមោះនាងនោះមិនជួ ចេះ\\
+នឹងសមគួរ ស្គាល់អស់ឥរិយា។ នេះឯងពីព្រេង\\
+លោកថា ហៅល្អរូបា កបកល្យាណី។ \\
+ហៃកូនស្រីស្ងួនពិសី ម្តាយប្រាប់អំពី ឧបទ្រព\\
+ចង្រៃ។ កាន់ក្បាលប្តីហើយរកចៃ មិនបាន\\
+លើកដៃ បិតទូលសំពះ។ លោកទុកស្មើកុក\\
+ទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។ កន្លងជើងប្តី\\
+ពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្តី។ \\
+ស្មើសត្វលលកខ្មោចខ្មី ហើរច្រាស់អប្រិយ៏ កើត\\
+ព្យាធិរោគា។ ចង្រៃមួយនៃរាល់គ្នា ចេញចូល\\
+មាត់ទ្វារ ពុំបានបិទបាំង។ ធ្វេសប្រាណខុស\\
+ខានមិនរាំង មិនរុញបំបាំង មើលយល់សាយ\\
+សុស។ ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលចុះ យក\\
+ទ្រព្យទាំងឡាយ។ ស្រីមួយសើចលេងក្អាកក្អាយ\\
+ឮលេចចម្ងាយរំលងផ្ទះបី។ ស្មើសត្វចចាតបក្សី\\
+ចូលភូមិផងក្តី ចង្រៃក្តាត់ណា។ ស្រីមួយដាក់ដេក\\
+កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្តី។ ទុកស្មើពស់\\
+ក្រាយអប្រិយ៏ ឡើងផ្ទះឥតបី ឥតបើគណនា។ \\
+ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែង\\
+ឆ្ងាយ។ ស្រីមួយសក់វែងអន្លាយ រំសុះរំសាយ\\
+សក់សោតរេរា។ នៅមាត់អណ្តូងមាត់ទ្វារ បី\\
+ដូចមជ្ជរា ឆ្មាលាក់ក្រចក។ ចង្រៃឥតបីបើរក\\
+រេរាសំកក មិនចុកសក់ងាយ។ ស្រីមួយដើរ\\
+ទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក។ \\
+សំពត់ដាច់ដាបមិនគិត ដើរឮគគឹក ស្មើសូររន្ទះ\\
+ញុំាញើរដំណើរលលះ ដាក់ជើងលើផ្ទះគគ្រាំ\\
+គគ្រេង។ កក្រើកទាំងផ្ទះបីល្វែង ដូចកលគេសែង\\
+របស់ចេញទៅ។ ស្រីមួយឃើញទ្រព្យនៅផ្លូវកន្លង\\
+ហួសទៅ មិនចាប់ចេញទុក។ ពុំថេរចំណេរទៅ\\
+មុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។ ទ្រព្យនោះ\\
+រលោះចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ។ \\
+ទោះឆីចំណីនូវបាយ លបលួចកកាយ ពមពុំ\\
+សណ្តាប់។ កូនអើយនេះហើយចូរស្តាប់ ហៅក្តី\\
+ឧបទ្រព ទាំងដប់ប្រការ។ ឲ្យជៀសអស់ទាំង\\
+នេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង។ \\
+គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទ\\
+គាថា។ មួយមាតុមួយមិត្តភរិយា ភាតុភរិយា\\
+ជា- ទាសភរិយាផង។ ទាំងបួនប្រសើរឥតហ្មង\\
+គួរឲ្យចាំចង ទុកក្នុងអង្គា។ រីឯហៅមាតុភរិយា\\
+ប្រពន្ធនោះជា លោកទុកស្មើម្តាយ។ ចរិតបី\\
+ប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៏\\
+ឲ្យប្តី។ បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្តី\\
+ឲ្យបានសក្តិយស។ មួយបើប្តីស្លៀកពាក់ចាស់\\
+យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង។ ចេះរៀប\\
+រណ្តាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្តី។ \\
+មួយបើប្តីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្តី រកថ្នាំសង្កូវ។ \\
+រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើល\\
+ប្តីឲ្យជា។ រីឯហៅភាតុភរិយា ប្រសើរសោភា\\
+ប្រពន្ធស្មើបង។ នោះមានចរិតពីរហោង ដូចប្អូន\\
+និងបង ចិត្តមូលមួយប្រាណ។ មួយធ្វើឲ្យប្តី\\
+ក្សេមក្សាន្ត របស់ប្តីបាន ចេះទុករក្សា។ មួយ\\
+ទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្តី។ \\
+ពុំត្រូវអាស្រ័យអប្រិយ៏ ចេះការកេរ្តិ៏ប្តី បែរបានជា\\
+សុខ។ ទោះបីបើប្តីមានទុក្ខ គិតឲ្យបានសុខ\\
+យកខ្លួនធានា។ មួយសោតឯមិត្តភរិយា មានចរិតជា\\
+បីប្រការមិញ។ បីដូចកលមិត្តសំឡាញ់ មានចិត្ត\\
+អស់អញ មិនឲ្យមានហ្មង។ បីដូចកលប្អូននិងបង\\
+ប្រាសយូរលង់ហោង ទើបមកជួបគ្នា។ មានចិត្ត\\
+ប្រតិព័ទ្ធមហិមា ដ្បិតបានជួបគ្នា មិនឲ្យមានហ្មង។ \\
+មួយមានមាយាទកន្លង ទោះឃើញប្រុសផង មិន\\
+ល្អៀងចិត្តទៅ។ រីទាសភរិយានោះកូវ ក្នុងមាត្រា\\
+ត្រូវ ប្រពន្ធខ្ញុំប្តី។ ចរិតប្រាំប្រការខ្មី មួយចិត្តខ្លាចប្តី\\
+ក្រែងប្តីវាយជេរ។ ប្រុងចិត្តការគិតខ្មាសគេ មិន\\
+ឲ្យប្តីជេរ បន្ទោសខ្លួនបាន។ ទោះបើខឹងក្រៃប៉ុន្មាន\\
+មិនចេះហៅហ៊ាន ឆ្លើយឈ្លោះតមាត់។ មួយ\\
+ទោះប្តីនោះកាចក្តាត់ ខឹងដល់វាយវាត់ ជេរ\\
+ចោរដកទង។ មិនហ៊ានឆ្លើយឈ្លោះរំលង តតប\\
+ទៅផង ក្រែងលឺកេរ្តិ៍ឆ្ងាយ។ មួយចេះប្រដាប់\\
+រៀបបាយ ប្តីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។ \\
+អត់ទ្រាំទំរាំប្តីមក ជួបជុំទើបយក បរិភោគផងគ្នា។ \\
+នេះឯងហៅថាទាសភរិយា សម្តេចភគវា ទេសនា\\
+ប្រោសប្រាប់។ បើអស់ស្រីណាបានស្តាប់\\
+យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។ \\
+លុះអស់អាយុក្សិណក្ស័យ បានទៅកើតព្ធ\\
+តុសិតសួគ៌នាយ។ នឹងបានក្សេមក្សាន្តពណ្ណ-\\
+រាយ សេពសុខសប្បាយ និរទុក្ខភ័យា។\\
+រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមាន\\
+បួន។ កុំឲ្យយកទុកក្នុងខ្លួន ឲ្យជៀសចេញជួន\\
+កើតកម្មវេរា។ មួយចិត្តគំនិតចងជា ឆ្លាស\\
+ឆ្លើយបំពារ បំពានឲ្យប្តី ថាឯងគ្រាន់បើ។ ឆ្លើយឆ្លងសួរ\\
+សងបណ្តើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្តីវិញ។ \\
+មួយមិនចង់ធ្វើបំពេញ បង្អាប់ប្តីវិញ ឲ្យថ្កើងខ្លួន\\
+ឯង អាងចេះដៀលតិះពុំក្រែង ឲ្យប្តីស្តាប់ឯង\\
+ដោយចិត្តអន្ធពាល។ មួយមានចិត្តនោះស្រើប\\
+ស្រាល ចង់ត្រេកត្រអាល ចោរចេញក្បត់ប្តី។ មួយ\\
+ចិត្តទ្រើសទ្រុស្តអប្រិយ ចងសម្លាប់ប្តី ស្រឡាញ់\\
+ប្រុសទៀត។ គិតកាប់សម្លាប់បង្សៀត នឹង\\
+យកប្រុសទៀត ធ្វើប្តីមរណា។ រីឯសត្រូវភរិយា\\
+ចរិតពុំជា ប្រាំពីរប្រការ។ មួយមិនខ្លាចប្តីអាត្មា\\
+បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។ មួយរឹង\\
+ទ្រមឹងស្ងៀមស្ងាត់ ប្តីសួរបីម៉ាត់ ពុំស្រដីផង។ \\
+មួយប្តីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូល\\
+ចិត្តស្តាប់។ មួយមិនចង់ឲ្យប្តីគាប់ មិនចង់\\
+ប្រដាប់ ឲ្យប្តីថ្កុំថ្កើង។ មួយទោះនឹងស្រដី\\
+ឡើង ពាក្យធំចចើង ចចេសនឹងប្តី។ មួយនោះ\\
+ប្តីលោះខ្ញុំស្រី វាបំរើប្តី មិនអោយអាក់អន់។ ឃើញ\\
+គាប់រឹងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រច័ណ្ឌ ជេរថា \\
+នាយអាយ។ មួយដ្បិតប្តីមានសហាយ ហួរហែក\\
+សុះសាយ ឲ្យប្តីអាស្រូវ។ រីចោរភរិយា\\
+នោះកូវ ចរិតពុំត្រូវ មានបីប្រការ មួយចង់ចាយ\\
+ទ្រព្យប្តីណា ឲ្យខូចអសារ មិនគង់ជាល្អ។ មួយ\\
+ប្តីឃ្មាតខ្មីខំរក របស់បានមក មិនថែទាំទុក។\\
+លួចឲ្យទៅម្តាយឪពុក ប្តីសួររកមុខ មិនប្រាប់\\
+ឡើយណា។ មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា\\
+ថាឯងរវល់។ ដេកលេងចំខែងអស់កល លុះប្តី\\
+គេយល់ ពុតធ្វើជាឈឺ។ ទទូចដេកថ្ងូរហ៊ឺៗ ប្តី\\
+ហៅមិនឮ ពុតចង់តែស្លាប់។ នេះហៅប្រពន្ធពុំ\\
+គាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ។ លុះ\\
+អស់អាយុភ្ល័បភ្លាយ ធ្លាក់ទៅអបាយ ទាំងបួន\\
+ជំពូក។ តែងនឹងរងទុក្ខសោក រំដោះរួចមក\\
+កើតជាមនុស្សខ្ទើយ។ ហេតុអកុសលនេះហើយ\\
+ដ្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង។ ខុសវត្ត\\
+ប្រតិបត្តិឆ្គាំឆ្គង មិនរៀនមិនរង ខុសនឹងច្បាប់\\
+ស្រី។ មាក់ងាយនោះមានប្រាំបី មានក្នុង\\
+បាលី ព្រះធម៌លោកថា។ មាក់ងាយមួយ\\
+នោះឯងណា ដ្បិតប្តីពិការ មិនបានមួនមាំ។ \\
+ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះ\\
+មេមត់។ មើលប្តីឲ្យជាឆាប់ឆុត ខឹងវិញមិនអត់\\
+បន់ប្តីឲ្យស្លាប់។ មាក់ងាយមួយប្តីខ្សត់ទ្រព្យ\\
+គ្មានកេរ្តិ៍កោះគាប់ ស្មើរនឹងអាត្មា។ ដៀលត្មេះ\\
+ថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើប\\
+គ្មានរបស់។ មាក់ងាយដ្បិតប្តីអប្បយស ឯង\\
+ត្រកូលខ្ពស់ ពូជពង្សពុំស្មើរ។ ឆ្មើងខ្លួនឲ្យប្តីបំរើ\\
+ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស។ \\
+មាក់ងាយមួយ ដ្បិតប្តីល្ងង់ខ្មៅខ្លួនទ្រមង់ ទ្រមក់\\
+យឺតយូរ។ ដៀលត្មះពុំចេះអាសូរ សំដីខ្មោះខ្មូរ\\
+មិនក្រែងប៉ុនសក់។ ម៉ាក់ងាយមួយប្តីអាក្រក់\\
+សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស។ កន្រ្ទលរាង\\
+រលក្រឱះ សក់ស្កាញ់ស្កូវសុះ ពោះធំប៉ុនពាង។ \\
+ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្តីមិនសម។ \\
+មាក់ងាយមួយប្តីមិនខំ ធ្វើការលោលាំ ឡេះឡះ\\
+ដើរលេង។ ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះ\\
+ជេរមិនឈ្វេង គិតខុសមាត្រា។  មាក់ងាយមួយ\\
+ប្តីផឹកស្រាស្រវឹងចោលការដើរលេងតែលតោល។ \\
+ពាក្យក្អេងរាំច្រៀងឡោៗ ឲ្យឆ្កែព្រុសឆោ ផ្អើល\\
+ភ្ញាក់កូនចៅ។ ឮមាត់ប្តីហើយខឹងក្តៅ ប្រទេចជេរ\\
+ទៅ តាមដោយចិត្តក្នាញ់។ មាក់ងាយមួយទៀត\\
+នោះមិញ ដ្បិតប្តីស្រឡាញ់ លលូកប្រឡែង។ \\
+មួលក្តិចចាក់ចុចជាល្បែង មិនមានកោតក្រែង\\
+បានចិត្តជេរវិញ។ ដ្បិតតែយល់គេស្រឡាញ់\\
+សំដីផងមិញ គំរោះគំរើយ។ ធ្វើក្នាញ់បែរចេញ\\
+ព្រងើយ ខេរខឹងកន្តើយ ក្និចក្នក់ចរិយា។ ពុំបាន\\
+ក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំបី។ \\
+កូនអើយនេះហើយច្បាបើស្រី ឲ្យកូនពិសី រករៀន\\
+រក្សា។ យកទុកក្នុងអង្គអាត្មា ប្រសើរក្តាត់ណា\\
+កើតសុខសួស្តី។ ប្រសើរទាំងនាលោកីយ\\
+ទោះបរលោកក្តី សឹងលុះប្រាថ្នា។ ទោះចិត្ត\\
+គន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូណ៌។ \\
+ដូចចិត្តឆាប់ឆុតពុំយូរ កបកើតសម្បូណ៌ សម្បត្តិ\\
+ទ្រព្យផង។ កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរ\\
+ឥតហ្មង ដូចក្តីប្រាថ្នា។ ច្បាប់នេះឧត្តមថ្លៃថ្លា\\
+ទោះស្រីឯណា ឮហើយមានភ័ព្ទ។ ជាល្អកម្រ\\
+បានស្តាប់ ស្តាប់ចូលចិត្តចាប់ ចូរចាំគ្រប់គ្នា។ បាន\\
+ដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច។ \\
+ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យឥតកាព្យកិច្ច\\
+បរិបូណ៌ប្រពៃ។ ប្រាជ្ញប្រែរីឯនាមនៃ ខ្ញុំឈ្មោះ\\
+ម៉ឺន"មៃ" មែនមានសទ្ធា។ មានចិត្តគួចគិតកាព្យា\\
+កបកើតជ្រះថ្លា ត្រេកត្រង់កុសល។ សច្ចាប្រាថ្នា\\
+មគ្គផល ផុលផុសយោបល់ លេចឡើងទុកទៅ\\
+ទោះបីសេចក្តីខុសត្រូវ សូមទានតម្រូវ ដម្រង់ឲ្យ\\
+ផង។ កុំត្មះដៀលឡើយហោង សូមសាង\\
+ផលផង ទុកសាសនា។ សម្រាប់ជាច្បាប់\\
+មាត្រា សូរេចប្រការ បរិបូណ៌ចែងចប់។
+==== ពាក្យពន្យល់ ====
+ភុជង្គលីលា = នាគដើរ\\
+គម្តែងក្រឡា = ជាធំលើផែនដី\\
+អស់អញ = អើពើ, រាប់រក, រវល់\\
+ការកេរ្តិ៍ = រក្សាកេរ្តិ៍, ការពារកេរ្តិ៍\\
+ទុរយស = ថោកទាប, អាក្រក់\\
+អសារ = គ្មានប្រយោជន៌\\
+អសោចិអប្រិយ = ស្អុយអាក្រក់\\
+ពុំលង់ = ពុំយូរ\\
+ជន្លេញ = លូកល, ជម្ល\\
+បំព្រៀង = ថោកទាប\\
+ប៉ោឡែ = ឥតទៀងទាត់កន្លែង\\
+ដកទង = ពាក្យជេរទៅលើមនុស្សស្រី\\
+ផ្ទឹមខាង = ផ្ទឹមក្បែរ, ផ្ទឹមជាមួយ\\
+កល្យាណី = ស្រីជាមិត្តគួរស្រឡាញ់\\
+បិទទូល = លើកដៃសំពះលើ (បន្ទូល)\\
+បទគាថា = សេចក្តីជាវគ្គឃ្លា\\
+តុសិត = ឈ្មោះឋានសួគ៌ជាន់ទី២\\
+ពណ្ណរាយ = ធ្វើឲ្យមានពណ៌ព្រោងព្រាយ\\
+និរទុក្ខភយា = ឆ្ងាយពីទុក្ខភ័យ\\
+អន្ធពាល = កាចកំឡៅ, ងងឹតងងល់\\
+អបាយ = ស្ថាននរក
+===== ច្បាប់ប្រុស =====
+==== បទព្រហ្មគីត ====
នេះបទព្រហ្មគីត ពីព្រេងព្រីទ្ធទុកទូន្មាន ចែង\\
+ចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។ ឲ្យអស់\\
+កូនចៅក្រោយ ស្តាប់ពុំឲ្យភ្លេចស្មារតី ប្រដៅ\\
+ទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។ ធម្មតា\\
+កើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា\\
+ក្រគិតក្នុងចិន្តា ឲ្យបានដឹងសមនឹងគួរ។ នឹង\\
+អស់ញាតិសន្តាន សោះគេបានពាក្យនឹងជួ កុំឆ្មើង\\
+កុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។ នឹងដើរដូចភូជង្គ\\
+ឲ្យឱនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម គួរ\\
+ប្រតិបត្តិកុំឲ្យឆ្គង។ រៀនបទរៀនបាទចាស់ កុំ\\
+ច្រឡាស់លើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យ\\
+ឲ្យគួរកុំឯងវីុ។ អីអឺអញដាច់សាច់ ឆ្គងពាក្យពេចន៏\\
+គេស្រដី ដើមដៀលឲ្យអប្រិយ ស្រដីថាកូនឥត\\
+ពូជ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវា\\
+ខូច គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។ \\
+គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្តី\\
+ដើមជៀវជុំ ដំនៀលនោះដល់មកចាស់។ កុំកាច\\
+កុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាខកុំហ៊ាន\\
+ណាស់ ឲ្យរំពឹងរំពៃគ្រប់។ ទោះដេកឲ្យ\\
+រហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់\\
+មើលឲ្យគ្រប់ ទ្រព្យរបស់ស៊ឺមដេកវិញ ស្លាម្លូ\\
+ស៊ីឲ្យច្រៀក កុំបបៀកទាំងមូលមិញ តូចធំឲ្យ\\
+ច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។ ដេក\\
+យប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់\\
+ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។ នឹង\\
+ដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បូន បើភ្ញាក់ឲ្យ\\
+ដឹងខ្លួន ឡើងអង្គុកុំមាត់ខ្លាំង។ ប្រែប្រាណ\\
+ប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញ\\
+ប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។\\
+បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ ភ្ញាក់\\
+ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។ ទោះ\\
+ពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា កាំបិត\\
+ខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។ ប្រអប់\\
+ដាក់ទឹមស្មា ថ្វាយទេព្តារក្សាយើង ហើយ\\
+ឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។ កុំឲ្យ\\
+អស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃ\\
+មើលកុំដាច់។ កុំដើរយកពីផ្ទះគេ ថែទាំមើល\\
+ជើងក្រាន ឲ្យឳសមានកុំទំនេរ បង្កាន់បង្កើតកេរ្តិ៍\\
+កុំប្រហែសឲ្យសូន្យសុង។ ប្រយ័ត្នក្រែងក្រងាយ\\
+ពុំសប្បាយឈឺពោះពុង បង្កាត់កំដៅអង្គ អុជបំភ្លឺ\\
+មើលនេះនោះ។ មានកាលយប់ងងឹត ភ្លេច\\
+មិនគិតជួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះ\\
+រលត់ធេង។ រត់រកភ្លើងសស្រាក់ ព្រួយលំបាក\\
+តែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយ\\
+ដើរឆ្ងាយ។ ហើយថែឲ្យទាំទឹក ទោះយប់ព្រឹក\\
+កុំគិតងាយ ដងដាក់ក្អមរាត់រាយ សព្វពួចពាង\\
+អាងអុងធំ។ កុំឲ្យស្ងួតក្អមធេង អស់រលីងពាងធំៗ។ \\
+គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់\\
+ថ្ងៃ។ ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ\\
+ក្រែងមានមែកឈើព្រៃ កាប់កាន់មកទុកជាឳស។ \\
+ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជោះ ជា\\
+គ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។ ដើរ\\
+ព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ កាន់\\
+កាប់កុំដៃទេ អង្គុយគន់មើលឆ្វេងស្តាំ។ ក្រែង\\
+មានឈើព្រៃងាប់ គួរកាច់កាប់ធ្វើជាថ្នាំ ផ្ញើក្រាន\\
+គ្រាន់ដណ្តាំ បាយបានឆ្អិនឆាប់ដូចចិត្ត។ សោះ\\
+ស្រីស្រដីបាន បើឳសមានមិនព្រួយចិត្ត សព្វថ្ងៃ\\
+ប្រុងគំនិត ថែទាំទើបគង់របស់។ មាសប្រាក់\\
+ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស សំច័យកុំឲ្យអស់\\
+មើលថែធួនខ្លួនឯងណា។ សូវស្តួចកុំឲ្យដាច់\\
+បើវាតិចឲ្យឧស្សាហ៏ រិះរកផ្សំទៀតណា ឲ្យបាន\\
+ច្រើនក្រវើនទុក។ នឹងចាយឲ្យគិតក្រោយ\\
+ទោះនឹងឲ្យៗមើលមុខ កុំឲ្យស៊ុកគ្រលុក ទោះ\\
+នឹងទុកឲ្យចំណាំ។ រដូវធ្វើចំការ ឲ្យឧស្សាហ៏\\
+គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញៃត្រប់ត្រុំ ត្រាវត្រសក់\\
+សព្វបន្លែ។ កុំខ្ជិលកុំច្រអូស ទៅងងុះរកសុំគេ\\
+គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។ ទោះ\\
+ធ្វើស្រែចំការ ឲ្យឧស្សាហ៏មើលថែទាំ កុំខ្ជិលកុំ\\
+ប្រចាំ ចបចូកជីកស្មៅល្អិតផង។ កុំឲ្យខាតកំឡាំង\\
+ទោះខែប្រាំងប្រើឲ្យដង ទឹកទៅស្រោចស្រប់ផង\\
+ឲ្យលូតលាស់មានផ្លែផ្កា។ ធ្វើការកុំគិតព្រួយ\\
+ខ្លួនឯងមួយកុំត្អូញត្អែរ ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាច\\
+តែនឿយហើយមិនធ្វើ។ ជាងយប់បិតឬស្សី\\
+ត្បាញជាល្អីតៅកញ្ជើ កុំឲ្យស្រីស្តីលើ ឥត\\
+អំពើធ្វើលេងទៅ។ កុំទុកដៃទទេ ជាងទំនេរ\\
+បោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ ឲ្យវាលកាល\\
+កើតសុខា។ ឲ្យមានក្តីបារម្ភ ធ្វើស្រែកុំ\\
+ចោលចំការ ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំ\\
+ឲ្យបាត់។ ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុង\\
+ប្រយ័ត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹង\\
+ខ្លួន។ ប្រយ័ត្នប្រយោជន៏យូរ ទោះលក់ដូរមើល\\
+ថែធួន ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។ \\
+កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិន\\
+ដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។ ទោះបី\\
+បើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេង\\
+ឥតការ ឥតគេរកដើរឆ្ងាយជិត។ ឲ្យប្រាប់អ្នក\\
+នៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត\\
+ព្រោះមិនដឹងជាទៅណា។ បើទៅជាមានភ័ព្វ\\
+ប្រសើរគាប់នោះឥតថា ប្រសិនពានពោះខ្លា\\
+ខ្យល់ចាប់ចុកឥតគេសម។ ទោះដើរមានដំណឹង\\
+ឲ្យរំពឹងគិតបារម្ភ នឹងដើរៗឲ្យសម យប់\\
+ព្រលប់ឲ្យមាត់ក។ កុំស្ងៀមកុំស្ងាត់ពួន លប\\
+លាក់ខ្លួនខ្លាចមិនល្អ ឲ្យមើលឲ្យមាត់ក ដើរឲ្យ\\
+ស្មោះសោះគេថា។ ទោះខ្លួនជាប៉ុន្មាន ពាក្យ\\
+សន្តានរែងមុសា គេម៉ៃមកអាត្មា តាមដំណឹង\\
+ដំណើរខុស។ កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យ\\
+អាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឲ្យរករៀន\\
+ច្បាប់មាត្រា។ លោកថាហៅឆ្កួតបី មួយឆ្កួត\\
+ស្រីមួយឆ្កួតស្រា។ មួយឆ្កួតល្បែងពាលា លេង\\
+បៀប៉ោធួកតាត់ ទាក់មាន់ទាក់ទទា ជល់\\
+ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែង\\
+អស់នោះមិនកំណើត។ ធម្មតាប៉ោនិងបៀ មិន\\
+ដែលខ្មែរណានឹងកើត មិនឮមានកំណើត មាន\\
+តែលិចលង់ខ្លួនទេ។ ជួនកាលគេចាញ់ឯង\\
+រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ\\
+កុំទុកចិត្តថាឯងប៉ិន។  ពីព្រឹកស្លៀកហូលជរ\\
+ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន\\
+ល្ងាចមិនទាន់ ចិនដាក់ខ្នោះ។ ជួនកាលវាចងជើង\\
+ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ\\
+វាទារប្រាក់ឲ្យបានឆាប់។ មើលមុខល្អតិចអ្វី\\
+មិនខ្មាសស្រីផ្សារឈរស្តាប់ មុខមិញដូចគេស្លាប់\\
+មាត់ស្ញិញស្ញាញពេបដូចក្មេង។ ស្រែកថ្ងូរអះ\\
+អូយអើយ អាចិកអើយអាណិតលែង អញរក\\
+ប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។ ចិនឮ\\
+ព្រមស្រាយមក បណ្តើររកប្រាក់សន្តាន តឹង\\
+ទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។ \\
+អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំល\\
+កុំលូកលេង គួរឲ្យវៀងឲ្យវៀរសោះ កុំឈរ\\
+កុំឈប់ជិត ក្រែងមិនអត់បង់កេរ្តិ៍កោះ កុំល្បង\\
+ល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។ \\
+ច្បាប់នេះជាប់រាល់ខ្លួន ទោះបងប្អូនមិត្តសំឡាញ់\\
+តឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគ្នាយកទៅ។ \\
+ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបាន\\
+ទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។ ទោះបងប្អូន\\
+ធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា\\
+កុំធានាណាអ្នកអាយ។ កូនអើយចូរបាចាំ ឪពុក\\
+ផ្តាំកុំបីណាយ ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេច\\
+ពាក្យនេះណា។ មួយទៀតហៅឆ្កួតស្រី គួរកុំ\\
+បីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេច\\
+បាបបុណ្យ។ ភ្លេចសីលទានសូន្យសោះ\\
+ភ្លេចឃ្នាងខ្នោះដល់ជីបជន្ម ភ្លេចទោះភ្លេចទាំង\\
+គុណ ភ្លេចទាំងការកាន់រសាយ។ បង្កើត\\
+តែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ បង្កើត\\
+ក្តៅក្រហាយ ឲ្យទាស់ទែងខឹងនឹងគ្នា។ \\
+ចងទោសគុំបង្គួន មិនគិតខ្លួនខ្លាចមរណា មាន\\
+កាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។ \\
+បង្កើនតែចិត្តធំ ចៅគុំនំនឹងជីដូន ឯបងខឹងនឹងប្អូន\\
+ម្តាយនឹងកូនគុំគួនគ្នា។ រីខ្ញុំគុំកាប់ម្ចាស់ ឲ្យ\\
+ក្តៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជា\\
+គំនុំពុំត្រាស្បើយ។ មានកាលគេដាក់ឃ្នាង វាមិន\\
+រាងចាលចិត្តឡើយ លក់ព្ន័យខ្ញុំគេហើយ មិន\\
+ខ្លាចស្លាប់ដល់អាត្មា។ គេកាប់ដោតទាំងក្បាល\\
+មិនចេះចាលចិត្តឡើយណា ភ្លេចខ្លួនសូន្យសោះ\\
+សា នឹកតែត្រង់សេពសប្បាយ។ រីឯកាម\\
+កិលេស កុំប្រហែសគួរឲ្យណាយ ស្អិតណាស់\\
+ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។ នេះឯង\\
+ហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ ចូរចងចាំសព្វថ្ងៃ\\
+ទុកទូន្មានអង្គអាត្មា។ អ្នកប្រាជ្ញលោកនិទាន ទុក\\
+ទូន្មានរាល់រូបា មួយហៅឆ្កួតសុរា នោះកុំផឹកវា\\
+ស្រវឹង។ វានាំភ្លេចវិញាណ ភ្លេចសីលទានសោះ\\
+សូន្យឈឹង ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យ\\
+ធំក្រៃ។ ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ\\
+កំឡាំងឯងស្មើចៃ មិនកោតគេតិចឡើយណា។ \\
+ក្អេងក្អាងពាក្យកក្អែរ អួតពូកែបទបានស្រា មិន\\
+មានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។ \\
+បញ្ចោរបញ្ជៀសផ្តាស់ ជេរវាងវាសមិនចំឈ្មោះ\\
+នាំហេតុតែឯឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ \\
+ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯង\\
+ខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា។ \\
+មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា\\
+ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។ \\
+គេឃើញអស់ខ្មាសក្មំ ក្មេងមកជុំសើចទ្រហឹង\\
+ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំង\\
+ខ្លួន។ កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន\\
+ផឹកហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន។ \\
+អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន\\
+ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។ នេះ\\
+ឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណា\\
+ផឹកហើយបាប បង់កិតិ្តយសពុំសួរស្តី។ គួរកុំសេព\\
+សុរា នាំអាត្មាឲ្យអប្រិយ នឹងធ្លាក់ទៅអវចី នរករង\\
+ទុក្ខវេទា។ ហៃអស់ជនទាំងឡាយ កុំរាយ\\
+មាយក្នុងអង្គា ចូរស្តាប់ច្បាប់នេះណា ទុកទូន្មាន\\
+ខ្លួនសព្វថ្ងៃ។ នេះឯងហៅឆ្កួតបី លោកស្រដីក្នុង\\
+ធម៌ថ្លៃ បើអ្នកណាមួយនៃ នឹកប្រាថ្នាដោយ\\
+ចំណង។ លោកចងជាឧបមា ឲ្យអ្នកណាមួយ\\
+ផ្ចិតផ្ចង់ យកដៃកដុលបង់ ក្នុងភ្លើងក្រាន\\
+ឆេះច្រាលឆ្អៅ។ បើកាន់ដែកដែលដុត នោះ\\
+មុតមិនមានក្តៅ កាន់បាននោះទើបហៅ ចិត្តមុត\\
+មែនមិនគិតប្រាណ។ នោះទើបលោកឲ្យធ្វើ\\
+នូវអំពើទាំងបីបាន ដោយធម៌ពីបូរាណ លោក\\
+ឧបមាដូច្នេះណា។ ចាត់ចែងតែងជាបទ ព្រហ្ម-\\
+ប្រាកដកាលបិតា ប្រដៅខ្ញុំនេះណា សព្វសេចក្តី\\
+ដូច្នេះនៃ។ កិច្ចកាព្យរាយរៀបរស ខ្ញុំនាម\\
+ឈ្មោះបណ្ឌិតមៃ គិតចងជាសេចក្តី ប្រដៅ\\
+ជនចប់ម្ល៉េះហោង។ \\
+==== ពន្យល់ពាក្យ ====
+រៀមច្បង = បងបង្អស់\\
+អាងអុង = ពាងធំៗ\\
+វាលកាល = វាលស្រឡះ\\
+រែងមុសា = រមែងពោលប្រកាន់\\
+ព្ន័យ ពិន័យ = ផាក, ប្រាក់ផាក\\
+កាមកិលេស = សេចក្តីប្រាថ្នាជាចំណង\\
+បទបានស្រា = ព្រោះបានស្រា\\
+ស្រវឹងមួន = ស្រវឹងខ្លាំង\\
+សេពសុរា = ប្រព្រឹត្តស្រា\\
+អវចី = ស្ថាននរកយ៉ាងជ្រៅ
+==== Info ====
+Transcripted and given to the Sangha by Upāsikā Cheav Villa, 2018-11-07 & 2018-11-08 at [[sang>8949.msg16460.html#msg16460|sangham.net]]
km/vappadhamma/cpap_pros_cpap_srei.txt · ពេលកែចុងក្រោយ: 2018/11/12 13:52 និពន្ឋដោយ Johann