This shows you the differences between two versions of the page.
Both sides previous revisionPrevious revisionNext revision | Previous revision | ||
km:vappadhamma:cpap_pros_cpap_srei [2018/11/08 14:48] – [បទភុជង្គលីលា] Johann | km:vappadhamma:cpap_pros_cpap_srei [2018/11/12 13:52] (ឥឡៅវ) – Johann | ||
---|---|---|---|
ខ្សែ 1: | ខ្សែ 1: | ||
+ | [[km: | ||
+ | ---- | ||
+ | |||
+ | ====== ច្បាប់ប្រុស និង ច្បាប់ស្រី ====== | ||
+ | |||
+ | <div centeralign> | ||
+ | |||
+ | ការផ្សាយរបស់\\ | ||
+ | សម្រែកសិង្ហ\\ | ||
+ | បានជាវដុំនៅ\\ | ||
+ | <span pali_km> | ||
+ | តូបលេទ ១០ វិថីឧកញ៉ាផ្លុង\\ | ||
+ | ភ្នំពេញ\\ | ||
+ | គ.ស. ១៩៥៧</ | ||
+ | |||
+ | {{ cpap_pros_cpap_srei.jpg? | ||
+ | |||
+ | \\ | ||
+ | |||
+ | <div centeralign> | ||
+ | |||
+ | ---- | ||
+ | ===== ច្បាប់ស្រី ===== | ||
+ | <span page_kmt # | ||
+ | |||
+ | ==== បទភុជង្គលីលា ==== | ||
+ | |||
+ | < | ||
+ | ច្បាប់ស្រី។ កាលនាងឥរន្ទវតី ចរចាកតាមប្តី\\ | ||
+ | | ||
+ | បើបន្ទូលថាហៃកូនពិសី។ នាងនឹងត្រាប់\\ | ||
+ | ត្រង់ តាមប្តី ចេញចាកអំពី ពិភពនាគនេះ។ \\ | ||
+ | ទៅស្ថានមនុស្សលោក នាយអេះ ចូលនាងចាំចេះ\\ | ||
+ | បំរើស្វាមី។ ធ្វើវត្តប្រតិបត្តិប្រក្រតី កុំអោយស្វាមី\\ | ||
+ | អាក់អន់ចិន្តា។ នាងអើយគម្តែងក្រឡា ជា \\ | ||
+ | ម្ចាស់សិរសា កូនកុំមាក់ងាយ។ ហៃកូនស្រី\\ | ||
+ | ស្ងួនមាសម្តាយ ក្រណាស់នាងអើយ តាម\\ | ||
+ | |||
+ | <span page_kmt # | ||
+ | |||
+ | ដោយច្បាប់ស្រី។ ក្រមួយមិនបានសំដី ពាក្យ\\ | ||
+ | ទន់តិចនៃ ឲ្យញាតិចូលចិត្ត ក្រមួយមិនចេះរិះ\\ | ||
+ | គិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។ \\ | ||
+ | ទោះមានមិនមានក្តីណាពាក្យ ផ្អែមចរចា ទើប\\ | ||
+ | គេស្រលាញ់។ កុំជួចិត្តស្មូកំណាញ់ មិនមាន\\ | ||
+ | អស់អញ នឹងញាតិសន្តាន។ កើតយស\\ | ||
+ | របស់ផងបាន កើតសុខក្សេមក្សាន្ត ពីព្រោះ\\ | ||
+ | កូនស្រី។ ទោះនឹងនិយាយ ស្រដីការកេរ្តិ៍ជា\\ | ||
+ | ស្រី កុំស្តីលេះលោះ។ ថាលេងដូចក្មេងញ៉េះ\\ | ||
+ | ញ៉ោះ ឃើញប្រុសកំឡោះ សរសៀរចូលជិត។ \\ | ||
+ | សើចច្រៀងបញ្ជៀងមិនគិត ប្រុសព្រើលបាន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ចិត្តវាហានដោយសារ។ ហៅស្រីអប្រិយឥតការ\\ | ||
+ | ឥតមានឥរិយា មារយាទក្នុងខ្លួន។ សើវើពុំធ្វើ\\ | ||
+ | នឹងនួន ស្រដីមិនមួន មិនមានអៀនអន់។ ឃើញ\\ | ||
+ | បៀងបែរគយគន់ សើចសួរចំអន់ ចំអកឲ្យ\\ | ||
+ | ប្រុស។ ហៅស្រីអប្រិយ៌ទុរយស មិនគិត\\ | ||
+ | ខ្លួនខុស មារយាទក្រិត្យក្រម។ ធ្វើការអង្គុយ\\ | ||
+ | ច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី។ មិន\\ | ||
+ | កោតមិនខ្លាចចិត្តប្តី ឲ្យប្រុសដទៃ មាក់ងាយប្តី\\ | ||
+ | ណា។ ហៅស្រីឥតលក្ខិណា ឥតមានឥរិយា\\ | ||
+ | មារយាទពុំសម។ ធ្វើការផងណាប្រើខំ ទោះ\\ | ||
+ | ត្បាញចាក់ដំ នាងខំឲ្យហើយ។ កុំទុកទៅមុខ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា\\ | ||
+ | ទោះធ្វើហូលគោមគាតផ្កា ដាក់ត្បាញហើយ ណា\\ | ||
+ | បានស្រេចសឹមធ្វើ។ ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ\\ | ||
+ | ហើយកុំឲ្យដើរ លេងផ្ទះគេណា។ ឱស្ងួនខ្លឹម\\ | ||
+ | ខ្លួនរក្សា នាងខំធ្វើការទាន់ខ្លួនក្រមុំ។ មាន\\ | ||
+ | ប្តីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត។ \\ | ||
+ | ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត\\ | ||
+ | យំទារតែស៊ី។ រីងព្រួយទាំងមួយទាំងពីរ រក\\ | ||
+ | បានឲ្យស៊ី ទើបបានបាត់មាត់។ ទោះកាន់ការធ្វើ\\ | ||
+ | ឲ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ។ \\ | ||
+ | កុំទុកក្នុងស្មុកស្មូញនៅ ក្រែងដល់យូរទៅ ខាត\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ខូចអសារ។ ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា\\ | ||
+ | កុំភ្លេចស្មារតី។ ចូររករៀនយកច្បាប់ស្រី ឲ្យ\\ | ||
+ | កោតខ្លាចប្តី គម្តែងក្រឡា។ ធ្វើវត្តប្រតិបត្តិ\\ | ||
+ | សោតណា ឲ្យនាងរក្សា ភ្នក់ភ្លើងទាំងបី។ \\ | ||
+ | ឲ្យកាត់ឲ្យគង់ប្រក្រតី សព្វថ្ងៃកុំបី ភ្លេចផ្លុំឲ្យ\\ | ||
+ | ឆេះ។ ក្រែងរាលដូចដាលព្រាយប្រេះ កើតក្តៅ\\ | ||
+ | រលេះ រលាកអស់អង្គ។ ភ្លើងក្រៅកុំនាំទៅក្នុង\\ | ||
+ | ឲ្យឆេះបំផ្លុង រឹងផ្លុំបង្កាត់។ ភ្លើងក្នុងមិនប្រុងប្រយ័ត្ន\\ | ||
+ | នាំមកបង្កាត់ ឲ្យឆេះឯក្រៅ។ អុជអាលបណ្តាល\\ | ||
+ | ឲ្យក្តៅ ដាលដល់កូនចៅអសោចិអប្រិយ៏។ \\ | ||
+ | ឲ្យនាងខំប្រុងស្មារតី មើលភើ្លងទាំងបី រក្សាឲ្យ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | គង់។ ភ្លើងនោះឲ្យគុណពុំលង់ នឹងបានឧត្តុង្គ\\ | ||
+ | ឧត្តមកន្លង កើតយសរបស់ទ្រព្យផង បរិបូណ៌\\ | ||
+ | ឥតហ្មង ប្រសើរក្តាត់ណា។ ភ្លើងមួយនោះឲ្យ\\ | ||
+ | រក្សា គឺគុណមាតា បិតាស្ងួនគ្រង។ ឲ្យនាងធ្វើ\\ | ||
+ | ដោយគន្លង ប្រណិប័តន៏កុំឆ្គង នឹងម្តាយឪពុក។ \\ | ||
+ | ឪ្យខំថែទាំញិកញ៉ុក ចំណីចំណុក ចំណង់អាត្មា។ \\ | ||
+ | កុំឃ្លានទុកស៊ីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូន-\\ | ||
+ | ជាប្រក្រតី។ ពាក្យពេចន៏ការកិច្ចអ្វីៗ អត់ឱនកុំបី\\ | ||
+ | ឲ្យអាក់ចិន្តា។ ភ្លើងមួយគម្តែងក្រឡា គឺប្តីអាត្មា\\ | ||
+ | ឋិតឋេររួមរក្ស។ ឲ្យនាងប្រណិប័តន៏ជៀងជាក់\\ | ||
+ | កុំធ្វើឲ្យអាក់ ឲ្យអន់ចិត្តប្តី។ អន់ឱនខ្លាចខ្លួនជាស្រី\\ | ||
+ | <span page_kmt # | ||
+ | |||
+ | កុំឲ្យស្រដី ទុកគេជាស្មើ។ ទោះកើតហេតុភេទ\\ | ||
+ | សារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្តាប់។ \\ | ||
+ | ទោះបីស្រដីពុំគាប់ ពុំគួរឲ្យប្រាប់ បានដឹងដល់\\ | ||
+ | ម្តាយ កើតខឹងរែងរឹងខ្ចរខ្ចាយ ឮពាក្យពីម្តាយ\\ | ||
+ | ខ្សិបខ្សៀវប្រាប់ប្តី។ មិនក្សាន្តបែកបានពីរបី កើត\\ | ||
+ | ជាសំដី សួរចុះសួរឡើង។ ពុំស្ងាត់ស្ងៀមមាត់\\ | ||
+ | ចចើង ជជែកនាំឡើង ចចើងមិនបាត់។ តតាំង\\ | ||
+ | ពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឲ្យបាត់ ឲ្យបានទី\\ | ||
+ | សុខ។ ជជែកស្ទើរបែកទាំងស្រុក មិនមានហៅ\\ | ||
+ | សុខ យូរលង់ឡើយនៃ។ នេះហៅភ្នក់ភ្លើងទាំងបី\\ | ||
+ | ម្តាយផ្តាំកូនស្រី ឲ្យខំថែរក្សា។ នាងអើយ\\ | ||
+ | គម្តែងក្រឡា ខុសឆ្គងម្តេចម្តា ម្តាយផ្តាំកូន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ស្រី ឲ្យអត់សង្កត់ហប្ញទ័យ កូនកុំស្រដី\\ | ||
+ | ដើមប្តីកំបាំង កុំជេរកុំចេញជាខ្មាំង ខ្សត់ខ្សោយ\\ | ||
+ | ខ្លៅខ្លាំង នាងកុំមើលងាយ។ ល្ងង់ខ្សោយប្រើឲ្យ\\ | ||
+ | និយាយ ណែនាំលេងលាយ ឲ្យស្រួលវាចា។ \\ | ||
+ | ទោះបើស្រដីម្តេចម្តាល ខេខឹងជេរថា បោះពាក្យ\\ | ||
+ | ទម្ងន់។ ក្រោធក្រេវឆុរឆេវមិនអន់ មិនអាក់\\ | ||
+ | ស្រាកស្រន្ត ដោយចិត្រគ្នាន់ក្នាញ់។ រទូរទាំ\\ | ||
+ | ទន្ទេញ ជេរថាជន្លេញ ដ្បិតទាស់នឹងចិត្រ។ \\ | ||
+ | ឲ្យកូនស្រីស្ងួនខំអត់ ឲ្យបានរលត់ រលាយកំ-\\ | ||
+ | ហឹង។ កុំឲ្យកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នក\\ | ||
+ | ជាស្វាមី។ ខេខឹងក្រញឹងសំដី មិនគិតខ្លួនស្រី\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ស្រដីទ្រគោះ។ ប្រកែកស្តីពាក្យគំរោះ គំរាម\\ | ||
+ | បញ្ជោះ បញ្ជោរឲ្យខឹង។ រឹងរុសមើលមុខសំឡឹង\\ | ||
+ | សំឡក់ទៅវឹងចចើងនាំឈ្លោះ។ រឹងឆ្លងឆ្លើយពាក្យ\\ | ||
+ | បញ្ជោះ បំបែកជាឈ្លោះ បំបែមិនទៀង ជេរ\\ | ||
+ | ថាឆ្កែឆ្មាបំព្រៀង ដៀលត្មេះបញ្ជៀង បញ្ជឿ\\ | ||
+ | ចិត្តប្តី។ បោកបោះទ្រគោះអ្វីៗ ចាក់ចោលទៅដី\\ | ||
+ | បែកបាក់ពុំគិត។ មិនស្រួលទទួលបាត់មាត់\\ | ||
+ | ម្នះម្នេញក្នុងចិត្ត។ ឲ្យបានប្តីចាញ់។ ទើបបាន\\ | ||
+ | សុខចិត្តជាវិញ ហៅស្រីម្នះមិញ អាប់កេរ្តិ៍យស\\ | ||
+ | ឆ្ងាយ។ ហៃកូនស្រីស្ងួនមាសម្តាយ ខុសណាស់\\ | ||
+ | នាងអាយ កុំធ្វើដូចគេ។ ទោះបីបើប្តីនាងជេរ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | នាងចូលទៅឯ ដំណេកគិតសិន ចេញមកនាង\\ | ||
+ | យកពាក្យទន់ ស្រដីឲ្យអន់ ស្រាយទោសនោះ\\ | ||
+ | ទៅ។ ទោះបីបើប្តីប្រដៅ ចូរនាងចាំនៅ ទុក\\ | ||
+ | ក្នុងអាត្មា។ ពាក្យពេចន៏ពុំភ្លេចឡើយណា ក្រែង\\ | ||
+ | ឆ្គងម្តេចម្តា ដ្បិតបានផ្តាំស្រាប់។ ព្រោះ\\ | ||
+ | ឯងមិនក្រែងមិនស្តាប់ ពាក្យគេបង្គាប់ បង្កើត\\ | ||
+ | តែឈ្លោះ។ ឥតសុខអាក្រក់តែឈ្មោះ ឮតែ\\ | ||
+ | ប្រឈ្លោះ មិនចេះហៅល្ហែ។ នេះពុំរាប់ជាស្រីទេ\\ | ||
+ | ជាអ្នកប៉ោឡែ ចិត្តចោរដកទង។ ឲ្យមាត់\\ | ||
+ | បង្រ្គបប្តីផង ឲ្យគេស្តាប់ហោង ថាឯងគ្រាន់\\ | ||
+ | <span page_kmt # | ||
+ | |||
+ | បើ។ គឺមោះនាងនោះមិនប្រើ មិនបើកឲ្យ\\ | ||
+ | ដើរ បញ្ចើឲ្យទេ។ ទោះបីប្តីប្រើមាសមេ កុំ\\ | ||
+ | កូនដំអែ ដំអក់មិនទៅ។ ឆ្ងាយជិតកុំនិត្យរង់នៅ\\ | ||
+ | ក្រោកក្រេសដើរទៅ។ កុំឲ្យប្តីជេរ។ កុំទៅយូរ\\ | ||
+ | នៅផ្ទះគេ រវល់ទំនេរ រវៀសមកណា។ ឱកូន\\ | ||
+ | ខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង។ \\ | ||
+ | មិនថាដ្បិតល្អរូបរាង មិនរើសដ្បិតជាង ចេះការ\\ | ||
+ | ទាំងគ្រប់។ មិនបានស្គាល់ទីគោរព ស្គាល់តែឧប-\\ | ||
+ | ទ្រព ទាំងដប់ប្រការ។ ហៅតែនឹងល្អរូបា តិច\\ | ||
+ | ហើយចេះការ គួរកោតដោយយ៉ាង។ មួយល្អ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | រូបសស្រឡាង ឥតគេផ្ទឹមខាង ច្បាប់ផងមិន\\ | ||
+ | ចេះ។ ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ\\ | ||
+ | ការសោតសមគួរ។ គឺមោះនាងនោះមិនជួ ចេះ\\ | ||
+ | នឹងសមគួរ ស្គាល់អស់ឥរិយា។ នេះឯងពីព្រេង\\ | ||
+ | លោកថា ហៅល្អរូបា កបកល្យាណី។ \\ | ||
+ | ហៃកូនស្រីស្ងួនពិសី ម្តាយប្រាប់អំពី ឧបទ្រព\\ | ||
+ | ចង្រៃ។ កាន់ក្បាលប្តីហើយរកចៃ មិនបាន\\ | ||
+ | លើកដៃ បិតទូលសំពះ។ លោកទុកស្មើកុក\\ | ||
+ | ទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។ កន្លងជើងប្តី\\ | ||
+ | ពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្តី។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | ស្មើសត្វលលកខ្មោចខ្មី ហើរច្រាស់អប្រិយ៏ កើត\\ | ||
+ | ព្យាធិរោគា។ ចង្រៃមួយនៃរាល់គ្នា ចេញចូល\\ | ||
+ | មាត់ទ្វារ ពុំបានបិទបាំង។ ធ្វេសប្រាណខុស\\ | ||
+ | ខានមិនរាំង មិនរុញបំបាំង មើលយល់សាយ\\ | ||
+ | សុស។ ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលចុះ យក\\ | ||
+ | ទ្រព្យទាំងឡាយ។ ស្រីមួយសើចលេងក្អាកក្អាយ\\ | ||
+ | ឮលេចចម្ងាយរំលងផ្ទះបី។ ស្មើសត្វចចាតបក្សី\\ | ||
+ | ចូលភូមិផងក្តី ចង្រៃក្តាត់ណា។ ស្រីមួយដាក់ដេក\\ | ||
+ | កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្តី។ ទុកស្មើពស់\\ | ||
+ | ក្រាយអប្រិយ៏ ឡើងផ្ទះឥតបី ឥតបើគណនា។ \\ | ||
+ | ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែង\\ | ||
+ | ឆ្ងាយ។ ស្រីមួយសក់វែងអន្លាយ រំសុះរំសាយ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | សក់សោតរេរា។ នៅមាត់អណ្តូងមាត់ទ្វារ បី\\ | ||
+ | ដូចមជ្ជរា ឆ្មាលាក់ក្រចក។ ចង្រៃឥតបីបើរក\\ | ||
+ | រេរាសំកក មិនចុកសក់ងាយ។ ស្រីមួយដើរ\\ | ||
+ | ទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក។ \\ | ||
+ | សំពត់ដាច់ដាបមិនគិត ដើរឮគគឹក ស្មើសូររន្ទះ\\ | ||
+ | ញុំាញើរដំណើរលលះ ដាក់ជើងលើផ្ទះគគ្រាំ\\ | ||
+ | គគ្រេង។ កក្រើកទាំងផ្ទះបីល្វែង ដូចកលគេសែង\\ | ||
+ | របស់ចេញទៅ។ ស្រីមួយឃើញទ្រព្យនៅផ្លូវកន្លង\\ | ||
+ | ហួសទៅ មិនចាប់ចេញទុក។ ពុំថេរចំណេរទៅ\\ | ||
+ | មុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។ ទ្រព្យនោះ\\ | ||
+ | រលោះចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | ទោះឆីចំណីនូវបាយ លបលួចកកាយ ពមពុំ\\ | ||
+ | សណ្តាប់។ កូនអើយនេះហើយចូរស្តាប់ ហៅក្តី\\ | ||
+ | ឧបទ្រព ទាំងដប់ប្រការ។ ឲ្យជៀសអស់ទាំង\\ | ||
+ | នេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង។ \\ | ||
+ | គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទ\\ | ||
+ | គាថា។ មួយមាតុមួយមិត្តភរិយា ភាតុភរិយា\\ | ||
+ | ជា- ទាសភរិយាផង។ ទាំងបួនប្រសើរឥតហ្មង\\ | ||
+ | គួរឲ្យចាំចង ទុកក្នុងអង្គា។ រីឯហៅមាតុភរិយា\\ | ||
+ | ប្រពន្ធនោះជា លោកទុកស្មើម្តាយ។ ចរិតបី\\ | ||
+ | ប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៏\\ | ||
+ | ឲ្យប្តី។ បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្តី\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឲ្យបានសក្តិយស។ មួយបើប្តីស្លៀកពាក់ចាស់\\ | ||
+ | យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង។ ចេះរៀប\\ | ||
+ | រណ្តាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្តី។ \\ | ||
+ | មួយបើប្តីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្តី រកថ្នាំសង្កូវ។ \\ | ||
+ | រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើល\\ | ||
+ | ប្តីឲ្យជា។ រីឯហៅភាតុភរិយា ប្រសើរសោភា\\ | ||
+ | ប្រពន្ធស្មើបង។ នោះមានចរិតពីរហោង ដូចប្អូន\\ | ||
+ | និងបង ចិត្តមូលមួយប្រាណ។ មួយធ្វើឲ្យប្តី\\ | ||
+ | ក្សេមក្សាន្ត របស់ប្តីបាន ចេះទុករក្សា។ មួយ\\ | ||
+ | ទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្តី។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | ពុំត្រូវអាស្រ័យអប្រិយ៏ ចេះការកេរ្តិ៏ប្តី បែរបានជា\\ | ||
+ | សុខ។ ទោះបីបើប្តីមានទុក្ខ គិតឲ្យបានសុខ\\ | ||
+ | យកខ្លួនធានា។ មួយសោតឯមិត្តភរិយា មានចរិតជា\\ | ||
+ | បីប្រការមិញ។ បីដូចកលមិត្តសំឡាញ់ មានចិត្ត\\ | ||
+ | អស់អញ មិនឲ្យមានហ្មង។ បីដូចកលប្អូននិងបង\\ | ||
+ | ប្រាសយូរលង់ហោង ទើបមកជួបគ្នា។ មានចិត្ត\\ | ||
+ | ប្រតិព័ទ្ធមហិមា ដ្បិតបានជួបគ្នា មិនឲ្យមានហ្មង។ \\ | ||
+ | មួយមានមាយាទកន្លង ទោះឃើញប្រុសផង មិន\\ | ||
+ | ល្អៀងចិត្តទៅ។ រីទាសភរិយានោះកូវ ក្នុងមាត្រា\\ | ||
+ | ត្រូវ ប្រពន្ធខ្ញុំប្តី។ ចរិតប្រាំប្រការខ្មី មួយចិត្តខ្លាចប្តី\\ | ||
+ | ក្រែងប្តីវាយជេរ។ ប្រុងចិត្តការគិតខ្មាសគេ មិន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឲ្យប្តីជេរ បន្ទោសខ្លួនបាន។ ទោះបើខឹងក្រៃប៉ុន្មាន\\ | ||
+ | មិនចេះហៅហ៊ាន ឆ្លើយឈ្លោះតមាត់។ មួយ\\ | ||
+ | ទោះប្តីនោះកាចក្តាត់ ខឹងដល់វាយវាត់ ជេរ\\ | ||
+ | ចោរដកទង។ មិនហ៊ានឆ្លើយឈ្លោះរំលង តតប\\ | ||
+ | ទៅផង ក្រែងលឺកេរ្តិ៍ឆ្ងាយ។ មួយចេះប្រដាប់\\ | ||
+ | រៀបបាយ ប្តីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។ \\ | ||
+ | អត់ទ្រាំទំរាំប្តីមក ជួបជុំទើបយក បរិភោគផងគ្នា។ \\ | ||
+ | នេះឯងហៅថាទាសភរិយា សម្តេចភគវា ទេសនា\\ | ||
+ | ប្រោសប្រាប់។ បើអស់ស្រីណាបានស្តាប់\\ | ||
+ | យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។ \\ | ||
+ | លុះអស់អាយុក្សិណក្ស័យ បានទៅកើតព្ធ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | តុសិតសួគ៌នាយ។ នឹងបានក្សេមក្សាន្តពណ្ណ-\\ | ||
+ | រាយ សេពសុខសប្បាយ និរទុក្ខភ័យា។\\ | ||
+ | រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមាន\\ | ||
+ | បួន។ កុំឲ្យយកទុកក្នុងខ្លួន ឲ្យជៀសចេញជួន\\ | ||
+ | កើតកម្មវេរា។ មួយចិត្តគំនិតចងជា ឆ្លាស\\ | ||
+ | ឆ្លើយបំពារ បំពានឲ្យប្តី ថាឯងគ្រាន់បើ។ ឆ្លើយឆ្លងសួរ\\ | ||
+ | សងបណ្តើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្តីវិញ។ \\ | ||
+ | មួយមិនចង់ធ្វើបំពេញ បង្អាប់ប្តីវិញ ឲ្យថ្កើងខ្លួន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឯង អាងចេះដៀលតិះពុំក្រែង ឲ្យប្តីស្តាប់ឯង\\ | ||
+ | ដោយចិត្តអន្ធពាល។ មួយមានចិត្តនោះស្រើប\\ | ||
+ | ស្រាល ចង់ត្រេកត្រអាល ចោរចេញក្បត់ប្តី។ មួយ\\ | ||
+ | ចិត្តទ្រើសទ្រុស្តអប្រិយ ចងសម្លាប់ប្តី ស្រឡាញ់\\ | ||
+ | ប្រុសទៀត។ គិតកាប់សម្លាប់បង្សៀត នឹង\\ | ||
+ | យកប្រុសទៀត ធ្វើប្តីមរណា។ រីឯសត្រូវភរិយា\\ | ||
+ | ចរិតពុំជា ប្រាំពីរប្រការ។ មួយមិនខ្លាចប្តីអាត្មា\\ | ||
+ | បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។ មួយរឹង\\ | ||
+ | ទ្រមឹងស្ងៀមស្ងាត់ ប្តីសួរបីម៉ាត់ ពុំស្រដីផង។ \\ | ||
+ | មួយប្តីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូល\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ចិត្តស្តាប់។ មួយមិនចង់ឲ្យប្តីគាប់ មិនចង់\\ | ||
+ | ប្រដាប់ ឲ្យប្តីថ្កុំថ្កើង។ មួយទោះនឹងស្រដី\\ | ||
+ | ឡើង ពាក្យធំចចើង ចចេសនឹងប្តី។ មួយនោះ\\ | ||
+ | ប្តីលោះខ្ញុំស្រី វាបំរើប្តី មិនអោយអាក់អន់។ ឃើញ\\ | ||
+ | គាប់រឹងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រច័ណ្ឌ ជេរថា \\ | ||
+ | នាយអាយ។ មួយដ្បិតប្តីមានសហាយ ហួរហែក\\ | ||
+ | សុះសាយ ឲ្យប្តីអាស្រូវ។ រីចោរភរិយា\\ | ||
+ | នោះកូវ ចរិតពុំត្រូវ មានបីប្រការ មួយចង់ចាយ\\ | ||
+ | ទ្រព្យប្តីណា ឲ្យខូចអសារ មិនគង់ជាល្អ។ មួយ\\ | ||
+ | ប្តីឃ្មាតខ្មីខំរក របស់បានមក មិនថែទាំទុក។\\ | ||
+ | លួចឲ្យទៅម្តាយឪពុក ប្តីសួររកមុខ មិនប្រាប់\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឡើយណា។ មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា\\ | ||
+ | ថាឯងរវល់។ ដេកលេងចំខែងអស់កល លុះប្តី\\ | ||
+ | គេយល់ ពុតធ្វើជាឈឺ។ ទទូចដេកថ្ងូរហ៊ឺៗ ប្តី\\ | ||
+ | ហៅមិនឮ ពុតចង់តែស្លាប់។ នេះហៅប្រពន្ធពុំ\\ | ||
+ | គាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ។ លុះ\\ | ||
+ | អស់អាយុភ្ល័បភ្លាយ ធ្លាក់ទៅអបាយ ទាំងបួន\\ | ||
+ | ជំពូក។ តែងនឹងរងទុក្ខសោក រំដោះរួចមក\\ | ||
+ | កើតជាមនុស្សខ្ទើយ។ ហេតុអកុសលនេះហើយ\\ | ||
+ | ដ្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង។ ខុសវត្ត\\ | ||
+ | ប្រតិបត្តិឆ្គាំឆ្គង មិនរៀនមិនរង ខុសនឹងច្បាប់\\ | ||
+ | ស្រី។ មាក់ងាយនោះមានប្រាំបី មានក្នុង\\ | ||
+ | <span page_kmt # | ||
+ | |||
+ | បាលី ព្រះធម៌លោកថា។ មាក់ងាយមួយ\\ | ||
+ | នោះឯងណា ដ្បិតប្តីពិការ មិនបានមួនមាំ។ \\ | ||
+ | ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះ\\ | ||
+ | មេមត់។ មើលប្តីឲ្យជាឆាប់ឆុត ខឹងវិញមិនអត់\\ | ||
+ | បន់ប្តីឲ្យស្លាប់។ មាក់ងាយមួយប្តីខ្សត់ទ្រព្យ\\ | ||
+ | គ្មានកេរ្តិ៍កោះគាប់ ស្មើរនឹងអាត្មា។ ដៀលត្មេះ\\ | ||
+ | ថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើប\\ | ||
+ | គ្មានរបស់។ មាក់ងាយដ្បិតប្តីអប្បយស ឯង\\ | ||
+ | ត្រកូលខ្ពស់ ពូជពង្សពុំស្មើរ។ ឆ្មើងខ្លួនឲ្យប្តីបំរើ\\ | ||
+ | ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស។ \\ | ||
+ | មាក់ងាយមួយ ដ្បិតប្តីល្ងង់ខ្មៅខ្លួនទ្រមង់ ទ្រមក់\\ | ||
+ | យឺតយូរ។ ដៀលត្មះពុំចេះអាសូរ សំដីខ្មោះខ្មូរ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | មិនក្រែងប៉ុនសក់។ ម៉ាក់ងាយមួយប្តីអាក្រក់\\ | ||
+ | សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស។ កន្រ្ទលរាង\\ | ||
+ | រលក្រឱះ សក់ស្កាញ់ស្កូវសុះ ពោះធំប៉ុនពាង។ \\ | ||
+ | ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្តីមិនសម។ \\ | ||
+ | មាក់ងាយមួយប្តីមិនខំ ធ្វើការលោលាំ ឡេះឡះ\\ | ||
+ | ដើរលេង។ ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះ\\ | ||
+ | ជេរមិនឈ្វេង គិតខុសមាត្រា។ មាក់ងាយមួយ\\ | ||
+ | ប្តីផឹកស្រាស្រវឹងចោលការដើរលេងតែលតោល។ \\ | ||
+ | ពាក្យក្អេងរាំច្រៀងឡោៗ ឲ្យឆ្កែព្រុសឆោ ផ្អើល\\ | ||
+ | ភ្ញាក់កូនចៅ។ ឮមាត់ប្តីហើយខឹងក្តៅ ប្រទេចជេរ\\ | ||
+ | ទៅ តាមដោយចិត្តក្នាញ់។ មាក់ងាយមួយទៀត\\ | ||
+ | នោះមិញ ដ្បិតប្តីស្រឡាញ់ លលូកប្រឡែង។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | មួលក្តិចចាក់ចុចជាល្បែង មិនមានកោតក្រែង\\ | ||
+ | បានចិត្តជេរវិញ។ ដ្បិតតែយល់គេស្រឡាញ់\\ | ||
+ | សំដីផងមិញ គំរោះគំរើយ។ ធ្វើក្នាញ់បែរចេញ\\ | ||
+ | ព្រងើយ ខេរខឹងកន្តើយ ក្និចក្នក់ចរិយា។ ពុំបាន\\ | ||
+ | ក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំបី។ \\ | ||
+ | កូនអើយនេះហើយច្បាបើស្រី ឲ្យកូនពិសី រករៀន\\ | ||
+ | រក្សា។ យកទុកក្នុងអង្គអាត្មា ប្រសើរក្តាត់ណា\\ | ||
+ | កើតសុខសួស្តី។ ប្រសើរទាំងនាលោកីយ\\ | ||
+ | ទោះបរលោកក្តី សឹងលុះប្រាថ្នា។ ទោះចិត្ត\\ | ||
+ | គន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូណ៌។ \\ | ||
+ | ដូចចិត្តឆាប់ឆុតពុំយូរ កបកើតសម្បូណ៌ សម្បត្តិ\\ | ||
+ | ទ្រព្យផង។ កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឥតហ្មង ដូចក្តីប្រាថ្នា។ ច្បាប់នេះឧត្តមថ្លៃថ្លា\\ | ||
+ | ទោះស្រីឯណា ឮហើយមានភ័ព្ទ។ ជាល្អកម្រ\\ | ||
+ | បានស្តាប់ ស្តាប់ចូលចិត្តចាប់ ចូរចាំគ្រប់គ្នា។ បាន\\ | ||
+ | ដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច។ \\ | ||
+ | ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យឥតកាព្យកិច្ច\\ | ||
+ | បរិបូណ៌ប្រពៃ។ ប្រាជ្ញប្រែរីឯនាមនៃ ខ្ញុំឈ្មោះ\\ | ||
+ | ម៉ឺន" | ||
+ | កបកើតជ្រះថ្លា ត្រេកត្រង់កុសល។ សច្ចាប្រាថ្នា\\ | ||
+ | មគ្គផល ផុលផុសយោបល់ លេចឡើងទុកទៅ\\ | ||
+ | ទោះបីសេចក្តីខុសត្រូវ សូមទានតម្រូវ ដម្រង់ឲ្យ\\ | ||
+ | ផង។ កុំត្មះដៀលឡើយហោង សូមសាង\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ផលផង ទុកសាសនា។ សម្រាប់ជាច្បាប់\\ | ||
+ | មាត្រា សូរេចប្រការ បរិបូណ៌ចែងចប់។ </ | ||
+ | |||
+ | <div centeralign> | ||
+ | ==== ពាក្យពន្យល់ ==== | ||
+ | |||
+ | ភុជង្គលីលា = នាគដើរ\\ | ||
+ | គម្តែងក្រឡា = ជាធំលើផែនដី\\ | ||
+ | អស់អញ = អើពើ, | ||
+ | ការកេរ្តិ៍ = រក្សាកេរ្តិ៍, | ||
+ | ទុរយស = ថោកទាប, | ||
+ | អសារ = គ្មានប្រយោជន៌\\ | ||
+ | អសោចិអប្រិយ = ស្អុយអាក្រក់\\ | ||
+ | ពុំលង់ = ពុំយូរ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ជន្លេញ = លូកល, | ||
+ | បំព្រៀង = ថោកទាប\\ | ||
+ | ប៉ោឡែ = ឥតទៀងទាត់កន្លែង\\ | ||
+ | ដកទង = ពាក្យជេរទៅលើមនុស្សស្រី\\ | ||
+ | ផ្ទឹមខាង = ផ្ទឹមក្បែរ, | ||
+ | កល្យាណី = ស្រីជាមិត្តគួរស្រឡាញ់\\ | ||
+ | បិទទូល = លើកដៃសំពះលើ (បន្ទូល)\\ | ||
+ | បទគាថា = សេចក្តីជាវគ្គឃ្លា\\ | ||
+ | តុសិត = ឈ្មោះឋានសួគ៌ជាន់ទី២\\ | ||
+ | ពណ្ណរាយ = ធ្វើឲ្យមានពណ៌ព្រោងព្រាយ\\ | ||
+ | និរទុក្ខភយា = ឆ្ងាយពីទុក្ខភ័យ\\ | ||
+ | អន្ធពាល = កាចកំឡៅ, | ||
+ | អបាយ = ស្ថាននរក | ||
+ | |||
+ | ===== ច្បាប់ប្រុស ===== | ||
+ | <span page_kmt # | ||
+ | |||
+ | ==== បទព្រហ្មគីត ==== | ||
+ | |||
+ | < | ||
+ | ចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។ ឲ្យអស់\\ | ||
+ | កូនចៅក្រោយ ស្តាប់ពុំឲ្យភ្លេចស្មារតី ប្រដៅ\\ | ||
+ | ទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។ ធម្មតា\\ | ||
+ | កើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា\\ | ||
+ | ក្រគិតក្នុងចិន្តា ឲ្យបានដឹងសមនឹងគួរ។ នឹង\\ | ||
+ | អស់ញាតិសន្តាន សោះគេបានពាក្យនឹងជួ កុំឆ្មើង\\ | ||
+ | កុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។ នឹងដើរដូចភូជង្គ\\ | ||
+ | ឲ្យឱនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម គួរ\\ | ||
+ | ប្រតិបត្តិកុំឲ្យឆ្គង។ រៀនបទរៀនបាទចាស់ កុំ\\ | ||
+ | ច្រឡាស់លើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ឲ្យគួរកុំឯងវីុ។ អីអឺអញដាច់សាច់ ឆ្គងពាក្យពេចន៏\\ | ||
+ | គេស្រដី ដើមដៀលឲ្យអប្រិយ ស្រដីថាកូនឥត\\ | ||
+ | ពូជ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវា\\ | ||
+ | ខូច គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។ \\ | ||
+ | គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្តី\\ | ||
+ | ដើមជៀវជុំ ដំនៀលនោះដល់មកចាស់។ កុំកាច\\ | ||
+ | កុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាខកុំហ៊ាន\\ | ||
+ | ណាស់ ឲ្យរំពឹងរំពៃគ្រប់។ ទោះដេកឲ្យ\\ | ||
+ | រហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់\\ | ||
+ | មើលឲ្យគ្រប់ ទ្រព្យរបស់ស៊ឺមដេកវិញ ស្លាម្លូ\\ | ||
+ | ស៊ីឲ្យច្រៀក កុំបបៀកទាំងមូលមិញ តូចធំឲ្យ\\ | ||
+ | ច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។ ដេក\\ | ||
+ | <span page_kmt # | ||
+ | |||
+ | យប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់\\ | ||
+ | ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។ នឹង\\ | ||
+ | ដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បូន បើភ្ញាក់ឲ្យ\\ | ||
+ | ដឹងខ្លួន ឡើងអង្គុកុំមាត់ខ្លាំង។ ប្រែប្រាណ\\ | ||
+ | ប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញ\\ | ||
+ | ប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។\\ | ||
+ | បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ ភ្ញាក់\\ | ||
+ | ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។ ទោះ\\ | ||
+ | ពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា កាំបិត\\ | ||
+ | ខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។ ប្រអប់\\ | ||
+ | ដាក់ទឹមស្មា ថ្វាយទេព្តារក្សាយើង ហើយ\\ | ||
+ | ឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។ កុំឲ្យ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | អស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃ\\ | ||
+ | មើលកុំដាច់។ កុំដើរយកពីផ្ទះគេ ថែទាំមើល\\ | ||
+ | ជើងក្រាន ឲ្យឳសមានកុំទំនេរ បង្កាន់បង្កើតកេរ្តិ៍\\ | ||
+ | កុំប្រហែសឲ្យសូន្យសុង។ ប្រយ័ត្នក្រែងក្រងាយ\\ | ||
+ | ពុំសប្បាយឈឺពោះពុង បង្កាត់កំដៅអង្គ អុជបំភ្លឺ\\ | ||
+ | មើលនេះនោះ។ មានកាលយប់ងងឹត ភ្លេច\\ | ||
+ | មិនគិតជួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះ\\ | ||
+ | រលត់ធេង។ រត់រកភ្លើងសស្រាក់ ព្រួយលំបាក\\ | ||
+ | តែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយ\\ | ||
+ | ដើរឆ្ងាយ។ ហើយថែឲ្យទាំទឹក ទោះយប់ព្រឹក\\ | ||
+ | កុំគិតងាយ ដងដាក់ក្អមរាត់រាយ សព្វពួចពាង\\ | ||
+ | អាងអុងធំ។ កុំឲ្យស្ងួតក្អមធេង អស់រលីងពាងធំៗ។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់\\ | ||
+ | ថ្ងៃ។ ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ\\ | ||
+ | ក្រែងមានមែកឈើព្រៃ កាប់កាន់មកទុកជាឳស។ \\ | ||
+ | ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជោះ ជា\\ | ||
+ | គ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។ ដើរ\\ | ||
+ | ព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ កាន់\\ | ||
+ | កាប់កុំដៃទេ អង្គុយគន់មើលឆ្វេងស្តាំ។ ក្រែង\\ | ||
+ | មានឈើព្រៃងាប់ គួរកាច់កាប់ធ្វើជាថ្នាំ ផ្ញើក្រាន\\ | ||
+ | គ្រាន់ដណ្តាំ បាយបានឆ្អិនឆាប់ដូចចិត្ត។ សោះ\\ | ||
+ | ស្រីស្រដីបាន បើឳសមានមិនព្រួយចិត្ត សព្វថ្ងៃ\\ | ||
+ | ប្រុងគំនិត ថែទាំទើបគង់របស់។ មាសប្រាក់\\ | ||
+ | ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស សំច័យកុំឲ្យអស់\\ | ||
+ | <span page_kmt # | ||
+ | |||
+ | មើលថែធួនខ្លួនឯងណា។ សូវស្តួចកុំឲ្យដាច់\\ | ||
+ | បើវាតិចឲ្យឧស្សាហ៏ រិះរកផ្សំទៀតណា ឲ្យបាន\\ | ||
+ | ច្រើនក្រវើនទុក។ នឹងចាយឲ្យគិតក្រោយ\\ | ||
+ | ទោះនឹងឲ្យៗមើលមុខ កុំឲ្យស៊ុកគ្រលុក ទោះ\\ | ||
+ | នឹងទុកឲ្យចំណាំ។ រដូវធ្វើចំការ ឲ្យឧស្សាហ៏\\ | ||
+ | គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញៃត្រប់ត្រុំ ត្រាវត្រសក់\\ | ||
+ | សព្វបន្លែ។ កុំខ្ជិលកុំច្រអូស ទៅងងុះរកសុំគេ\\ | ||
+ | គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។ ទោះ\\ | ||
+ | ធ្វើស្រែចំការ ឲ្យឧស្សាហ៏មើលថែទាំ កុំខ្ជិលកុំ\\ | ||
+ | ប្រចាំ ចបចូកជីកស្មៅល្អិតផង។ កុំឲ្យខាតកំឡាំង\\ | ||
+ | ទោះខែប្រាំងប្រើឲ្យដង ទឹកទៅស្រោចស្រប់ផង\\ | ||
+ | ឲ្យលូតលាស់មានផ្លែផ្កា។ ធ្វើការកុំគិតព្រួយ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ខ្លួនឯងមួយកុំត្អូញត្អែរ ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាច\\ | ||
+ | តែនឿយហើយមិនធ្វើ។ ជាងយប់បិតឬស្សី\\ | ||
+ | ត្បាញជាល្អីតៅកញ្ជើ កុំឲ្យស្រីស្តីលើ ឥត\\ | ||
+ | អំពើធ្វើលេងទៅ។ កុំទុកដៃទទេ ជាងទំនេរ\\ | ||
+ | បោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ ឲ្យវាលកាល\\ | ||
+ | កើតសុខា។ ឲ្យមានក្តីបារម្ភ ធ្វើស្រែកុំ\\ | ||
+ | ចោលចំការ ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំ\\ | ||
+ | ឲ្យបាត់។ ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុង\\ | ||
+ | ប្រយ័ត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹង\\ | ||
+ | ខ្លួន។ ប្រយ័ត្នប្រយោជន៏យូរ ទោះលក់ដូរមើល\\ | ||
+ | ថែធួន ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។ \\ | ||
+ | កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។ ទោះបី\\ | ||
+ | បើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេង\\ | ||
+ | ឥតការ ឥតគេរកដើរឆ្ងាយជិត។ ឲ្យប្រាប់អ្នក\\ | ||
+ | នៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត\\ | ||
+ | ព្រោះមិនដឹងជាទៅណា។ បើទៅជាមានភ័ព្វ\\ | ||
+ | ប្រសើរគាប់នោះឥតថា ប្រសិនពានពោះខ្លា\\ | ||
+ | ខ្យល់ចាប់ចុកឥតគេសម។ ទោះដើរមានដំណឹង\\ | ||
+ | ឲ្យរំពឹងគិតបារម្ភ នឹងដើរៗឲ្យសម យប់\\ | ||
+ | ព្រលប់ឲ្យមាត់ក។ កុំស្ងៀមកុំស្ងាត់ពួន លប\\ | ||
+ | លាក់ខ្លួនខ្លាចមិនល្អ ឲ្យមើលឲ្យមាត់ក ដើរឲ្យ\\ | ||
+ | ស្មោះសោះគេថា។ ទោះខ្លួនជាប៉ុន្មាន ពាក្យ\\ | ||
+ | សន្តានរែងមុសា គេម៉ៃមកអាត្មា តាមដំណឹង\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ដំណើរខុស។ កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យ\\ | ||
+ | អាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឲ្យរករៀន\\ | ||
+ | ច្បាប់មាត្រា។ លោកថាហៅឆ្កួតបី មួយឆ្កួត\\ | ||
+ | ស្រីមួយឆ្កួតស្រា។ មួយឆ្កួតល្បែងពាលា លេង\\ | ||
+ | បៀប៉ោធួកតាត់ ទាក់មាន់ទាក់ទទា ជល់\\ | ||
+ | ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែង\\ | ||
+ | អស់នោះមិនកំណើត។ ធម្មតាប៉ោនិងបៀ មិន\\ | ||
+ | ដែលខ្មែរណានឹងកើត មិនឮមានកំណើត មាន\\ | ||
+ | តែលិចលង់ខ្លួនទេ។ ជួនកាលគេចាញ់ឯង\\ | ||
+ | រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ\\ | ||
+ | កុំទុកចិត្តថាឯងប៉ិន។ ពីព្រឹកស្លៀកហូលជរ\\ | ||
+ | ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ល្ងាចមិនទាន់ ចិនដាក់ខ្នោះ។ ជួនកាលវាចងជើង\\ | ||
+ | ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ\\ | ||
+ | វាទារប្រាក់ឲ្យបានឆាប់។ មើលមុខល្អតិចអ្វី\\ | ||
+ | មិនខ្មាសស្រីផ្សារឈរស្តាប់ មុខមិញដូចគេស្លាប់\\ | ||
+ | មាត់ស្ញិញស្ញាញពេបដូចក្មេង។ ស្រែកថ្ងូរអះ\\ | ||
+ | អូយអើយ អាចិកអើយអាណិតលែង អញរក\\ | ||
+ | ប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។ ចិនឮ\\ | ||
+ | ព្រមស្រាយមក បណ្តើររកប្រាក់សន្តាន តឹង\\ | ||
+ | ទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។ \\ | ||
+ | អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំល\\ | ||
+ | កុំលូកលេង គួរឲ្យវៀងឲ្យវៀរសោះ កុំឈរ\\ | ||
+ | កុំឈប់ជិត ក្រែងមិនអត់បង់កេរ្តិ៍កោះ កុំល្បង\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។ \\ | ||
+ | ច្បាប់នេះជាប់រាល់ខ្លួន ទោះបងប្អូនមិត្តសំឡាញ់\\ | ||
+ | តឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគ្នាយកទៅ។ \\ | ||
+ | ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបាន\\ | ||
+ | ទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។ ទោះបងប្អូន\\ | ||
+ | ធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា\\ | ||
+ | កុំធានាណាអ្នកអាយ។ កូនអើយចូរបាចាំ ឪពុក\\ | ||
+ | ផ្តាំកុំបីណាយ ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេច\\ | ||
+ | ពាក្យនេះណា។ មួយទៀតហៅឆ្កួតស្រី គួរកុំ\\ | ||
+ | បីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេច\\ | ||
+ | <span page_kmt # | ||
+ | |||
+ | បាបបុណ្យ។ ភ្លេចសីលទានសូន្យសោះ\\ | ||
+ | ភ្លេចឃ្នាងខ្នោះដល់ជីបជន្ម ភ្លេចទោះភ្លេចទាំង\\ | ||
+ | គុណ ភ្លេចទាំងការកាន់រសាយ។ បង្កើត\\ | ||
+ | តែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ បង្កើត\\ | ||
+ | ក្តៅក្រហាយ ឲ្យទាស់ទែងខឹងនឹងគ្នា។ \\ | ||
+ | ចងទោសគុំបង្គួន មិនគិតខ្លួនខ្លាចមរណា មាន\\ | ||
+ | កាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។ \\ | ||
+ | បង្កើនតែចិត្តធំ ចៅគុំនំនឹងជីដូន ឯបងខឹងនឹងប្អូន\\ | ||
+ | ម្តាយនឹងកូនគុំគួនគ្នា។ រីខ្ញុំគុំកាប់ម្ចាស់ ឲ្យ\\ | ||
+ | ក្តៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជា\\ | ||
+ | គំនុំពុំត្រាស្បើយ។ មានកាលគេដាក់ឃ្នាង វាមិន\\ | ||
+ | រាងចាលចិត្តឡើយ លក់ព្ន័យខ្ញុំគេហើយ មិន\\ | ||
+ | <span page_kmt # | ||
+ | |||
+ | ខ្លាចស្លាប់ដល់អាត្មា។ គេកាប់ដោតទាំងក្បាល\\ | ||
+ | មិនចេះចាលចិត្តឡើយណា ភ្លេចខ្លួនសូន្យសោះ\\ | ||
+ | សា នឹកតែត្រង់សេពសប្បាយ។ រីឯកាម\\ | ||
+ | កិលេស កុំប្រហែសគួរឲ្យណាយ ស្អិតណាស់\\ | ||
+ | ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។ នេះឯង\\ | ||
+ | ហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ ចូរចងចាំសព្វថ្ងៃ\\ | ||
+ | ទុកទូន្មានអង្គអាត្មា។ អ្នកប្រាជ្ញលោកនិទាន ទុក\\ | ||
+ | ទូន្មានរាល់រូបា មួយហៅឆ្កួតសុរា នោះកុំផឹកវា\\ | ||
+ | ស្រវឹង។ វានាំភ្លេចវិញាណ ភ្លេចសីលទានសោះ\\ | ||
+ | សូន្យឈឹង ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យ\\ | ||
+ | ធំក្រៃ។ ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ\\ | ||
+ | កំឡាំងឯងស្មើចៃ មិនកោតគេតិចឡើយណា។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | ក្អេងក្អាងពាក្យកក្អែរ អួតពូកែបទបានស្រា មិន\\ | ||
+ | មានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។ \\ | ||
+ | បញ្ចោរបញ្ជៀសផ្តាស់ ជេរវាងវាសមិនចំឈ្មោះ\\ | ||
+ | នាំហេតុតែឯឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ \\ | ||
+ | ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯង\\ | ||
+ | ខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា។ \\ | ||
+ | មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា\\ | ||
+ | ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។ \\ | ||
+ | គេឃើញអស់ខ្មាសក្មំ ក្មេងមកជុំសើចទ្រហឹង\\ | ||
+ | ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំង\\ | ||
+ | ខ្លួន។ កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន\\ | ||
+ | ផឹកហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន។ \\ | ||
+ | <span page_kmt # | ||
+ | |||
+ | អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន\\ | ||
+ | ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។ នេះ\\ | ||
+ | ឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណា\\ | ||
+ | ផឹកហើយបាប បង់កិតិ្តយសពុំសួរស្តី។ គួរកុំសេព\\ | ||
+ | សុរា នាំអាត្មាឲ្យអប្រិយ នឹងធ្លាក់ទៅអវចី នរករង\\ | ||
+ | ទុក្ខវេទា។ ហៃអស់ជនទាំងឡាយ កុំរាយ\\ | ||
+ | មាយក្នុងអង្គា ចូរស្តាប់ច្បាប់នេះណា ទុកទូន្មាន\\ | ||
+ | ខ្លួនសព្វថ្ងៃ។ នេះឯងហៅឆ្កួតបី លោកស្រដីក្នុង\\ | ||
+ | ធម៌ថ្លៃ បើអ្នកណាមួយនៃ នឹកប្រាថ្នាដោយ\\ | ||
+ | ចំណង។ លោកចងជាឧបមា ឲ្យអ្នកណាមួយ\\ | ||
+ | ផ្ចិតផ្ចង់ យកដៃកដុលបង់ ក្នុងភ្លើងក្រាន\\ | ||
+ | ឆេះច្រាលឆ្អៅ។ បើកាន់ដែកដែលដុត នោះ\\ | ||
+ | <span page_kmt # | ||
+ | |||
+ | មុតមិនមានក្តៅ កាន់បាននោះទើបហៅ ចិត្តមុត\\ | ||
+ | មែនមិនគិតប្រាណ។ នោះទើបលោកឲ្យធ្វើ\\ | ||
+ | នូវអំពើទាំងបីបាន ដោយធម៌ពីបូរាណ លោក\\ | ||
+ | ឧបមាដូច្នេះណា។ ចាត់ចែងតែងជាបទ ព្រហ្ម-\\ | ||
+ | ប្រាកដកាលបិតា ប្រដៅខ្ញុំនេះណា សព្វសេចក្តី\\ | ||
+ | ដូច្នេះនៃ។ កិច្ចកាព្យរាយរៀបរស ខ្ញុំនាម\\ | ||
+ | ឈ្មោះបណ្ឌិតមៃ គិតចងជាសេចក្តី ប្រដៅ\\ | ||
+ | ជនចប់ម្ល៉េះហោង។ \\ | ||
+ | |||
+ | <div centeralign> | ||
+ | |||
+ | ==== ពន្យល់ពាក្យ ==== | ||
+ | |||
+ | រៀមច្បង = បងបង្អស់\\ | ||
+ | អាងអុង = ពាងធំៗ\\ | ||
+ | វាលកាល = វាលស្រឡះ\\ | ||
+ | រែងមុសា = រមែងពោលប្រកាន់\\ | ||
+ | ព្ន័យ ពិន័យ = ផាក, ប្រាក់ផាក\\ | ||
+ | កាមកិលេស = សេចក្តីប្រាថ្នាជាចំណង\\ | ||
+ | បទបានស្រា = ព្រោះបានស្រា\\ | ||
+ | ស្រវឹងមួន = ស្រវឹងខ្លាំង\\ | ||
+ | សេពសុរា = ប្រព្រឹត្តស្រា\\ | ||
+ | អវចី = ស្ថាននរកយ៉ាងជ្រៅ | ||
+ | |||
+ | ==== Info ==== | ||
+ | Transcripted and given to the Sangha by Upāsikā Cheav Villa, 2018-11-07 & 2018-11-08 at [[sang> | ||