User Tools

Site Tools


Translations of this page?:
playground:index

Test

ចិត្ត​

ចិត្ត: នាមសព្ទ (សំ. បា.) ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។ គុណសព្ទ (បា. ចិត្ត; សំ. ចិត្រ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ (ម. ព. ពិចិត្ត ឬ វិចិត្រ ទៀតផង) ។ ច្រើនប្រើជា គុ. ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់… ។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ … (ស្ដ្រីជា ចិត្តការិកា) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ វិទ្យាខាងការវិចិត្រ ។ល។ល។

សមាធិ​

សមាធិ: សមាធិ ( សំ. បា. ) ដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត; ដំណើរស្លុងចិត្តស៊ប់នៅក្នុងអង្គឈាន ចម្រើនសមាធិ, បានសមាធិ​ ( ព. ពុ. ) ។ សមាធិចិត្ត ចិត្តដែលចុះស្លុងស៊ប់ក្នុងសមាធិ, ចិត្តជាសមាធិ ។ សមាធិយោគ ការព្យាយាមចម្រើនសមាធិ ធ្វើសមាធិយោគ​ ។ ល ។ ខណិកសមាធិ ( ខៈណិ-កៈ– ) ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយ បានតែមួយស្របក់ហើយក៏បាត់ទៅវិញ ។ មិច្ឆាសមាធិ សមាធិខុសផ្លូវ ខុសទំនង ។ សម្មាសមាធិ សមាធិត្រូវផ្លូវ ត្រូវទំនង ។ អប្បនាសមាធិ ( អ័ប-ប៉ៈន៉ា– ) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។ ឧបចារសមាធិ ( ឧប៉ៈចារ៉ៈ—) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គបឋមជ្ឈាន ប៉ុន្តែមិនទាន់ពេញបរិបូរ ( ព. ពុ. ) ។ ល ។

សន្ទានុក្រម បាលី​ ខ្មែរ​

 

—- <code>text</code> is to make the text cusive. text See changes, corrections http://accesstoinsight.eu/playground/index?do=revisions See also ATI.eu syntax, mudita

playground/index.txt · Last modified: 2019/02/04 17:30 by Cheav Villa