User Tools

Site Tools


Translations of this page?:
user:johann:work:ជួន_ណាត:ក

Table of Contents

ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល - អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។ [នាមសព្ទ] អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន ក ដែរ : កដៃ, កជើង។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។ [កិរិយាសព្ទ] តាំងផ្ដើម, តាំងធ្វើ

កសាង, កកើត, កចេតិយ, កភូមិ ។

ក៏

ក៏ [និបាតសព្ទ] ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក

អ្នកក៏ទៅ, ខ្ញុំក៏ទៅ, ធ្វើដូច្នេះក៏បាន, របស់នេះរូបក៏ល្អ តម្លៃក៏ថោក ។

កក

កក [កិរិយាសព្ទ] ប្រែពីរាវទៅជាខន់

ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ។

[កិរិយាវិសេសន៍] កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា

មើលទៅឃើញមនុស្សកក, ឈរកក ។

[[គុណសព្ទ]] កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា

មើលទៅឃើញមនុស្សកក, ឈរកក ។

កក់

កក់ [កិរិយាសព្ទ] ជម្រះសក់ឲ្យស្អាត

កក់សក់ ។

ធ្វើឲ្យទទឹកជោក

ភ្លៀងកក់ ។

បញ្ចាំទុកមុន, ឲ្យមុនជាការបញ្ចាំចិត្ត

ខ្ញុំបានកក់ប្រាក់៥០រៀលឲ្យគេរួចហើយ ។

[នាមសព្ទ] ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជារបរធ្វើកន្ទេល ។ កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង ។ ល ។ ឈ្មោះប្រដាប់មួយយ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក

ទឹកធ្លាក់ចេញពីកក់ ( ហៅ ផ្លែឈូក ក៏បាន ) ។

កក្កដ

កក្កដ (ក័ក-កៈ-ដៈ) [នាមសព្ទ] ( បា. ; សំ. កក៌ដ ) ក្ដាម ។ ឈ្មោះខែទី ៤ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែស៊ូយេត ( ខែទី ៧ ) បារាំងសែស ។ សព្វថ្ងៃប្រើជា កក្កដា ក៏រាប់ជាខែទី ៧ ដែរ ។

កករ

កករ (ក៏-ក) [នាមសព្ទ] ផង់ឬកំទេចល្អិត ដែលនៅក្នុងសភាវៈ រាវ មានទឹក , សុរា, ប្រេង ជាដើម

កករប្រេង ។ កករចិត្ត ចិត្តសៅហ្មងហាក់ដូចជាមានកករ ។ ប្រើដូចជា គុ. ក៏បាន : ចិត្តកករល្អក់ ។

កកាត

កកាត (ក៏-កាត) [គុណសព្ទ] ដែលនៅសល់តិច, នៅសល់រលាបៗ

ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង ។

កកាយ

កកាយ (ក៏-កាយ) [កិរិយាសព្ទ] កាយរឿយៗ ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្តៅដោយដៃ ( មនុស្ស ), ដោយជើង (សត្វ)

មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី ។

កកិចកកុច

កកិចកកុច (ក៏កិចក៏កុច) [គុណសព្ទ] ដែលមានចិត្តវៀច, មានគំនិតគេចកែ

មនុស្សកកិចកកុច ។

កកិត

កកិត (ក៏កិត) [កិរិយាសព្ទ] ពាល់, ដដុស ឬប៉ះយ៉ាងស្រាល ។

កកិល

កកិល (ក៏កិល) [កិរិយាសព្ទ] ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត

មនុស្សខ្វិនកកិលដូចកូនក្មេង ។

កកូរ

កកូរ (ក៏កូរ) [កិរិយាសព្ទ] កូរញយៗ

កកូរត្រុំ ឬ សម្ល ។

[នាមសព្ទ] ឈ្មោះសម្លខ្មែរមួយប្រភេទ

សម្លកកូរ ។

កកេបកកាប

កកេបកកាប (ក៏កេបក៏កាប) [កិរិយាវិសេសន៍] ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរ ឬ ប្រឹងឡើងឲ្យបានឆាប់

ខំឡើងដើមឈើកកេបកកាប ។

កកេរ

កកេរ (ក៏កេរ) [កិរិយាសព្ទ] ខាំរឿយ ៗ ដើម្បីឲ្យដាច់

កកេរពោត, កណ្តុរកកេរទូ ។

កកេះ

កកេះ (ក៏កេះ) [កិរិយាសព្ទ] កេះរឿយ ៗ ដោយក្រចកជាដើម ។

កកែកករ

កកែកករ (ក៏កែក៏ករ) [កិរិយាវិសេសន៍] សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី

កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។

[នាមសព្ទ] សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី

កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។

កកែកកកោក

កកែកកកោក (ក៏កែកក៏កោក) [កិរិយាវិសេសន៍] សំដីនិយាយគ្នា ឮសូរកោក ៗ ច្រើនដង ។ [នាមសព្ទ] សំដីនិយាយគ្នា ឮសូរកោក ៗ ច្រើនដង ។

កកែងកកោង

កកែងកកោង (ក៏កែងក៏កោង) [គុណសព្ទ] កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។ [នាមសព្ទ] កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។

កកែប

កកែប (ក-កែប) [នាមសព្ទ] អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ

កកែបគោ, កកែបក្របី ។

កកោក

កកោក (ក៏កោក) [កិរិយាវិសេសន៍] សូរនិយាយខ្លាំងឥតក្រែងដែលឮកោក ៗ

និយាយកកោក ។

[ឧទានសព្ទ] សូរនិយាយខ្លាំងឥតក្រែងដែលឮកោក ៗ

និយាយកកោក ។

កកោស

កកោស (ក៏—) [កិរិយាសព្ទ] កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឲ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ ។

កកោះ

កកោះ (ក៏—) [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាល ឬក្ដារងឿ ។

កក្រិត

កក្រិត (ក៏—) [គុណសព្ទ] ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឲ្យប្លែកឡើង

មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ ។

កក្រើក

កក្រើក (ក៏—) [កិរិយាសព្ទ] កំរើក, រញ្ជួយ, របើកឡើង ។ កក្រើកញាប់ញ័រ កក្រើកញ័រយ៉ាងញាប់សព្វអន្លើ ។ កក្រើករំជួល កក្រើករញ្ជួយជ្រួលច្របល់ ។ កក្រើករំពើក កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង ។

កក្រោះ

កក្រោះ (ក៏—) [គុណសព្ទ] ឥតរសជាតិ

សោះកក្រោះ ។

កក្លាក់

កក្លាក់ (ក៏—) [កិរិយាវិសេសន៍] ច្រើននិយាយផ្សំជាមួយនឹងពាក្យហៀរ

ហៀរកក្លាក់ ។

កក្អាក

កក្អាក (ក៏—) [កិរិយាវិសេសន៍] ដែលឮសូរក្អាក ៗ ច្រើនដង ( សើច )

សើចកក្អាក ( ម. ព. ក្អាក ៗ ) ។

កក្អាយ

កក្អាយ (ក៏—) [បរិវារសព្ទ] ពាក្យសំរាប់និយាយផ្សំនឹងពាក្យកក្អាក

សើចកក្អាកកក្អាយ ។

កក្អិច

កក្អិច (ក៏—) [កិរិយាវិសេសន៍] ពាក្យសំរាប់ចំរើនពាក្យមាត់ឲ្យប្លែកឡើង ( ត្រី )

ត្រីមាត់កក្អិច ។

កក្អិល

កក្អិល (ក៏—) [កិរិយាវិសេសន៍] ពាក្យសំរាប់ចំរើនកិរិយាដែលនៅមានកម្លាំងចិត្តឲ្យប្លែកឡើង

និយាយកក្អិល, សំដីកក្អិល ។

[គុណសព្ទ] ពាក្យសំរាប់ចំរើនកិរិយាដែលនៅមានកម្លាំងចិត្តឲ្យប្លែកឡើង

និយាយកក្អិល, សំដីកក្អិល ។

កក្អឹក

កក្អឹក (ក៏—) [កិរិយាវិសេសន៍] ក្អឹក ៗ ច្រើនដងមិនដាច់សូរ

សើចកក្អឹក ( ម. ព. កខឹក, ក្អឹក ៗ ) ។

[ឧទានសព្ទ] ក្អឹក ៗ ច្រើនដងមិនដាច់សូរ

សើចកក្អឹក ( ម. ព. កខឹក, ក្អឹក ៗ ) ។

កក្អៀក

កក្អៀក (ក៏—) [កិរិយាវិសេសន៍] ក្អៀក ៗ ច្រើនដងមិនដាច់សូរ

សើចកក្អៀក ( ម. ព. ក្អៀក ៗ ) ។

[ឧទានសព្ទ] ក្អៀក ៗ ច្រើនដងមិនដាច់សូរ

សើចកក្អៀក ( ម. ព. ក្អៀក ៗ ) ។

កក្អៀច

កក្អៀច (ក៏—) [កិរិយាវិសេសន៍] ពាក្យសម្រាប់ចំរើនពាក្យចុះឲ្យប្លែកឲ្យច្រើនឡើង ( ដង្កូវ )

ដង្កូវចុះកក្អៀច ។

កខិកកខក់

កខិកកខក់ (ក៏ខិកក៏ខក់) [កិរិយាសព្ទ] ឈ្លក់, រង្គោះ ។ ឧ. សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ ។ [ឧទានសព្ទ] ឈ្លក់, រង្គោះ ។ ឧ. សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ ។

កខិបកខុប

កខិបកខុប (ក៏ខិបក៏ខុប) [កិរិយាវិសេសន៍] ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត

អរកខិបកខុប ។

[គុណសព្ទ] ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត

អរកខិបកខុប ។

កខឹក

កខឹក (ក៏—) [កិរិយាវិសេសន៍] ខឹក ៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ ( សើច )

សើចកខឹក ។

[ឧទានសព្ទ] ខឹក ៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ ( សើច )

សើចកខឹក ។

កខុប

កខុប (ក៏—) [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក ។

កខ្វក់

កខ្វក់ (ក៏—) [គុណសព្ទ] ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក ។

កខ្វិក

កខ្វិក (ក៏—) [បរិវារសព្ទ] សម្រាប់និយាយផ្សំជាមួយនឹងពាក្យកខ្វក់

កខ្វិកកខ្វក់ ។

កខ្វេសកខ្វាស

កខ្វេសកខ្វាស (ក៏ខ្វេសក៏ខ្វាស) [កិរិយាវិសេសន៍] ដែលមានដំណើរខ្វេសខ្វាសរឿយៗ

វារកខ្វេសកខ្វាស ។

[គុណសព្ទ] ដែលមានដំណើរខ្វេសខ្វាសរឿយៗ

វារកខ្វេសកខ្វាស ។

កង

កង [កិរិយាវិសេសន៍] ដែលឮស៊ានរំពង, អឺងកង

ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង ។

[គុណសព្ទ] ដែលឮស៊ានរំពង, អឺងកង

ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង ។

[កិរិយាសព្ទ] ចាប់ត្រកង; ធ្វើឲ្យមូលជាវង់

កងចំបើង, មួយកង, គោកងកន្ទុយ ។

[នាមសព្ទ] ពួក, ក្រុម, សង្កាត់, ចង្កោម

កងទ័ព, កងឃុំ, កងខេត្ត, កងធម៌ ។

[នាមសព្ទ] ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក

កងដៃ, កងជើង, កងក្រវិល ។

អ្វីៗ ដែលមានចំនួនល្មមត្រកង, ល្មមក្រសោបបាន

ឧសមួយកង, ស្មៅមួយកង ។

កងៗ

កងៗ [ឧទានសព្ទ] ( ម. ព. ឡងៗ ) ។

កងមាស

កងមាស [នាមសព្ទ] ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គរួមចូលក្នុងខែត្រកំពង់ចាម ។

កង់

កង់ [នាមសព្ទ] ( ព.សា. ) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយ និងដុំកណ្តាល ( ទោចក្រយាន ) ។ [នាមសព្ទ] ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ

កង់រទេះ ។

អ្វីៗដែលកាត់ជាកំណាត់ ជាដុំខ្លីៗ

ត្រីមួយកង់ ។

ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់

នំកង់ ។

កង្កុញ

កង្កុញ [កិរិយាសព្ទ] ( ម.ព. អង្កុញ ) ។

កង្កុញ

កង្កុញ [កិរិយាសព្ទ] ( ម.ព. អង្កុញ ) ។

កង្កួញ

កង្កួញ [កិរិយាសព្ទ] ក្តាប់ដៃ, ក្តាប់ប្រមោយ ដោយបួងដៃឬប្រមោយឡើង ។ [កិរិយាសព្ទ] ( ម. ព. អង្កួញ ) ។

កង្កែប

កង្កែប [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ មានជើង ៤ ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បាន ច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹក ឬនឹងរន្ធដីក៏នៅបាន ។ កង្កែបបោប សាច់កង្កែបដែលគេធ្វើជាម្ហូបហៅថា បោប ។

កង្កែបកូប

កង្កែបកូប [នាមសព្ទ] កង្កែបដែលមានរូបធំ យំឮសូរកូបៗ ។

កង្កែបប្រុយ

កង្កែបប្រុយ [នាមសព្ទ] ឈ្មោះកង្កែបមួយប្រភេទ មាឌតូចដងខ្លួនវែង ជើងវែង ៗ, អ្នកស្រុកខ្លះហៅ កូនស្ងើន ។

កង្កែបអាចម៍គោ

កង្កែបអាចម៍គោ (—អាច់—) [នាមសព្ទ] ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លី ៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក

កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថា រាស្ត្រតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្ត្រីមានស័ក្តិធំ ( ព. ទ. បុ. ) ។

កង្ខា

កង្ខា (ក័ង-ខា) [នាមសព្ទ] ( បា. ) សេចក្ដីសង្ស័យ, សេចក្ដីសន្ទិះ ។

កង្ខើញ

កង្ខើញ [កិរិយាសព្ទ] លើកទាញ ឬ លាត់សម្លៀកឲ្យខើចឡើង

កង្ខើញសំពត់, កង្ខើញខោ ។

ក្តាប់ពង្រួញដៃប្រុងនឹងចូលដាល់ ឬ តទប់នឹងសត្រូវ

កង្ខើញដៃចូលដាល់, កងទ័ពកាន់តែកង្ខើញចូលជិតណាស់ហើយ ។

កង្វល់

កង្វល់ [នាមសព្ទ] សេចក្តីខ្វល់ចិត្ត ខ្វល់គំនិត

ខ្ញុំមានកង្វល់ ( កុំប្រើថាខ្ញុំមានសេចក្តីកង្វល់ ) ។

ស្រុកកើតកង្វល់ គឺស្រុកដែមានកើតសឹកសង្គ្រាម ឬ មានកើតបះបោរចលាចលអ្វី;

មានកង្វល់ មានក្តីខ្វល់ ។

កង្វារ

កង្វារ [នាមសព្ទ] ប្រដាប់សម្រាប់ខ្វារ

កង្វារត្រចៀក, កង្វារក្តាម, កង្វារកង្កែប ។

កង្វេរ

កង្វេរ [នាមសព្ទ] ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី ។

កង្ហារ

កង្ហារ [នាមសព្ទ] ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន ។

កង្ហិច

កង្ហិច [នាមសព្ទ] ឈ្មោះសត្វពួកកង្ហែន មាឌតូចជាងកង្ហែនធំទ្រើសជាងកន្ថឹក ។

កង្ហែន

កង្ហែន [នាមសព្ទ] សត្វមួយប្រភេទ ក្នុងពួកសត្វមានដោះសម្បុរខ្មៅប្រផេះ រូបធំជាងកង្ហិច មានផ្លែឈើនិងសាច់ក្នុងគ្រាប់ឈើជាអាហារ ( បា. ហៅ កលន្ទក ) ។

កងកេង

កងកេង [នាមសព្ទ] ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។

កេងកង

កេងកង [នាមសព្ទ] ( ម. ព. កងកេង ) ។ [នាមសព្ទ] ឈ្មោះសត្វបក្សីមួយប្រភេទ មានចំពុះធំមិនសមនឹងមាឌខ្លួន ។ [នាមសព្ទ] ឈ្មោះពស់មួយប្រភេទ មានក្នុងរឿងព្រេងខ្មែរថា ជាបាពស់ឯទៀតទាំងអស់ ។

កងចៅ

កងចៅ [នាមសព្ទ] ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ ( ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពលឬរបឹប ) ។

កងព័ន្ធ

កងព័ន្ធ [នាមសព្ទ] ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្តាលស្នាម ប្រណាំងទូក-ង ដើម្បីឲ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ ។

កងសោយ

កងសោយ [នាមសព្ទ] ឈ្មោះបទភ្លេងខ្មែរមួយយ៉ាង

បទកងសោយ ។

កច្ចាយនៈ

កច្ចាយនៈ (កាច់-ចា-យ៉ៈ-ន៉ៈ) [នាមសព្ទ] ( បា. ) នាមព្រះមហាថេរមួយអង្គ ជាអ្នកតែងក្បួនវេយ្យាករណ៏បាលីសម័យជាន់ដើម ។វេយ្យាករណ៍បាលីនោះ ក៏ហៅថា កច្ចាយនៈ ដែរ ( ច្រើនហៅថា មូលកច្ចាយនៈ ) ។

កច្ចាយនូបត្ថម្ភកៈ

កច្ចាយនូបត្ថម្ភកៈ (កាច់-ចា-យ៉ៈ-នូ-ប៉ាត់-ថាំ-ភៈ-កៈ) [នាមសព្ទ] ( បា. )ឈ្មោះក្បួនវេយ្យាករណ៍ជាជំនួយដល់មូលកច្ចាយនៈដែលសម្តេចព្រះមហាសុមេធាធិបតី ជួន-ណាត ជោតញ្ញាណោ ព្រះសង្ឃរាជ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្ដេចមានសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា ។

កញ្ចក

កញ្ចក [គុណសព្ទ] មនុស្ស ឬសត្វដែលខ្ចកជើង ( ព.ទ្រ. ) ។ [នាមសព្ទ] មនុស្ស ឬសត្វដែលខ្ចកជើង ( ព.ទ្រ. ) ។

កញ្ចក់

កញ្ចក់ [នាមសព្ទ] កែវឆ្លុះស្រមោល សម្រាប់មើលតែងខ្លួន ។ កែវដែលសម្រាប់ដាក់ធ្វើជញ្ជាំងទូ ឬកាត់ឲ្យតូច ៗ បិទភ្ជាប់ទៅលើវត្ថុអ្វី ៗ ក៏ហៅថា កញ្ចក់ ដែរ

ទូកញ្ចក់, តោកដាំកញ្ចក់ . . . ។

កញ្ចប់

កញ្ចប់ [នាមសព្ទ] អ្វីៗ ដែលខ្ចប់, បង្វេចវេចខ្ចប់

ទិញតែមួយកញ្ចប់, ថ្នាំមួយកញ្ចប់, កញ្ចប់ធាតុ ។

កញ្ចប់មាត់ គឺប្រជុំមាត់

ដាល់ត្រូវត្រង់កញ្ចប់មាត់ ។

កញ្ចប់កញ្ចូវ

កញ្ចប់កញ្ចូវ [កិរិយាសព្ទ] សំដែងកាយវិការដោយធ្វើមាត់ដូចគេខ្ចប់ ធ្វើមុខក្រញូវ ។ ប្រើជា គុ. ក៏បាន

មុខមាត់កញ្ចប់កញ្ចូវ ; មនុស្សកញ្ចប់កញ្ចូវ ។

កញ្ចាញ់ចេក

កញ្ចាញ់ចេក [នាមសព្ទ] ឈ្មោះសត្វមួយប្រភេទ ខ្លះពណ៌លឿងខ្ចី ខ្លះពណ៌បៃតង ជាពួកកង្កែប តែមានលំនៅខុសគ្នាពីកង្កែប ច្រើននៅអាស្រ័យតែនឹងស្លឹកឈើ, រន្ធឈើជាដើមដែលសើមដែលត្រជាក់ ។

កញ្ចាញ់ច្រាស

កញ្ចាញ់ច្រាស [នាមសព្ទ] ឈ្មោះត្រីមួយប្រភេទ រូបកន្តុលស្តើងតូច មានទ្រនុងខ្នងនិងទ្រនុងពោះជាបន្លា ។

កញ្ចាម

កញ្ចាម [នាមសព្ទ] តួអន្ទាក់សម្រាប់ទាក់ដំរីព្រៃ ( ម.ព. ដងកញ្ចាម ផង ) ។

កញ្ចាស់

កញ្ចាស់ [គុណសព្ទ] អ្វីដែលចាស់ ( ព.ទ្រ. )

ខោកញ្ចាស់, សំពត់កញ្ចាស់ ( ព.ម. អាកញ្ចាស់ ) ។

កញ្ចឹងក

កញ្ចឹងក [នាមសព្ទ] កន្លែងអវយវៈក្រោមកន្ទូតអូង ។

កញ្ចុះ

កញ្ចុះ [នាមសព្ទ] ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំងតែតូចជាងត្រីឆ្លាំង ។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្តោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត ។

កញ្ចែ

កញ្ចែ [នាមសព្ទ] នាមសត្វស្លាបតូចមូយប្រភេទ ពួកកំពោងច្រើនចូលចិត្តស៊ីគមដូង, គមត្នោត តែស៊ីហើយដើមដូងត្នោតនោះតែងវិនាស ។ [នាមសព្ទ] គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់កប៉ាល់

កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែលនឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។

កញ្ចោង

កញ្ចោង [នាមសព្ទ] កូបដំរីដ៏វិសេសមានមុខបួន ដែលធ្វើវិចិត្រផ្សេង ៗ សម្រាប់ជាទីនាំងម្ចាស់ផែនដី ។

កញ្ចោត

កញ្ចោត [គុណសព្ទ] ដែលខ្ចកដោយមានជើងចោតម្ខាងឬទាំងពីរខាង ហើយដើរខ្ចោតៗជាន់ដីដោយចុងជើង កែងជើងផុតពីដី

មនុស្សកញ្ចោត ( ព.ទ្រ. ) ។

កញ្ចោប

កញ្ចោប [នាមសព្ទ] របស់ដែលគេខ្ចោប, គេវេច

អង្ករមួយកញ្ចោប ។

កញ្ចុំ

កញ្ចុំ [នាមសព្ទ] វត្ថុរាយដែលរួមដែលប្រមូលគ្នាជាដុំ

ផ្កាមួយកញ្ចុំ, ទំហូកញ្ចុំ ។

កញ្ចាំង

កញ្ចាំង [នាមសព្ទ] ឈ្មោះក្បាច់រចនាមានទំនងផ្សេង ៗ ដែលហៅថាក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប ។

កញ្ច្រង់

កញ្ច្រង់ [នាមសព្ទ] សំដីរូបមេមត់ ហៅគោ ។

កញ្ច្រឹក

កញ្ច្រឹក [គុណសព្ទ] ដែលមានមាត្រតូចទាប

រាងទាបកញ្ច្រឹក, តូចកញ្ច្រឹក ។

កញ្ច្រឺប

កញ្ច្រឺប [គុណសព្ទ] ដែលបះឡើងខ្នឺបទៅលើ

ស្លឹកត្រចៀកកញ្ច្រឺប, ស្មាកញ្ច្រឺប ។

កញ្ច្រែង

កញ្ច្រែង [នាមសព្ទ] ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី , កញ្ជើតែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសំរាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ ។

កញ្ឆក់

កញ្ឆក់ [កិរិយាសព្ទ] ចាប់យកដោយប្រញាប់ ។

កញ្ឆក់កញ្ឆែង

កញ្ឆក់កញ្ឆែង [កិរិយាសព្ទ] ចាប់ទាញកន្ត្រាក់ឥតគួរឥតប្រណី ។

កញ្ឆាក់កញ្ឆែង

កញ្ឆាក់កញ្ឆែង [កិរិយាសព្ទ] ( ម. ព. កញ្ឆក់កញ្ឆែង ) ។

កញ្ឆត

កញ្ឆត [គុណសព្ទ] ដែលខាត, មានឈូង, ឆក, មិនជាធម្មតា

ច្រមុះកញ្ឆត ។

កញ្ឆល

កញ្ឆល [កិរិយាសព្ទ] លោត, ដាលច្រឡោត

គោកញ្ឆល, សេះកញ្ឆល ។

កញ្ឆា

កញ្ឆា [នាមសព្ទ] ឈ្មោះដំណាំមួយប្រភេទ មានស្លឹកសម្រាប់ហាន់ជក់លាយនឹងថ្នាំ ជក់ទៅស្រវឹងនាំឲ្យងេងងោង វង្វេង ( មានមាត្រា ៤០០ និង ៤០១ ក្រមព្រហ្មទណ្ឌខ្មែរហាមមិនឲ្យដាំមិនឲ្យជក់ ) ។

កញ្ឆាត់

កញ្ឆាត់ [កិរិយាសព្ទ] លោតដោយស្នៀតផ្សេង ៗ

លោតកញ្ឆាត់, វាយកញ្ឆាត់ … ។

[នាមសព្ទ] លោតដោយស្នៀតផ្សេង ៗ

លោតកញ្ឆាត់, វាយកញ្ឆាត់ … ។

កញ្ឆិត

កញ្ឆិត [គុណសព្ទ] ដែលខាត, ខ្វះបន្តិចបន្តួច មិនពេញតាមកំណើតធម្មតា

ច្រមុះកញ្ឆិត ។

កញ្ឆិល

កញ្ឆិល [គុណសព្ទ] រេចរឹល, ត្រប៉ិល, ត្រប៉ើល ដោយរួញដោយរេច, ដោយខើច ។

កញ្ឆើល

កញ្ឆើល ( ម. ព. កញ្ឆិល ) ។

កញ្ឆឹម

កញ្ឆឹម [គុណសព្ទ] តូចជំទើរ, តូចទ្រនាប់មើលទៅឃើញសមរម្យ ( ពាក្យថ្នម )

នាងនោះតូចកញ្ឆឹម ។

កញ្ឆួង

កញ្ឆួង [គុណសព្ទ] ធ្លុះកញ្ឆត, គ្រហួង ( ម. ព. កញ្ឆត ) ។

កញ្ឆើញ

កញ្ឆើញ [គុណសព្ទ] ខើចប៉ែកខាងលើ

មាត់កញ្ឆើញ គឺមាត់ខើចបបូរខាងលើ… ។

កញ្ឆៀវ

កញ្ឆៀវ [នាមសព្ទ] ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្តាម ។

កញ្ឆេង

កញ្ឆេង [កិរិយាសព្ទ] លោតដោយសប្បាយ, ដោយមានសោមនស្ស

គោកញ្ឆេង, លោតកញ្ឆេង ។

កញ្ឆែត

កញ្ឆែត [នាមសព្ទ] ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន ។

កញ្ឆែវ

កញ្ឆែវ [កិរិយាវិសេសន៍] ដែលវៀចឆែវទៅម្ខាង ៗ

មាត់ចានវៀចកញ្ឆែវ ។

[គុណសព្ទ] ដែលវៀចឆែវទៅម្ខាង ៗ

មាត់ចានវៀចកញ្ឆែវ ។

កញ្ឆោត

កញ្ឆោត [គុណសព្ទ] ដែលងាយបញ្ឆោត

មនុស្សកញ្ឆោត ។

កញ្ជង់

កញ្ជង់ [កិរិយាវិសេសន៍] ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង

លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។

កញ្ជនជៃ

កញ្ជនជៃ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ ក្នុងពួកត្រីរ៉ស់ សម្បុរខ្មៅពព្រុស ក្បាលរាងស្រួច សាច់សក្បុស។ ស្រុកខ្លះហៅ កន្ទន់ជៃ ។

កញ្ជប់

កញ្ជប់ [គុណសព្ទ] ដែលរារង់, បង្អែរបង្អង់, បណ្តោះ បណ្តៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចី ប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ ទុកមិនឲ្យមកគេវិញ

មនុស្សកញ្ជប់ទ្រព្យគេ ។

កញ្ជរ

កញ្ជរ [នាមសព្ទ] ឈ្មោះខែត្រមួយក្នុងដែនកម្ពុជា ក្នុងកាលអំពីដើម ( ឥឡូវរួមក្នុងខែត្រក្រចេះ ) ។

កញ្ជាក់ស្លា

កញ្ជាក់ស្លា [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ រាងដូចត្រីកន្ត្រប់ សម្បុរប្រាយលាជ

ត្រីកញ្ជាក់ស្លា ។

កញ្ជាត

កញ្ជាត [នាមសព្ទ] ជាតិ ។ ពាក្យសាមញ្ញ ប្រើដោយមានទោសៈមើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយ ឥតខ្លាចចិត្ត ឥតញញើត

កញ្ជាតអាអ្នកក្រ, កញ្ជាតអាល្ងង់ មានន័យថា ជាតិជាអ្នកក្រ, ជាមនុស្សល្ងង់ ។

កញ្ជុសមាន់

កញ្ជុសមាន់ [នាមសព្ទ] ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមានសណ្ឋានដូចស្រែង បណ្តាលឲ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស ។

កញ្ជួ

កញ្ជួ [គុណសព្ទ] ជួឥតគួរឥតសម

មនុស្សកញ្ជួ ( ព.ទ្រ. ) ។

កញ្ជើ

កញ្ជើ [នាមសព្ទ] របស់ត្បាញដោយបន្ទោះឫស្សី សម្រាប់ដាក់អ្វី ៗ គ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ ក្តាប់នឹងបន្ទោះផ្តៅ ខាងក្រោមរាបហៅថាបាត

អង្ករ ១ កញ្ជើ ។

កញ្ជើជំពោះ

កញ្ជើជំពោះ [នាមសព្ទ] កញ្ជើមួយប្រភេទ មានជើងខាងក្រោមត្បាញកាច់ជ្រុង មាត់ខាងលើកាច់ជ្រុងក៏មាន មូលក៏មាន រាងតូចក្រោម ធំក្អេងខាងលើ

ស្រូវ ១ កញ្ជើជំពោះ ។

កញ្ជើបាយដាច

កញ្ជើបាយដាច [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន

ដើមកញ្ជើបាយដាចមានម្លប់ជិតល្អណាស់ ។

កញ្ជែះ

កញ្ជែះ [កិរិយាសព្ទ] បុកតិចៗ , បុកថ្នមៗ

កញ្ជែះស្រូវ, កញ្ជែះអង្ករ គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួច ប្រមាណ ១ ក្តាប់ ២ ក្តាប់ មិនពេញត្បាល់ ។ មនុស្សកញ្ជែះច្រក គឺមនុស្សក្រីក្ររហេមរហាម ដែលរកព្រឹកបានស៊ីព្រឹក រកល្ងាចបានស៊ីល្ងាច ។

កញ្ជះ

កញ្ជះ [គុណសព្ទ] មនុស្សដែលនៅបំរើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ ( ព. ម. ទ្រ. )

ធ្វើការខ្ជីខ្ជាដូចជាកញ្ជះគេ, អាចោរកញ្ជះគេ ។

[នាមសព្ទ] មនុស្សដែលនៅបំរើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ ( ព. ម. ទ្រ. )

ធ្វើការខ្ជីខ្ជាដូចជាកញ្ជះគេ, អាចោរកញ្ជះគេ ។

កញ្ជះកញ្ជាយ

កញ្ជះកញ្ជាយ [កិរិយាសព្ទ] រាយឥតសណ្តាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្តាប់ធ្នាប់

កុំកញ្ជះកញ្ជាយពេក; មនុស្សកញ្ជះកញ្ជាយ ។ ប្រើជា ខ្ជះខ្ជាយ វិញក៏បាន ។ ម. ព. នេះផង ។

[គុណសព្ទ] រាយឥតសណ្តាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្តាប់ធ្នាប់

កុំកញ្ជះកញ្ជាយពេក; មនុស្សកញ្ជះកញ្ជាយ ។ ប្រើជា ខ្ជះខ្ជាយ វិញក៏បាន ។ ម. ព. នេះផង ។

កញ្ជ្រក់

កញ្ជ្រក់ [គុណសព្ទ] ដែលអាប់ស្រីសួស្តី, ឥតរាសី, ពភ្លប់ ( ព. ទ្រ. )

មនុស្សកញ្ជ្រក់, ខ្មោចអាកញ្ជ្រក់យ៉ាងនេះ អ្នកណាគេនឹងឲ្យកូន ។

កញ្ជ្រម

កញ្ជ្រម [គុណសព្ទ] ដែលមិនអង់អាច ឬ ដែលមានកិរិយាបែបជាអ្នកខ្លាចគេ ( ព. ទ្រ. )

មនុស្សកញ្ជ្រម, ឫកកញ្ជ្រម ។

កញ្ជ្រឹល

កញ្ជ្រឹល [នាមសព្ទ] ឈ្មោះវល្លិមួយប្រភេទ ជាថ្នាំសម្រាប់ត្រាំងូតរម្ងាប់រោគកញ្ជ្រឹល

វល្លិកញ្ជ្រឹល ។

[នាមសព្ទ] ឈ្មោះរោគស្បែកមួយយ៉ាង ក្នុងពួកជម្ងឺអុតក្តាម,ជម្ងឺស្អូច

កើតកញ្ជ្រឹល, លាប់កញ្ជ្រឹល ។

កញ្ជ្រូក

កញ្ជ្រូក [នាមសព្ទ] ឈ្មោះត្រីរំអិលតូចមួយប្រភេទ មានស្នែងពីរបើកបិទបាន មុខស្រួច មានព្រុយពីរ ទ្រនុងក្រហម កន្ទុយឆែក ។

កញ្ជ្រៀប

កញ្ជ្រៀប [នាមសព្ទ] ឈ្មោះត្រសក់ផ្អរយ៉ាងតូច

ត្រសក់កញ្រ្ជៀប ។

កញ្ជ្រៀវ

កញ្ជ្រៀវ [កិរិយាសព្ទ] ស្រែកខ្ញៀវខ្ញារ

សាលិកាកញ្ជ្រៀវ, ក្មេងហ៊ោកញ្ជ្រៀវ ។

កញ្ជ្រោក

កញ្ជ្រោក [កិរិយាសព្ទ] បោកបាចសាចទឹក

ក្មេងកញ្ជ្រោកទឹកល្អក់អស់ ។

និយាយគំរាមដូចគេកញ្ជ្រោកទឹក

ស្រាប់តែកញ្រ្ជោកឯងតែម្តង ។

កញ្ជ្រោកបោកបាច

កញ្ជ្រោកបោកបាច [កិរិយាសព្ទ] និយាយខ្លាំង ៗ ដូចគេកញ្ជ្រោកទឹក ដូចគេបោក ដូចគេបាចសាចទឹក

ស្រាប់តែគាត់មកកញ្ជ្រោកបោកបាចឲ្យឯងភ្ញាក់ស្មារតី ។

កញ្ជ្រោង

កញ្ជ្រោង [នាមសព្ទ] ឈ្មោះសត្វព្រៃជើង ៤ មួយប្រភេទ ក្នុងពួកសត្វមានដោះ រូបរាងស្រដៀងគ្នានឹងខ្លាត្រី រោមប្រផេះ ពព្រុស ។

កញ្ជ្រោល

កញ្ជ្រោល [កិរិយាសព្ទ] ច្រឡោតដាល, លោត

លោតកញ្ជ្រោល, គោកញ្ជ្រោល ។

កញ្ឈូស

កញ្ឈូស [កិរិយាសព្ទ] ឈូសដោយបំពាន, ដោយបង្ខំ; សព្ទនេះសម្រាប់និយាយបានតែដំរីឈូសដី

ដំរីកញ្ឈូសដី ។

[កិរិយាសព្ទ] គ្រលុកត្រីប្រហុកដោយថ្នមៗ ស្រាលៗ ដើម្បីឲ្យជ្រុះស្រកា គឺវេលាធ្វើប្រហុកនោះ ត្រីដែលតូច ៗ យកស្រកាមិនកើត គេគ្រាន់តែកាត់ក្បាលត្រាំទឹកក្នុងពាង ឬ ក្នុងវត្ថុអ្វីដែលជ្រៅ ហើយគេយកឫស្សីទាំងមូលមួយកំណាត់មកសាប់ចុងខាងម្ខាង ទើបគេគ្រលុកត្រីដែលត្រាំទឹកនោះទៅ លុះជ្រុះស្រកាអស់ហើយ គេស្រង់យកមកហាលថ្ងៃ

កញ្ឈូសត្រីប្រហុក ។

កញ្ញា

កញ្ញា [នាមសព្ទ] ( បា. ) ស្រីក្រមុំតូច, ស្រីជំទង់ ។ ឈ្មោះរាសីទី ៦ តាមសុរិយគតិ គឺរាសីស្រីក្រមុំតូច ( រាសីនេះត្រូវគ្នានឹងខែសេបតមប្រឹបារាំងសែស ) ។ សព្វថ្ងៃប្រើជាខែទី ៩ ។

កញ្ញាកិត្តិយស

កញ្ញាកិត្តិយស [នាមសព្ទ] ( បា. កញ្ញា + កិត្តិ + យស )កញ្ញាដែលត្រូវជ្រើសរើសអមបវរកញ្ញាក្នុងការប្រឡងរូប ។

កដប

កដប (ក-ដប) [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទ រូបតូចប៉ុនលលក ចំពុះវែងសម្បុរស ច្រើនធ្វើសំបុកពងតែក្នុងដីតាមច្រាំងទន្លេ, ស្ទឹង, ព្រែក ។

កដ្ឋគ្គិ

កដ្ឋគ្គិ (កាត់-ថាក់-គិ) [នាមសព្ទ] ( បា. កដ្ឋ “ឈើ, ឧស” + អគ្គិ “ភ្លើង” ) ភ្លើងដែលឆេះឧស ឬឆេះឈើ ។

កឋិន

កឋិន ( ម. ព. កថិន ) ។

កណិការ

កណិការ [នាមសព្ទ] ( បា. ) ឈ្មោះឈើផ្កាមួយប្រភេទ មានផ្កា-ស សណ្ឋានប្រហែលនឹងផ្កាម្លិះ ក្លិនក្រអូប ។

កណ្ដក់

កណ្ដក់ [គុណសព្ទ] ដែលមានក្រហូងដក់ទឹក, ដក់ធូលីបាន ។ បើជាពាក្យប្រៀបថា អន់ចិត្ត

កណ្ដក់ចិត្ត ។

[គុណសព្ទ] ដែលមានពកជាដុំដូចគេដក់អ្វី ៗ

ពកកកណ្ដក់ ។ កណ្ដក់ចិត្ត ព. ប្រ. ( ម.ព. កណ្ដក់ ) ។

កណ្តក់

កណ្តក់ [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ឬព្រៃរនាម, ស្លឹកប្រើជាអន្លក់ ឬជាបន្លែស្លក៏បាន ។

កណ្ដកសញ្ញា

កណ្ដកសញ្ញា (ក័ន-ដៈ-កៈ-ស័ញ-ញ៉ា ឬ កន់-ដក់-ស័ញ-ញ៉ា) [នាមសព្ទ] ( បា. កណ្តក “បន្លា” + សញ្ញា “គ្រឿងសំគាល់” ) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចបន្លា (,) តាមរបៀបអឺរ៉ុប, សម្រាប់ប្រើក្នុងការដកឃ្លាជាដើម ។ ហៅថា សញ្ញាក្បៀស ក៏បាន ។

កណ្ដប

កណ្ដប [នាមសព្ទ] ប្រដាប់សម្រាប់អប, ស្នូលសម្រាប់ធ្វើជាមេក្រងស្បូវ, សម្រាប់ដេរស្លឹកប្រក់

ដងកណ្ដប ។

ស្បូវឬស្លឹកដែលក្រង ដែលដេរហើយក៏ហៅ កណ្ដប ដែរ

ស្បូវ, ស្លឹកមួយកណ្ដប ។

កណ្ដាច

កណ្ដាច [នាមសព្ទ] អ្វីៗដែលដាច, សំពត់ដែលដាច

កុំយកអាកណ្ដាចអ៊ីចឹងមកឲ្យអញ ។ ប្រើជា គុ. ក៏បាន : កន្ទេលកណ្ដាច ។

កណ្ដាច់

កណ្ដាច់ [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ ក្នុងពួកកណ្ដៀរ តែមានរូបធំជាងកណ្ដៀរ ហើយមានសម្បុរក្រមៅជាង ។ [គុណសព្ទ] ដែលដាច់

ខ្សែកណ្ដាច់ ។

កណ្ដាញ់

កណ្ដាញ់ [គុណសព្ទ] ក្រញាញ់ចាក់ស្រែះ

សក់កណ្ដាញ់ ។

[នាមសព្ទ] ដុំសក់ក្រញាញ់ដែលមនុស្ស ១ ពួកកាន់ខាងក្បួនអាគម រាប់អានទុកជាគ្រឿងរក្សាខ្លួន ។

កណ្ដាញ់ព្រាយ

កណ្ដាញ់ព្រាយ [នាមសព្ទ] ( ម.ព. កណ្ដាញ់ ) ។

កណ្ដាប់

កណ្ដាប់ [នាមសព្ទ] បាច់

ស្រូវ ឬ ស្មៅ ១ កណ្ដាប់ ។

[នាមសព្ទ] វ័ណ្ឌ, រង្វង់

កណ្ដាប់ចង្អេរ គឺ ឫស្សីមួយបន្ទះ ដែលគេពត់ធ្វើជារង្វង់ ដើម្បីក្តាប់មាត់ចង្អេរឲ្យរឹង; កណ្ដាប់ស្រែង គឺស្រែងដែលឡើងជារង្វង់ៗ : ស្រែងឡើងកណ្តាប់; កណ្ដាប់ចក្រវាល គឺរង្វង់ជុំវិញចង្កេះឱកាសលោក ។

កណ្ដាប់ចង្អេរ

កណ្ដាប់ចង្អេរ [នាមសព្ទ] ឈ្មោះឈើវល្លិមួយប្រភេទ ដើមធំច្រើនប្រើជាឧស, ជាថ្នាំ

ដើមកណ្តាប់ចង្អេរ ។

អវយវៈដែលជាកណ្តាប់របស់ក្រពះសត្វស៊ីស្មៅ មានគោក្របីជាដើម ក៏ហៅ កណ្តាប់ចង្អេរ ដែរ ។

កណ្ដាប់ដៃ

កណ្ដាប់ដៃ [គុណសព្ទ] ការនៅក្នុងដៃគេ; ដែលនៅក្នុងអំណាចក្នុងឱវាទគេ, បានដៃគេ

លុះកណ្ដាប់ដៃគេ, នៅក្នុងកណ្ដាប់ដៃយើង ។

[នាមសព្ទ] ការនៅក្នុងដៃគេ; ដែលនៅក្នុងអំណាចក្នុងឱវាទគេ, បានដៃគេ

លុះកណ្ដាប់ដៃគេ, នៅក្នុងកណ្ដាប់ដៃយើង ។

កណ្ដារ

កណ្ដារ [នាមសព្ទ] ដែកសម្រាប់ក្ដារ, ( គ្រឿងជាងឈើ )

ដែកកណ្ដារ ។

កណ្ដាល

កណ្ដាល [នាមសព្ទ] ទីទីទៃពីខាង គឺទីជាចន្លោះស្មើ ភាគទៅខាងដើម, ចុង ឬ មុខក្រោយ, ឆ្វេងស្តាំ

កណ្ដាលផ្លូវ, កណ្តាលទន្លេ ។ ល ។ ជាន់មនុស្សលោកយើង ហៅថា ឋានកណ្ដាល ដែរ ព្រោះជាចន្លោះសួគ៌និងនរក ។

[គុណសព្ទ] យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ ល ។ [នាមសព្ទ] ឈ្មោះខែត្រមួយរបស់កម្ពុជា មានទីរាជការនៅភ្នំពេញ សព្វថ្ងៃតាំងនៅតាខ្មៅ

ខែត្រកណ្ដាល ។

កណ្ដាលស្ទឹង

កណ្ដាលស្ទឹង [នាមសព្ទ] ឈ្មោះស្រុកមួយ ក្នុងខែត្រកណ្ដាល

ស្រុកកណ្ដាលស្ទឹង ។

កណ្ដាស់

កណ្ដាស់ [កិរិយាសព្ទ] ឈ្លក់ខ្យល់ដោយឆួល ។

កណ្ដឹង

កណ្ដឹង [នាមសព្ទ] ប្រដាប់ធ្វើដោយលង្ហិន ឬ សំរិទ្ធិ មានសណ្ឋានជាបំពង់មានទងជាវង់ សម្រាប់កាន់ឬចង មានគ្រាប់យោលដោយអង្រង់ទង្គិចឮសូរ ។

កណ្ដឹងគោ

កណ្ដឹងគោ [នាមសព្ទ] ឈ្មោះលតាជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកទំពាំងបាយជូរ ផ្កាជាចង្កោមប្រើជាបន្លែស្លកកូរបាន ។

កណ្ដឹមឆែប!

កណ្ដឹមឆែប! [ឧទានសព្ទ] សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វី ៗ

យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប! ។

កណ្ដុំឆែប!

កណ្ដុំឆែប! [ឧទានសព្ទ] ( ម. ព. កណ្ដឹមឆែប ) ។

កណ្ដុក

កណ្ដុក [គុណសព្ទ] ពាក្យសម្រាប់ចំរើនពាក្យធ្ងន់ឲ្យប្លែកឡើង

កញ្ចប់នេះធ្ងន់កណ្តុក ។ ធ្ងន់ចិត្តកណ្តុក គឺមានសេចក្តីព្រួយ ។

កណ្ដុរ

កណ្ដុរ [នាមសព្ទ] សត្វចតុប្បាទតូចមួយប្រភេទ ក្នុងពួកសត្វមានដោះ ជាសត្វឲ្យទុក្ខដល់មនុស្សដោយហេតុបំផ្លាញ មានកាត់សំពត់អាវជាដើម ។ កណ្ដុរមានច្រើនយ៉ាង មានកណ្ដុរល្មែះ, កណ្ដុរប្រែងជាដើម ។

កណ្ដូង

កណ្ដូង [គុណសព្ទ] ឥតកន្ទុយ

មាន់កណ្តូង ។

សក់ដែលកាត់ត្រងិលក្រោយ ក៏ហៅថា សក់កណ្តូង ; ខ្លែងបង្ហើរដែលឥតកន្ទុយ ក៏ហៅថា ខ្លែងកណ្តូង ដែរ ។

កណ្ដូប

កណ្ដូប [នាមសព្ទ] ឈ្មោះសត្វល្អិតច្រើនប្រភេទ មានស្លាបកើតអាស្រ័យនៅនឹងស្មៅ, នឹងស្លឹកឈើ ។

កណ្ដួយ

កណ្ដួយ [នាមសព្ទ] អវយវៈចំបាំងរបស់ស្ត្រី, គុយ្ហប្រទេសនៃស្ត្រី, យោនី ( ព. អា. ) ។ ពាក្យរាបសាថា គុយ្ហប្រទេសស្ត្រី ។

កណ្ដៀខ្មូត

កណ្ដៀខ្មូត [នាមសព្ទ] ឈ្មោះវល្លិមួយប្រភេទ ដើមថ្លោសៗមានបន្លា ស្លឹកធំៗមានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ ឬ របោយបាន; ច្រើនដុះលើដំបូក ឬ មាត់បឹង ។ អ្នកស្រុកខ្លះហៅ បង្ហៀរខ្មូត ។

កណ្ដៀង

កណ្ដៀង [នាមសព្ទ] ឈ្មោះវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន។ ឈ្មោះត្បូងមួយយ៉ាង មានពណ៌ដូចផ្កាកណ្ដៀង

ត្បូងកណ្ដៀង ។

កណ្ដៀត

កណ្ដៀត [កិរិយាសព្ទ] កៀកដាក់លើចង្កេះ

កណ្ដៀតក្អម, កណ្ដៀតកញ្ជើ ។ ល ។

កណ្ដៀតក្អម

កណ្ដៀតក្អម [នាមសព្ទ] អវយវៈមនុស្សប៉ែកត្រង់ចង្កេះ គឺត្រង់ប៉ែកដែលកណ្ដៀតអ្វីៗ មានក្អមជាដើម

ឈឺចុកត្រង់កណ្ដៀតក្អម ។

កណ្ដៀទៀ

កណ្ដៀទៀ [នាមសព្ទ] ឈ្មោះសត្វពួកមានដោះមួយប្រភេទមានរូប, សម្បុរ ប្រហែលនឹងកំប្រុក តែធំជាងកំប្រុកបន្តិច ហើយចេះហើរបានដូចឆ្មាបា

កណ្ដៀទៀកាត់ខ្សែបំពង់ត្នោតធ្លាក់អស់ ។

កណ្ដៀន

កណ្ដៀន [គុណសព្ទ] ណែនក្តន់, តឹងពេញសាច់

ធាត់កណ្ដៀន, សាច់កណ្ដៀន ។

កណ្ដៀរ

កណ្ដៀរ [នាមសព្ទ] ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្តាច់ ចេះពូនដីឲ្យកើតជាដំបូក ជាត្រោកបាន ។

កណ្ដៀវ

កណ្ដៀវ [នាមសព្ទ] ប្រដាប់ធ្វើដោយដែកមានផ្លែខុប សម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម។ ឆ្នាំដែលធ្វើស្រូវមិនបាន អ្នកស្រែតែងនិយាយថា

ឆ្នាំនេះកណ្ដៀវសោយរាជ្យហើយ គឺកណ្ដៀវនៅស្រណុកគ្មានអ្វីនឹងច្រូត ។

កណ្ដេង

កណ្ដេង [នាមសព្ទ] ធូលីកករនៅបាតក្អមជាដើម

កណ្តេងធ្លះ, កណ្តេងដី ។ ល ។

[នាមសព្ទ] ឈ្មោះភមរជាតិមួយប្រភេទពួកម្រោមមានមេធំជាងម្រោមបន្តិច, មិនចេះទិច, ត្រឹមយកដមនឹងលំអងផ្កាដូចម្រោម ធ្វើសំបុកនៅក្នុងរន្ធដំបូក មានជ័រពណ៌សឬលឿងរឹងដូចជ័រចុង ហៅថា ជ័រកណ្ដេង ( មានដោយស្រុក ) ។

កណ្ដែងកណ្ដោច

កណ្ដែងកណ្ដោច [គុណសព្ទ] ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្តាលឲ្យភ្ញាក់ផ្អើល ហើយមានតែនាំឲ្យមានសេចក្តីសង្វេគក្នុងចិត្ត ( ម. ព. ត្រមោច ) ។

កណ្ដោច

កណ្ដោច [កិរិយាវិសេសន៍] ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ

គ្នាជាមនុស្សកណ្តោចទាំងថ្ងៃទាំងយប់; នៅកណ្តោចម្នាក់ឯង ។ ម. ព. កណ្ដែងកណ្ដោច ទៀតផង ។

គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ គុ. ផងក៏បាន

យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា! ប្រើការអីនឹងកើត ?

[គុណសព្ទ] ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ

គ្នាជាមនុស្សកណ្តោចទាំងថ្ងៃទាំងយប់; នៅកណ្តោចម្នាក់ឯង ។ ម. ព. កណ្ដែងកណ្ដោច ទៀតផង ។

គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ គុ. ផងក៏បាន

យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា! ប្រើការអីនឹងកើត ?

កណ្ដោល

កណ្ដោល [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានស្លឹកធំៗ សំបកក្រាស់ផ្កាក្លិនឆ្អាប, សំបកប្រើធ្វើជាទ្រនាប់ទ្រាប់ខ្នងដំរី ។

កណ្ដោលបាត

កណ្ដោលបាត [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំ តែដើមតូចទាប កំពស់ប្រមាណដើមស្ពៃ ។

កណ្ឌ

កណ្ឌ (កាន់) [នាមសព្ទ] ( បា. ) ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ

សាស្ត្រាមួយកណ្ឌ ។

កណ្ហាជិនា

កណ្ហាជិនា (កន់-ហា—) [នាមសព្ទ] ( បា. ) ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្ដរជាតក ( រឿងមហាជាតក៍ ) ។

កត់

កត់ [កិរិយាសព្ទ] សរសេរចំណាំ

កត់ត្រា, កត់ពន្ធ ។

ទប់, ឃាត់ទុកឲ្យនឹង

ដំរីដាលគេយកកង្វេរកាប់កត់ឲ្យនៅនឹង ។

[កិរិយាសព្ទ] ដក់, តាំងនៅ : ទឹកភ្លៀងកត់តាមវាលស្រែ, ទឹកកត់ក្នុងថ្លុក ។ ព. ប្រ. បញ្ញាកត់ គឺបញ្ញាដែលឆាប់ចាំហើយមិនភ្លេច ។ ប្រើជា គុ. ក៏បាន : ស្រែកត់ទឹក, ដីកត់ទឹក ។

កតញ្ញុតា

កតញ្ញុតា (កៈ-តាញ់-ញុ-តា) [នាមសព្ទ] ( បា. ) សេចក្តីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន

បុត្រធីតា ត្រូវមានកតញ្ញុតាចំពោះមាតាបិតា ។

កតញ្ញុតាធម៌ ធម៌គឺកតញ្ញុតា

កតញ្ញុតាធម៌របស់បុត្រធីតា ។

កតញ្ញូ

កតញ្ញូ (កៈ-ត័ញ-ញូ) [គុណសព្ទ] ( បា. ) អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមឹលគុណគេ

បុរសកតញ្ញូ, ស្ត្រីកតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។

[នាមសព្ទ] ( បា. ) អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមឹលគុណគេ

បុរសកតញ្ញូ, ស្ត្រីកតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។

កតវេទិតា

កតវេទិតា (កៈ-តៈ—) [នាមសព្ទ] ( បា. ) ការដែលបានតប ឬ ដែលគិតនឹងតបស្នងសងគុណដល់អ្នកមានគុណ

កតវេទិការបស់បុត្រធីតាទាំងឡាយ ។

កតវេទី

កតវេទី [គុណសព្ទ] ( បា. ) អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ

បុរសនោះជាកតវេទី ។ ស្ត្រីជា កតវេទិនី ។

[នាមសព្ទ] ( បា. ) អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ

បុរសនោះជាកតវេទី ។ ស្ត្រីជា កតវេទិនី ។

កតូបការៈ

កតូបការៈ (កៈ តូ ប៉ៈ កា រៈ) [នាមសព្ទ] ( បា. កត + ឧបការ ) អ្នកមានឧបការៈធ្វើហើយ ឬអ្នកធ្វើឧបការៈ ។

កត្តា

កត្តា (ក័ត-តា) [នាមសព្ទ] ( បា. ) អ្នកធ្វើ, អ្នកផ្តើមធ្វើ ។ ប្រើធៀបនឹង បារ. ថា Facteur ក៏បាន ។

កត្តា

កត្តា (ក័ត-តា) [នាមសព្ទ] ( បា. ) អ្នកធ្វើ, អ្នកផ្តើមធ្វើ ។ ប្រើធៀបនឹង បារ. ថា Facteur ក៏បាន ។

កត្ដិក

កត្ដិក (ក័ត-ដឹក) [នាមសព្ទ] ( បា. ) ឈ្មោះខែទី ១២ តាមចន្ទគតិ

ខែកត្ដិក ។

កត្តុវាចក

កត្តុវាចក (កាត់-តុ-វា-ចៈ-កៈ ឬ —ចក់) [នាមសព្ទ] ( បា. ) ឈ្មោះវាចកៈមួយក្នុងវេយ្យាករណ៍បាលី ។ ព. ផ្ទ. កម្មវាចក, ភាវវាចក ។

កថា

កថា (កៈ—) [នាមសព្ទ] ( សំ. បា. ) ពាក្យ, សំដី, ពំនោល, ការសំដែង, រឿង ។ កថាខណ្ឌ សង្កាត់, ផ្នែក, ប៉ែកនៃកថា ។ កថាបទ បទ ឬ ចំណែកនៃកថា ។ កថាបរិយោសាន ទីបំផុត ឬ ចុងចប់នៃកថា ។ កថាមគ្គ ផ្លូវ គន្លង របស់កថា។ កថាមុខ សេចក្តីផ្តើមរឿង, អារម្ភបទ ។ កថាវត្ថុ រឿងនិទានដែលគូរនិយាយ គួរថ្លែង ។ ឈ្មោះគម្ពីរអភិធម្មទី ៥ ក្នុងគម្ពីរទាំង ៧ ។ កថាវសាន ( កថា + អវសាន ) ទីបំផុត, ទីចប់កថា ។ កថាសល្លាប (—ស័ល-ល៉ា-ប៉ៈ ) ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល ។

កថិន

កថិន (កៈថិន) [នាមសព្ទ] ( បា. ) សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើតខែកត្តិក; ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ។ សព្វថ្ងៃនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក ។

កន

កន [នាមសព្ទ] បក្ខពួក, បន, គ្នា

គូកន, កនយើង, កនគេ ។

កនិដ្ឋា

កនិដ្ឋា (កៈ-និត-ឋា) [នាមសព្ទ] ( បា. កនិដ្ឋ ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់

ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្តូរជីវិតឥតងាករេ ។

កន្តរ៉

កន្តរ៉ (កន់-ត-រ៉) [នាមសព្ទ] ប្រដាប់ធ្វើដោយបន្ទោះឫស្សី ឬផ្តៅ មានសណ្ឋានដូចកន្ត្រង មានដងវែងសម្រាប់បេះផ្លែស្វាយជាដើម ។

កន្តាញ

កន្តាញ [គុណសព្ទ] ក្រអាញធំទៅខាងមិនសមនឹងកម្ពស់

រាងកន្តាញ, ទាបកន្តាញ ។

កន្តារ

កន្តារ (កន់-តា ឬ កន់-តារៈ) [នាមសព្ទ] ( បា. < កំ “ទឹក” + តារ “ឆ្លង ឬ ចម្លង” ) ផ្លូវលំបាក ឬ ផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់

ចោរកន្តារ ផ្លូវលំបាកព្រោះចោរ, អមនុស្សកន្តារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម, វាឡកន្តារ ផ្លូវលំបាកព្រោះសត្វសាហាវ, និរុទកកន្តារផ្លូវលំបាកព្រោះគ្មានទឹក, ទុព្ភិក្ខកន្តារ ផ្លូវលំបាកព្រោះគ្មានបាយ ។ ល ។ កន្តារទ្ធា ( កន់-តា-រ័តធា ) ន. (បា. កន្តារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ ” ) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។

កន្តាវរ៉ាវ

កន្តាវរ៉ាវ [នាមសព្ទ] សុខុមសត្វពួកស្រមោច សម្បុរក្រហម ជើងវែង ៗ តូចជាងអង្រ្កង

ស្រមោចកន្តាវរ៉ាវ ។ ហៅស្រមោចតាវរ៉ាវ ក៏បាន ។

កន្តិញកន្តុញ

កន្តិញកន្តុញ [គុណសព្ទ] មើលពាក្យ កន្តុញ ។

កន្តិល

កន្តិល [គុណសព្ទ] ទាបពេក

រាងកន្តិល, ទាបកន្តិល ។

កន្តឹម

កន្តឹម [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យអង្គុយឲ្យប្លែកឡើង

អង្គុយបត់ជើងកន្តឹមតឹម គឺអង្គុយក្រញឹម ។

កន្តុញ

កន្តុញ [គុណសព្ទ] ទាបពេក, តូចពេក, រញ់, រ៉ុញ

រាងកន្តុញ, ទាបកន្តុញ ។

កន្តុប

កន្តុប [គុណសព្ទ] តូចហើយខ្លី

ខ្លីកន្តុប ។

កន្តុល

កន្តុល [គុណសព្ទ] ថ្លោសតែទាប

រាងកន្តុល ។

កន្តុលឱ

កន្តុលឱ [នាមសព្ទ] ឈ្មោះវល្លិព្រៃមួយប្រភេទ ផ្លែប្រើធ្វើជាបន្លែបាន ។

កន្តូ

កន្តូ [នាមសព្ទ] ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹង ក្លង ឬ ប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់ចានភោជនាហារ ។

កន្តូឡេត

កន្តូឡេត [នាមសព្ទ] ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន ។

កន្តើយ

កន្តើយ [កិរិយាវិសេសន៍] ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី ។ [គុណសព្ទ] ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី ។

កន្តេះឡង់

កន្តេះឡង់ [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក ។

កន្តែរ៉ែ

កន្តែរ៉ែ [នាមសព្ទ] ឈ្មោះរបាំ, ភ្លេងមួយយ៉ាង

រាំកន្តែរ៉ែ, ភ្លេងកន្តែរ៉ែ ។

កន្តាំង

កន្តាំង [នាមសព្ទ] រង្វាល់អនុភាគ គឺរង្វាល់មួយយ៉ាងដែលមាន ទំហំតូច មានចំណុះតិចជាងតៅ ចំនួនពីរភាគឬបីភាគ, បួនភាគ

កន្តាំងពីរ១តៅ, កន្តាំងបី១តៅ, កន្តាំងបួន១តៅ ។

កន្ត្រ

កន្ត្រ (កន់-ត្រ) [នាមសព្ទ] រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ ។

កន្ត្រង

កន្ត្រង [នាមសព្ទ] ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត ។ ( ម.ព. ត្រង ន. ផង ) ។ [នាមសព្ទ] ប្រដាប់សម្រាប់ត្រងរបស់រាវ

កន្ត្រងប្រហុក, កន្ត្រងដូង ។ ល ។

កន្ត្រងប្រេង

កន្ត្រងប្រេង [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ រូបដូចត្រីកញ្ចាញ់ច្រាស តែធំជាង ។

កន្ត្រប់

កន្ត្រប់ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីក្រាញ់ តែរូបកន្តុលស្តើងបន្តិចហើយធំជាងត្រីក្រាញ់ ។

កន្ត្រាក

កន្ត្រាក [គុណសព្ទ] រយីករយាក, សាកត្រាក

ពាក់អាវកន្ត្រាក ។

កន្ត្រាក់

កន្ត្រាក់ [កិរិយាសព្ទ] ទាញកញ្ឆក់ដោយប្រញាប់ ។

កន្ត្រើយ

កន្ត្រើយ [នាមសព្ទ] ឈ្មោះស្មៅមួយប្រភេទ មានផ្កាចាក់ជាប់សំពត់អាវ

ស្មៅកន្រ្តើយ ។

កន្ត្រេកកន្ត្រាក

កន្ត្រេកកន្ត្រាក [គុណសព្ទ] កន្ត្រាកខ្លាំង ( ម.ព. កន្ត្រាក ) ។

កន្ត្រែង

កន្ត្រែង [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកន្ត្រាក់

កន្ត្រាក់កន្ត្រែង ឬ កន្ត្រាក់កន្ត្រើន គឺកន្ត្រាក់ត្រណាត់ត្រណែង ( ម.ព. កញ្ឆក់កញ្ឆែង ) ។

កន្ត្រៃ

កន្ត្រៃ [នាមសព្ទ] ប្រដាប់ធ្វើដោយដែកមានផ្លែពីរ មានមុខមុតមានត្រចៀក សម្រាប់កាត់សំពត់ កាត់សក់ជាដើម ។

កន្ត្រោង

កន្ត្រោង [កិរិយាសព្ទ] លោតចាប់, លោតបេះ, បើសត្វថាលោតខាំ

ឆ្កែកន្ត្រោងខាំ ។

កន្ថឹក

កន្ថឹក [នាមសព្ទ] ឈ្មោះសត្វមួយប្រភេទ ក្នុងពួកសត្វមានដោះ សណ្ឋានសម្បុរប្រហែលនឹងកង្ហែន តែមានរូបតូចជាង, សម្បុរខៀវប្រផេះ ។ [នាមសព្ទ] ឈ្មោះដង្កូវមួយប្រភេទ មានសណ្ឋាន, ទំហំប្រហែលគ្នា, ប៉ុនគ្នានឹងកន្ថឹក

ដង្កូវកន្ថឹក ( តាមពាក្យបរម្បរានិយាយត ៗ មកថា ដង្កូវនោះលុះដល់កំណត់ថ្ងៃត្រូវក្លាយ ក៏ក្លាយទៅជាសត្វកន្ថឹក ) ។

កន្ថោរ

កន្ថោរ [នាមសព្ទ] ប្រដាប់សម្រាប់ស្តោះទឹកមាត់ ។

កន្ទក់

កន្ទក់ [នាមសព្ទ] ( បា. កុណ្ឌក ) ផង់អង្ករ គឺផង់ដែលស្រិតអង្ករ ហើយរបកចេញជាធូលី គេច្រើនប្រើធ្វើជាបបរឲ្យជ្រូកស៊ី ។

កន្ទក់កន្ទេញ

កន្ទក់កន្ទេញ [កិរិយាសព្ទ] រំអុក

កូនខ្ញុំវាចេះតែកន្ទក់កន្ទេញឲ្យខ្ញុំទិញមួកឲ្យវា ។

កន្ទក់អង្កាន់

កន្ទក់អង្កាន់ [គុណសព្ទ] សេចក្តីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត ។ [នាមសព្ទ] សេចក្តីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត ។

កន្ទនជៃ

កន្ទនជៃ [នាមសព្ទ] ( ម. ព. កញ្ជនជៃ ) ។

កន្ទន់បាក់ក

កន្ទន់បាក់ក [នាមសព្ទ] សំដីមេមត់ហៅចេកទុំ; មេមត់ខ្លះហៅមហាត្រសោល ។ ( ទំនងជាក្លាយមកពីបាលីថា កទលិបក្ក គឺ កទលិ “ចេក” + បក្ក “ផ្លែទុំ” ផ្លែចេកទុំ ។ កទលិ ក្លាយជា កទល់ៗ ក្លាយតទៅទៀតជា កន្ទន់, បក្ក ក្លាយជា បាក់ក ទេដឹង? )

កន្ទប

កន្ទប [នាមសព្ទ] សំពត់ចាស់មានបំណះច្រើនអន្លើ ឬ សំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្តោប

ស្លៀកវ័ណ្ឌកន្ទប, ព្នងវ័ណ្ឌកន្ទប ។

កន្ទាទូក

កន្ទាទូក [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ មានស្លាបដូចកន្លាតតែរូបធំជាងច្រើន ដល់វេលាពង ឡើងពងភ្ជាប់នឹងស្មៅរឹង ឬ នឹងឈើ ។ អ្នកស្រុកខ្លះហៅ ក្ដាមទូក ។

កន្ទាលត្រអាក

កន្ទាលត្រអាក [នាមសព្ទ] ឈ្មោះរោគមួយយ៉ាង កើតនៅលើស្បែកឡើងកន្ទួលឃ្មឹលបណ្ដាលឲ្យរមាស់ ។

កន្ទី

កន្ទី [នាមសព្ទ] ឈ្មោះឈើតូចមួយប្រភេទ សម្រាប់ប្រើធ្វើជាថ្នាំក្ដៅ ។

កន្ទីងរីង

កន្ទីងរីង [នាមសព្ទ] ឈ្មោះវារិជតិណជាតិមួយប្រភេទ ពួកកណ្ដៀង, កន្ទាំងហែ ដើមមានប្រហោងតូច ទន់ល្មៃ មានថ្នាំងរង្វើល ៗ ស្លឹកស្រួច ៗ ស្រដៀងនឹងកណ្តៀងដែរ គេប្រើទាំងដើមទាំងស្លឹកលាយគ្នាធ្វើជាបន្លែស្លកកូរ, ស្លប្រហើរ ឬ ស្លម្ជូរក៏បាន

សម្លកន្ទីងរីង ។

កន្ទឹស

កន្ទឹស [គុណសព្ទ] កន្ទួលដាសឡើងឃ្មឹល

ម្រ័ក្សណ៍រោលឡើងកន្ទឹសអស់ទាំងខ្លួន ។

[នាមសព្ទ] កន្ទួលដាសឡើងឃ្មឹល

ម្រ័ក្សណ៍រោលឡើងកន្ទឹសអស់ទាំងខ្លួន ។

កន្ទុយ

កន្ទុយ [នាមសព្ទ] អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នង មានសណ្ឋានទីទៃ ៗ ពីគ្នា តាមគួរដល់ធម្មតារបស់សត្វ

កន្ទុយគោ, កន្ទុយក្ងោក, . . . ។

ក្រៅពីអវយវៈរបស់សត្វ ក៏ហៅ កន្ទុយ បានខ្លះដែរ

ត្រីងៀតមួយកន្ទុយ, កន្ទុយភ្នែក, ផ្កាយដុះកន្ទុយ ។

កន្ទុយក្រពើ

កន្ទុយក្រពើ [នាមសព្ទ] ឈ្មោះប្រទាលមួយប្រភេទ មានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់

ប្រទាលកន្ទុយក្រពើ ។

កន្ទុយចចក

កន្ទុយចចក [នាមសព្ទ] ឈ្មោះស្មៅរណ្តាសមួយប្រភេទ ផ្កាមានទ្រង់ប្រហែលនឹងកន្ទុយចចក

ស្មៅកន្ទុយចចក ។

កន្ទុយឆ្កែ

កន្ទុយឆ្កែ [នាមសព្ទ] ឈ្មោះស្មៅមួយប្រភេទ ផ្កាមានសណ្ឋានប្រហែលនឹងកន្ទុយឆ្កែ

ស្មៅកន្ទុយឆ្កែ ។

កន្ទុយដំរី

កន្ទុយដំរី [នាមសព្ទ] ឈ្មោះស្មៅមួយប្រភេទ ប្រហែលនឹងកន្ទុយដំរី

ស្មៅកន្ទុយដំរី ។

[គុណសព្ទ] ( ពាក្យប្រៀប ) រួញទញ់ទាល់; ពាក្យនេះមិនសូវប្រើក្នុងសំបុត្រស្នាមទេ ។

កន្ទុយថ្លែន

កន្ទុយថ្លែន [នាមសព្ទ] ពពឹកដែលមានសរសៃស្អិត ច្រើនកើតនៅកន្ទុយភ្នែក; សាច់ដែលដុះរាលមកគ្របលើប្រស្រីសដោយរោគបណ្តាល; ខ្ទុះដែលមានសរសៃស្អិត បណ្ដាលមកពីរោគប្រមេះ មិនទាន់ជាដាច់ ។

កន្ទុយលឹន

កន្ទុយលឹន [នាមសព្ទ] អវយវៈមួយយ៉ាង មានសណ្ឋានជាទងតអំពីសុក មានចុងខ្វេរដូចតម្ពក់ ។

កន្ទូតអូង

កន្ទូតអូង [នាមសព្ទ] ប្រជុំជើងសក់ខាងក្រោយ ។

កន្ទួត

កន្ទួត [នាមសព្ទ] ឈ្មោះឈើមានផ្លែមានរសជូរ ប្រើបរិភោគបាន។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុក, កន្ទួតព្រៃ ។ [នាមសព្ទ] គ្រឿងប្រដាប់មួយយ៉ាង ធ្វើដោយលោហជាតិមានស្ពាន់ជាដើម ឬ ដោយភ្លុក ឬ ឆ្អឹង មានសណ្ឋានស្រដៀងនឹងផ្លែកន្ទួតព្រៃ មានប្រហោងដោតខ្សែ ច្រើនប្រើសម្រាប់ដាក់ភ្ជាប់កន្លុះនិងប្រឡៅគោ ។

កន្ទួតប្រោង

កន្ទួតប្រោង [នាមសព្ទ] ឈ្មោះឈើតូចមួយប្រភេទ ខ្លះហៅថា ដើមត្បាល់កិន ។

កន្ទួតព្រៃ

កន្ទួតព្រៃ [នាមសព្ទ] ឈ្មោះឈើព្រៃ ផ្លែមានរសជូរលាយចត់ ប្រើបរិភោគ ឬ ធ្វើថ្នាំបាន ។

កន្ទួល

កន្ទួល [នាមសព្ទ] ដំណួចឥតខ្ទុះដែលផ្ដួច, ដួចដោរឡើងជាដុំតូច ៗ

មូសខាំកន្ទួលខ្លួនអស់, ចុចទៅឡើងកន្ទួល ។

កន្ទើញ

កន្ទើញ [នាមសព្ទ] ពាក្យមេមត់ហៅជ្រូក ។ [គុណសព្ទ] ស្ទើញឡើង

ធ្មេញកន្ទើញ ។

កន្ទេចអាល

កន្ទេចអាល [នាមសព្ទ] ឈ្មោះដង្កូវមមីសមួយប្រភេទមានពិស បើប៉ះត្រូវសាច់រោលឈឺក្ដៅ ដូចរលាកភ្លើង ។ [នាមសព្ទ] ឈ្មោះតិណជាតិមួយប្រភេទស្លឹកស្រដៀងគ្នានឹងស្លឹកកន្ទួតប្រោង តែតូចជាងបន្តិចហើយមានមមីស បើប៉ះត្រូវសាច់រោលរមាស់ក្រហាយ ។

កន្ទេល

កន្ទេល [នាមសព្ទ] កម្រាលត្បាញដោយបន្ទោះផ្សេងៗ មាន កក់, ចចូត, រំចេក, រុន, ផ្ដៅ ជាដើម

កន្ទេលក្រហម, កន្ទេលចចូត, កន្ទេលរំចេក, កន្ទេលរុន, កន្ទេលផ្ដៅ, កន្ទេលផែង ។

កន្ទែក

កន្ទែក [គុណសព្ទ] ដែលញែក, ដែលកន្ធែកលាសបែកពីគ្នា

ស្នែងកន្ទែក ។

[នាមសព្ទ] ឈ្មោះត្រកួនមួយប្រភេទ ស្លឹកខ្លីមូលទងលឿង ច្រើនដុះលើគោកដីសើម ប្រើជាថ្នាំបញ្ចុះក៏បាន

ត្រកួនកន្ទែក ។

កន្ទោក

កន្ទោក [នាមសព្ទ] ឈ្មោះប្រដាប់សម្រាប់ក្រឡឹង ធ្វើដោយឈើមានជើង មានត្រឡាច មានខ្សែពានសម្រាប់ទាញ ។

កន្ទោង

កន្ទោង [នាមសព្ទ] ចាន, ភាជន៍ធ្វើដោយស្លឹកសម្រាប់ដាក់ភោជនាហារ ដាក់ស្លាបារីបាន ។

កន្ទុំរុយ

កន្ទុំរុយ [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ ក្បាលធំខ្លួនវែង ជាប់មកជាកន្ទុយ មានស្លាបស្ដើងហើរបាន ។

កន្ទាំងបាយស

កន្ទាំងបាយស [នាមសព្ទ] ដើមឈើតូចមួយប្រភេទ ពួកធ្មៃ មានសំបកវេញខ្សែបាន ដើមនិងមែកប្រើធ្វើជាអំបោស ។

កន្ទាំងហែ

កន្ទាំងហែ [នាមសព្ទ] ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកួនតែដើមឈររឹងជាងត្រកួន, មានសំបកងាយបកណាស់ ប្រើជាអន្លក់ ឬ ជាបន្លែស្លម្ជូរមានរសពីសា ។

កន្ទះរា

កន្ទះរា [គុណសព្ទ] ស្ទើរទៅស្ទើរនៅ, ស្ទាក់ស្ទើរ, មិនដាច់ស្រេច

ចិត្តកន្ទះរា ។

កន្ទ្រង់

កន្ទ្រង់ [នាមសព្ទ] ឈ្មោះឈើតូចមួយប្រភេទ ប្រើការធ្វើជាថ្នាំបាន ។

កន្ទ្រម

កន្ទ្រម [គុណសព្ទ] ស្គមទ្រែមទ្រម; ដែលខ្លាចគេហើយធ្វើអាការទ្រែមទ្រម

រាងកន្ទ្រម ( ព.ទ្រ. ) ។

កន្ទ្រល

កន្ទ្រល [គុណសព្ទ] រល, ននលមិនសមរម្យ

រាងកន្ទ្រល ។

កន្ទ្រាញ

កន្ទ្រាញ [គុណសព្ទ] ធំក្រអាញ, ធំសំពោង, សាងញ៉ាង

ឈើបែកមែកកន្ទ្រាញ, សក់កន្ទ្រាញ ។

[នាមសព្ទ] មេគ្រួ, មេក្រាន, មេត្រួតក្នុងស្រុកព្នង

មេកន្ទ្រាញ ។

កន្ទ្រឹស

កន្ទ្រឹស [គុណសព្ទ] កំណាញ់ស្វិតស្វាញ

មនុស្សកន្ទ្រឹស ។

កន្ទ្រុប

កន្ទ្រុប [គុណសព្ទ] ស៊ុបទ្រុប, សុបប្រឡុម; ដែលទ្រុឌទ្រោមហើយសុបប្រឡុប

ផ្ទះកន្ទ្រុប ។

កន្ទ្រួក

កន្ទ្រួក [គុណសព្ទ] កំព្រួក, ដែលទ្រួកធ្លុះធ្លាយ, ទ្រុឌទ្រោម, រេចរឹល, រង្គោះរង្គើខ្លាំង

ផ្ទះកន្ទ្រួក, ឡានកន្ទ្រួក ។

កន្ទ្រួប

កន្ទ្រួប [គុណសព្ទ] ( ម.ព. កន្ទ្រួក ) ។

កន្ទ្រើង

កន្ទ្រើង [គុណសព្ទ] សំពោងមិនរាបទាប

សក់កន្ទ្រើង ។

កន្ទ្រែត

កន្ទ្រែត [គុណសព្ទ] ទាបទ្រមែ

រាងទាបកន្ទ្រែត, ដើមចន្ទន៍ទាបកន្ទ្រែត ។

កន្ទ្រោក

កន្ទ្រោក [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ស្លឹកផ្លែមានក្លិនប្រហើរប្រើធ្វើជាគ្រឿងសម្ល; ត្រួយខ្ចីប្រើជាអន្លក់ក៏បាន ។

កន្ទ្រោកដំរី

កន្ទ្រោកដំរី [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រលឹងទឹង តែមានមមីស ។

កន្ទ្រុំ

កន្ទ្រុំ [នាមសព្ទ] ឈ្មោះស្មុគមួយប្រភេទ ត្បាញនឹងបន្ទោះ មានសណ្ឋានមូល មានក្អេងកណ្តាល មានគ្របសណ្ឋានគ្របបាត្រ ។

កន្ទ្រាំ

កន្ទ្រាំ [នាមសព្ទ] ឈ្មោះនំមួយប្រភេទ ធ្វើពីម្សៅចំអិននឹងខ្លាញ់

នំកន្ទ្រាំ ។

កន្ធរ

កន្ធរ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ មានរូបប្រហែលនឹងត្រីកំភ្លាញ តែធំជាង

ត្រីកន្ធរ, ងៀតកន្ធរ ។

កន្ធា

កន្ធា [គុណសព្ទ] ទាបទ្រនាប់សាយចេញទៅខាង

រាងកន្ធា, រាងកន្ធាធា ។

កន្ធាញ

កន្ធាញ [គុណសព្ទ] ដែលយះជើងកន្ធែកធ្វើគ្រហាញ ( មិនសូវប្រើ ) ( ម. ព. កន្ធាំង ) ។

កន្ធាត់

កន្ធាត់ [គុណសព្ទ] ដែលធាត់ ( ព. ទ្រ. ឬ ព. ទ. )

អាកន្ធាត់, មនុស្សកន្ធាត់ ។

កន្ធាយ

កន្ធាយ [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ ពួកអណ្តើក មានសណ្ឋានរូបស្តើងជាងអណ្តើក ។

កន្ធីង

កន្ធីង [គុណសព្ទ] ដែលរីកសាយឡើងឃើញធំត្រពីង

ត្រគាកកន្ធីង ។

កន្ធឹប

កន្ធឹប [គុណសព្ទ] ដែលផតលឹបចូល, ដែលពៀច

ច្រមុះកន្ធឹប ។ ស្រុកខ្លះនិយាយថា កន្ទឹប ។

កន្ធុក

កន្ធុក [គុណសព្ទ] ( ម. ព. កន្ធួក ) ។

កន្ធុច

កន្ធុច [គុណសព្ទ] ថ្លោសគ្រហុច

ថ្លោសកន្ធុច ។

កន្ធុល

កន្ធុល [គុណសព្ទ] កន្ធុក, កន្ធួក

ធាត់កន្ធុល, សាច់កន្ធុល ។

កន្ធួក

កន្ធួក [គុណសព្ទ] កន្ធុក, កន្ធុល

សាច់កន្ធួក, ធាត់កន្ធួក ( ម. ព. កន្ធុល ) ។

កន្ធែក

កន្ធែក [កិរិយាសព្ទ] ធ្វើឲ្យញែកឃ្លាតពីគ្នា

កន្ធែកជើងជាដើម ។

[គុណសព្ទ] ដែលញែកឃ្លាតពីគ្នា

ជើងកន្ធែក, ចិត្តកន្ធែក ។

កន្យា

កន្យា (ក័ន-យ៉ា) [នាមសព្ទ] ( សំ.; បា. កញ្ញា ) ស្រីក្រមុំ , ស្រីជំទង់ ។

កន្លង

កន្លង [កិរិយាសព្ទ] រំលង, រំលងហួសទៅហើយ

កន្លងខ្សែ; កាល ឬ ឆ្នាំកន្លងទៅហើយ ។ ជួនកាលប្រើជា កិ.វិ. : ដើរកន្លង, លោតកន្លង គឺដើរឬលោតរំលង ។

កន្លងខ្នប់

កន្លងខ្នប់ [នាមសព្ទ] ទោសកំហុស សម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្ត្រី ដែលប្រពន្ធ ឬ ប្ដីស្លាប់ចោលទៅហើយ បើពុំទាន់បានលើកខ្មោចស្រោចឆ្អឹង គឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធ ឬ ប្ដីនោះនៅឡើយទេ ហើយបុរសពោះម៉ាយ ឬ ស្ត្រីមេម៉ាយនោះ មានប្រពន្ធ ឬ មានប្តីថ្មីទៀត, យ៉ាងនេះច្បាប់បញ្ញត្តិឲ្យអាជ្ញាពិន័យបុរសឬស្ត្រីនោះជាប្រាក់ ៨ ដេញ គឺ ១២ រៀល, ទោសកំហុសនោះហៅថា ទោសកន្លងខ្នប់ ( ប្រើតែក្នុងសម័យពីដើម ) ។

កន្លងភ្នំ

កន្លងភ្នំ [នាមសព្ទ] ឈ្មោះវល្លិមួយប្រភេទ គល់ដើមថ្លោសៗ ស្លឹកធំៗ មានផ្កាពណ៌ដំបូងស រួចចេញជាព័ណ៌ស្វាយ គេអាចកាត់ដាំរស់ លូតលាស់ងាយ អាចវារឡើងទ្រើង វារឡើងឈើរស់បាន លូតលាស់ទ្រុបទ្រុល, គេច្រើនដាំឲ្យឡើងទ្រើងធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗ មានដង្កូវថ្លោសៗស៊ីស្លឹក បើលុះតែថែទាំប្រដិតប្រជី ទើបបានស្អាតល្អ

វល្លិកន្លងភ្នំ ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើល ពុំគួរធ្វេសប្រហែសឡើយ ។

កន្លង់

កន្លង់ [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ ចោះឈើ ឬ ឫស្សីឲ្យមានជារន្ធល្មមនៅបាន ហើយនៅអាស្រ័យក្នុងរន្ធនោះ, ចេះត្រឹបកេសរផ្កាដូចឃ្មុំ, ហើរឮសូរងូងៗ ។ [នាមសព្ទ] ឈ្មោះត្រីមួយប្រភេទ រូបដូចត្រីព្រួល តែតូចជាង

ព្រួលកន្លង់ ឬ ត្រីកន្លង់ ។

កន្លាត

កន្លាត [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ មានក្លិនឆ្អេះអាក្រក់ ច្រើនកើតនៅនឹងទីកៀនកោះក្នុងផ្ទះលំនៅ ជាសត្វឲ្យទុក្ខម្នេញដល់មនុស្ស ដោយហេតុកាត់សំពត់អាវ និងក្រដាសជាដើម ។ កន្លាតមួយយ៉ាងទៀតមានស្លាប ហៅថា កន្លាតស្លាប ។ [គុណសព្ទ] ដែលមានពណ៌ដូចស្លាបកន្លាត ។

កន្លាស់

កន្លាស់ [នាមសព្ទ] ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់

ក្លាស់កន្លាស់ក ។

[នាមសព្ទ] ស្លឹកសម្រាប់ប្រក់, សម្រាប់បាំងដែលដេរ ក្លាស់ដោយកន្លាស់

ស្លឹកកន្លាស់ ។

[នាមសព្ទ] ឈ្មោះឈ្លើងមួយប្រភេទ មានរូបតូចល្អិត

ឈ្លើងកន្លាស់ ។

កន្លុក

កន្លុក [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កន្លៀត

កន្លុកកន្លៀត ។

កន្លុះ

កន្លុះ [នាមសព្ទ] ខ្សែសម្រាប់ខ្លុះច្រមុះសត្វ

កន្លុះគោ, កន្លុះក្របី ។

កន្លើត

កន្លើត [នាមសព្ទ] អវយវៈនៅត្រង់គល់អណ្តាត គឺគន្លឹះអណ្តាត

ខះកន្លើតរកកល់ផ្ដាសាយ ។

កន្លៀត

កន្លៀត [នាមសព្ទ] កៀនកំបាំង, ទីចង្អៀតកៀនកោះ ។

កន្លេង

កន្លេង [គុណសព្ទ] សង្រេងចិត្ត, មានទុក្ខធ្ងន់អន្ទះអន្ទែងក្នុងចិត្ត

កើតទុក្ខកន្លេង ។

កន្លែង

កន្លែង [នាមសព្ទ] ស្ថាន, ទី, តំបន់

កន្លែងធ្វើការ, កន្លែងផ្ទះ, កន្លែងដេក ។

កន្លោង

កន្លោង [គុណសព្ទ] ម្តាយ; ដែលជាធំ, ដែលជាមេខ្លោង, ជាចំបងលើគេ

ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងព្រះអភិធម្មប្រោសព្រះកន្លោង ( ព្រះមាតា ) ។ សសរកន្លោង គឺសសរទ្រូង ។

[នាមសព្ទ] ម្តាយ; ដែលជាធំ, ដែលជាមេខ្លោង, ជាចំបងលើគេ

ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងព្រះអភិធម្មប្រោសព្រះកន្លោង ( ព្រះមាតា ) ។ សសរកន្លោង គឺសសរទ្រូង ។

កន្លះ

កន្លះ [គុណសព្ទ] ដែលមានខ្លះ, ដែលមិនពេញ, នៅរវាងពាក់កណ្តាល

អង្ករកន្លះតៅ, ប្រហែលកន្លះម៉ោង, … ។

កន្សែង

កន្សែង [នាមសព្ទ] សំពត់សម្រាប់ជូតមុខ, ជូតដៃ, ជូតមាត់, ជូតច្រមុះ

កន្សែងពោះគោ, កន្សែងដៃ, កន្សែងច្របុច ។

[កិរិយាសព្ទ] យំ ( រ. ស. )

ទ្រង់ព្រះកន្សែង ( ហៅតាមការដែលទ្រង់យកព្រះកន្សែងជូតព្រះអស្សុជល “ទឹកព្រះនេត្រ” ) ។

កន្សៃ

កន្សៃ [នាមសព្ទ] ប៉ែកខាងក្រោយ

កន្សៃទូក, កន្សៃរទេះ, កន្សៃផ្ទះ ។ ( ប្រើក្នុងពាក្យប្រៀប ) : ប្រពន្ធព្រះ ( ម. ព. កន្សៃសារពេជ្ញ ) ។

កន្សៃសារពេជ្ញ

កន្សៃសារពេជ្ញ [នាមសព្ទ] ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ

នាងពិម្ពាយសោធរា ជាកន្សៃសារពេជ្ញ នៃព្រះសាក្យមុនីគោតម ។

កន្សោម

កន្សោម [នាមសព្ទ] របស់ដែលចង, ដែលខ្ចោបជាកញ្ចុំមានសណ្ឋានដូចគេពូនផ្ដុំឡើង

កន្សោមដោះ គឺសំណុំសាច់ដោះ ។

កន្សោមតាឱ

កន្សោមតាឱ [នាមសព្ទ] ភ្នំយោងមួយប្រភេទ មានកំពូលជាកន្សោម សណ្ឋានប្រហែលនឹងសំបុកតាឱ ។

កន្សុំ

កន្សុំ [នាមសព្ទ] សំណុំមែកឈើ ឬ ស្មៅជាដើម ដែលចងក្រសោបគ្នា សម្រាប់ដាក់យកត្រីតូច ៗ ។

កប

កប [កិរិយាសព្ទ] ប្រកបឥតទាស់

នៅកប គឺនៅជាសុខមិនដែលមានឈឺចាប់អ្វី; រកស៊ីកប គឺរកស៊ីមិនដែលមានបង់ខាត ។

[កិរិយាវិសេសន៍] ប្រកបឥតទាស់

នៅកប គឺនៅជាសុខមិនដែលមានឈឺចាប់អ្វី; រកស៊ីកប គឺរកស៊ីមិនដែលមានបង់ខាត ។

កប

កប [កិរិយាសព្ទ] ប្រកបឥតទាស់

នៅកប គឺនៅជាសុខមិនដែលមានឈឺចាប់អ្វី; រកស៊ីកប គឺរកស៊ីមិនដែលមានបង់ខាត ។

[កិរិយាវិសេសន៍] ប្រកបឥតទាស់

នៅកប គឺនៅជាសុខមិនដែលមានឈឺចាប់អ្វី; រកស៊ីកប គឺរកស៊ីមិនដែលមានបង់ខាត ។

កប៉ាល់

កប៉ាល់ [នាមសព្ទ] ( ឥ. ) នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយកើតអំពីទឹកនិងភ្លើង បណ្តាលឲ្យចក្រយន្តដើរ ។ ( សំ. បា. កបាល ន. “រលា, អំបែង, ត្រឡោក, …” ) ។

កបិលវត្ថុ

កបិលវត្ថុ [នាមសព្ទ] ( បា.; សំ. កបិលវស្តុ ) ឈ្មោះក្រុងកំណើត នៃព្រះសក្យមុនីគោតមក្នុងដែនឥណ្ឌា

ក្រុងកបិលវត្ថុ ហៅក្លាយមកជា កបិលពស្តុ ក្លាយមកទៀតជា កបិលភស្តុ ។

កប្ប

កប្ប (កាប់) [នាមសព្ទ] ( បា.; សំ. កល្ប ) កាលដែលតាំងនៅយូរអង្វែង

មួយកប្ប, ភ្លើងប្រល័យកប្ប ។

កប្បព្រឹក្ស

កប្បព្រឹក្ស (កាប់ប៉ៈព្រឹក) [នាមសព្ទ] ( សំ. កល្បវ្ឫក្ស ) ឈ្មោះឈើវិសេសរបស់ព្រះឥន្ទ្រនៅជាន់តាវត្តឹង្ស ឬឈើវិសេសដែលកើតមានក្នុងកាលខ្លះក្នុងមនុស្សលោក ដោយបុណ្យនៃអ្នកដែលមានបុណ្យកុសលខ្លាំង ជាឈើមានផ្លែចេញមកជារបស់ផ្សេងៗតាមគួរដល់សេចក្ដីប្រាថ្នា ។

កប្បាស

កប្បាស (កាប់បាស) [នាមសព្ទ] ( បា. ) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំសំខាន់ មានផ្លែបង្កើតជាសំឡីសម្រាប់ធ្វើជាអំបោះត្បាញសំពត់; សព្វថ្ងៃពាក្យនេះ ច្រើនប្រើក្លាយទៅជា ក្របាស ប៉ុន្តែត្រូវឈប់លែងប្រើតទៅទៀត ។

កម

កម [នាមសព្ទ] រោគស្បែកមួយយ៉ាងបណ្តាលរមាស់ឲ្យអេះកេះដល់រលាត់មានទឹករងៃនិងខ្ទុះ

កូនខ្ញុំវាកើតកមរដេមរដម វាឈប់ខានរៀនអស់ ១ ខែហើយ ។

កមល

កមល (កៈ-ម៉ល់) [នាមសព្ទ] ( បា. ) ផ្កាឈូក; ដួងចិត្ត, បេះដូង ។ ច្រើនប្រើក្នុងពាក្យកាព្យ ។

កម្ចាត់

កម្ចាត់ [កិរិយាសព្ទ] ធ្វើឲ្យខ្ចាត់

កម្ចាត់រោគ, កម្ចាត់ទ័ព, កម្ចាត់ខ្មាំង ។

កម្ចាយ

កម្ចាយ [កិរិយាសព្ទ] ធ្វើឲ្យខ្ចាយ, ឲ្យរាត់រាយ ។

កម្ចី

កម្ចី [គុណសព្ទ] អ្វីៗ មានផ្លែឈើជាដើមដែលខ្ចី

ផ្លែកម្ចី ( ព. ទ្រ. ) ។

[នាមសព្ទ] អ្វីៗ មានផ្លែឈើជាដើមដែលខ្ចី

ផ្លែកម្ចី ( ព. ទ្រ. ) ។

កម្ជាប់

កម្ជាប់ [កិរិយាសព្ទ] ធ្វើឲ្យខ្ជាប់, និយាយភ្ជាប់ឲ្យនឹងពាក្យ នឹងសំដី

និយាយកម្ជាប់ពាក្យ, ស៊ីស្លាកម្ជាប់ពាក្យ, កម្ជាប់ព្រលឹង ( ពាក្យក្នុងទម្រង់ការ ) ។

កម្ជិល

កម្ជិល [គុណសព្ទ] មនុស្សខ្ជិល; ដែលខ្ជិល, ដែលច្រអូស

មនុស្សកម្ជិល ( ព. ទ្រ ) ។

[នាមសព្ទ] មនុស្សខ្ជិល; ដែលខ្ជិល, ដែលច្រអូស

មនុស្សកម្ជិល ( ព. ទ្រ ) ។

កម្ជេញ

កម្ជេញ [កិរិយាសព្ទ] ធ្វើឲ្យខ្ជេញ, និយាយពាក្យដដែលៗ នាំឲ្យជ្រេញ; ឲ្យអផ្សុកចិត្ត ( មិនសូវប្រើ ) ។

កម្ញី

កម្ញី (កាំមញ៉ី) [នាមសព្ទ] ឈ្មោះសំពត់ពណ៌ផ្សេងៗ មានរោមខ្លីជិតស្និទ្ធ ធ្វើដោយសរសៃសូត្រក៏មាន, សរសៃអំបោះក៏មាន មានមកអំពីប្រទេសក្រៅ ។

កម្ដៅ

កម្ដៅ [កិរិយាសព្ទ] ធ្វើឲ្យក្ដៅ

កម្ដៅសម្ល, កម្ដៅពោះ; កម្ដៅចិត្ត ។

[នាមសព្ទ] ចំហាយក្ដៅ

កម្ដៅថ្ងៃ, កម្ដៅភ្លើង, កម្ដៅសុរា ។

កម្ទរ

កម្ទរ [កិរិយាសព្ទ] ធ្វើឲ្យខ្ទរ, ឲ្យលាន់ឮសាយ

កម្ទរសំដី; និយាយកម្ទរ, វាយស្គរកម្ទរ ។

[កិរិយាវិសេសន៍] ធ្វើឲ្យខ្ទរ, ឲ្យលាន់ឮសាយ

កម្ទរសំដី; និយាយកម្ទរ, វាយស្គរកម្ទរ ។

កម្ទារ

កម្ទារ [កិរិយាសព្ទ] ធ្វើឲ្យខ្ទារ, ស្រែកឲ្យលាន់ឮកងរំពងឡើង

កម្ទារសំដី, ស្រែកកម្ទារ ។

បំប៉ោងរោមនិងស្លាបឲ្យប៉ោងពង់ឡើងស្ទុះទៅរកញី

ក្ងោកឈ្មោលពង់កម្ទារទៅរកញី ។

កម្ទេច

កម្ទេច [កិរិយាសព្ទ] ធ្វើឲ្យខ្ទេច

កម្ទេចជាធូលី , កម្ទេចជាផេះ ។

[នាមសព្ទ] អ្វី ៗ ដែលខ្ទេច

កម្ទេចមាស គឺផង់មាសដែលដាច់ជ្រុះតាមផ្លែដែកឆាប ។

កម្បង់

កម្បង់ [នាមសព្ទ] ដៃដែលក្បង់ឡើង

គ្រាប់សណ្តែក ១ កម្បង់ ។

ក្រពុំម្រាមដៃដែលផ្គុំឡើង

លើកកម្បង់អញ្ជលីប្រណម្យ ។

កម្ពល

កម្ពល (កាំពល់) [នាមសព្ទ] ( បា.) ឈ្មោះសំពត់វិសេសមួយប្រភេទ ដែលធ្វើដោយរោមសត្វ… ។

កម្ពស់

កម្ពស់ [នាមសព្ទ] ភាពខ្ពស់, សណ្ឋានបញ្ឈរ, ជំហរ

ព្រះវិហារខ្លះមានកម្ពស់២០ម៉ែត្រ ។

កម្ពុ

កម្ពុ (ក័ម-ពុ) [នាមសព្ទ] ( សំ. បា. ) មាស; កងដៃមាស; ខ្យងស័ង្ខ ។ កម្ពុម័យ អ្វីៗដែលគេធ្វើដោយមាស, ដែលគេយកមាសធ្វើ ។ កម្ពុមាលា កម្រងមាស, ខ្សែមាស ។ វេវ. សុវណ្ណមាលា ។ល។ ពាក្យថា មាស នេះ សំ. បា. មានឈ្មោះជាវេវចនៈច្រើន, ដោយសង្ខេបមាន ១៣ ប្រភេទគឺ សុវណ្ណៈ, សោណ្ណៈ, កនកៈ, កញ្ចនៈ ឬ កាញ្ចនៈ, សិង្គី, ជម្ពូនទៈ, ហរី, កម្ពុ, ចារុ, ហដកៈ ឬ ហាដកៈ, តបនីយៈ ,ជាតរូបៈ, ហេមៈ; បើរាប់សត្ថុវណ្ណៈ មួយទៀតផ្សំផងជា ១៤ ឈ្មោះ, សព្ទទាំង ១៤ នេះ ប្រែថា មាស ដូចគ្នា ផ្សេងគ្នាតែដើមកំណើតនិងព័ណ៌សម្បុរប៉ុណ្ណោះ ( ពាក្យទាំងនេះសម្រាប់ប្រើក្នុងកាព្យដែលកវីត្រូវការប្រើ ) ។

កម្ពុជ

កម្ពុជ (ក័ម -ពុច ឬ ក័ម-ពុ ជៈ) [នាមសព្ទ] ( សំ. បា. ) ម. ព. កម្ពុជ ឬ កម្ពុជា ។ ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម ( អ. ថ. កម្ពុជៈ ) ដូចជា កម្ពុជប្រទេស ប្រទេសកម្ពុជា ។ កម្ពុជមិត្រ មិត្ររបស់ប្រទេសកម្ពុជា ។ កម្ពុជរដ្ឋ រដ្ឋ ឬ ប្រទេសកម្ពុជា ( ប្រទេសខ្មែរ ) ជាដើម ។ [នាមសព្ទ] ( សំ. បា. កម្ពុ “មាស” + ជ ឬ ជា “កើត ,កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស” ) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង់គ្លេសហៅ Cambodia. អ្នកបរទេសខ្លះទៀតហៅ Cambodja, ខ្លះហៅ Kambuja ។ ល ។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លូនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក។ល។ ។ល។

កម្ពុជា

កម្ពុជា [នាមសព្ទ] ( ម. ព. កម្ពុជ ) ។

កម្ពោជ

កម្ពោជ (ក័ម-ពោជៈ ឫ ក័ម-ពោច) [នាមសព្ទ] ( សំ. បា. ) ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប ( ឥណ្ឌា សម័យបច្ចុប្បន្ន ) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារ:. ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឫ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប ( ឥណ្ឌា ), លុះចំណេរកាលតៗ មកដរាបដល់សម័យបច្ចុប្បន្ន ក៏កា្លយជាឈ្មោះផ្សេងៗទៅវិញដោយច្រើន, រដ្ឋខ្លះក៏នៅជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្ត្រារបស់ខ្មែរយើង ។

កម្ពោជិក

កម្ពោជិក [នាមសព្ទ] ( សំ. បា. ) ប្រជានិករបុរសស្ត្រីអ្នកកើត ឬ អ្នកនៅក្នុងប្រទេសកម្ពុជា ( ខ្មែរ )

បុរសនុ៎ះជាកម្ពោជិក, ស្ត្រីនេះក៏ជាកម្ពោជិកាដែរ សុទ្ធតែជាតិខ្មែរដូចគ្នាទាំងបុរសទាំងស្ត្រី មានខន្តីមេត្តា រាប់រកគ្នាដោយសាមគ្គីជានិច្ច ។

កម្ពោជិកា

កម្ពោជិកា [នាមសព្ទ] ( ម. ព. កម្ពោជិក ) ។

កម្ម

កម្ម (កាំ) [នាមសព្ទ] ( បា. ; សំ. កម៌នំ ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម ( កម្មជាកុសល, កម្មជាអកុសល )

ទទួលកម្ម, រងកម្ម, តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លូនបានធ្វើ បានសន្សំមកហើយ ។ កម្មករ ( កាំ-មៈ-ក ) ន. ( បា. ) អ្នកធ្វើការបម្រើដោយឈ្នួល ( អ្នកស៊ីឈ្នួល ) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។ កម្មក្ខ័យ ( កាំម៉ាក់ខៃ ) ន. ( បា. កម្មក្ខយ ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។ កម្មជ្ជវាត ( កាំម៉ាច់-ជៈវាត ) ន. ( បា. ) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។ កម្មដ្ឋាន ( កាំម៉ាត់-ឋាន ) ន. ( បា. ) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ ( កាំ-ម៉ន់-តៈ-រ៉ាយ ) ន. ( បា. ) អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម ។ កម្មន្តសាល (—តៈ-សាល ) ន. ( បា. ) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេង ៗ ។ កម្មបថ ( កាំម៉ៈបត់ ) ន. ( បា. ) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬល្អដែលសត្វលោកធ្វើដោយកាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។ កម្មបលិពោធ ( កាំ-ម៉ៈ-ប៉ៈ-លិ-ពោត ) ន. ( បា. ) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។ កម្មវត្ថុ ( កាំ-ម៉ៈ-វាត់-ថុ ) ន. ( បា. ) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។ កម្មវាចក ( កាំ-ម៉ៈ-វា-ចៈ-កៈ ឬ ចក់ ) ន. ( បា. ) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី ។ កម្មវាចា ន. ( បា. ) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗ តាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។ កម្មវាចាចារ្យ ( កាំម៉ៈវាចាចា ) ន. ( សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ ) ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ ) ។ កម្មវិធី ន. ( បា. —វិធី ) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។ កម្មវិបាក ន. ( បា. ) ផលរបស់កម្ម : ទទួលកម្មវិបាក ។ កម្មស្សទ្ធា ( កាំ-មុ័ស-សាត់-ធា ) ន. ( បា. ) ជំនឿចំពោះកម្ម, សេចក្តីជឿនូវអំពើដែលត្រូវធ្វើ ។ កម្មសិទ្ធិ ( កាំ-ម៉ៈ-សិត ) ន. ( បា. ) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។ កម្មាយតនៈ ( កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ ) ន. ( បា. កម្ម + អាយតន ) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។

កម្ម—

កម្ម— ( មើលក្នុងពាក្យ កម្ម ) ។

កម្មិកសមាជិក

កម្មិកសមាជិក (កាំ-មិ-កៈ-សៈ-ម៉ា-ជិក) [នាមសព្ទ] ( បា. —សាមាជិក ) សមាជិកដែលមានការងារ ឬ ដែលប្រកបដោយការងារ គឺអ្នកដែលស្ម័គ្រចិត្តចូលជួយបំពេញមុខការ ក្នុងសមាគមណាមួយដោយកម្លាំងកាយ ឬ កម្លាំងទ្រព្យ ។

កម្រ

កម្រ (កំ-រ៉) [នាមសព្ទ] ការក្រ, ការលំបាក

កម្រនឹងធ្វើបាន, ការកម្រណាស់ ។

កម្រង

កម្រង [នាមសព្ទ] អ្វីៗដែលកើតអំពីក្រង

កម្រងផ្កា, កម្រងសក់ ។

កម្រាប

កម្រាប [កិរិយាសព្ទ] ធ្វើឲ្យក្រាប, ឲ្យរាប

កម្រាបទ័ព, កម្រាបចោរ, កម្រាបសត្រូវ ។

កម្រាល

កម្រាល [នាមសព្ទ] របស់សម្រាប់ក្រាល, សម្រាប់ទ្រាប់, សម្រាប់រង

កម្រាលពូក, កម្រាលតុ ។

កម្រាស់

កម្រាស់ [គុណសព្ទ] ទោល ឬ ជម្រៅរបស់វត្ថុដែលរឹង

ក្ដារកម្រាស់ ១ ធ្នាប់ ជាដើម ។

[នាមសព្ទ] ទោល ឬ ជម្រៅរបស់វត្ថុដែលរឹង

ក្ដារកម្រាស់ ១ ធ្នាប់ ជាដើម ។

កម្រិត

កម្រិត [នាមសព្ទ] កន្លែងដែលក្រិត ដែលគូសចំណាំ; បញ្ញត្តិ

មានកម្រិតទុកយ៉ាងនេះ… ។

កម្រើក

កម្រើក [កិរិយាសព្ទ] កក្រើក, រំជួល

កម្រើកចិត្ត, កម្រើកខ្លួន ។

កម្រៀម

កម្រៀម [នាមសព្ទ] អ្វីៗ ដែលក្រៀម

ស្លឹកឈើកម្រៀម, បាយកម្រៀម ( មិនសូវប្រើ ) ។

កម្រៀមកម្រោះ

កម្រៀមកម្រោះ [នាមសព្ទ] ម្ហួបក្រៀមក្រោះ ។

កម្រៀវ

កម្រៀវ [នាមសព្ទ] សត្វឬឈើដែលក្រៀវ

គោកម្រៀវ, មាន់កម្រៀវ ជាដើម ។

កម្រៃ

កម្រៃ [នាមសព្ទ] អ្វីៗ ដែលចំណេញ, ដែលបានមកលើសដើម

ធ្វើការមានកម្រៃ, ជួញមានកម្រៃ ។

កម្លា

កម្លា (កំ-ល៉ា) [កិរិយាសព្ទ] ធ្វើឲ្យក្លា; ដែលធ្វើតែឫកខាងក្រៅឲ្យគេឃើញថាក្លាឥតខ្លាច ឥតញញើត តែខាងក្នុងចិត្តនោះខ្លាចញញើតទេ

ខំប្រឹងកម្លា, ធ្វើកម្លា ។

[កិរិយាវិសេសន៍] ធ្វើឲ្យក្លា; ដែលធ្វើតែឫកខាងក្រៅឲ្យគេឃើញថាក្លាឥតខ្លាច ឥតញញើត តែខាងក្នុងចិត្តនោះខ្លាចញញើតទេ

ខំប្រឹងកម្លា, ធ្វើកម្លា ។

កម្លាច

កម្លាច [គុណសព្ទ] ដែលខ្លាច

មនុស្សកម្លាច ( ព. ទ្រ. ) ។

កម្លោច

កម្លោច [កិរិយាសព្ទ] ធ្វើឲ្យខ្លោច

យកកន្ទុយក្ងោកទៅកម្លោចធ្វើថ្នាំ ។

[នាមសព្ទ] របស់ដែលខ្លោច

យកកម្លោចមកលាយនឹងប្រេង ។

កម្លៅ

កម្លៅ [នាមសព្ទ] មនុស្សដែលខ្លៅល្ងង់

កុំជឿកម្លៅនុ៎ះ ។

ចិត្តខ្លៅ

កម្លៅចិត្ត ។

កម្លាំង

កម្លាំង [នាមសព្ទ] អំណាចធាតុដែលធ្វើអវយវៈ ឲ្យកម្រើក, ឲ្យខ្លាំង, ឲ្យប្រព្រឹត្តទៅបាន ។

កម្សត់

កម្សត់ [គុណសព្ទ] មនុស្សក្រ, មនុស្សក្រខ្សត់, មនុស្សក្រីក្រលំបាក

មនុស្សកម្សត់ ។

ដែលខ្សត់អត់ឃ្លានមានសុខទុក្ខជាមួយគ្នា

គូកម្សត់, មនុស្សនេះកម្សត់នឹងខ្ញុំណាស់ ( ម. ព. កម្សត់កម្រ ) ។

[នាមសព្ទ] មនុស្សក្រ, មនុស្សក្រខ្សត់, មនុស្សក្រីក្រលំបាក

មនុស្សកម្សត់ ។

ដែលខ្សត់អត់ឃ្លានមានសុខទុក្ខជាមួយគ្នា

គូកម្សត់, មនុស្សនេះកម្សត់នឹងខ្ញុំណាស់ ( ម. ព. កម្សត់កម្រ ) ។

កម្សត់កម្រ

កម្សត់កម្រ [គុណសព្ទ] ដែលក្រខ្សត់អត់ឃ្លានរងទុក្ខ, រួមសុខទុក្ខជាមួយគ្នាដោយនៅស្រុកខ្លួន ឬទៅនៅស្រុកដទៃ ទោះនៅយូរក្ដី ឆាប់ក្ដី ឆ្ងាយក្ដី ជិតក្ដី

មនុស្សកម្សត់កម្រនឹងគ្នា, មិត្រកម្សត់កម្រ, ប្រពន្ធកម្សត់កម្រ ។

កម្សាន្ត

កម្សាន្ត (កំសាន) [កិរិយាសព្ទ] សម្រាកចិត្ត, ធ្វើឲ្យក្សាន្តចិត្ត, លំហើយចិត្ត, ធ្វើចិត្តឲ្យស្រាកស្រាន្ត, ឲ្យស្បើយចាកអារម្មណ៍ផ្សេងៗ

ដើរលេងកម្សាន្តចិត្ត ( ម. ព. ក្សាន្ត ) ។

កម្សួល

កម្សួល [នាមសព្ទ] ចំហាយ ឬ អំណាចដែលឆួល ឬ ខ្សួលឡើង

កម្សួលត្រជាក់, កម្សួលក្តៅ ។

កម្សោយ

កម្សោយ [នាមសព្ទ] មនុស្សសត្វជាដើមដែលមានកម្លាំងខ្សោយ

មនុស្សកម្សោយ ។

កម្អួត

កម្អួត [នាមសព្ទ] អ្វីៗ ដែលក្អួតចេញមក ។

កម្អែល

កម្អែល [នាមសព្ទ] សំណល់ដែលសល់អំពីគេ

អាវនេះជាកម្អែលពីលោកនោះ ឬ អ្នកនោះ ។

កក៌ដ

កក៌ដ ( ម. ព. កក្កដ ) ។

កប៌ូរ

កប៌ូរ (ក័រ្បូ) [នាមសព្ទ] ( សំ. ) ជ័រមួយយ៉ាងមានក្លិនប្រហើរឆួល សម្រាប់ប្រើជាថ្នាំឈឺក្បាល, តឹងច្រមុះ ។ល។

ករ

ករ [នាមសព្ទ] ( បា. ) ដៃ

លើកករប្រណម្យ ។

ករជកាយ

ករជកាយ (កៈ-រ៉ៈ-ជៈ-កាយ) [នាមសព្ទ] ( បា. ) ប្រជុំនៃអាការៈទាំង ៣២ មានសក់ជាដើម, ខ្លួនប្រាណ, រូបកាយទាំងមូល

ជម្ងឺតែងមានប្រចាំនៅក្នុងករជកាយ ។

ករណនាម

ករណនាម (កៈ-រៈ-ណៈ-នាម) [នាមសព្ទ] ( បា. ) នាមសព្ទដែលជាអំពើ ឬ ដែលជាកិច្ចការ ដូចពាក្យថា ការធ្វើ; ការឲ្យ, អំណោយ; ការកាន់ ឬសេចក្តីប្រកាន់ ។ ល ។

ករណី

ករណី (កៈរ៉ៈ—) [នាមសព្ទ] ( បា. ) រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍ដែលកើតមានឡើង

ករណីនេះខ្ញុំត្រូវតែធ្វើ; កើតមានករណីប្លែក; ចុះមានករណីអ្វីហ្នឹង ?

ករណីយកិច្ច

ករណីយកិច្ច (—យ៉ៈកិច) [នាមសព្ទ] ( បា. ) កិច្ចដែលគួរធ្វើ, ការងារដែលត្រូវតែធ្វើ

មុខការនេះជាករណីយកិច្ចរបស់អ្នកហើយ ។

ករវិក

ករវិក (ក-រ-វ៉ឹក ឬ កៈរ៉ៈវ៉ឹក) [នាមសព្ទ] ( បា. ) បក្សីមួយប្រភេទ មានសំឡេងពីរោះ( មាននិយាយតែក្នុងរឿងបុរាណ ) ។

ករី

ករី (កៈ-រ៉ី) [នាមសព្ទ] ( បា. ) សត្វចតុប្បាទមានដៃ ឬមានប្រមោយ គឺ ដំរី ។

ករុណា

ករុណា [នាមសព្ទ] ( បា. សំ. ) សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន

សូមលោកមានអាសូរករុណាខ្ញុំបាទផង ។

[និបាតសព្ទ] ( បា. សំ. ) ពាក្យសម្រាប់គ្រហស្ថឆ្លើយ អ្នកបួស ឬ អ្នកបួសនិងអ្នកបួសឆ្លើយគ្នាទៅវិញទៅមក; និយាយក្លាយមកថា កូរណា ក៏មាន ។ ជួនប្រើជាបុរិសសព្វនាមចំពោះខ្លួនឯង

ខ្ញុំករុណា, ខ្ញុំព្រះករុណា

ជួនប្រើជាបុរិសសព្វនាមចំពោះព្រះមហាក្សត្រិយ៍ថា

ព្រះករុណាជាម្ចាស់ជីវិត ។

ករុណាវិសេស

ករុណាវិសេស [និបាតសព្ទ] ( បា. សំ. ) ពាក្យសម្រាប់មន្ត្រីឬបណ្តារាស្ត្រទាំងពួងឆ្លើយស្តេច បើឆ្លើយស្ដេចទ្រង់រាជ្យថា

ព្រះករុណាវិសេស ឬ ព្រះករុណាថ្លៃវិសេស ។

កល

កល (កល់) [នាមសព្ទ] ( សំ. កល ន. ឬ គុ. “មាយា; កោង; មានពុត…” ) ឧបាយយ៉ាងល្អិត, ល្បិច ( ឧបាយកល )

ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ ។

កល់

កល់ [កិរិយាសព្ទ] ទ្រពីក្រោម, ស៊ែមពីក្រោម ដើម្បីឲ្យស្មើមិនឲ្យល្អៀង ឬ ដើម្បីឲ្យហើប ឲ្យខ្ពស់ឡើង

ដាក់កំណល់កល់ឲ្យខ្ពស់ឡើង ។

កល់កែ

កល់កែ ( ម. ព. កូវកែ ) ។

កលហៈ

កលហៈ (កៈ-ល៉ៈ-ហៈ) [នាមសព្ទ] ( សំ. បា. ) ជម្លោះ

កើតមានកលហៈនឹងគ្នា គឺកើតមានជម្លោះនឹងគ្នា ។

កលហប្បវឌ្ឍនី

កលហប្បវឌ្ឍនី (កៈ-ល៉ៈ-ហាប់-ប៉ៈ-វ៉ាត់-ធៈ-នី) [នាមសព្ទ] ( បា. ) ការចម្រើនដោយជម្លោះ, ការធ្វើជម្លោះឲ្យរីកធំខ្លាំងឡើង, ការនាំបង្កហេតុឲ្យកើតសេចក្តីទាស់ទែងគ្នា។ កលហភាព ភាពនៃជម្លោះ, ការទាស់ទែងគ្នា ។

កលហពិរោធ

កលហពិរោធ (កៈ-ល៉ៈ-ហៈ-ពិ-រោត) [នាមសព្ទ] ( សំ. បា. កលហ “ជម្លោះ” និង វិរោធ “កំហឹង, កំហុស” ) កំហឹងដែលនាំបណ្តាលឲ្យកើតជាជម្លោះ ឬ កំហុសដែលកើតអំពីជម្លោះ ( ច្រើននិយាយថា កលហ៍ពិរោធ )

កើតកលហ៍ពិរោធ ( ម. ព. កលហៈ និង ពិរោធ ) ។

កលិយុគ

កលិយុគ [នាមសព្ទ] ( សំ. បា. ) កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ

ប្រទះលើកលិយុគ; ស្រុកកើតកលិយុគ។ តាមក្បួនក្នុងប្រទេសឥណ្ឌាដែលប្រកាន់តាមសណ្តាប់អំពីបុរាណយូរអង្វែងណាស់មកហើយថា យុគមាន ៤ យ៉ាងគឺ ទី១ ក្ឫតយុគ, ទី២ ត្រេតយុគ,ទី៣ ទ្វាបរយុគ, ទី៤ កលិយុគ ( ម. ព.យុគ ផង ) ។

កលោបាយ

កលោបាយ (កៈ-ល៉ោ-បាយ) [នាមសព្ទ] ( បា. កល + ឧបាយ ) ឧបាយឈ្លាសវៃ, ឧបាយដែលប្រកបដោយកលល្បិច; កលនិងឧបាយ ឬ ឧបាយកល ល្បិចក្នុងល្បិច ( ម. ព. ឧបាយ ផង ) ។

កល្ប

កល្ប (កាល់) [នាមសព្ទ] ( សំ.; បា. កប្ប ) ។ ម. ព. កប្ប ។

កល្បព្រឹក្ស

កល្បព្រឹក្ស (កាល់ប៉ៈព្រឹក) [នាមសព្ទ] ( សំ. កល្បវ្ឫក្ស ) ។ ម. ព. កប្បព្រឹក្ស ។

កល្បសព្ទ

កល្បសព្ទ (ក័ល-ប៉ៈសាប់) [នាមសព្ទ] ( សំ. កល្ប “ដូចគ្នា” + ឝព្ទ “សូរ ,សំឡេង”; បា. កប្ប + សទ្ទ ) ពាក្យដែលមានសូរដូចគ្នា ប៉ុន្តែមានអត្ថន័យផ្សេងគ្នា ដូចជា ក ( ក មនុស្សសត្វ ); ក ( សាង, សង់ ); កល ( ល្បិច ); កល់ ( ដាក់ទ្រពីក្រោម…); ខារ ( ក្លិនឬរសខារ ); ខារ ( ខារឈើហុប ); ខិត ( កកិលចូល…); ខិត ( សូត្រមួយខិត ); គ ( ដើមគ ); គ ( មនុស្សគ ); មៀន ( ដើមមៀន ); មៀន ( មៀនកាំបិត ) ។ល។ ( ម. ព. សទិសសព្ទ, វិសទិសសព្ទ, វេវចនៈ ផង ) ។

កល្យាណ

កល្យាណ (កល់-យ៉ាន) [គុណសព្ទ] ( បា. ) ល្អ, ដែលមានលំអ ។ កល្យាណកម្ម ( កល់-យ៉ាណៈ-ក័ម ) ន. អំពើល្អ, កុសលកម្ម ។ ព.ផ្ទ លាមកកម្ម ។ កល្យាណការី ( កល់-យ៉ាណៈការ៉ី ) ជនអ្នកធ្វើអំពើល្អ, អ្នកធ្វើការកុសល ។ ស្ត្រីជា កល្យាណការិនី ។ កល្យាណមិត្ត ( កល់-យ៉ា-ណៈមិត ) មិត្តល្អ, មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់ គួររាប់រកយកជាគ្នា ។ ព. ផ្ទ. បាបមិត្ត ។

កល្យាណី

កល្យាណី (កល់-យ៉ាណី) [នាមសព្ទ] ( បា. ) ស្ត្រីមានលំអ, នាងល្អ

ស្ត្រីកល្យាណី, កែវកល្យាណី, មាសកល្យាណី ( ព. កា. ) ។

កវី

កវី (កៈ-វ៉ី) [នាមសព្ទ] ( សំ. បា. កវិ ) អ្នកប្រាជ្ញដែលចេះតែងឆន្ទ, កាព្យឃ្លោង ( អ្នកប្រាជ្ញខាងសំដី ) ។

កវីនិពន្ធ

កវីនិពន្ធ (—និពន់) [នាមសព្ទ] ( បា. កវិ + និពន្ធ ) កវីជាអ្នកនិពន្ធ, អ្នកនិពន្ធខាងកាព្យឃ្លោង ។

កវីនិពន្ធន៍

កវីនិពន្ធន៍ (—និពន់) [នាមសព្ទ] ( បា. កវិ + និពន្ធន ) ការរៀបរៀង, ការចងក្រង, ការតែងឆន្ទរបស់កវី ។

កសិកម្ម

កសិកម្ម (កៈ-សិ-កាំ) [នាមសព្ទ] ( បា. ) ការភ្ជួររាស់, ការងារដែលគេប្រកបក្នុងការភ្ជួររាស់ គឺការធ្វើស្រែចំការ ។

កសិករ

កសិករ (—ក) [គុណសព្ទ] ( បា. ) ។ ម. ព. កសិការ ។ [នាមសព្ទ] ( បា. ) ។ ម. ព. កសិការ ។

កសិការ

កសិការ (—កា) [គុណសព្ទ] ( បា. ) អ្នកធ្វើកសិកម្ម ។ [នាមសព្ទ] ( បា. ) អ្នកធ្វើកសិកម្ម ។

កសិណ

កសិណ (កៈ-សិន) [គុណសព្ទ] ( បា. ) “ទាំងអស់” ។ [នាមសព្ទ] ប្រភេទនៃសមថកម្មដ្ឋាន ដែលកំណត់យកព័ណ៌សម្បុរជាអារម្មណ៍ ជាគ្រឿងដឹកមកកាន់ចិត្ត ។ រូបតាងជាសំអាង : កសិណសាក្សី, យើងនឹងយកពាក្យនេះជាកសិណមិនបានទេ ។

កស្យាជីវកម្ម

កស្យាជីវកម្ម (ក័ស-ស្យ៉ា-ជី-វៈ-កាំ) [នាមសព្ទ] ( បា. កសិ + អាជីវកម្ម ) អាជីវកម្មខាងការភ្ជួររាស់, ការងារចិញ្ចឹមជីវិតដោយរបរស្រែចំការ ។

កហាបណៈ

កហាបណៈ (កៈ-ហា-ប៉ៈ-ណៈ) [នាមសព្ទ] ( បា.; សំ. ការ្សាបណ ) ប្រាក់ទម្ងន់ ៤ បាទ ។

កឡោបិ៍

កឡោបិ៍ (កៈឡោ) [នាមសព្ទ] ( បា. កឡោបី ) ចង្អេរអុំខ្នាតតូច ស្រដៀងនឹងច្រែងខ្នាតធំ

ចង្អេរកឡោបិ៍, អំបុកមួយកឡោបិ៍ ។ និយាយក្លាយមកជា ក្រឡោ ក៏មាន, គួរនិយាយថា កឡោបិ៍ វិញ, ចាស់ៗពីដើមក៏ហៅ កឡោបិ៍ ដែរ គ្រាន់តែសរសេរភ្លាត់ថា កឡោ ប៉ុណ្ណោះឯង ។

កា

កា [នាមសព្ទ] បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌

កាទឹក ។

[កិរិយាសព្ទ] សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ

កាស្រោមសំបុត្រ; សរសេរថែមសេចក្ដីផ្សេងៗលើខ្នងសំបុត្រជាសញ្ញា : កាខ្នងសំបុត្រ ។

កាក

កាក [នាមសព្ទ] អ្វីៗដែលសោះ, ដែលអស់រសជាតិដោយច្របាច់ ឬ ដោយទំពា, ដោយស្ងោរជាដើម

កាកអំពៅ, កាកដូង ។

សម្លដែលស្រង់យកតែសាច់និងបន្លែមក ឬ ដួសយកតែទឹកចេញក៏ហៅថា កាក ដែរ

កាកសម្ល ។

កាកសំបុត្រ គឺសំបុត្រដែលគេលែងត្រូវការ ។ កាកមនុស្ស គឺមនុស្សដែលប្រើធ្វើការអ្វីមិនកើត… ។

កាកគតិ

កាកគតិ (កាក-គៈ-តិ) [នាមសព្ទ] ( បា. ) ឈ្មោះបទ កាព្យពាក្យ ៤ ( បទដំណើរក្អែកលោត )

នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍… ។

កាកនាសូរ

កាកនាសូរ (កាកៈ-ន៉ាសូ) [នាមសព្ទ] ( សំ. ) ឈ្មោះក្អែក១មានក្បាលជាយក្ស ( មានក្នុងរឿងរាមកេរ្តិ៍ ) ។

កាកបាទ

កាកបាទ (កាកៈបាត) [នាមសព្ទ] ( បា. “ជើងក្អែក” ) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែក សម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវកាជើងក្អែកនេះ (+) ។

កាក់

កាក់ [នាមសព្ទ] ឈ្មោះអាវមួយបែបឥតដៃ

អាវកាក់ ។

ឈ្មោះប្រាក់ដែលប្រើក្នុងប្រទេសកម្ពុជាមាន ៣ យ៉ាងគឺ ចំនួនតម្លៃ ១០ សេន, ២០ សេន, ៥០ សេន ។

កាក់ៗ

កាក់ៗ [ឧទានសព្ទ] សូរឮដោយសំឡេងសត្វស្លាប មានសត្វចចាតជាដើម ដែលយំតន្ថើន ។

កាកី

កាកី [នាមសព្ទ] ( បា. “ក្អែកញី” ) ឈ្មោះរឿងនិទានមួយដែលហៅថារឿង កាកី ។

កាខែកកាខោក

កាខែកកាខោក [ឧទានសព្ទ] សូរឮដោយរបស់ដែលចាស់ មិនណែនមិនជិតស្និទ្ធ, សូរមិនស្រួលមិនពីរោះ ។

កាង

កាង [កិរិយាសព្ទ] លាតចំកាងទៅខាង

កាងស្លាប, កាងដៃ ។

[នាមសព្ទ] សន្ទូចក្រពើ, សន្ទូចត្រីផ្ទោង, សន្ទូចខ្លែង

ក្រពើជាប់កាង ។

[កិរិយាវិសេសន៍] ប៉េងចេញទៅខាង

គោស៊ីស្មៅឆ្អែតកាងពោះ ។

[គុណសព្ទ] ប៉េងចេញទៅខាង

គោស៊ីស្មៅឆ្អែតកាងពោះ ។

កាច

កាច [គុណសព្ទ] ដែលជិតពេញ

ទឹកកាចផ្តិល, ស្រូវកាចកញ្ជើ ។

[គុណសព្ទ] ទីទៃពីស្លូតគឺ ដែលមានសន្ដានចិត្តប្រកបដោយកំហឹងជាប្រក្រតី

មនុស្សកាច ។ ព.ផ្ទ. ស្លូត ។

កាច់

កាច់ [កិរិយាសព្ទ] ធ្វើឲ្យបាក់

កាច់ឧស, រឹងណាស់កាច់មិនបាក់ទេ ។

ធ្វើឲ្យស្លាប់

អ្នកតាកាច់, ខ្មោចកាច់ ។

កាច់សង្រែក

កាច់សង្រែក [នាមសព្ទ] ឈ្មោះល្បែងក្មេងលេងគ្នាពីរនាក់ឈរឬអង្គុយឈមមុខ ហើយចាប់ដៃគ្នាទៅវិញទៅមក ធ្វើដៃនោះ ឲ្យមានសណ្ឋានដូចគូទសង្រែក ហើយយោគទៅយោគមក ហៅ លេងកាច់សង្រែក ។

កាញ់

កាញ់ [កិរិយាសព្ទ] គិតគ្នេរដោយពិនិត្យពិច័យ

កាញ់គ្នេរ, គិតកាញ់ ។

កាត

កាត [នាមសព្ទ] ឈ្មោះប្រេងមួយយ៉ាងកើតក្នុងដី សម្រាប់ប្រើដុត, អុជ ជាប្រេងវិសេសដែលមកពីនានាប្រទេស

ប្រេងកាត ។

[នាមសព្ទ] ( បា. Carte កាត៌ ឬការ្តិ៍ ) បង្កាន់ដៃពន្ធថ្លៃខ្លួន ឬ ពន្ធថ្លៃវត្ថុ

កាតពន្ធខ្លួន, កាតពន្ធទូក, ខ្វះប្រាក់បង់កាត, បាត់កាត ។ ល ។ ក្នុងសម័យនេះ មិនប្រើទេ, ប្រើពាក្យប័ណ្ណ, អត្តសញ្ញាណប័ណ្ណ វិញហើយ ។

កាត់

កាត់ [កិរិយាសព្ទ] ( សំ. បា. កឌ ( ក័ឌ ) “ហែក, ផ្ដាច់,…” ) ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម

កាត់ឈើ, កាត់សក់, កាត់សំពត់ ។

[គុណសព្ទ] ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬ អំពីមេបាដែលមានជាតិ ឬ ទ្រង់ទ្រាយទីទៃពីគ្នា

កូនកាត់, កូននេះកាត់ទៅខាងម្តាយ ។

[កិរិយាសព្ទ] ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ក្លេត ។ [គុណសព្ទ] ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ក្លេត ។ [កិរិយាសព្ទ] ( ព. ប្រ. ) ដើរតម្រង់, សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។

កាត់កាល់

កាត់កាល់ [កិរិយាសព្ទ] បោះបង់លែងរាប់អានតទៅ

អាពុកកាត់កាល់កូនប្រុសស្រីដែលមិនតាមដំបូន្មាន; បើទុកជាម៉ែកាត់កាល់ខ្ញុំៗ ក៏មិនចោលម៉ែ ពីព្រោះម៉ែមានគុណនឹងខ្ញុំធ្ងន់ណាស់ ។

កាតព្វកិច្ច

កាតព្វកិច្ច (កា តាប់ ពៈ កិច) [នាមសព្ទ] ( បា. ) ។ ម. ព. ករណីយកិច្ច ។

កាត់សាំ

កាត់សាំ [កិរិយាសព្ទ] កាត់ទៅមកញយ ៗ ។

កាតាក

កាតាក [នាមសព្ទ] បាយហាល, បាយក្រៀម សម្រាប់ទុកបរិភោគក្នុងគ្រាអំណត់ ឬ ក្នុងគ្រាមានដំណើរឆ្ងាយដាច់ពីភូមិលំនៅ; ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា “ខាវតាក” ប្រែថា បាយហាល ( ម. ព. នេះទៀតផង ) ។

កាតិក

កាតិក (កាដឹក) [នាមសព្ទ] ( សំ. ការ្តិក ) ។ ម. ព.កត្តិក ។

កាតឹប

កាតឹប [នាមសព្ទ] មួកពួកអ្នកកាន់សាសនាមហាម៉ាត់ មានសណ្ឋានដូចក្លងមួយកំណាត់ ( ម. ព. កន្តឹប ) ។

កាតៅ

កាតៅ [នាមសព្ទ] ប្រដាប់ត្បាញដោយលួសស្ពាន់ល្អិត មានកណ្តាប់ជុំវិញខ្ពស់ឡើង មានសណ្ឋានជាតៅសម្រាប់រែងវត្ថុជាផង់ មានម្សៅជាដើម ។

កាតំ

កាតំ [នាមសព្ទ] ឈ្មោះនំស្ងោរ វេចខ្ចប់អង្ករដំណើបដោយស្លឹកត្នោត

ស្ងោរកាតំ; ពាក្យនេះក្លាយមកពីពាក្យសៀមលាវ ថា “ខាវតុម” ប្រែថា អង្ករស្ងោរ ។

កាន់

កាន់ [កិរិយាសព្ទ] ចាប់ខ្ជាប់

កាន់ដំបង, កាន់ឆត្រ ។

ប្រកាន់ការ ចាប់ការដោយមុខៗ

កាន់ការណាត្រូវធ្វើការនោះឲ្យហើយ ។

កាន់តែ

កាន់តែ [និបាតសព្ទ] រឹងរឹត, រឹតតែ

កាន់តែខ្លាំងឡើង, កាន់តែស្គមទៅ, កាន់តែធាត់ឡើង, កាន់តែហ៊ានឡើង ។

កាប

កាប [នាមសព្ទ] ខ្នោះសម្រាប់រឹតគាប

កាបរទេះ ។

កាបៗ

កាបៗ [ឧទានសព្ទ] សូរសម្រែកទា

ទាស្រែកឮកាបៗ ។

កាប់

កាប់ [កិរិយាសព្ទ] ( បា. កប្ប “សម្រេច, ផ្តាច់…” ) ប្រហារដោយគ្រឿងមានមុខមុត មានដាវនិងកាំបិតជាដើម ។

កាប៊ីណេត៍

កាប៊ីណេត៍ [នាមសព្ទ] ( បារ. ) ខុទ្ទកាល័យ; ការិយាល័យ; គណៈរដ្ឋមន្ត្រី; ទីពិភាក្សាជំនុំជម្រះរបស់ស្មាក្តី, របស់ចៅក្រម ។

កាបូប

កាបូប [នាមសព្ទ] ប្រដាប់ធ្វើដោយស្បែកសម្រាប់ដាក់ប្រាក់ជាដើម ។

កាពិ

កាពិ [នាមសព្ទ] ( ស. ) របស់ប្រៃធ្វើពីគីនិងអំបិលបុកលាយគ្នាផ្អាប់ទុកសម្រាប់ផ្សំអាហារ ។

កាពិផៅ

កាពិផៅ [នាមសព្ទ] ( ស. ) កាពិចៀន ។

កាព្យ

កាព្យ (កាប) [នាមសព្ទ] ( បា.; សំ កាវ្យ ) របៀបពាក្យចួនមានឃ្លោងឃ្លា ( កំណាព្យ )

ពាក្យកាព្យ, តែងកាព្យ ។

កាម

កាម [នាមសព្ទ] ( បា. ) សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិ និងកិលេសដែលសត្វតែងប្រាថ្នា។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ.ថ. កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរចំរើននៃសេចក្តីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម-ម៉ាច់-ឆាន់-ទៈ ) សេចក្ដីពេញចិត្តក្នុងកាម ។ កាមតណ្ហា ចំណង់ចំពោះកាម, សេចក្តីប្រាថ្នាមិនចេះចប់ក្នុងកាម ។ កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡើងព្រោះកាម ។ កាមបង្កៈ (—បុ័ង-កៈ ) ភក់គឺកាម ឬ កាមដូចជាភក់ ។ កាមបរិឡាហៈ (—ប៉ៈ-រិ-ឡា-ហៈ ) សេចក្តីក្តៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។ កាមភព ភពគឺកាម ឬ ភពដែលប្រកបដោយកាមគុណទាំង ៥, បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—សៃ-យ៉ា ) ដំណេករបស់បុគ្គលអ្នកបរិភោគកាម ( អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង ) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម។ ឥត្ថី. កាមភោគិនី ។ កាមយោគ សេចក្តីប្រកប ឬ ព្យាយាមក្នុងកាម ។ កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្តាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។ កាមវិតក្ក (—វិ-តាក់-កៈ ) សេចក្តីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាសនិរាសចាកកាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។ កាមសុខ សុខក្នុងកាម ឬ សេចក្តីសប្បាយដែលកើតឡើងអំពីកាម ។ កាមសុខល្លិកានុយោគ ការប្រកបរឿយ ៗ ក្នុងកាមសុខ, ការប្រព្រឹត្តិជាប់ចិត្តចំពោះកាមសុខ ។ កាមាទីនវៈ (—ម៉ា-ទី-នៈ-វៈ ) ឬ កាមាទីនព (—នប់ ) ទោសនៃកាម, ទោសដែលកើតអំពីកាម ។ កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាងមានរូបារម្មណ៍ជាដើម ។ កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬ ដែលចុះស៊ប់កាន់កាមភព ។ កាមាសវៈ (—សៈ-វ៉ៈ ) អាសវៈគឺកាម ។ កាមុបាទាន (—ប៉ា—) សេចក្តីប្រកាន់មាំក្នុងកាម ។ កាមុម្មត្តកៈ ( កាម៉ុម-ម៉ាត់-តៈ-កៈ ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។ កាមោឃៈ (—ឃៈ ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ ល ។

កាម—

កាម— ( មើលក្នុងពាក្យ កាម ) ។

កាយ

កាយ [នាមសព្ទ] ( បា. ) រូបដែលជាទីប្រជុំអាការ ៣២ មានសក់, រោម, ក្រចកជាដើម រួមទាំងអស់ហៅថា កាយ ។ កាយគន្ថៈ ( កាយ៉ៈ-គ័ន-ថៈ ) ឈ្មោះកិលេសមួយពួកដែលរួបរឹតនូវកាយមានអភិជ្ឈាកាយគន្ថៈ ជាដើម ។ កាយគតាសតិ ស្មារតីដែលតាំងនៅក្នុងកាយ, សេចក្តីពិចារណាក្នុងរូបកាយ ។ កាយប្បស្សទ្ធិ ( កា-យ៉ាប់-បុ័ស-សាត់-ធិ ) សេចក្តីស្ងប់កាយ, សេចក្តីសុខស្រួលកាយ ។ កាយប្បសាទ (—ប៉ៈ- សាត ) បសាទរបស់កាយ ( ម. ព. បសាទ ផង ) ។ កាយពន្ធន៍ (—ពន់ ) ចីវរសម្រាប់ចងកាយ គឺវត្ថពន្ធន៍ចង្កេះ ។ កាយមោនេយ្យៈ សេចក្តីស្ងៀមនៃកាយ គឺមិនប្រព្រឹត្តទុច្ចរិតដោយកាយ ។ កាយឫទ្ធិ ឫទ្ធិនៃកាយ ។ កាយវិកល ការវិកលនៃរាងកាយ, ការខូចពិរាពិការនៃកាយ ។ កាយវិការ ការកម្រើកនៃកាយ, ចលនានៃកាយ ។ កាយវិញ្ញត្តិ ( ម. ព. កាយវិការ ) ។ កាយវិញ្ញាណ សេចក្តីដឹងច្បាស់នូវអារម្មណ៍តាមទ្វារកាយ គឺកាយធាតុនិងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឲ្យកើតសេចក្តីដឹងឡើង ។ កាយវិវេក សេចក្តីស្ងប់ស្ងាត់នៃកាយ ( ម. ព. វិវេក ) ។ កាយសម្ផស្ស ការប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ដោយកាយ ។ កាយសុខ សេចក្តីសុខកាយ ។ កាយសោចេយ្យៈ សេចក្តីស្អាតនៃកាយគឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ ។ កាយានុបស្សនា ការពិចារណាឃើញរឿយៗ នូវកាយថាជារូបមិនទៀងជាដើម ។ កាយិកទុក្ខ ( កា-យិ-កៈ—) សេចក្តីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ, ទុក្ខខាងរូបកាយ ។ កាយិកសុខ សេចក្តីសុខខាងរូបកាយ ។ ល ។

កាយ—

កាយ— ( មើលក្នុងពាក្យ កាយ ) ។

កាណ៌

កាណ៌ (ការ) [នាមសព្ទ] ( សំ. កណ៌ “ត្រចៀក” ) សព្វថ្ងៃប្រើជារាជសព្ទ

ព្រះកាណ៌ “ត្រចៀកស្តេច” ។

កាប៌ាស

កាប៌ាស (ការបាស) [នាមសព្ទ] ( សំ. ) ។ ម. ព. កប្បាស ។

ការ

ការ [កិរិយាសព្ទ] មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ

ការសូត្រ, ការអំបោះ … ។

[កិរិយាសព្ទ] បិទបាំង, រាំងរា, ឃាត់ខាំង

ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន … ។

[កិរិយាសព្ទ] រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រី ឲ្យបានគ្នាជាគូស្វាមីភរិយា

ការកូន, ការក្មួយ, ស៊ីការ… ។

[នាមសព្ទ] ( បា.; សំ. កាយ៌ ឬ ការ្យ ) កិច្ច ឬ អំពើដែលត្រូវធ្វើ

ធ្វើការ, មានការ, ការអ្វីខ្លះ?

[នាមសព្ទ] ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាករិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា

សំពះ ( កិ. ), ការសំពះ ( ន. ) ជាដើម ។

ការកនាម

ការកនាម (កា-រៈ-កៈ—) [នាមសព្ទ] ( បា. ) នាមសព្ទដែលជាឈ្មោះមនុស្ស ឬ សត្វ អ្នកទទួលសម្រេចនូវអំពើដោយខ្លួនឯងដូចជា “អ្នកធ្វើ” , “អ្នកឲ្យ” យ៉ាងនេះជាដើមហៅថា ការកនាម ។

ការកេត

ការកេត [នាមសព្ទ] ឈ្មោះឈើផ្កាមួយប្រភេទ ។

ការងារ

ការងារ [នាមសព្ទ] កិច្ចដែលត្រូវធ្វើតាមមុខងាររបស់ខ្លួន

ធ្វើការងារ, មានការងារ ។

ការដ្ឋាន

ការដ្ឋាន (កា-រ៉ាត់-ឋាន) [នាមសព្ទ] ( បា. ) កន្លែងធ្វើការងារ, ទីនៃការងារ ។

ការណ៍

ការណ៍ (កា) [នាមសព្ទ] ( សំ. បា. ការណ ) ហេតុ, ដំណើរ

ទាស់ការណ៍ហើយឯង, សេចក្តីរាយកាណ៍ ។

ការន្ត

ការន្ត [នាមសព្ទ] ( បា. ) ស្រៈជាទីបំផុតនៃអក្ខរៈ, សព្ទថា “កញ្ញា , កថា, គាថា, បញ្ញា, វាចា, សាលា” ជា អាការន្ត ឥត្ថីលិង្គ ( តាមដំណើរភាសាបាលី ) ។

ការពារ

ការពារ [កិរិយាសព្ទ] ឃាត់ខាំង, រាំងរា, មិនឲ្យសត្រូវចូលដល់ខ្លួន ឬ ដល់លំនៅ ដោយគ្រឿងអាវុធ ឬ គ្រឿងរាំងមានរបងនិងកំពែងជាដើម ។

ការាត់

ការាត់ (ការ៉ាត់) [នាមសព្ទ] ( បា. ) ឈ្មោះតម្លឹងត្បូងទម្ងន់ ២០៥ មិល្លីក្រាម ។

ការិយកម្ម

ការិយកម្ម (កា-រ៉ិ-យ៉ៈកាំ) [នាមសព្ទ] ( បា. ) កិច្ចការ ឬ ការងារដែលគេត្រូវធ្វើ ។

ការិយកម្ម

ការិយកម្ម (កា-រ៉ិ-យ៉ៈកាំ) [នាមសព្ទ] ( បា. ) កិច្ចការ ឬ ការងារដែលគេត្រូវធ្វើ ។

ការិយបរិច្ឆេទ

ការិយបរិច្ឆេទ (—ប៉ៈ រ៉ិច ឆែត) [នាមសព្ទ] ( បា. ) ការកំណត់ ឬ កម្រិតនៃកិច្ចការដែលត្រូវធ្វើ; កំណត់រយៈកាលនៃកិច្ចប្រតិបត្តិការខាងហិរញ្ញវត្ថុ, សម័យនៃការប្រព្រឹត្តិទៅរបស់ថវិកា

ក្នុងការិយបរិច្ឆេទ ១៩៦២ នេះ គប្បីបន្ថយមុខចំណាយខ្លះ ដែលមិនជាការចាំបាច់ ។

ការិយាល័យ

ការិយាល័យ (—យ៉ា-ល៉ៃ) [នាមសព្ទ] ( បា. ការិយ + អាលយ ) ទីកន្លែងធ្វើការ, កន្លែងដែលមានតុ, មានគ្រឿងសម្ភារៈសម្រាប់ធ្វើការ

ទៅកាន់ការិយាល័យ, នាយការិយាល័យ, នាយកការិយាល័យ ។

ការី

ការី (កា-រី) [នាមសព្ទ] ( ឥ. ) ឈ្មោះគ្រឿងសម្ល ១ យ៉ាងមកពីស្រុកក្លិង្គ; សម្លដែលស្លដាក់គ្រឿងនោះ ក៏ហៅ សម្លការី ដែរ ។ [នាមសព្ទ] ( បា. ) អ្នកធ្វើ, អ្នកធ្វើការងារ ។ ឥត្ថី. ការិនី ។

ការុង

ការុង [នាមសព្ទ] ប្រដាប់សម្រាប់ច្រកអ្វីៗ ពួកស្បោង, បាវ, ប៉ូវតេ ត្បាញដោយស្លឹកជ្រៃ ឬ ដោយចចូតជាដើម មានបាតសំប៉ែត មានរាងជ្រៅ

អង្ករមួយការុង ។

ការុញ្ញចិត្ត

ការុញ្ញចិត្ត (កា-រ៉ុញ-ញ៉ៈ-ចិត) [នាមសព្ទ] ( បា. ការុញ្ញ + ចិត្ត ) ចិត្តប្រកបដោយករុណា, ចិត្តដែលមានសេចក្តីអាណិតអាសូរ ។

ការុញ្ញភាព

ការុញ្ញភាព (—ភាប) [នាមសព្ទ] ( បា. ការុញ្ញ + ភាវ ) ភាពនៃចិត្តដែលមានករុណា, សេចក្តីអាណិតអាសូរ ។

ការុណិក

ការុណិក (—ណិ-កៈ ឬ —ណិក) [គុណសព្ទ] ( បា. ) អ្នកមានករុណា ឬ ដែលមានករុណា ។ [នាមសព្ទ] ( បា. ) អ្នកមានករុណា ឬ ដែលមានករុណា ។

កាល

កាល [នាមសព្ទ] ( សំ. បា. ) គ្រា, ពេល , សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ ។ កាលបរិច្ឆេទ ( កាលៈ—) ន. ( បា. ) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ ។ កាលវិបត្ត (—វិបាត់ ) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល ។ ព. ផ្ទ. កាលសម្បត្តិ ។ កាលវិកាគ ការចែកកាល, ការបែងចែកវេលា ដើម្បីធ្វើការងារឲ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា ។ កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ ។ ព. ផ្ទ. កាលវិបត្តិ ។ កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល ។ [នាមសព្ទ] ( បា. សំ. ) មច្ចុ, មច្ចុរាជ, សេចក្តីស្លាប់

ព្រះកាលតែងផ្តាប់ផ្តិលនូវអាយុសង្ខារនៃសត្វលោក ឥតមានរើសមុខឡើយ ។

កាលកិរិយា

កាលកិរិយា (កាល៉ៈ-កិ-រ៉ិ-យ៉ា) [នាមសព្ទ] ( បា. ) សេចក្តីស្លាប់

ធ្វើកាលកិរិយា ។

កាលៈទេសៈ

កាលៈទេសៈ [នាមសព្ទ] ( បា. កាល “គ្រា, ពេល , សម័យ” + ទេស “ស្រុក , ប្រទេស” ) កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស

មុននឹងប្រកបមុខរបរផ្សេងៗ គប្បីពិចារណាលៃលកមើលឲ្យសមរម្យទៅតាមកាលៈទេសៈ ។ ពាក្យនេះ សម័យសព្វថ្ងៃ គេច្រើនប្រើសំដៅន័យថា “ហេតុការណ៍ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេងៗ, ការវិបរិតប្រែប្រួល” ។

កាល់

កាល់ [កិរិយាសព្ទ] ពានគ្នា; ពាក្យសម្រាប់និយាយចំពោះសត្វចង់គ្នា

គោកាល់ញី ។

[កិរិយាសព្ទ] តម្រឹម

កាល់ជើងសក់ ។

ខារខាំងមិនឲ្យច្រឡូកច្រឡំលាយគ្នា

គោកាល់ហ្វូង ( ម. ព. ការពារ ) ។

កាលិក

កាលិក (កា-លិក) [នាមសព្ទ] ( បា. ) របស់ដែលកើតឡើងតាមកាល, វត្ថុដែលប្រើប្រាស់បានតាមកាលវេលា ។ កាលិកមាន ៤ យ៉ាងគឺ យាវកាលិក, យាមកាលិក, សត្តាហកាលិក, យាវជីវិក ( ម. ព. ទាំងនេះ ) ។

កាលិកបត្រ

កាលិកបត្រ (កា - លិ- កៈ - បាត់) [នាមសព្ទ] ( សំ. ) សារពត៌មាន, ទស្សនាវដ្តី ឬ សៀវភៅដែលផ្សាយចេញតាមកំណត់កាលទៀងទាត់ ។

កាវ

កាវ [កិរិយាសព្ទ] ទាញយកមក, ទាញដោយត្វាង, ដោយប្រដាប់សម្រាប់កាវផ្សេងៗ

កាវស្លឹកចេក ។

[នាមសព្ទ] ( ចិ. ) វត្ថុស្អិតធ្វើដោយស្បែកគោ, ស្បែកក្របី ឬ ដោយជ័រស្អិតផ្សេងៗ សម្រាប់បិទឈើ ឬ ក្រដាសជាដើម ។ [នាមសព្ទ] គ្រឿងប្រដាប់ពាក់ត្រចៀកធ្វើដោយមាសឬប្រាក់ មានក្បាលកញ្ចុំ មានទងខ្វេរជាតម្ពក់ ។

កាស

កាស [កិរិយាសព្ទ] បង្ខិតចូលឲ្យញឹក ឬ បង្ខិតចេញឲ្យស្រឡះ, ឲ្យស្រដាស់

កាសបន្ទោះឫស្សី ឬ កាសរនាប; អង្គុយកាសឲ្យជិតៗគ្នាបន្តិចទៅ ដើម្បីឲ្យបានចុះគ្នាច្រើន ។

[នាមសព្ទ] រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកអំពីស្រុកចិន ឬ ស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន ។ [នាមសព្ទ] គជ់មនុស្ស, គជ់ដំរី ។

កាសអង្ករ

កាសអង្ករ [នាមសព្ទ] ប្រាក់បៀវត្សសម្រាប់ថ្លៃអង្កររបស់អ្នករាជការខ្មែរពីដើម ក្នុងព្រះបរមរាជវាំង ក្នុង ១ ខែ ៗ បើកតាមចំនួនគ្រួសាររបស់ខ្លួន ៗ ។

កាសាវពស្ត្រ

កាសាវពស្ត្រ (កា - សា-វៈ - ព័ស) [នាមសព្ទ] ( សំ. កាសាវវស្ត្រ ) សំពត់ជ្រលក់ទឹកអម្ចត់ ពណ៌លឿងសម្រាប់សមណៈក្នុងព្រះពុទ្ធសាសនាប្រើប្រាស់; សព្វថ្ងៃច្រើនហៅក្លាយមកជា “កាសាវភស្ត្រ” ។

កាសែត

កាសែត [នាមសព្ទ] ( បារ. gazette ) សារពត៌មាន, សេចក្តីផ្សាយដំណឹងផ្សេងៗ

អានកាសែត, រឿងក្នុងកាសែត ។

កាហាត

កាហាត [នាមសព្ទ] ឈ្មោះត្រីរំអិលមួយប្រភេទ រូបធំ ។

កាហោ

កាហោ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ រូបធំ ។

កាឡកណ្ណី

កាឡកណ្ណី [នាមសព្ទ] ( បា.; សំ. កាលករ្ណី ) មនុស្សឥតបុណ្យ, មនុស្សចង្រៃ ( ម. ព. កាឡកិណី ) ។

កាឡកិណី

កាឡកិណី (កាល -កិ -ណី) [នាមសព្ទ] ( បា. ) មនុស្សធ្វើនូវនិស្ស័យនៃខ្លួនឲ្យប្រាកដស្មើដោយវត្ថុមានពណ៌ខ្មៅ

មនុស្សកាឡកិណី គឺមនុស្សចិត្តខ្មៅ. មនុស្សចង្រៃ : ស្រីកាឡកិណី គឺស្រីចិត្តខ្មៅ, ស្រីចង្រៃ : មេស្រីកាឡកិណី, មនុស្សកាឡកិណី( ពាក្យនេះក្លាយមកពីពាក្យ “កាឡកណ្ណី” ) ។

កាឡា

កាឡា [កិរិយាសព្ទ] ប្លែងខ្លួន, និម្មិតខ្លួនឲ្យប្លែកពីប្រក្រតី

យក្សកាឡាខ្លួនជាប្រើសមាស ។

កាឡាប៉ា

កាឡាប៉ា [នាមសព្ទ] ឈ្មោះស្រុកជ្វា ។ ឈ្មោះកាំបិតមួយប្រភេទ

កាំបិតកាឡាប៉ា ។

កាឡី

កាឡី [នាមសព្ទ] ( ឥ. ) សំពត់ចំនួន ២០ ផ្ទាំង

សំពត់មួយកាឡី ។

កាឡៃ

កាឡៃ [កិរិយាសព្ទ] ( ស. កាហ្លៃ ) ជ្រលក់កែប្រាក់ទៅជាមាស, កែស្ពាន់ជាប្រាក់ជាដើម ។ [នាមសព្ទ] ( ស. កាហ្លៃ ) របស់ដែលកាឡៃ ។

កិកិ

កិកិ [ឧទានសព្ទ] សូរឮដោយសម្រែកសត្វអ្វីមួយ ។

កិកកុក

កិកកុក [កិរិយាសព្ទ] រំអុក

កុំកិកកុក, ក្មេងយំកិកកុក ។

[កិរិយាវិសេសន៍] រំអុក

កុំកិកកុក, ក្មេងយំកិកកុក ។

កិង

កិង [នាមសព្ទ] ដំបូល, ទូក ឬ ផ្ទះមានដំបូលពីរថ្នាក់

ទូកកិង, ផ្ទះកិង ។

កិច្ច

កិច្ច [នាមសព្ទ] ( បា.; សំ. ក្ឫត្យ ) ការដែលត្រូវធ្វើ, អំពើ, ការរវល់

ខ្ញុំមានកិច្ចច្រើនណាស់, ត្រូវសម្រេចកិច្ចដែលយើងនិយាយគ្នានោះឲ្យហើយទៅ ។ កិច្ចសន្យា កិច្ចដែលបានណាត់គ្នា, ដែលបានសន្មតគ្នា ។

កិត

កិត [កិរិយាសព្ទ] ជូតដោយក្រដាស ឬ ឈើខ្និត

កិតអាចម ឬ កិតអាចម៍ ។

[កិរិយាវិសេសន៍] ដែលប្រកិតជិតគ្នា

តាមកិតពីក្រោយ ។

កិតនាម

កិតនាម (កិតៈ—) [នាមសព្ទ] ( បា.; សំ. ក្ឫត > ក្រឹត—) នាមនាមដែលចេញពីវិគ្រោះមកជា សាធនៈ ដូចជា ករ៑+ណី > ឦ > ការី, ការិណី ឬ ការិនី; កម្ម ( សទ្ទុបបទ ) + ករ៑ + ណ > អ > កម្មការ, កម្ម + ករ៑ + អ > កម្មករ;… ។ ភាសាខ្មែរដូចជា កើត > កំណើត; កល់ > កំណល់; កាច > កំណាច; ខុស > កំហុស; ខូច > កំហូច; ខូង > ក្រហូង; គរ > គំនរ; គូរ > គំនូរ; គុំ > គំនុំ ប៉ុណ្ណេះជាដើម ហៅថា សាធនៈ ក៏បាន ( ម. ព. សាធនៈ ទៀតផង ) ។

កិតអាចម៍

កិតអាចម៍ (កិតអាច់) [គុណសព្ទ] គម្រក់ក្រៃពេកទុកស្មើអ្វីៗដែលគេកិតអាចម៍

ការកិតអាចម៍ ។

កិត្តិ

កិត្តិ (កិត-តិ) [នាមសព្ទ] ( បា.; សំ. កិរ្តិ ) សេចក្តីសរសើរ, សេចក្តីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ។

កិត្តិគុណ

កិត្តិគុណ [នាមសព្ទ] ( បា. ) គុណគឺកេរ្តិ៍ឈ្មោះ, សេចក្តីចម្រើនដោយកេរ្តិ៍ឈ្មោះពីរោះពីសា ។

កិត្តិនាម

កិត្តិនាម [នាមសព្ទ] ( បា. ) កេរ្តិ៍ឈ្មោះ, នាមល្បីល្បាញ ។

កិត្តិយស

កិត្តិយស (—យស់) [នាមសព្ទ] ( បា. ) យសសក្តិដែលល្បីទួទៅ, កេរ្តិ៍ឈ្មោះដ៏រុងរឿង ។

កិត្តិសព្ទ

កិត្តិសព្ទ (—សាប់) [នាមសព្ទ] ( សំ. កិរ្តិសព្ទ; បា. កិត្តិសទ្ទ ) សូរសរសើរ

ខ្ញុំបានឮកិត្តិសព្ទអ្នកខ្ចរខ្ចាយ ។

កិត្យានុភាព

កិត្យានុភាព (កិត-ត្យា—) [នាមសព្ទ] ( បា. ) កិត្តិ+អានុភាវ ) អានុភាពនៃកេរ្តិ៍ឈ្មោះ ។

កិន

កិន [កិរិយាសព្ទ] សង្កត់ឲ្យបែក

កិនស្រូវ, កិនក្រួស ។

កិន្នរ

កិន្នរ (កិន-ណរ ឬ កិ-ណរ) [នាមសព្ទ] ( សំ. បា. ) ឈ្មោះបក្សីមួយប្រភេទ ថាមានរូបដូចមនុស្ស មានស្លាបហើរបាន មាននិយាយតែក្នុងរឿងបុរាណ; ដែលហៅថា កេនរ ឬ កៃណរ នេះជាពាក្យក្លាយមកពីពាក្យថា កិន្នរ នេះឯង ។ ឥត្ថី. កិន្នរី ។

កិប

កិប [កិរិយាសព្ទ] បន្លំលាក់ទុក្ខខ្លះ, គៃបំបាត់យកខ្លះ

កិបប្រាក់ ។

[នាមសព្ទ] ប្រដាប់ធ្វើពីលោហជាតិ មានសណ្ឋានជារបៀបញីឈ្មោល សម្រាប់ដាក់ភ្ជាប់សាច់សំពត់

ដាក់កិប, ឡេវកិប ។

[នាមសព្ទ] គូទការ៍ទូសកាំភ្លើង ។

កិមិជាតិ

កិមិជាតិ (—ជាត) [នាមសព្ទ] ( បា.; សំ. ក្រិមិជាតិ ) ជាតិនៃដង្កូវ, កំណើតដង្កូវ, ពួកដង្កូវ ។

កិរ្តិ៍

កិរ្តិ៍ ( ម. ព. កេរ្តិ៍ ) ។

កិរ្តិសព្ទ

កិរ្តិសព្ទ ( ម. ព. កិត្តិសព្ទ ) ។

កិរិយា

កិរិយា [នាមសព្ទ] ( បា. ) អំពើ; លំនាំ; ឫកពា

កិរិយាថ្វាយបង្គំ; ក្មេងនេះមានកិរិយាល្អ ។

កិរិយាវិសេសន៍

កិរិយាវិសេសន៍ (—សែស) [នាមសព្ទ] ( បា. —វិសេសន ) សព្ទដែលនាំកិរិយាសព្ទ ឲ្យមានសេចក្តីប្លែកជាងប្រក្រតី ដូចពាក្យថា លឿន, ឆាប់, យឺត ។ ល ។

ដើរលឿន, ដើរឆាប់, ដើរយឺត ។

កិរិយាសព្ទ

កិរិយាសព្ទ (—សាប់) [នាមសព្ទ] ( បា. សំ. ) សំដីសំដែងកិរិយា គឺប្រាប់អំពើ, លំនាំ ឬ សំដែងហេតុឲ្យសម្រេចកិច្ចនោះៗ ដូចពាក្យថា

ដើរ, ឈរ, អង្គុយ, ដេក, ទៅ, មក, និយាយ, ឃើញ, ឮ, ស្តាប់ ជាដើម ។

កិល

កិល [កិរិយាសព្ទ] ទៅដោយគូទ

គាត់ដើរមិនកើតទេបើកិលបន្តិច ៗ លើផ្ទះបាន ( ម. ព. កកិល ផង ) ។

[នាមសព្ទ] អ្វីៗ ដែលរំកិលបាន

បន្ទាយកិល, ព្រះពន្លាកិល ។

[នាមសព្ទ] ( សំ. កីល; បា. ខីល ) សសរខឿន, គោល, បង្គោលដែលបោះជាចារឹកព្រំប្រទល់ដែន ឬ ស្រុក ។ ល ។

សសរកិល, បង្គោលកិល, សីមាកិល ( ម. ព. ឥន្ទ្រកីល ផង ) ។

កិលេស

កិលេស [នាមសព្ទ] ( បា. ) សេចក្តីសៅហ្មងចិត្ត

លះកិលេស ។

កី

កី [នាមសព្ទ] ប្រដាប់សម្រាប់ត្បាញសំពត់ ។ [នាមសព្ទ] ប្រដាប់ជាងទងធ្វើដោយឈើសម្រាប់ទ្រគ្រឿងដែលត្រូវឆ្លាក់ ។ [នាមសព្ទ] ចំនួនព្រែប្រវែង ៤ អាវ

ព្រែមួយកី ។

កីលែន

កីលែន [នាមសព្ទ] ឈ្មោះសត្វចតុប្បាទមួយពួក មានក្នុងរឿងបុរាណ ។

កីឡដ្ឋាន

កីឡដ្ឋាន (កី-ឡាត់-ឋាន) [នាមសព្ទ] ( បា. ) ទីកន្លែងសម្រាប់លេងល្បែងផ្សេងៗ ។

កីឡនដ្ឋាន

កីឡនដ្ឋាន (កី-ឡៈ-ណាត់-ឋាន) [នាមសព្ទ] ( ម. ព. កីឡដ្ឋាន ) ។

កីឡា

កីឡា [នាមសព្ទ] ( បា. ) ការលេងល្បែង, ល្បែងកម្សាន្តផ្សេងៗ

លេងកីឡា, ប្រកួតកីឡា ។

កីឡាមណ្ឌល

កីឡាមណ្ឌល (—មន់-ឌល់) [នាមសព្ទ] ( បា. ) មណ្ឌលនៃកីឡា, វាលវង់សម្រាប់លេងកីឡា, ទីសម្រាប់លេងកីឡា ។

កីឡាអត្តពលកម្ម

កីឡាអត្តពលកម្ម (—អ័ត តៈ ពៈ លៈ កាំ) [នាមសព្ទ] ( បា. ) ល្បែងដែលគេហាត់លេងដោយកម្លាំងរបស់ខ្លួន, កីឡាសម្រាប់ធ្វើខ្លួនឲ្យមានកម្លាំងមាំមួន, ឲ្យស្វាហាប់ ។

កឹងកន្ត្រៃ

កឹងកន្ត្រៃ [កិរិយាសព្ទ] ឈ្មោះសាស្ត្រា មួយច្បាប់សម្រាប់ប្រដៅមនុស្សតាមទំនងគតិលោក និង គតិធម៌

សាស្ត្រាកឹងកន្ត្រៃ។

កឹះ

កឹះ [កិរិយាសព្ទ] ឆ្កឹះដោយម្រាមដៃ ដើម្បីឲ្យសញ្ញា ហៅគ្នាដោយសម្ងាត់ ។

កុក

កុក [កិរិយាសព្ទ] ងោក

អង្គុយកុក ។

[នាមសព្ទ] ឈ្មោះសត្វបក្សីមួយពួក ចាប់ត្រីរស់ជាអាហារ; កុកមានច្រើនប្រភេទមាន កុកគ្រោង, កុកក្រក, កុកសាប់ ជាដើម ។

កុក្កុដនេត្រ

កុក្កុដនេត្រ [នាមសព្ទ] ( សំ.; បា. កុក្កុដនេត្ត “ភ្នែកមាន់” ) ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្តីធំនីមួយៗ ( ប្រើតែក្នុងសម័យជាន់ដើម ) ។

កុង

កុង [កិរិយាសព្ទ] បំបាត់ប្រវ័ញ្ច ។ [នាមសព្ទ] វត្ថុអ្វីៗដែលមានសណ្ឋានកោង, ដែលរំពត់បង្កុងឡើង

កុងទូក, កុងសូត្រ, កុងសម្រាប់រែកកណ្តាប់ ។

[នាមសព្ទ] ( ចិ. ) ឪពុករបស់មាតា ឬ បិតា ( ជីតា ) ។ [គុណសព្ទ] ដែលវៀច, ដែលកោង

ផ្លូវកុង ។

កុងកាប់

កុងកាប់ [កិរិយាសព្ទ] ការពារ, ថែរក្សា, ហួងហែង

ព្រៃនេះខ្ញុំបានកុងកាប់ទុក មិនឲ្យនរណាកាប់ឆ្ការទេ ។

កុងផាត់

កុងផាត់ [នាមសព្ទ] ឃ្នាបជើងសសរ ។

កុង្សីយ៍

កុង្សីយ៍ [នាមសព្ទ] ( បារ. ) ក្រុម ឬ ពួកអ្នកទូន្មាន ។

កុង្សិយ៍សេនាបតី

កុង្សិយ៍សេនាបតី (—សេន៉ាប៉ៈ-ដី) [នាមសព្ទ] ក្រុមជំនុំរាជការផែនដីធំ មានសេនាបតីទាំង ៤ ជាចតុស្តម្ភ មានអគ្គមហាសេនាជាអធិបតី ( ម. ព. កុង្សីយ៍ និង សេនាបតី ) ។ សព្វថ្ងៃហៅថា គណៈរដ្ឋមន្ត្រី ។

កុងស៊ី

កុងស៊ី [នាមសព្ទ] ( ចិ. ) ក្រុមចូលហ៊ុន មាន កុងស៊ីស្រា, កុងស៊ីអាភៀន, កុងស៊ីបញ្ចាំ ជាដើម ។

កុងស៊ុល

កុងស៊ុល [នាមសព្ទ] ( បារ. ) អាជ្ញាពាណិជ្ជការបម្រុងជាត្យានុវាទ ។ ពាក្យនេះអ្នកខ្លះហៅក្លាយមកជា “ កុងស៊ុន ” តាមពាក្យសៀមព្រោះសៀមសរសេរ “ស៊ុល” អានថា “ស៊ុន” ។

កុញ

កុញ [កិរិយាសព្ទ] ទញ់

កកកុញ, មើលទៅឃើញកុញ ។

[កិរិយាវិសេសន៍] ទញ់

កកកុញ, មើលទៅឃើញកុញ ។

កុញ្ជរ

កុញ្ជរ [នាមសព្ទ] ( សំ. បា. ) សត្វចតុប្បាទមានប្រមោយ ( ដំរី ) ។ [គុណសព្ទ] ប្រសើរ, ខ្ពង់ខ្ពស់ ។

កុញ្ជរាធិបតី

កុញ្ជរាធិបតី (—ប៉ៈ ដី) [គុណសព្ទ] ( សំ. បា. កុញ្ជរាធិបតិ ) ដែលជាធំលើពួកអ្នករក្សាដំរី ។ [នាមសព្ទ] សេនាបតីត្រួតកងទ័ពជើងគោក ។

កុដិ

កុដិ (កុត) [នាមសព្ទ] ( សំ. បា. ) ខ្ទម; ផ្ទះ; លំនៅរបស់អ្នកបួស ។

កុដិកភត្ត

កុដិកភត្ត (កុ-ដិ-កៈ-ភ័ត) [នាមសព្ទ] ( បា. ) ភត្តដែលទាយកប្រគេនដល់បព្វជិត ដែលអាស្រ័យនៅក្នុងកុដិ, ក្នុងខ្ទម ។

កុដុម្ពិកៈ

កុដុម្ពិកៈ (—កៈ) [នាមសព្ទ] ( បា. ) អ្នកមានសម្បត្តិដោយផលប្រយោជន៍កើតអំពីស្រែចម្ការច្បារដំណាំ ។ សំដីនិយាយច្រើនក្លាយមកជា ក្ដុម្ពី ។ [នាមសព្ទ] ( បា. ) ឈ្មោះស្រែជារបស់អ្នកមានសម្បត្តិដែលហៅថាកុដុម្ពិកៈ; តែដែលធ្លាប់ប្រើមកច្រើនហៅថា ស្រែក្ដុម្ពី ។

កុណ្ឌក

កុណ្ឌក (កុន-ឌក់) [នាមសព្ទ] ( បា. ) ផង់អង្ករ, ល្អងអង្ករ ។ ពាក្យនេះប្រើក្លាយមកជា កន្ទក់ ។

កុណ្ឌល

កុណ្ឌល (កុន-ឌល់) [នាមសព្ទ] ( សំ. បា. ) ប្រដាប់សម្រាប់ពាក់ត្រចៀក មានទំហូ, កាវ ជាដើម ។

កុណ្ឌី

កុណ្ឌី [នាមសព្ទ] ( សំ. បា. ) ប្រដាប់សម្រាប់ដាក់ទឹកច្រួច, ទីកោទឹក

កុណ្ឌីមាស, កុណ្ឌីប្រាក់, កុណ្ឌីស្ពាន់ ។

កុទិដ្ឋិ

កុទិដ្ឋិ (កុ-ទិត-ថិ) [នាមសព្ទ] ( បា. ) ទិដ្ឋិអាក្រក់, ការយល់ឃើញខុសចាកសេចក្តីពិត, សេចក្តីយល់ឃ្វាងពីគន្លងធម៌ ( មិច្ឆាទិដ្ឋិ ) ។ វេវ. ទុទ្ទិដ្ឋិ ។ ព. ផ្ទ. សុទិដ្ឋិ ។

កុន

កុន [នាមសព្ទ] កល, កលឧបាយ

ជាប់កុន, ដោះកុន, រួចពីកុន ។

ឈ្មោះល្បែងដែលលេងដោយទំនងកលឧបាយផ្សេងៗ

លេងកុន, ទៅមើលកុន ។ ពាក្យនេះខ្មែរហៅតាមសៀម ដែលសរសេរ “កល” តែអានថា “កុន” ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺ កល ១ កុន ១ ( ម. ព. កល ) ។ ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ ភាពយន្ត ។

[កិរិយាសព្ទ] ខក ឬ ស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា

ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់ ។

កុប

កុប [ឧទានសព្ទ] សូរឮដោយគោះ, ដោយចោះ, ចឹកអ្វីៗ

មនុស្សពាក់ស្បែកជើងដើរឮកុបៗ; ត្រសេះចោះឈើឮកុបៗ; មាន់ចឹកស្រូវក្នុងចង្អេរឮកុបៗ ។

កុបៗ

កុបៗ [ឧទានសព្ទ] ( ម. ព. កុប ) ។

កុបកម្ម

កុបកម្ម (កុ-ប៉ៈ-កាំ) [នាមសព្ទ] ( បា. ) អំពើជ្រួលជ្រើម, ការបះបោរ, ចលាចល ។

កុបករ

កុបករ (កុ-ប៉ៈ-ក) [នាមសព្ទ] ( បា. ) អ្នកបះបោរ, អ្នកនាំបង្កហេតុជ្រួលជ្រើម ។

កុមារ

កុមារ [នាមសព្ទ] ( សំ. បា. ) ក្មេងប្រុស ។

កុមារដ្ឋាន

កុមារដ្ឋាន (—រ៉ាត់-ឋាន) [នាមសព្ទ] ( បា. ) ឈ្មោះថ្នាក់រៀនវិជ្ជាខាងអក្សរសាស្ត្រទី ១២ នៃក្រសួងបឋមសិក្សា ។

កុមារភាព

កុមារភាព (—រ៉ៈ-ភាប) [នាមសព្ទ] ភាពនៃកុមារ, ដំណើរដែលនៅជាកុមារ, វ័យនៅក្មេង ។

កុមារសង្គ្រោះ

កុមារសង្គ្រោះ (កុ ម៉ា រ៉ៈ—) [នាមសព្ទ] ( បា. សំ. ) ការសង្គ្រោះកុមារ, ការជួយទំនុកបម្រុងដល់ក្មេង ។

កុមារានុគ្រោះ

កុមារានុគ្រោះ (កុម៉ារ៉ា—) [នាមសព្ទ] ( បា. សំ. ) ។ ម. ព. កុមារសង្គ្រោះ ។

កុមារី

កុមារី (—ម៉ារ៉ី) [នាមសព្ទ] ( សំ. បា. ) ក្មេងស្រី ។

កុមុទ

កុមុទ (—ម៉ុត) [នាមសព្ទ] ( សំ. បា. ) ឈូកក្រហម ។ ពាក្យនេះចាស់ទុំហៅក្លាយមកថា ក្រមុទ; ត្រូវប្រើ កុមុទ វិញ ។

កុម្ភៈ

កុម្ភៈ (កុម-ភៈ) [នាមសព្ទ] ( បា. សំ. ) ក្អម, ឆ្នាំង ។ ឈ្មោះខែទី ១១ នៃសុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវគ្នានឹងខែហ្វេវ្រីយេរ ( ខែទី ២ ) បារាំងសែស។ សព្វថ្ងៃយើងក៏ប្រើជាខែទី ២ ដែរ ។

កុម្ភការ

កុម្ភការ (កុម-ភៈ-កា) [នាមសព្ទ] ( បា. ) អ្នកធ្វើក្អមឆ្នាំង, អ្នកធ្វើភាជនៈដី, ស្មូនឆ្នាំង ។

កុម្ភការដ្ឋាន

កុម្ភការដ្ឋាន [នាមសព្ទ] ( បា. ) ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង ។

កុម្ភណ្ឌ

កុម្ភណ្ឌ (កុម-ភ័ន) [នាមសព្ទ] ( បា. ) អមនុស្សពួកយក្ស ។ ច្រើនហៅក្លាយថា កុម្ពណ្ឌ

កុម្ភណ្ឌផ្តាំទេពី ថាហៃកែវកែវកល្យាណ បងទៅយូរប៉ុន្មាន ទន់ទេរតិចបង យាត្រា… ( ព. កា. សាស្ត្រាល្បែងស័ង្ខសិល្ប៍ជ័យ ។ ឥត្ថី. កុម្ភណ្ឌី ។

កុយ

កុយ [នាមសព្ទ] ស្នែងរមាស

កុយរមាស ។

កុរ

កុរ [នាមសព្ទ] ឈ្មោះឆ្នាំទី ១២ ( ជ្រូក ) ។

កុលធីតា

កុលធីតា (កុល៉ៈ-ធីដា) [នាមសព្ទ] ( បា. ) កូនស្រីនៃត្រកូល, កូនស្រីអ្នកមានត្រកូល

នាងកុលធីតា ។

កុលបលិពោធ

កុលបលិពោធ (កុល៉ៈ-ប៉ៈ-លិ-ពោត) [នាមសព្ទ] ( បា. ) កង្វល់ ឬ ការរវល់ជាប់ជំពាក់ដោយត្រកូល ។

កុលបុត្រ

កុលបុត្រ [នាមសព្ទ] ( សំ.; បា. កុលបុត្ត ) កូនប្រុសនៃត្រកូល, កូនប្រុសអ្នកមានត្រកូល

កុលបុត្រគប្បីសិក្សានូវវិជ្ជា ។

កុលពិរោធ

កុលពិរោធ (កុល៉ៈពិរោត) [នាមសព្ទ] ( សំ. បា. កុល “ត្រកូល” និង វិរោធ “កំហឹង , កំហុស” ) កំហឹង ឬ កំហុស ដែលកើតចំពោះត្រកូលរបស់ខ្លួន

កើតកុលពិរោធ ។

កុលមច្ឆរិយៈ

កុលមច្ឆរិយៈ (កុ-ល៉ៈ-ម៉ាច់-ឆៈ-រ៉ិ-យ៉ៈ) [នាមសព្ទ] ( បា. ) សេចក្តីកំណាញ់ត្រកូល គឺការមិនចង់ឲ្យអ្នកដទៃ ចូលទៅមកប្រាស្រ័យទាក់ទងរាប់អានត្រកូលរបស់ខ្លួន ។

កុលវគ្គ

កុលវគ្គ (កុល៉ៈវាក់) [នាមសព្ទ] ( បា.; សំ. កុលវគ៌ ) ពួកត្រកូល; មាន ៤ ពួកគឺ ក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈ ហៅឲ្យពេញថា ចតុក្កុលវគ្គ ។ ម. ព. វណ្ណ ឬ វណ្ណៈ ទី២ ន. ទៀតផង ទើបជាក់ច្បាស់ ។

កុលវិបត្តិ

កុលវិបត្តិ (កុល៉ៈវិប័ត) [នាមសព្ទ] ( បា. ) វិបត្តិត្រកូល គឺត្រកូលដែលមានសេចក្តីប្រព្រឹត្តខុសចាកគន្លងធម៌, គន្លងច្បាប់ឬដែលសូន្យផុតពូជពង្ស ។

កុលសម្បត្តិ

កុលសម្បត្តិ [នាមសព្ទ] ( បា. ) សម្បត្តិត្រកូល, ការចម្រើនសមប្រកបរបស់ត្រកូល គឺត្រកូលដែលប្រព្រឹត្តសុចរិតតាមគន្លងធម៌ ឬ ដែលមានពូជពង្សត ៗ គ្នាមិនដាច់ ។

កុលសម្ព័ន្ធ

កុលសម្ព័ន្ធ (កុល៉ៈ-សំ-ពាន់) [នាមសព្ទ] ( បា. —សម្ពន្ធ ) សម្ព័ន្ធនៃវង្សត្រកូល, ការចងស្ពានមេត្រីទាក់ទងគ្នា ពីត្រកូលមួយទៅត្រកូលមួយ; មនុស្សដែលប្រមូលផ្តុំគ្នាជាវង្សត្រកូល ហើយឋិតនៅក្រោមអំណាចមេតែមួយ

ខ្មែរលើ ជាកុលសម្ព័ន្ធនៃប្រទេសកម្ពុជា ។

កុលវំសៈ

កុលវំសៈ (កុល៉ៈ វុ័ង-សៈ) [នាមសព្ទ] ( បា. ) វង្សនៃត្រកូល, សែស្រឡាយរបស់ត្រកូល ។

កុលាប

កុលាប (កុ-ល៉ាប) [នាមសព្ទ] ឈ្មោះដើមផ្កាមួយប្រភេទ សណ្ឋានជាវល្លិមានបន្លា មានក្លិនក្រអូបឆ្ងាញ់ ។

កុលាលភាជន៍

កុលាលភាជន៍ (កុ-ល៉ា-ល៉ៈ-ភាច) [នាមសព្ទ] ( បា. ) ភាជន៍ដី, ចាន, ឆ្នាំង ឬ ក្អមដែលធ្វើដោយដី ។

កុសល

កុសល (កុសល់) [នាមសព្ទ] ( បា. ) កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ ( បុណ្យ ) ។ ព. ផ្ទ. អកុសល ។ [គុណសព្ទ] ( បា. ) ដែលល្អប្រពៃ, ដែលជាបុណ្យ

ចិត្តកុសល; ដែលប៉ិនប្រសប់, ឈ្លាសវាងវៃ : កុសលបណ្ឌិត ។

កុសលោបាយ

កុសលោបាយ (កុ-សៈ-ល៉ោ-បាយ) [នាមសព្ទ] ( បា. កុសល + ឧបាយ ) ឧបាយដ៏ប៉ិនប្រសប់, កិច្ចកលដ៏វាងវៃ

អ្នកឯងបានរួចពីគ្រោះថ្នាក់ ដោយសារកុសលោបាយរបស់ខ្ញុំ ។

កុសិនារា

កុសិនារា (កុសិ-នារា) [នាមសព្ទ] ឈ្មោះក្រុងជាទីនៅនៃស្តេចមល្លរាជក្នុងមជ្ឈិមប្រទេស ក្នុងជាន់ពុទ្ធសម័យ; ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វានក្នុងឱទ្យានជិតក្រុងនេះ ។

កុសីតបុគ្គល

កុសីតបុគ្គល (កុសី-តៈ—) [នាមសព្ទ] ( បា. ) បុគ្គលដែលខ្ជិលច្រអូស ។

កុសុម

កុសុម (—មៈ ឬ —សុំ) [នាមសព្ទ] ( បា. ) ផ្កាឈើ ។

កុហក

កុហក (កុហក់) [កិរិយាសព្ទ] ( បា. ) និយាយឲ្យគេភាន់ជំនឿ

កុំកុហកគេបាប ។ គួរលែងប្រើពាក្យ កហក់ ឬ ក្រហក់ ត្រូវប្រើជា កុហក វិញ ។

[គុណសព្ទ] ( បា. ) ដែលបំភាន់ជំនឿគេ

ពាក្យកុហក, មនុស្សកុហក ។

កុះ

កុះ [គុណសព្ទ] ជិត ៗ គ្នា

ភូមិនេះមានផ្ទះកុះណាស់ ។

កុះករ

កុះករ [គុណសព្ទ] ច្រើន, បរិបូណ៌, សម្បូណ៌, ដេរដាស

ស្រុកនេះមានមនុស្សកុះករ ។

កុឡា

កុឡា [នាមសព្ទ] ឈ្មោះជាតិមនុស្ស នៅប្រទេសមួយ ក្នុងទ្វីបអាស៊ី ។

កូ៎ក!

កូ៎ក! [ឧទានសព្ទ] សូរឮដោយមនុស្សបង្កូកហៅគ្នា ឬ ដោយឆ្លើយតប

ឮសូរឆ្លើយកូ៎ក! ; កូ៎កបង! , កូ៎ក! អញនៅឯណេះទេ ។

កូ៎កៗ

កូ៎កៗ [ឧទានសព្ទ] សូរឮដោយសំឡេងលលករងាវ ។

កូដកម្ម

កូដកម្ម (កូ-ដៈ-កាំ) [នាមសព្ទ] ( បា. កូដ “កោង” + កម្ម ) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។

កូដោបាយ

កូដោបាយ [នាមសព្ទ] ( បា. កូដ “កោង , ព្រហើន” + ឧបាយ ) ឧបាយកោង, ឧបាយដែលព្រហើនកោងកាច

អ្នកធ្វើកូដោបាយ ជាមនុស្សក្បត់ច្បាប់ សម្រាប់ប្រទេស ។

កូត

កូត [កិរិយាសព្ទ] សកសំបកជាបន្ទះតូចៗ, រូតកោសចុះឡើងៗ

កូតកក់, កូតសម្បារចេក, កូតទ្រ ។

កូន

កូន [នាមសព្ទ] មនុស្ស, សត្វដែលកើតអំពីមាតាបិតា មេបា

កូនប្រុស, កូនស្រី, កូនឈ្មោល, កូនញី ។

មនុស្សនៅក្នុងបន្ទុកឱវាទចៅហ្វាយនាយ ឬ មេតម្រួត

កូនក្មួយ, កូនឈ្នួល… ។

វត្ថុអ្វីៗ ជាគូគ្នា មួយមានរូបតូចជាងមួយ

កូនប្រអប់, កូនសោ ។

កូនកណ្ដុរ

កូនកណ្ដុរ [នាមសព្ទ] ឈ្មោះរោគដុំមួយយ៉ាង មានសណ្ឋានប្រហែលនឹងគ្រាប់ខ្នុរ ច្រើនកើតតែនៅមណ្ឌល-ក, ក្រលៀន, ក្លៀក

ឡើងកូនកណ្ដុរនៅក ។

កូនកំព្រា

កូនកំព្រា [នាមសព្ទ] កំណាត់ឈើ ឬ កំណាត់ឫស្សីសម្រាប់ស៊ក នឹងព្រ័ត្យ, ខ្សែ, វល្លិ ហើយមួលរឹតត្របែងអ្វីៗ មាននឹមរទេះជាដើម ដើម្បីឲ្យតឹងឲ្យមាំ

ត្របែងកូនកំព្រា ( ពាក្យនេះច្រើនហៅខុសគ្នាតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ មេកំព្រា ) ។

កូនក្រាញ់

កូនក្រាញ់ [នាមសព្ទ] សន្ទុះប្រេង ឬ ខ្លាញ់ ឬ ស្ករត្នោតដែលចម្រាញ់រំងាស់ក្នុងខ្ទះ ត្រូវកម្តៅភ្លើងពុះព្រួចៗ ផ្តួចលោតឡើង មានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក

ស្ករពុះលោតកូនក្រាញ់ ( ពាក្យនេះស្រុកខ្លះហៅ ពន្លៀកក្រាញ់, មាត់ក្រាញ់, ស្ករឡើងពន្លៀកក្រាញ់, ស្ករលោតមាត់ក្រាញ់ ) ។

កូនគោល

កូនគោល [នាមសព្ទ] ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្តាលទីស្នាមលេង ហើយយកដំបងវាយដណ្តើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួន ៗ ទាំងពីរខាងបើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ

លេងកូនគោល ។

កូនគ្លី

កូនគ្លី [នាមសព្ទ] ប្រដាប់ធ្វើអំពីកៅស៊ូ មានសណ្ឋានជាដុំមូលសម្រាប់បោះប្រមៀលលេង ( ម. ព. គុលី ផង ) ។

កូនចាប

កូនចាប [នាមសព្ទ] ( ពាក្យមេមត់ ) សិស្សរបួសរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប ( មេមត់ស្រុកខ្លះហៅ ពងចាប ) ។

កូនជញ្ជីង

កូនជញ្ជីង [នាមសព្ទ] ដុំសំណ ឬ ដែកដែលគេសិតជារូបប៉ោលចោះដាក់ខ្សែ ឬ ដែកសិតមានចំនួនលេខ សម្រាប់ថ្លឹងបែងទម្ងន់នឹងដងជញ្ជីង ឲ្យត្រូវតាមកំណត់ភ្នែកជញ្ជីង ។

កូនតឹង

កូនតឹង [នាមសព្ទ] ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែក ឬ សំណមានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្ត្រាក់មកវិញ ។ ឈ្មោះប្រដាប់សម្រាប់ភ្ជាប់នឹងដំបូលមុងធុតង្គ ហើយចោលទៅថ្ពក់នឹងមែកឈើ ដើម្បីនឹងចងព្យួរមុងធុតង្គនោះ ។

កូនទោល

កូនទោល [នាមសព្ទ] ផ្គាំ, កូនសង្កត់ទោល ។

កូនប្រយោល

កូនប្រយោល (—យ៉ោល) [នាមសព្ទ] ប្រដាប់មួយយ៉ាងមានសណ្ឋានដូចកូនតឹង ឬ កូនជញ្ជីង សម្រាប់ចងខ្សែស្ទង់ពីលើមកក្រោម ដើម្បីឲ្យដឹងជាវៀច ឬ ត្រង់ ។

កូនលង

កូនលង [នាមសព្ទ] ឈ្មោះដង្កូវមួយប្រភេទ មានកំណើតពីឈើ ស៊ីឈើជាអាហារ ។ កូនលោក [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល តែតូចជាង មានត្រី ខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា គោលោក, ខ្លះទៀតហៅថា លាលោក ។

កូនសង្កត់

កូនសង្កត់ [នាមសព្ទ] គ្រឿងប្រដាប់ធ្វើដោយមាស, ប្រាក់ បញ្ចុះមន្តគាថា ដោតនឹងខ្សែសម្រាប់ចងចង្កេះ ។

កូនសរ

កូនសរ [នាមសព្ទ] ព្រួញសម្រាប់បាញ់ ( ម.ព សរ ) ។

កូនស្ងើន

កូនស្ងើន [នាមសព្ទ] កង្កែបប្រុយ ( ម. ព. កង្កែបប្រុយ ទៀតផង ) ។

កូប

កូប [នាមសព្ទ] ទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យង សម្រាប់ដាក់លើខ្នងដំរី

កូបខ្យង ។

[នាមសព្ទ] ឈ្មោះកង្កែបមួយប្រភេទ យំឮ កូបៗ ។

កូបៗ

កូបៗ [ឧទានសព្ទ] សូរកង្កែបកូបយំ

ឮសូរកង្កែបយំកូប ៗ ។

កូរ

កូរ [កិរិយាសព្ទ] ធ្វើវត្ថុរាវឲ្យកម្រើក, ឲ្យវិលដោយយកអ្វី ៗ ទៅវឹក

កូរនំ, កូរបបរ, កូរទឹក, កូរធ្លះ ។

[នាមសព្ទ] ឈ្មោះនំមួយប្រភេទ ធ្វើពីម្សៅ និងស្ករ កូរលាយចូលគ្នា

នំកូរ ។

កូវ

កូវ [និបាតសព្ទ] ( ព. បុ. ) ទេឬ? ពាក្យសម្រាប់និយាយដោយឆ្ងល់

ហនូកូវ ( ហៈ—) ដូច្នោះទេឬ?

ប្រើក្នុងសេចក្តីផ្សេងខ្លះទៀតក៏មាន

នេះកូវ, នោះកូវ, អម្បាលនេះកូវ ( ច្រើនប្រើតែក្នុងសាស្ត្រាទេសន៍ និងកាព្យបុរាណ ) ។

កូវកែ

កូវកែ [នាមសព្ទ] ដូងមួយប្រភេទ ដើមតូចៗ ទាបៗ ផ្លែតូចៗ មានទឹកផ្អែម មានដើមកំណើតមកពីប្រទេសម៉ាល៉ាយ៉ា គេយកពូជមកដាំនៅស្រុក កូវកែ ដែលខ្មែរហៅថា ស្រុកកំពង់ស្ពាន ខែត្រព្រែកឫស្សី ( កម្ពុជាក្រោម ) លុះចំណេរកាលតៗមកពូជដូងនេះ ក៏ចូលមកដល់ប្រទេសកម្ពុជា អ្នកស្រុកហៅ ក្លាយពីពាក្យដើមទៅជា ដូងកល់កែ, អ្នកខ្លះថា ដូងគល់កែ ហៅក្លាយមកទៀតថា ដូងតាកែ ។

កួច

កួច [កិរិយាសព្ទ] ធ្វើជាកំណួច, ចងដោយខ្នួច; ចងមិនសម្លាប់មុខ

កួចស្មៅ, កួចខ្នួច ។

បើជាពាក្យប្រៀបថា ចាប់ចិត្ត, ចងចិត្ត ឬ ស្រឡាញ់

កួចចិត្តមេត្រី កួចក្តីស្នេហា ។

កួត

កួត [កិរិយាសព្ទ] ធ្វើឲ្យស្លាប់សាច់, ធ្វើឲ្យរាបទាប

កួតអំបោះជាដើម ។

កួន

កួន [នាមសព្ទ] ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យរុកនិងពាក្យគុំ

រុកកួន, និយាយរុកកួនគេ; គុំកួន ។

កួយ

កួយ [នាមសព្ទ] មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា; កួយមានច្រើនភាសា

កួយដែក, កួយដំរី ជាដើម ។

កួរ

កួរ [នាមសព្ទ] ចង្កោមផ្លែ, សំណុំផ្លែ

កួរស្រូវ, កួរស្ពៅ ជាដើម ។

ចំពោះអម្ពិលនិងសណ្តែកទ្រើង គេហៅសំដៅយកតួផ្លែតែម្តងថា កួរ

អម្ពិល ១ កួរ, កួរអម្ពិល, សណ្តែក ១ កួរ គឺមួយផ្លែ ។

កើ

កើ [នាមសព្ទ] ( យ. ) ទង់

ដងកើ គឺដងទង់ ។

កើង

កើង [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យរត់ឲ្យវិសេសឡើង

រត់កើង គឺរត់ញ៉មលែងរមឹលមើលក្រោយ ។

កើច

កើច [គុណសព្ទ] ញោចខ្ពស់ឡើង ។

កើត

កើត [កិរិយាសព្ទ] តាំងមានឡើង; ប្រកប

កើតរោគ, កើតសង្គ្រាម, កើតមកជាមនុស្ស; ធ្វើកើត, ធ្វើមិនកើត, កើតការ ។

[នាមសព្ទ] ឈ្មោះទិសខាងព្រះអាទិត្យរះ គឺទិសបូព៌

ទិសខាងកើត, ឈរបែរមុខទៅឯកើត ។ ឈ្មោះចំណែកថ្ងៃខាងខ្នើត គឺតាំងពីថ្ងៃទី ១ ទៅដល់ថ្ងៃទី ១៥ : ថ្ងៃ ១ ᧡ ៣ ( = ថ្ងៃអាទិត្យ ១ កើតខែមាឃ ) ។

កើតក្ដី

កើតក្ដី [នាមសព្ទ] នំបំពួនស្ករ ឬ នំផ្លែអាយ ។ ចាស់ ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្តី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្តាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្តីប្តឹងចៅក្រម . . . ចៅក្រមក៏ហៅនំនេះថា នំកើតក្តី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្តី នេះកើតមានក្នុងសម័យណាទេ ។ ម. ព. បំពួនស្ករ និង ផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទនេះឯង ។

កើន

កើន [កិរិយាសព្ទ] ដែលមានសេចក្តីចម្រើនឡើងលើសចំនួនដើម

រកស៊ីមួយឆ្នាំកើនបន្តិច គឺរកស៊ីមួយឆ្នាំបានចម្រើនឡើងបន្តិច ។

[គុណសព្ទ] ដែលមានសេចក្តីចម្រើនឡើងលើសចំនួនដើម

រកស៊ីមួយឆ្នាំកើនបន្តិច គឺរកស៊ីមួយឆ្នាំបានចម្រើនឡើងបន្តិច ។

កើប

កើប [កិរិយាសព្ទ] កាយប្រមូលដាក់ល្អី ដាក់កញ្ជើជាដើម

កើបស្រូវ, កើបអង្ករ ។

កើយ

កើយ [កិរិយាសព្ទ] ផ្ទាប់ក្បាលទៅលើខ្នើយវេលាដែលដេក ។ [នាមសព្ទ] រានចំពីខាងមុខគេហដ្ឋានសម្រាប់ចម្លងរបស់ទាំងឡាយពីផ្ទះដាក់ទៅលើយានជំនិះដែលខ្ពស់ ឬ ទទួលរបស់ទាំងនោះអំពីយានជំនិះខ្ពស់ដាក់មកក្នុងផ្ទះវិញ ។ [គុណសព្ទ] ដែលពកពយញោចសាច់ទៅខាងក្រោយ

ក្បាលកើយ ។

កើល

កើល [កិរិយាសព្ទ] កឿង, កល់ទាល់នឹងដី ឬ នឹងគល់, នឹងដង្គត់

ទូកកើលនឹងច្រាំង, កប៉ាល់បើកទៅកើលនឹងច្រាំង ។

បើជាពាក្យប្រៀបថា ទញ់ទាល់សំដី

និយាយៗទៅ ស្រាប់តែកើលសព្ទកណ្តាលចំណោម ។

កើលប្រើស

កើលប្រើស [នាមសព្ទ] ឈ្មោះរោគសើស្បែកមួយយ៉ាងច្រើនកើតត្រង់ក្បាល ជួនកាលរាលមកដល់កញ្ចឹងក ឬ មុខក៏មាន, កាលបើកេះ ឬ ចុចឲ្យបែក រមែងចេញទឹកហូររងៃរមាស់, ជារោគរឹងរបឹងពិបាកព្យាបាលណាស់ ។

កឿង

កឿង [កិរិយាសព្ទ] កើល

ទូកកឿង ។

កៀក

កៀក [កិរិយាសព្ទ] ឱបដោយដៃម្ខាង

កៀក ក ។

កៀង

កៀង [កិរិយាសព្ទ] ប្រមូលនាំទៅ, ប្រមូលនាំមក

កៀងគោ, កៀងទា ។

កៀច

កៀច [កិរិយាសព្ទ] ក្រាញ, ទម្រន់

គោកៀច, ក្របីកៀច, វាកៀចមិនព្រមទៅ ។

[គុណសព្ទ] ក្រាញ, ទម្រន់

គោកៀច, ក្របីកៀច, វាកៀចមិនព្រមទៅ ។

កៀត

កៀត [នាមសព្ទ] ផ្នោះសម្រាប់ឲ្យកូនក្មេងតូចកាន់ដើរ

កូនខ្ញុំបានចេះដើរកៀតហើយ ។

ឈ្មោះដងរែកមួយយ៉ាងមានតម្ពក់ ៗ នោះហៅថា កៀត

ដងរែកកៀត ។

កៀន

កៀន [នាមសព្ទ] ញោច ឬ ឈូងតូច

កៀនសមុទ្រ ។

កន្លៀត

កៀនជញ្ជាំង ។

ឈ្មោះក្អមតូចៗ ធ្វើនៅភូមិកៀន ក្នុងស្រុកកណ្តាលស្ទឹង, សម្រាប់ដាក់ស្ករត្នោត

ក្អមកៀន ។

កៀនស្វាយ

កៀនស្វាយ [នាមសព្ទ] ឈ្មោះស្រុកមួយ នៅខាងទិសអាគ្នេយ៍ក្រុងភ្នំពេញ, នៅក្នុងខេត្តកណ្តាល ។

កៀប

កៀប [កិរិយាសព្ទ] រឹតដោយតង្កៀប

ក្តាមកៀប ។

កៀរ

កៀរ [កិរិយាសព្ទ] ជូត, ប្រមូលដោយខ្នៀរ; ប្រមូលនាំយកទៅ ។

កៀរគរ

កៀរគរ [កិរិយាសព្ទ] កៀរឲ្យបានជាគំនរ, ប្រមូលឲ្យបានច្រើន

ខំដើរកៀរគរ ។

និយាយបញ្ចុះបញ្ចូលផ្សែផ្សំពីនេះខ្លះ ពីនោះខ្លះ ដើម្បីឲ្យគេចុះចូលមកខាងខ្លួន

និយាយកៀរគរ ។

កៀវ

កៀវ [កិរិយាសព្ទ] ព័ន្ធកៀកដោយជើងមិនឲ្យឃ្លាតពីចង្កេះ ឬពីអ្វីដែលព័ន្ធកៀកនោះ ។ [នាមសព្ទ] គ្រឿងប្រដាប់ពាក់ជុក ។

កៀស

កៀស [កិរិយាសព្ទ] ឆ្កឹះ, ឆ្កៀសដោយខ្នៀស

កៀសចន្លុះ, កៀសស្រូវ ជាដើម ។ និយាយកៀស គឺនិយាយបញ្ឆៀងឲ្យដឹងខ្លួន; និយាយកៀសនាយ កៀសអាយ គឺនិយាយបញ្ឆិតបញ្ឆៀងពីនេះបន្តិច ពីនោះបន្តិច ។

កេកៗ

កេកៗ [ឧទានសព្ទ] សូរឮដោយសម្រែកសត្វមានសេកជាដើម ។

កេង

កេង [នាមសព្ទ] កាត់តម្រួយដេញរកគំនិតគ្នា ។ ពាក្យនេះច្រើននិយាយតែក្នុងការលេងល្បែងស៊ីសង

មេហួយកេងគំនិតអ្នកចាក់ ដើម្បីកុំឲ្យចាក់ត្រូវ, អ្នកចាក់កេងគំនិតមេហួយ ដើម្បីចាក់ឲ្យត្រូវ ។

[កិរិយាវិសេសន៍] កាង គឺស៊ីឆ្អែតតឹង

ឆ្អែតកេង ។

[គុណសព្ទ] កាង គឺស៊ីឆ្អែតតឹង

ឆ្អែតកេង ។

កេងកង

កេងកង [នាមសព្ទ] ( ម. ព. កងកេង ) ។ [នាមសព្ទ] ឈ្មោះសត្វបក្សីមួយប្រភេទ មានចំពុះធំមិនសមនឹងមាឌខ្លួន ។ [នាមសព្ទ] ឈ្មោះពស់មួយប្រភេទ មានក្នុងរឿងព្រេងខ្មែរថា ជាបាពស់ឯទៀតទាំងអស់ ។

កេងកាង

កេងកាង [កិរិយាវិសេសន៍] ដែលមានដំណើរតេងតាង

ដើរកេងកាង ។

[គុណសព្ទ] ដែលមានដំណើរតេងតាង

ដើរកេងកាង ។

កេណ្ឌ

កេណ្ឌ (កែន) [កិរិយាសព្ទ] ( ម. ព. កែន និង កំណែន ) ។

កេតនភណ្ឌ

កេតនភណ្ឌ (កេ-ត-ន៉ៈ-ភាន់) [នាមសព្ទ] ( បា. ) របស់ដែលទុកដូចជាទង់សម្រាប់ជាតិ ឬ សម្រាប់ប្រទេស, វត្ថុដ៏ឧត្តុង្គឧត្តម; និមិត្តរូប

ប្រទេសនីមួយៗ លុះត្រាតែមានឯករាជ្យពេញបរិបូណ៌ ដោយសេរីភាពគ្រប់យ៉ាង ទើបឈ្មោះថាមានកេតនភណ្ឌ ។

កេតុ

កេតុ (កែត) [នាមសព្ទ] ( សំ. បា. ) ទង់; រស្មី។ ឈ្មោះផ្កាយប្រចាំរាសីក្នុងនព្វគ្រោះ។ ឈ្មោះថ្មមានពន្លឺភ្លឺខ្លាំងដែលធ្លាក់ចុះពីអាកាសមកលើផែនដី

ធ្លាក់ផ្កាយព្រះកេតុ ឬ កេតុធ្លាក់ ។

កេតុមាលា

កេតុមាលា [នាមសព្ទ] ( សំ. បា. ) របៀបរស្មី ។ ព្រះនាមស្តេច ១ អង្គ សោយរាជ្យនៅនគរធំ គឺព្រះបាទជ័យវរ័្មនទី ២

ព្រះកេតុមាលា ។ យកព្រះនាមនេះមកដាក់ជាឈ្មោះមន្ទីរពេទ្យធំមួយនៅក្រុងភ្នំពេញ : មន្ទីរពេទ្យព្រះកេតុមាលា ។

កេរ

កេរ [នាមសព្ទ] ដំណែល, ជាសម្បាច់របស់ដូនតា ឬ មាតាបិតាជាដើម

ស្រែនេះជាកេររបស់ជីដូនខ្ញុំ, ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ ។

កេរកាល

កេរកាល [នាមសព្ទ] ឈ្មោះសាស្ត្រាច្បាប់ចាស់មួយ មានពាក្យប្រដៅជាដំបូន្មានផ្សេង ៗ

សាស្ត្រាកេរកាល ។

កេរ្តិ៍

កេរ្តិ៍ [នាមសព្ទ] ( សំ. កិរ្តិ; បា. កិត្តិ ) សេចក្តីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ

កេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ ។

កេរាដិកជន

កេរាដិកជន (កេ-រ៉ា-ដិ-កៈ-ជន់) [នាមសព្ទ] ( បា. ) ជនអ្នកផ្គាប់ផ្គុនរណេបរណឹបអែបអប និយាយ ស្របចាក់បណ្តោយតាមទាំងខុសទាំងត្រូវ ដើម្បីឲ្យកើតសុខនិងប្រយោជន៍ដល់ខ្លួនតែម៉្យាង មិនអើពើចំពោះប្រយោជន៍ជាសាធារណៈ ។

កេល

កេល [កិរិយាសព្ទ] ទាត់រំកិលកោយនឹងចំហៀងមេជើង, ដោយកែងជើងជាប់នឹងដី ដើម្បីឲ្យបានទៅជិតដៀប រួចទើបទាត់តម្រូវជាឯក្រោយ ( ល្បែងអង្គញ់ ) ។ [កិរិយាវិសេសន៍] វិលវង់, សៀរ

ដើរកេល ។

កេវ

កេវ [កិរិយាសព្ទ] បំពត់ប្រជុំឲ្យចុងទាំងពីរខាងជួបគ្នា ដើម្បីឲ្យមានរាងជាកន្ទោង ឬ ជាត្រួយ , ជាសាជី

កេវកន្ទោង ។

កេស

កេស (កែស) [នាមសព្ទ] ( បា. ) សក់, សក់ទាំងឡាយ ( ប្រើក្នុងរាជសព្ទ )

ព្រះកេស, ព្រះកេសា; ចម្រើនព្រះកេសាថ្វាយ គឺកាត់សក់ថ្វាយ; កោរព្រះកេសា គឺកោរសក់ ។

កេសា

កេសា (កេ— ឬ កែ—) [នាមសព្ទ] ( ម. ព. កេស ) ។

កេសរ

កេសរ (កែ-ស) [នាមសព្ទ] ( សំ. បា. ) លំអងផ្កា, កេសរផ្កា ។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈជាដើម ។

កេសរសីហៈ

កេសរសីហៈ (—សីហៈ) [នាមសព្ទ] ( បា. ) សីហៈដែលមានកេសរ គឺសំណុំរោមវែងៗ ត្រង់ក ហៅ កេសររាជសីហ៍ ក៏បាន គឺកេសរសីហៈជាស្តេចនៃម្រឹគទាំងពួង ។

កេះ

កេះ [កិរិយាសព្ទ] ឆ្កឹះដោយម្រាមដៃ, ដោយក្រចក

កេះដី, កេះរមាស់ ។

កែ

កែ [កិរិយាសព្ទ] រើធ្វើឡើងទៀតឲ្យខុសអំពីភាពដើម

ត្រូវកែជាថ្មី, កែតម្រូវ, កែសំដី, កែខ្លួន, កែប្រែ ។

កែក

កែក [គុណសព្ទ] ដែលមានលំនាំមិនស្មើពីកំណើត

ក្របីស្នែងកែក, ជើងដៃកែក ។ ( ប្រហែលជាក្លាយមកពី សំ. បា. កេករ “ស្រលៀង, ល្អៀងម្ខាង” ?) ។

កែក្រាយ

កែក្រាយ [កិរិយាសព្ទ] ដើរយាងយាសទៅមក ដូចដំណើរល្ខោនរាំ

កែក្រាយចូលទៅ ។

[គុណសព្ទ] ដែលមានដំណើរយាងយាស បែបដំណើរល្ខោនរាំ

ដំណើរកែក្រាយ ។

កែខៃ

កែខៃ [កិរិយាសព្ទ] លៃលក, ដោះស្រាយពាក្យសំដី

ចាំគិតកែខៃមើល ក្រែងលោកើតការ; ត្រូវនិយាយកែខៃឲ្យអស់អាថ៌សេចក្តី ។

កែង

កែង [នាមសព្ទ] ប្រដាប់ជាងឈើសម្រាប់ផ្ទៀងឲ្យត្រឹមត្រង់ជ្រុង

ត្រូវដាក់កែងមើលសិន ក្រែងល្អៀង ។

[នាមសព្ទ] ញោចដៃ ឬ ជើង

កែងដៃ, កែងជើង ។

កែងកោង

កែងកោង [គុណសព្ទ] ដែលមានអាការព្រហើនក្រអើតក្រអោង ។

កែន

កែន [កិរិយាសព្ទ] បង្គាប់, ប្រមូលហៅរកដោយអាជ្ញា

កែនពល, កែនរទេះ ។

កំណត់សំគាល់, ទាយកំណត់ទុក

កែនពិរុណសាស្ត្រ គឺកំណត់សម្គាល់នូវទឹកភ្លៀង ឬ ទាយទឹកភ្លៀង ។ ( ធ្លាប់ប្រើជា កេណ្ឌ ក៏មាន; ពាក្យនេះប្រហែលជាក្លាយមកពីបាលីថា កណ្ឌ ទេដឹង? ) ។

កែប

កែប [នាមសព្ទ] ឈ្មោះប្រដាប់កើយមួយយ៉ាង ក្នុងពួកខ្នើយតែរាងទាបហើយធំជាងខ្នើយ

ដេកកើយកែប ។

ឈ្មោះប្រដាប់សម្រាប់ចងលើខ្នងសេះ

ចងកែបសេះ ។

[នាមសព្ទ] ឈ្មោះក្រុងមួយនៅមាត់សមុទ្រ ជាក្រុងទំនើប ដែលពួកជនានុជនចូលចិត្តទៅទស្សនា សម្រាក កម្សាន្ត ( ហៅ បុរីកែប ) ។

កែម

កែម [កិរិយាសព្ទ] ស៊ែម, ថែមឲ្យបានមាំមួន ឬ ឲ្យសមរម្យឡើង ។

កែវ

កែវ [នាមសព្ទ] រតនវត្ថុសាច់រឹងហើយស្រួយ ធ្វើពីខ្សាច់និងសំណ លាយដោយថ្នាំ ស្លឲ្យរលាយ ឬ កើតឯងអំពីថ្មមានរស្មីភ្លឺឆ្លុះ ។ បើជាពាក្យប្រៀប គឺអ្វីៗ ដែលរាប់អានថាមានតម្លៃ ។

កែស

កែស [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងឈើក្រាមរមាស តែធំជាង ។ [នាមសព្ទ] ឈ្មោះត្រីរំអិលមួយប្រភេទ សណ្ឋានដូចត្រីក្លាំងហាយ; ត្រីកែសមាន ៣ ប្រភេទគឺ កែសធម្មតា រូបតូចល្មម, កែសជម្រៅ ធំជាងបន្តិច ហើយនឹង កែសប្រាក់ ធំជាងនោះទៅទៀត ។

កែអួក

កែអួក [នាមសព្ទ] ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ សម្រាប់លេងបញ្ចូលមេមត់

ភ្លេងកែអួក ។

កែះ

កែះ [នាមសព្ទ] ឈ្មោះសត្វចតុប្បាទព្រៃ រូបភាពស្រដៀងនឹងពពែ, រស់នៅតែក្នុងព្រៃភ្នំ, គេរាប់អានយកស្នែងមកដុះផឹកជាថ្នាំត្រជាក់ ។

កៃ

កៃ [នាមសព្ទ] គន្លឹះ

កៃកាំភ្លើង, កាំបិតកៃ ។

កៃលាស

កៃលាស (កៃល៉ាស) [នាមសព្ទ] ( សំ.; បា. កេលាស ) ឈ្មោះភ្នំវិសេសមួយក្នុងពួកភ្នំហិមាល័យ ( មាននិយាយក្នុងរឿងបុរាណ ) ។

កោកៗ

កោកៗ [ឧទានសព្ទ] សូរឮដោយនិយាយ, ដោយជជែកខ្លាំងហើយក្បោះក្បាយច្បាស់លាស់

និយាយកោកៗ ឥតកោតញញើតអ្នកណា, ជជែកកោកៗ ។ កោកៗសឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី ពាក្យបុរាណនិយាយប្រៀបអំពីមនុស្សដែលបានពោលសំដីកោកៗ តែឯប្រយោជន៍បានទៅអ្នកឯទៀតវិញ ។

កោង

កោង [គុណសព្ទ] វៀចចំកោងឡើង

ឈើកោង ។ បើជាពាក្យប្រៀប មនុស្សកោង គឺមនុស្សព្រហើន ។

កោញ្ចនាទ

កោញ្ចនាទ (កោញ ចៈ-នាត) [នាមសព្ទ] ( បា. ) ការបន្លឺសូរសព្ទ ដូចជាសម្រែកនៃសត្វក្រៀល

ដំរីបន្លឺនូវកោញ្ចនាទ គួរឲ្យស្ងប់ស្ងែង ( ប្រើចំពោះតែដំរី ) ។

កោដិ

កោដិ (កោត) [បកតិសំខ្យា] ( សំ. បា. ) ចំនួន ១០ លាន ។

កោដ្ឋ

កោដ្ឋ (កោត) [នាមសព្ទ] ( បា. ) ជង្រុក ។ របស់សម្រាប់ដាក់សព, ដាក់ធាតុ ។ ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំ ។

កោណ

កោណ [នាមសព្ទ] ( បា. ) ជ្រុង, មុំ, ងៀង ។ ច្រើនប្រើរៀងខាងចុងសំខ្យាសព្ទ “ត្រី”

ត្រីកោណ ( ម. ព. នោះ ) ។

កោត

កោត [កិរិយាសព្ទ] ស្ញែង, ស្ងើច

គួរកោតគេដែរ ។

ខ្លាច, ញញើត, ( ច្រើននិយាយនាំមុខពាក្យក្រែង, ញញើត, ខ្លាច, ខាម

កោតក្រែង, កោតញញើត, កោតខ្លាច, កោតខាម ) ។

កោន

កោន [កិរិយាសព្ទ] ជ្រកដោយអាការកំប្រោន; គេច្រើននិយាយភ្ជាប់ថា ជ្រកកោន ។

កោប

កោប [នាមសព្ទ] ឈ្មោះរោគសរសៃមួយយ៉ាង កើតនៅអណ្ឌៈ បណ្តាលឲ្យអណ្ឌៈនោះប៉ោងរលីកឡើង ។

កោមល

កោមល (—ម៉ល់) [នាមសព្ទ] ក្លាយមកពី កមល ( ម. ព. នោះ ) ។

កោមល

កោមល (—ម៉ល់) [នាមសព្ទ] ក្លាយមកពី កមល ( ម. ព. នោះ ) ។

កោរ

កោរ [កិរិយាសព្ទ] កាត់រំលីងដោយកាំបិតកោរ

កោរសក់, កោរចិញ្ចើម, កោរពុកចង្កា ។

កោលាហល

កោលាហល (កោល៉ាហល់) [នាមសព្ទ] ( បា. ) សេចក្តីភ្ញាក់ផ្អើល, ជ្រួលជ្រើម

កើតកោលាហល ។

កោស

កោស [កិរិយាសព្ទ] រូសរំលីង

កោសជ្រូក, កោសដូងជាដើម ។

កោសរូស

កោសរូស [កិរិយាសព្ទ] និយាយដៀមដាម បញ្ឆិតបញ្ឆៀងកៀសនាយអាយ

ក្នុងមួយថ្ងៃៗ វាមកកោសរូសឯងពីរបីដង ។

កោសល្ល

កោសល្ល (កោ-សល់) [នាមសព្ទ] ( បា. ) ភាពនៃបុគ្គលអ្នកប៉ិនប្រសប់, ការឈ្លាសវៃ ។ ច្រើនប្រើរៀងខាងចុងពាក្យដទៃដូចជា ហត្ថកោសល្ល ការប៉ិនប្រសប់ដោយដៃគឺការដេរកាត់ ឬ គូរវាសជាដើម ។

កោសល្យ

កោសល្យ ( ម. ព. កោសល្ល ) ។

កោសិយ

កោសិយ (កោសី) [នាមសព្ទ] ( បា. ) ព្រះឥន្ទ្រ ។

កោសុម

កោសុម [នាមសព្ទ] ក្លាយមកពីពាក្យ កុសុម “ផ្កា” ។

កោសេយ្យ

កោសេយ្យ (កោ-សៃ) [នាមសព្ទ] ( បា.; សំ. កៅសេយ ) សំពត់ដែលធ្វើដោយសូត្រ, ព្រែ ។

កោសេយ្យពស្ត្រ

កោសេយ្យពស្ត្រ (—យ៉ៈ-ព័ស) [នាមសព្ទ] ( សំ. កៅសេយវស្ត្រ; បា. កោសេយ្យវត្ថ ) សំពត់សូត្រ, ព្រែ ។ ដែលហៅ កោសេយ្យភស្ត្រ នេះជាសំដីក្លាយពីសៀមព្រោះសៀមសរសេរ ព័សតរ៍ គេអានតាមនិរុត្តិរបស់គេថា ផ័ត; ឯខ្មែរយើងសរសេរ ពស្ត្រ អានតាមនិរុត្តិរបស់យើងថា ពាស់ ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀត ក៏ក្លាយសំឡេងថា ភាស់ , ត្រូវថា ព័ស្ត្រ ( ពាស់ ) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជា ព័ស្តុភារ ដែរ យើងត្រូវសរសេរ ត្រូវថា ព័ស្តុភារ កុំថា ភ័ស្តុភារ ។ ល ។

កោសេយ្យវប្បកម្ម

កោសេយ្យវប្បកម្ម (—យ៉ៈ-វ៉ាប់-ប៉ៈ-កាំ) [នាមសព្ទ] ( បា. ) ការចិញ្ចឹមនាង, ការធ្វើសូត្រ, មុខរបរសូត្រ ។

កោសេយ្យវប្បករ

កោសេយ្យវប្បករ [នាមសព្ទ] ( បា. ) អ្នកចិញ្ចឹមនាង, អ្នកប្រកបមុខរបរសូត្រ ។

កោះ

កោះ [កិរិយាសព្ទ] ហៅដោយអំណាចអាជ្ញា

ដីកាកោះ ។

អំពាវនាវហៅ ( ឆ្កែ )

ឆ្កែកោះអណ្តើក ។

[កិរិយាសព្ទ] លើកផ្គងឡើង, ច្រើននិយាយតែខាងធ្នូសរ

កោះសរតម្រង់ ។

[កិរិយាសព្ទ] ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ

យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន ។

[កិរិយាសព្ទ] ថ្ពក់

ក្បឿងកោះជាប់នៅដៃរណែង ។

[នាមសព្ទ] ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ

កោះកុង, កោះទន្សាយ ។

អវយវៈក្នុងពោះបក្សី

កោះមាន់, កោះទា ។

កោះកុង

កោះកុង [នាមសព្ទ] ឈ្មោះខែត្រមួយរបស់កម្ពុជរដ្ឋ ឋិតនៅប្រទល់ឈូងសមុទ្រប្រទេសថៃ ។ កាលពីដើមមក កោះកុង ជាស្រុកមួយនៅក្នុងខែត្រកំពត, បានបំបែកចេញពីខែត្រនេះ ហើយតែងតាំងជាខែត្រមួយ ដាច់ដោយឡែក ក្នុង គ. ស. ១៩៥៨ ( ព្រះរាជក្រមលេខ ២៤៦-នស ចុះថ្ងៃទី ១៣ មករា ១៩៥៨ )

ខែត្រកោះកុង ក្នុងសម័យសង្គមរាស្ត្រនិយមលូតលាស់ចម្រើនច្រើនណាស់ ។

កោះធំ

កោះធំ [នាមសព្ទ] ឈ្មោះស្រុកមួយក្នុងខែត្រកណ្តាល

ស្រុកកោះធំ ។

កោះសូទិន

កោះសូទិន [នាមសព្ទ] ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គ រួមចូលក្នុងខែត្រកំពង់ចាម

ស្រុកកោះសូទិន ។

កោះអណ្ដែត

កោះអណ្ដែត [នាមសព្ទ] ឈ្មោះស្រុកមួយក្នុងខែត្រតាកែវ

ស្រុកកោះអណ្ដែត ។

កៅទណ្ឌ

កៅទណ្ឌ (—ទាន់) [នាមសព្ទ] ( សំ.; បា. កោទណ្ឌ ) ធ្នូ ។ សព្វថ្ងៃប្រើជារាជសព្ទ

ព្រះកៅទណ្ឌ គឺធ្នូសម្រាប់ក្សត្រទ្រង់រាជ្យ ។

កៅយក់

កៅយក់ [នាមសព្ទ] ( ចិ. ) ឈ្មោះថ្នាំមួយយ៉ាងសម្រាប់បិទឲ្យជក់ខ្យល់, ឲ្យជក់ឈាម, ឲ្យជក់ខ្ទុះ ឬ ទឹករងៃ ។

កៅសិប

កៅសិប [បកតិសំខ្យា] ( ស. កៅសិប —ស៊ិប ) ដប់ប្រាំបួនដង ( ៩០ ) ។

កៅស៊ូ

កៅស៊ូ [នាមសព្ទ] ( បារ. caoutchouc ) ឈ្មោះឈើមួយប្រភេទមានជ័រស្អិតយឺត សម្រាប់ធ្វើសម្ភារៈបានច្រើនយ៉ាង

ដើមកៅស៊ូ, ជ័រកៅស៊ូ ។ រូបធាតុស្វិតយឺតដែលគេធ្វើពីជ័រឈើនោះ ក៏ហៅថា កៅស៊ូ ដែរ ។

កៅហាយ

កៅហាយ [នាមសព្ទ] ឈ្មោះសាស្ត្រាល្បែងមួយច្បាប់

សាស្ត្រាកៅហាយ ។

កៅឡាក់

កៅឡាក់ [នាមសព្ទ] ( ចិ. ) ប្រដាប់មានភ្លៅសណ្ឋានខូងជុំវិញវិលបានធូរស្រួល សម្រាប់ស៊កខ្សែ ឬ ពួរទាញអ្វីៗ យោងឡើង ឬ សម្រូតចុះបានដោយងាយ ។ វេវ. រ៉ក ។

កៅឡៅ

កៅឡៅ [នាមសព្ទ] ( ចិ. ) ផ្ទះមានថ្នាក់ខ្ពស់សម្រាប់នៅ ឬ សម្រាប់បរិភោគភោជនាហារ

ផ្ទះកៅឡៅ, ឡើងកៅឡៅ ។

ឈ្មោះនំមួយយ៉ាង

នំកៅឡៅ ។

កៅអី

កៅអី [នាមសព្ទ] ( ចិ. ) តាំងសម្រាប់អង្គុយ, សម្រាប់ដេក

កៅអីអង្គុយ, កៅអីដេក ។

កៅអូវ

កៅអូវ [នាមសព្ទ] ( ចិ. ) ឈ្មោះលេខធំ, លេខខ្ពស់ក្នុងល្បែងធួ, អាប៉ោង ដែលដាក់ត្រូវ ១ សងវិញ ជា ៣ ជា ៤ ។ បើធ្វើការរកស៊ីប្រកប, ចំណេញធំ ក៏ហៅថាត្រូវ កៅឪ ដែរ ។

កៅឪ

កៅឪ ( ម. ព. កៅអូវ ) ។

កុំ

កុំ [និបាតសព្ទ] ពាក្យបដិសេធន៍ឃាត់កិរិយាសព្ទទាំងពួងដោយមិនយល់ព្រម

កុំទៅ, កុំមក, កុំឲ្យ, កុំថាអ្វី, កុំពោលតាមតែកំហឹង,… ។

[កិរិយាសព្ទ] ជុំ, ប្រមូលគ្នានៅជាដុំ, សម្បូរ, កុះករ

ទឹកត្រជាក់ត្រីកុំ, មានមនុស្សនៅកុះកុំ ។

[គុណសព្ទ] ជុំ, ប្រមូលគ្នានៅជាដុំ, សម្បូរ, កុះករ

ទឹកត្រជាក់ត្រីកុំ, មានមនុស្សនៅកុះកុំ ។

កំចាយ

កំចាយ [នាមសព្ទ] ឈ្មោះភ្នំមួយក្នុងខែត្រកំពត ក្នុងពួកភ្នំបូកគោ

ភ្នំកំចាយ ។

កំចាយមារ

កំចាយមារ [នាមសព្ទ] ឈ្មោះស្រុកមួយក្នុងខេត្តព្រៃវែង

ស្រុកកំចាយមារ ។

កំចោក

កំចោក [កិរិយាសព្ទ] ធ្វើឲ្យក្តៅក្រហាយ, កម្ចាត់កម្ចាយ ។

កំចោករោក

កំចោករោក (កំចោក-រោក) [កិរិយាសព្ទ] កំចោកខ្លាំង ។

កំញម

កំញម (—ញ៉ម) [នាមសព្ទ] កម្លោចអ្វីៗ ដែលឆេះភ្លើងហើយមិនទាន់សុសទៅជាផេះ ( របស់ស្តើង របស់ស្រាល ) ។

កំញាន

កំញាន (-ញ៉ាន) [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មាន ជ័រក្រអូប; ជ័រនោះក៏ហៅថា កំញាន ដែរ ។ ឈ្មោះស្លាមួយប្រភេទ ហៅថា ស្លាកំញាន ។

កំញើញ

កំញើញ (—ញ៉ើញ) [កិរិយាសព្ទ] សំដែងកិរិយាគំរាម ធ្វើអាការសម្បើមគួរឲ្យខ្លាចឲ្យស្បើម ។

កំដរ

កំដរ [កិរិយាសព្ទ] ធ្វើឲ្យបានជាគ្នា

កំដរគ្នា; ដេកកំដរ, នៅកំដរ, ទៅកំដរគេ ។

[កិរិយាវិសេសន៍] ធ្វើឲ្យបានជាគ្នា

កំដរគ្នា; ដេកកំដរ, នៅកំដរ, ទៅកំដរគេ ។

កំដឹង

កំដឹង [កិរិយាសព្ទ] ចំពាក់បំណុលគេ

កំដឹងទ្រព្យគេ ។

កំណក

កំណក [នាមសព្ទ] ( ព. ថ. ) វត្ថុរាវដែលកកខាប់ខន់

កំណកខ្លាញ់, កំណកប្រេង។ កំណកសំរាម សំរាមដែលអណ្តែតតាមទឹកហូរនាំយកមកពូនជាគំនរកកកុញក្នុងទីមួយ ។ ល ។

កំណត់

កំណត់ [កិរិយាសព្ទ] កត់សម្គាល់

កំណត់ទុកក្នុងចិត្ត, កំណត់ចាំមិនបាន ។

[នាមសព្ទ] សេចក្តីដែលកត់, ដែលសម្គាល់ទុកជានឹង, ជាកំរិត, ទុកជាប្រាកដ

ធ្វើតាមកំណត់, ដាក់គុកមានកំណត់ ។ សំបុត្រ ។

កំណត់ហេតុ

កំណត់ហេតុ [នាមសព្ទ] សេចក្តីដែលកត់សម្គាល់ហេតុ ។

កំណប់

កំណប់ [នាមសព្ទ] របស់ដែលកប់ទុក

កំណប់ប្រាក់, កំណប់មាស, គាស់កំណប់ ។

កំណល់

កំណល់ [នាមសព្ទ] ប្រដាប់សម្រាប់កល់

យកកំណល់មកកល់សិន, យកកំណល់មកកល់ កុំឲ្យផ្អៀង ។

ទ្រនឹបគ្រូពេទ្យ

កំណល់គ្រូ គេយកសំពត់ហូលមួយ ជូនកំណល់គ្រូ ។

កំណារ

កំណារ [នាមសព្ទ] របស់សម្រាប់ការខ្លួន ( មិនសូវប្រើ ) ។

កំណាច

កំណាច [គុណសព្ទ] មនុស្សឬសត្វដែលកាច; កាច

មនុស្សកំណាច, អាកំណាច ( ព. ទ្រ. ) ។

[នាមសព្ទ] មនុស្សឬសត្វដែលកាច; កាច

មនុស្សកំណាច, អាកំណាច ( ព. ទ្រ. ) ។

កំណាច់

កំណាច់ [នាមសព្ទ] អ្វីៗ ដែលគេកាច់

កំណាច់ឈើ ( មិនសូវប្រើ ) ។

កំណាញ់

កំណាញ់ [គុណសព្ទ] ការកាញ់គ្នេរ; ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ មិនប្រើ ឬ មិនឲ្យសាធារណ៍ទួទៅដល់អ្នកឯទៀត

មនុស្សកំណាញ់ ។

[នាមសព្ទ] ការកាញ់គ្នេរ; ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ មិនប្រើ ឬ មិនឲ្យសាធារណ៍ទួទៅដល់អ្នកឯទៀត

មនុស្សកំណាញ់ ។

កំណាត់

កំណាត់ [នាមសព្ទ] អ្វីៗ ដែលគេកាត់ ឬ ដាច់ដាច

កំណាត់ឈើ, ឫស្សី ១ កំណាត់ ។ កំណាត់សំពត់ សំពត់ចាស់ដាច់ដាចសម្រាប់ជូតអ្វី ៗ ជាសំពត់ថយថោក ។ ឯសំពត់ថ្មីដែលគេកាត់ហើយ ហៅតាមខ្នាតនោះថា សំពត់ ១ អាវ, សំពត់ ១ ត្បូង ឬ ហៅថា សំពត់ ១ ម៉ែត្រ, សំពត់ប្រវែង ២ ម៉ែត្រ; បើសំពត់វែងហៅថា សំពត់មួយកី, មួយផាប់; ខ្មែរក្នុងសម័យបុរាណ ពុំដែលហៅសំពត់ថ្មីដែលគេកាត់ហើយនោះថា កំណាត់ ឡើយ, ហៅកំណាត់ ចំពោះតែសំពត់ចាស់សម្រាប់ជូតអ្វីៗ ដែលប្រឡាក់, ដែលសៅហ្មងប៉ុណ្ណោះឯង ។

កំណាន់

កំណាន់ [នាមសព្ទ] របស់ដែលធ្លាប់ប្រកាន់; មុខងារដែលធ្លាប់ប្រកាន់

សហាយកំណាន់, បាវកំណាន់, កំណាន់ខែត្រ ។

កំណាព្យ

កំណាព្យ [នាមសព្ទ] ពាក្យកាព្យ

លើកកំណាព្យ, តែងកំណាព្យ ។

កំណិន

កំណិន [នាមសព្ទ] ( ព. ថ. ) ការកិន, ដំណើរដែលកិន, អំពើដែលសង្កត់ឲ្យបែក, ឲ្យល្អិត, ឲ្យរាបស្មើ

កំណិនថ្មនៃផ្លូវនេះ ធ្វើពុំទាន់ហើយនៅឡើយ ។

កំណួច

កំណួច [នាមសព្ទ] ការកួច; ចំណងដែលចងកួច

កំណួចស្មៅ, កំណួចខ្សែ ។ លាក់កំណួច គឺលាក់ពុត, លាក់កលល្បិច ( ព. ប្រ. ) ។ ធ្លាប់ប្រើមកជា កំនួច, តែតទៅគួរប្រើជា កំណួច វិញ ។

កំណើត

កំណើត [នាមសព្ទ] ជាតិ, ដំណើរដែលកើត; កាលវេលាដែលកើត; ទីតំបន់ដែលកើត

ចាប់កំណើត, ឆ្នាំកំណើត, ស្រុកកំណើត ។

មនុស្សឥតកំណើត គឺមនុស្សមិនមានសេចក្តីចម្រើន ដោយប្រយោជន៍គ្រប់យ៉ាង

អាឥតកំណើត! ( ព. ទ្រ. ម. ) ។

កំណើន

កំណើន [នាមសព្ទ] ( ព. ថ. ) ការដែលបានកើនឡើងលើសពីចំនួនដើម

កំណើនផលិតផលផ្សេងៗ ។

កំណើល

កំណើល [នាមសព្ទ] ( ព. ថ. ) ការដែលកើល ឬ កល់នឹងដី ជាដើម; ទីដី ឬ អ្វីៗ ដែលនាំឲ្យកើល

មានកំណើលត្រង់ជម្រាលមាត់ទន្លេ ។

កំណៀង

កំណៀង [នាមសព្ទ] ( ព. ថ. ) ការកៀង, ការប្រមូល

កំណៀងក្របី, កំណៀងគោ ។

កំណៀច

កំណៀច [នាមសព្ទ] ( ព. ថ. ) ការកៀច, ការក្រាញ

កុំបណ្តោយតាមកំណៀចរបស់វា ។

កំណៀរ

កំណៀរ [នាមសព្ទ] ការកៀរ, ការប្រមូលដោយខ្នៀរ

កំណៀរអាចម៍ដី, កំណៀរពពុះទឹក ។

អ្វីៗ ដែលគេកៀរយកទៅ ឬ យកមក

របស់កំណៀរ ។ ( ធ្លាប់ប្រើមកជា កំនៀរ, តែតទៅគួរប្រើជា កំណៀរ វិញ ដើម្បីឲ្យស្របគ្នានឹងពាក្យឯទៀត ដូច កំណត់, កំណប់ ជាដើម ) ។

កំណៀវ

កំណៀវ [នាមសព្ទ] ( ព. ថ. ) ការកៀវ, ការព័ទ្ធកេវដោយជើង

ប្រើកំណៀវជើង, របូតកំណៀវ ។

កំណៀស

កំណៀស [នាមសព្ទ] ( ព. ថ. ) ការកៀសដោយខ្នៀស

កំណៀសស្រូវ, កំណៀសអង្ករ ។

កំណេះ

កំណេះ [នាមសព្ទ] ( ព. ថ. ) ការកេះ, ការឆ្កឹះដោយម្រាមដៃ ឬ ដោយក្រចក

ខ្ញុំដឹងខ្លួនហើយថយចេញទៅដោយសារកំណេះរបស់មិត្រម្នាក់ ។

កំណែ

កំណែ [នាមសព្ទ] សំណៅ ឬ វិញ្ញាសាដែលគេកែតម្រូវ, កន្លែងដែលគេកែហើយ

សុំឲ្យមើលតាមកំណែមុន ។

កំណែន

កំណែន [នាមសព្ទ] ការកែន

ត្រូវកំណែន, ជាប់កំណែន ។

[គុណសព្ទ] ដែលត្រូវគេកែន

មនុស្សកំណែន, គោកំណែន, រទេះកំណែន ។

កំណោង

កំណោង [នាមសព្ទ] ( ព. ថ. ) ការកោង, ភាពដែលវៀចកោង

ត្រូវពាសសំពត់លៃទៅតាមកំណោងនៃបង្កាន់ដៃនេះ ។

កំណោត

កំណោត [នាមសព្ទ] ( ព. ថ. ) ការកោត, សេចក្តីកោត

ខ្ញុំមានកំណោតច្រើនចំពោះឧបាយកលរបស់អ្នក ។

កំណោន

កំណោន [នាមសព្ទ] ( ព. ថ. ) ការកោន, ការជ្រកកោន

ខ្ញុំគ្មានកំណោននឹងគេ ។

កំណោរ

កំណោរ [នាមសព្ទ] មនុស្សដែលមានសក់កោរ; ជាងកោរសក់; ក្បាលដែលកោរ

ស្រមណ៍កំណោរ, ជាងកំណោរ, ក្បាលកំណោរ ( ព. ទ្រ. ) ។

កំណោស

កំណោស [នាមសព្ទ] ( ព. ថ. ) ការដែលកោសដោយខ្នោសឬដោយកាំបិតជាដើម; ស្នាមដែលកោសឆូតដោយអ្វីៗ

សង្កេតមើលតាមកំណោស; ត្រូវប្រយ័ត្ន ! កុំឲ្យជ្រុលកំណោស ។

កំណោះ

កំណោះ [នាមសព្ទ] ដំណើរដែលកោះ ឬ មនុស្ស, សត្វ, របស់ដែលគេកោះ

ជាប់កំណោះ, នៅក្នុងកំណោះ ។

កំនួច

កំនួច [នាមសព្ទ] ជាពាក្យដែលបានប្រាប់ហើយថា គួរឈប់លែងប្រើ ព្រោះបានសរសេរជា កំណួច វិញ ។

កំនៀរ

កំនៀរ [នាមសព្ទ] ជាពាក្យដែលបានប្រាប់ហើយថាគួរសរសេរជា កំណៀរ វិញ ។

កំបាក់

កំបាក់ [គុណសព្ទ] អ្វីៗ ដែលបាក់

មនុស្សកំបាក់ជើងម្ខាង, ជើងកំបាក់ ( ព. ទ្រ. ) ។

[នាមសព្ទ] អ្វីៗ ដែលបាក់

មនុស្សកំបាក់ជើងម្ខាង, ជើងកំបាក់ ( ព. ទ្រ. ) ។

កំបាប

កំបាប [គុណសព្ទ] មនុស្សដែលប្រព្រឹត្តធ្វើតែអំពើលាមកអាក្រក់

មនុស្សកំបាប ( ព. ទ្រ. ) ។

[នាមសព្ទ] មនុស្សដែលប្រព្រឹត្តធ្វើតែអំពើលាមកអាក្រក់

មនុស្សកំបាប ( ព. ទ្រ. ) ។

កំបុត

កំបុត [គុណសព្ទ] ដែលដាច់ចុង

ដៃកំបុត, មនុស្សកំបុតដៃ ។

កំបុតច្រមុះ

កំបុតច្រមុះ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីឆ្កោក តែមាឌតូចជាង, ច្រមុះកំបុតខ្លីហៅ ត្រីកំបុតច្រមុះ ។

កំបុតត្បូង

កំបុតត្បូង [នាមសព្ទ] ឈ្មោះខ្យល់មួយប្រភេទ ដែលបក់កួចឡើងជាមណ្ឌលវិលទៅ

ខ្យល់កំបុតត្បូង; បា. ហៅមណ្ឌលវាត ( ម័ន-ឌៈ-លៈ-វាត ) ខ្យល់បក់មូល ឬ ប្រមូល ។

កំបូវ

កំបូវ [គុណសព្ទ] ដែលបិទមាត់ទៅឃើញទុល

មាត់កំបូវ ។

កំបែក

កំបែក [គុណសព្ទ] អ្វីៗ ដែលបែក

ផ្តិលកំបែក, ចានកំបែក ( ព. ទ្រ. ) ។

[នាមសព្ទ] អ្វីៗ ដែលបែក

ផ្តិលកំបែក, ចានកំបែក ( ព. ទ្រ. ) ។

កំបោរ

កំបោរ [នាមសព្ទ] វត្ថុមានសាច់ផុសផង់ មានពណ៌សកើតអំពីថ្ម ១ យ៉ាងដែលដុតសុស ឬ អំពីសំបកលៀស, គ្រំជាដើម, ដែលគេដុតឲ្យសុស

កំបោរថ្ម, កំបោរលៀស ។

កំបាំង

កំបាំង [គុណសព្ទ] ដែលបាំងបាត់មើលមិនឃើញ

ការកំបាំង, សេចក្តីកំបាំង, របស់កំបាំង, អាថ៌កំបាំង ។

កំប៉ុង

កំប៉ុង [នាមសព្ទ] បំពង់តូចខ្លីធ្វើដោយសាំង្កសី ឬ ដោយដែកស៊ីវីឡាត

ទឹកដោះគោ ១ កំប៉ុង, កំប៉ុងទឹកដោះគោ ។

កំប៉ាង

កំប៉ាង [នាមសព្ទ] សព្ទមេមត់ហៅប្រាក់រៀល ។ [គុណសព្ទ] ធំកំប៉ាត

រាងកំប៉ាងដូចថាស ។

កំប៉ាត

កំប៉ាត [គុណសព្ទ] ស្តើងហើយរាប

រាងកំប៉ាត ។

កំប៉ិកកំប៉ុក

កំប៉ិកកំប៉ុក [គុណសព្ទ] ដែលតូចៗ ខ្លីៗ មិនប៉ុនគ្នា

របស់កំប៉ិកកំប៉ុក ។

កំប៉ឺត

កំប៉ឺត [គុណសព្ទ] ដែលរឹតតឹងក្បឺត

ចងក្បិនកំប៉ឺត ។

កំប៉ុក

កំប៉ុក [នាមសព្ទ] ដបតូចខ្លីធ្វើពីដី សាច់ដូចពាង ឬ ខួច

ស្រាមួយកំប៉ុក, ប្រេង ១ កំប៉ុក ។

កំប៉ុល

កំប៉ុល [គុណសព្ទ] ខ្លីហើយមូលត្រមុល

រាងកំប៉ុល, ខ្លីកំប៉ុល ។

កំប៉ូត

កំប៉ូត [នាមសព្ទ] សក់ដែលគេកោរជុំវិញទុកឲ្យនៅសល់តែមួយដុំ

កំប៉ូតសក់, សក់មួយកំប៉ូត ។

កំប៉ើញ

កំប៉ើញ [គុណសព្ទ] ដែលខ្លីខើច អស់សម្រុង

សំពត់ខើចកំប៉ើញ ។

កំប៉េង

កំប៉េង [គុណសព្ទ] ដែលប៉េងទៅខាង

ពោះកំប៉េង ( ព. ទ្រ. ) ។

កំប៉េវអារ៉េវ

កំប៉េវអារ៉េវ [គុណសព្ទ] ស្គមកំព្រឹងកំព្រយ តឺតរខឺត

ស្គមកំប៉េវអារ៉េវ ។

កំប៉េះ

កំប៉េះ [គុណសព្ទ] អ្វីៗដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។ [នាមសព្ទ] អ្វីៗដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។ [នាមសព្ទ] ឈ្មោះថាសទាបរាកកំផែស ធ្វើដោយបន្ទោះឫស្សី ឬ ផ្តៅ

អីវ៉ាន់ ១ កំប៉េះ ។

កំប៉ែត

កំប៉ែត [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ក្នុងពួកទន្លា ជាឈើមានឫសច្រើន, ច្រើនដុះប្របមាត់ស្ទឹង, មាត់ព្រែក មាន ប្រយោជន៍ដាំការពារមិនឲ្យច្រាំងបាក់ ។ [គុណសព្ទ] ដែលតិចកម្រាស់

ចានកំប៉ែត, រាងកំប៉ែត, មុខកំប៉ែត ។

កំប៉ោង

កំប៉ោង [គុណសព្ទ] ដែលប៉ោងឡើង, ដែលប៉ោងទៅខាងមុខ

ពោះកំប៉ោង ( ព. ទ្រ. ) ។

កំប៉ោយ

កំប៉ោយ [នាមសព្ទ] កំប៉ូតសក់វែង ទុកខាងក្រោយក្បាល ឬ សក់សេះដែលនៅចុងប៉ូចក្បាល

កាលអំពីដើម ចិនប្រុសៗទុកកំប៉ោយ ។

កំប្រុក

កំប្រុក [នាមសព្ទ] សត្វព្រៃមាឌតូច ជើង៤ ក្នុងពួកសត្វមានដោះរោមវែងទន់ញឹក កន្ទុយត្រសុំ មុខធ្មេញបែបកណ្តុរ សម្បុរប្រផេះ ក៏មាន ក្រហម ក៏មាន ។

កំប្រេវ

កំប្រេវ [គុណសព្ទ] ដែលស្គមពុំសូវមានសាច់ឈាម

ស្គមកំប្រេវ, រាងកំប្រេវ ។

កំប្រោង

កំប្រោង [នាមសព្ទ] ស្បោងធ្វើដោយបន្ទោះឫស្សី, បន្ទោះផ្តៅ ឬ ដោយស្បែក មានដៃយួរដូចអ៊ុយ សម្រាប់ដាក់សរពើអ្វីតូចៗ ស្រាលៗ ឬ ត្រីសាច់បន្លែ, សម្រាប់កាន់ជាប់នឹងខ្លួន ។

កំប្រោន

កំប្រោន [កិរិយាវិសេសន៍] ពាក្យសម្រាប់និយាយជាមួយនឹងពាក្យកិរិយាប្រួញរួញខ្លួនហើយឱបដៃ

ឈរឱបដៃកំប្រោន, អង្គុយកំប្រោន ។

កំប្លង់

កំប្លង់ [គុណសព្ទ] ស្អាតរលីងឥតសៅហ្មង ហើយមានលម្អដ៏រុងរឿង

ល្អកំប្លង់, សកំប្លង់, មុខកំប្លង់ ។ ជួនកាលប្រើជា នាមសព្ទ ដូចពាក្យថា “កំប្លង់ប្លង់អើយដូចអង្គផ្កាយព្រឹក…” ។

កំប្លុក

កំប្លុក [នាមសព្ទ] ឈ្មោះបក្សីពួកពពូល តែតូចជាងពពូលហើយជើងក្រហម មិនលឿងដូចជើងពពូលទេ ។

កំប្លូច

កំប្លូច [គុណសព្ទ] មូលជមខាងលើឥតសមរម្យ

ក្បាលកំប្លូច ។

កំប្លែង

កំប្លែង [កិរិយាសព្ទ] លេងដោយបទបែបផ្សេងៗ ឲ្យអ្នកឯទៀតរោះរាយសប្បាយសើច

ត្លុកនេះកំប្លែងល្អមើលណាស់ ។ មនុស្សកំប្លែង គឺមនុស្សដែលចេះលេងក្រមាច់ឲ្យគេសើច ។

[គុណសព្ទ] លេងដោយបទបែបផ្សេងៗ ឲ្យអ្នកឯទៀតរោះរាយសប្បាយសើច

ត្លុកនេះកំប្លែងល្អមើលណាស់ ។ មនុស្សកំប្លែង គឺមនុស្សដែលចេះលេងក្រមាច់ឲ្យគេសើច ។

កំប្លោក

កំប្លោក [នាមសព្ទ] ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកៀតដុះអណ្តែតលើទឹក ។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន, ដើមនិងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី; ដើមដែលហាលថ្ងៃឲ្យស្ងួត អាចប្រើការបានច្រើនយ៉ាងគឺ វេញធ្វើជាខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើសំពៀត ។ ល ។

កំផិត

កំផិត [គុណសព្ទ] ស្រីដែលប្រព្រឹត្តធ្វើនូវអំពើផិតប្តី

ស្រីកំផិតប្តី ( ព. ទ្រ. ) ។

កំផែង

កំផែង [នាមសព្ទ] ( ម. ព. កំពែង ) ។

កំផែល

កំផែល [គុណសព្ទ] ( ម. ព. កំភែល ) ។

កំផ្លឹម

កំផ្លឹម [កិរិយាវិសេសន៍] ដែលបន្លឹមឲ្យឃើញតែបន្តិច, ដែលអើតលេចចេញមកតែបន្តិច

អើតកកំផ្លឹម, ឃើញតែក្បាលកំផ្លឹមផ្លឹម ។

កំផ្លៀង

កំផ្លៀង [នាមសព្ទ] ភាគនៃអវយវៈរបស់មនុស្ស ឬ សត្វ ដែលឋិតនៅត្រង់ចន្លោះកន្ទុយភ្នែក និងត្រចៀកទាំងពីរខាង ។

កំផ្លៀវ

កំផ្លៀវ [នាមសព្ទ] ឈ្មោះត្រីរំអិលមួយប្រភេទ សន្តានត្រីកែសរូបតូចសំប៉ាតរៀវពីក្បាលទៅកន្ទុយ ។

កំផ្លេស

កំផ្លេស [គុណសព្ទ] ដែលមានខ្លួនស្គម ពោះឡើងកំប៉ោង

កើតរោគគ្រុនចាញ់ពោះឡើងកំផ្លេស ។

កំពក

កំពក [គុណសព្ទ] ដែលមានពក

ក្បាលកំពក, កកំពក, ជើងកំពក ( ព. ទ្រ. ) ។

កំពង់

កំពង់ [នាមសព្ទ] ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើង ឬចតទូកជាដើម

កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក ។ បញ្ចុះកំពង់ គឺស៊ី ( ព. ទ្រ. ) ។ កំពង់ចាម ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ឆ្នាំង ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ត្រឡាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។ កំពង់ត្រាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពត ។ កំពង់ធំ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់លែង ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។ កំពង់សៀម ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាម ។ កំពង់សោម ន. ឈ្មោះស្រុកមួយក្នុងខែត្រកោះកុង ។ កំពង់ស្ពឺ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ស្វាយ ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ធំ ។

កំពត

កំពត [នាមសព្ទ] ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ជាប់នឹងមាត់សមុទ្រ មានព្រំប្រទល់ជាប់នឹងខែត្រកោះកុង

ខែត្រកំពត ។

កំពប់

កំពប់ [កិរិយាសព្ទ] ខ្ចាត់ខ្ចាយ, រោយរាយ, ខ្ទាតចេញ, ភ្លាត់ចេញចាកភាជន៍មានកញ្ជើ, ក្អមជាដើម

កំពប់ទឹក, កំពប់ស្រូវ, អង្ករកំពប់ហៀរហូរ ។

កំពយ

កំពយ [គុណសព្ទ] ដែលពយលយលូតទៅម្ខាង

ក្បាលកំពយ ។

កំពាង

កំពាង [គុណសព្ទ] ធំរីកទៅខាង ច្រើនជាងខ្ពស់ទៅលើ

ផ្ការីកកំពាង, មុខធំកំពាង ។

កំពាង

កំពាង [គុណសព្ទ] ធំរីកទៅខាង ច្រើនជាងខ្ពស់ទៅលើ

ផ្ការីកកំពាង, មុខធំកំពាង ។

កំពាយ

កំពាយ [នាមសព្ទ] ដីដែលសត្វល្អិតមានចង្រិត ឬ កំពោងជាដើម កកាយដាក់រាយក្បែរមាត់រន្ធ

អ្នកដើររកជីកចង្រិតគេតែងសង្កេតរកមើលកំពាយវាជាមុន ។

កំពូកលាមកដែលនៅរាត់រាយត្រង់នេះខ្លះ ត្រង់នោះខ្លះ

កំពាយលាមក; កំពោងច្រើននៅក្នុងដីដែលមានកំពាយលាមក ។

កំពីកកំពក

កំពីកកំពក [គុណសព្ទ] ដែលមានពករដិបរដុប ។

កំពីង

កំពីង [នាមសព្ទ] សាច់ដែលដុះក្នុងគ្រាប់ មានរលាដោយកពន្លកដុះដកចេញជាត្រួយ

កំពីងដូង, កំពីងត្នោត ។

កំពីងដូង

កំពីងដូង [នាមសព្ទ] ឈ្មោះសត្វចតុប្បាទពួកមានដោះ រូបរាងសន្តានឆ្លក, ឈ្មុស, រោមវែងទន់ញឹកសម្បុរប្រផេះ ។

កំពីងពួយ

កំពីងពួយ [នាមសព្ទ] ស្មៅវារដុះអណ្តែតលើទឹក ឬ ដុះនៅទីដីសើម មានឫសចេញពីថ្នាំង មានស្នាប់ពណ៌សឱបទង ផ្កាតូចស ឬ ក្រហម, ប្រើជាអន្លក់

កំពីងពួយឈើ, កំពីងពួយអំបោះ ។

កំពឹស

កំពឹស [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ មានរូបដូចព្រោនតែតូចជាង ។ សាច់ក្រូចល្អិតដែលនៅក្នុងក្លែបមានសណ្ឋានដូចកំពឹស ក៏ហៅថា កំពឹស ដែរ

កំពឹសក្រូច ។

មើមខ្ទឹម ១ គ្រាប់ៗ ក៏ហៅ កំពឹស ដែរ

ខ្ទឹម ១ កំពឹស ។

កំពុក

កំពុក [គុណសព្ទ] ដែលពុកផុយ

ឧសកំពុក, ឈើកំពុក ( ព. ទ្រ. ) ។

កំពុង

កំពុង [គុណសព្ទ] ដែលពេញកំពូក កណ្តាលឡើងមិនរាបស្មើ

ពេញកំពុង, ថ្ពាល់កំពុង ។

[និបាតសព្ទ] កាលក្នុង, កាលដែលជាប់នៅក្នុងរវាង

កំពុងធ្វើការ, កំពុងស៊ី, កំពុងនិយាយ … ។

កំពូក

កំពូក [នាមសព្ទ] ពំនូក, គំនរ

កំពូកចង្រិត, ដី ១ កំពូក ។

[គុណសព្ទ] ដែលមានសណ្ឋានជាពំនូក

ដីកំពូក ។

កំពូក

កំពូក [នាមសព្ទ] ពំនូក, គំនរ

កំពូកចង្រិត, ដី ១ កំពូក ។

[គុណសព្ទ] ដែលមានសណ្ឋានជាពំនូក

ដីកំពូក ។

កំពូជ

កំពូជ [នាមសព្ទ] ពូជ ( ព. ទ្រ. ) ។

កំពូល

កំពូល [នាមសព្ទ] ចុងបំផុតខាងលើ

កំពូលភ្នំ, កំពូលចេតិយ ។ កំពូលនគរ ឬ កំពូលរាស្ត្រ គឺម្ចាស់ផែនដី ។ កំពូលស្រី គឺស្រីដែលឆ្នើមជាងគេ ។

កំពួរ

កំពួរ [គុណសព្ទ] ដែលមានស្នាមរវីមរវាម សណ្ឋានប្រហែលនឹងពួរ

ជើងកំពួរ ( ព. ទ្រ. ) ។

កំពើង

កំពើង [គុណសព្ទ] ដែលពើង

ផ្តិលកំពើង, កញ្ជើកំពើង ។

កំពៀច

កំពៀច [គុណសព្ទ] ដែលពៀច, ដែលផតសាច់មិនស្មើគ្នា

ច្រមុះកំពៀច, មនុស្សកំពៀចជើង ។

កំពែង

កំពែង [នាមសព្ទ] របងធ្វើដោយឥដ្ឋ, ដោយថ្ម ឬ ភ្លឺដែលលើកព័ទ្ធជុំវិញទីណាមួយដើម្បីឲ្យដក់ទឹក ។ កំពែងខ្សៀ គឺគែមក្បាលខ្សៀ ។ កាលពីក្នុងសម័យបុរាណ ជនជាតិថៃបានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា កាំពែង ថៃអានថា កាំផែង ព្រោះអក្សរ “ព” ថៃមានខ្យល់ជា “ផ” ខ្មែរ, លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា កំផែង ឃ្លាតក្លាយពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន ។

កំពោង

កំពោង [នាមសព្ទ] ឈ្មោះសត្វតូចមួយប្រភេទ ក្នុងពួកកញ្ចែច្រើននៅក្នុងដីដែលមានកំពាយលាមក ។

កំព្រយ

កំព្រយ [គុណសព្ទ] ដែលមានឥរិយាបថអាប់ឱនថោកទាប មិនខែងរ៉ែង, ឥតរាសី

ស្គមកំព្រយ, មនុស្សកំព្រយ, រាងកំព្រយ ។

កំព្រា

កំព្រា [គុណសព្ទ] មនុស្សសត្វដែលឥតម្តាយ ឥតអាពុក

មនុស្សកំព្រា, កំព្រាអាពុក, កំព្រាម្តាយ ។

[នាមសព្ទ] មនុស្សសត្វដែលឥតម្តាយ ឥតអាពុក

មនុស្សកំព្រា, កំព្រាអាពុក, កំព្រាម្តាយ ។

កំព្រឹង

កំព្រឹង [គុណសព្ទ] ដែលស្គមណាស់ ស្បែកដណ្តប់ឆ្អឹង

ស្គមកំព្រឹង, រាងកំព្រឹង ។

កំព្រឹស

កំព្រឹស [គុណសព្ទ] រឹងខ្លាំង, រឹងដោយកម្លាំងប្រឹង នឹងពត់ នឹងបត់បែនដោយពិបាក

រឹងកំព្រឹស ។

កំព្រើល

កំព្រើល [គុណសព្ទ] ដែលព្រើល, ដែលមានសតិមិនល្អ, នាំឲ្យធ្វើអ្វី ៗ មិនត្រូវនឹងធម្មតា

មនុស្សកំព្រើល ( ព. ទ្រ. ) ។ ( គួរសរសេរជា កម្ព្រើល ទើបត្រូវតាមរបៀប ) ។

[នាមសព្ទ] ដែលព្រើល, ដែលមានសតិមិនល្អ, នាំឲ្យធ្វើអ្វី ៗ មិនត្រូវនឹងធម្មតា

មនុស្សកំព្រើល ( ព. ទ្រ. ) ។ ( គួរសរសេរជា កម្ព្រើល ទើបត្រូវតាមរបៀប ) ។

កំភរ

កំភរ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ រាងវែងកន្ទុយមានធ្លកក្រហម, ខ្លួនមានខ្មៅ ១ ដុំសងខាង

ត្រីកំភរ ។

[គុណសព្ទ] ដែលចូលចិត្តតែខាងភរកុហក ឬ ធ្លាប់តែភរកុហក, ដែលមិនពិត

មនុស្សកំភរ; ពាក្យកំភរ ( ព. ទ្រ. ) ។

[នាមសព្ទ] ដែលចូលចិត្តតែខាងភរកុហក ឬ ធ្លាប់តែភរកុហក, ដែលមិនពិត

មនុស្សកំភរ; ពាក្យកំភរ ( ព. ទ្រ. ) ។

កំភូត

កំភូត [គុណសព្ទ] ដែលចូលចិត្តតែខាងភូតកុហក, ដែលធ្លាប់តែភូតកុហក, ដែលមិនពិត

មនុស្សកំភូត; ពាក្យកំភូត ( ព. ទ្រ. ) ។

[នាមសព្ទ] ដែលចូលចិត្តតែខាងភូតកុហក, ដែលធ្លាប់តែភូតកុហក, ដែលមិនពិត

មនុស្សកំភូត; ពាក្យកំភូត ( ព. ទ្រ. ) ។

កំភួន

កំភួន [នាមសព្ទ] ដុំ; ច្រើននិយាយភ្ជាប់ថាដុំកំភួន

ការនោះមិនជាដុំកំភួនអ្វីទេ ។

កំភួនជើង

កំភួនជើង [នាមសព្ទ] ប៉ែកជើងពីត្រឹមសន្លាក់ជង្គង់មកត្រឹមកជើង ។

កំភួនដៃ

កំភួនដៃ [នាមសព្ទ] ប៉ែកដៃពីត្រឹមបត់កែងដៃមកត្រឹមកដៃ ។

កំភេម

កំភេម [នាមសព្ទ] ឈ្មោះសត្វតូចក្នុងពួកកន្លង់មានរូបទ្រង់វែងជមក្បាល កន្ទុយមានស្លាបបៃតងភ្លឺ, ខាងពោះលឿង, អ្នកផងរាប់អានតែងយកស្លាបក្រងទុកសម្រាប់តែងរបៃ ។

កំភែល

កំភែល [កិរិយាវិសេសន៍] ដែលសើៗ , ដែលរាក់ពេក, ដែលមិនជ្រៅ

ទឹករាក់កំភែល, សេចក្តីនេះរាក់កំភែល, គំនិតរាក់កំភែល ។ ប្រើជា កំផែល ក៏មាន ។

[គុណសព្ទ] ដែលសើៗ , ដែលរាក់ពេក, ដែលមិនជ្រៅ

ទឹករាក់កំភែល, សេចក្តីនេះរាក់កំភែល, គំនិតរាក់កំភែល ។ ប្រើជា កំផែល ក៏មាន ។

កំភ្លាញ

កំភ្លាញ [នាមសព្ទ] ឈ្មោះត្រីតូចមួយប្រភេទមានស្រកា ពួកត្រីកន្ធរ រាងកំប៉ែត មានពុកមាត់វែង

ត្រីកំភ្លាញ ។

កំភ្លឹង

កំភ្លឹង [នាមសព្ទ] ឈ្មោះប្រទាលមួយប្រភេទ ស្លឹកធំវែងក្រាស់រៀវចុងដូចស្លឹកម្នាស់ តែឥតបន្លា មើមមានស្រទាប់ៗ ដូចមើមខ្ទឹមបារាំង ។

កំរើប

កំរើប [កិរិយាសព្ទ] រំជួល, ចម្រើនឡើង

រោគកាន់តែកំរើបឡើង ។

កំរោល

កំរោល [នាមសព្ទ] អាការងងឹតមុខជ្រប់ ឬ ងងឹតមុខខ្លាំងដល់ដួលដេក ដោយហេតុឃើញវត្ថុគួរខ្លាច, គួរស្ញែង មានឃើញឈាមជាដើម

កំរោលចូល, បោសកំរោល ។

កំលុង

កំលុង (កំ-ល៉ុង) [នាមសព្ទ] ទី, ពួក, ក្រុម, ក្រវល់

នៅក្នុងកំលុងជាមួយគ្នា ។

កំលោះ

កំលោះ (កំ-ល៉ោះ) [គុណសព្ទ] មនុស្សប្រុសដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ

មនុស្សកំលោះ, មនុស្សពេញកំលោះ ។ ភ្លើងដែលកំពុងឆេះពេញបន្ទុកក៏ហៅ ភ្លើងពេញកំលោះ ដែរ ។

[នាមសព្ទ] មនុស្សប្រុសដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ

មនុស្សកំលោះ, មនុស្សពេញកំលោះ ។ ភ្លើងដែលកំពុងឆេះពេញបន្ទុកក៏ហៅ ភ្លើងពេញកំលោះ ដែរ ។

កំសាក

កំសាក [គុណសព្ទ] ដែលខ្លាចញញើតញញើម, ដែលមិនក្លៀវក្លា, មិនអង់អាច

មនុស្សកំសាក, ខ្មោចអាកំសាក ( ព. ទ្រ. ) ។

កំសាកញី

កំសាកញី [នាមសព្ទ] មនុស្សសត្វដែលមិនក្លៀវក្លាក្នុងកាម គឺមនុស្សសត្វដែលខ្លាចស្រី ខ្លាចញី

មនុស្សកំសាកញី ។

មាន់កំសាកញី គឺមាន់ឈ្មោលមួយប្រភេទ ដែលមានរូបដូចមាន់ញី ។

កំសួល

កំសួល [នាមសព្ទ] ដុំឈើ ឬ អ្វី ៗ ដែលធ្វើឲ្យមានរាងកំប៉ែត, ទ្រវែង, មូល សម្រាប់ចងនឹងខ្សែសន្ទូច, រនងសន្ទូច, រនងមង, រនងអួនឲ្យអណ្តែត កុំឲ្យតួសន្ទូច ឬ ជើងមង, បាតអួនធ្លាក់ចុះដល់ដី

កំសួលសន្ទូច, កំសួលមង ។

កំសៀវ

កំសៀវ [នាមសព្ទ] ប្រដាប់មានចំពួយ, មានសណ្ឋានផ្សេងៗសម្រាប់ដាំទឹក ( ពួកឆ្នាំង ) ។

កំហល់

កំហល់ [នាមសព្ទ] កំហឹងចិត្ត, អំណាចចិត្ត ។

កំហាក

កំហាក [នាមសព្ទ] ទឹកមាត់, ស្លេស្ម ឬ អ្វី ៗ ដែលដោយនឹងទឹកមាត់ខាកចេញមកនោះ

ទឹកកំហាក ។

កំហាត

កំហាត [នាមសព្ទ] ( ព. ថ. ) បែបខាត

ទំនិញម្ដងនេះមានកំហាតច្រើន ។

កំហិត

កំហិត [នាមសព្ទ] បណ្តាំដែលផ្តាំផ្តាច់

ដាក់កំហិតឲ្យធ្វើឲ្យហើយក្នុងកំណត់ ៣ ថ្ងៃ ។

កំហិល

កំហិល [នាមសព្ទ] ( ព. ថ. ) ភាពខិល

ផ្ចាលកំហិលរបស់វា ។

កំហឹង

កំហឹង [នាមសព្ទ] សេចក្តីខឹង ។

កំហុល

កំហុល [នាមសព្ទ] ក្លិនដែលខារខុល គឺក្លិនស្អុយ

កំហុលផ្អក, កំហុលទឹកត្រី ។

កំហុស

កំហុស [នាមសព្ទ] សេចក្តីខុស ។

កំហូច

កំហូច [នាមសព្ទ] ការខូច; របស់ដែលខូច

មនុស្សកំហូច, របស់កំហូច ។

កំហើច

កំហើច [នាមសព្ទ] ( ព. ថ. ) បែបខើច, ភាពខើច

ធ្វើកំហើច, កំហើចសម្លៀក ។

កំហែង

កំហែង [កិរិយាសព្ទ] បញ្ចេញអាការបែបខែង, ធ្វើឲ្យគេខ្លាចភិតភ័យដោយវាចា ឬ អាការមុខ, ដៃ, ជើង

ចោរកំហែងយកទ្រព្យអ្នកដំណើរកណ្តាលផ្លូវ ។

កំហោក

កំហោក [នាមសព្ទ] ( ព. ថ. ) ការខោក

កំហោកមួយដៃ ប៉ុន្តែធ្ងន់ណាស់ ។

កំអួក

កំអួក [គុណសព្ទ] កាន់ខ្លួន, ឆ្មើងឆ្មៃ

មនុស្សកំអួក ( មិនសូវប្រើ ), ច្រើនប្រើថា ឆ្មើងកំអួក ។

កាំ

កាំ [នាមសព្ទ] អ្វីៗ ដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ទល់, សម្រាប់ទ្រ, សម្រាប់រង

កាំជណ្តើរ, កាំរទេះ ជាដើម ។

កាំជ្រួច

កាំជ្រួច [នាមសព្ទ] ឈ្មោះភ្ញីភ្លើងធ្វើពីរំសេវបុកបញ្ចូលក្នុងបំពង់ឫស្សីមានកន្ទុយវែង អុជទៅឡើងវែងអន្លាយទៅឯអាកាស ( ហៅក្លាយមកជា កញ្ជ្រួច ) ។ [នាមសព្ទ] ប្រដាប់ធ្វើនឹងបំពង់ទម្លុះបាត មានស្នូលត្រសាល់ជាប់នឹងដងសម្រាប់ស្រូប, សម្រាប់បាញ់ទឹក

បាញ់កាំជ្រួច ( ហៅក្លាយមកជា កញ្ជ្រួច ) ។

កាំបិត

កាំបិត [នាមសព្ទ] ប្រដាប់ធ្វើដោយដែកមានមុខម្ខាង, មានដងម្ខាង តូចក៏មាន ធំក៏មាន, សណ្ឋានផ្សេងៗ សម្រាប់ប្រើកាប់, កាត់, បិត, ចិត, អារ, ពន្លះជាដើម

កាំបិតចែត, កាំបិតព្រា, កាំបិតបន្ទោះ, កាំបិតស្លា, កាំបិតបុ័ងតោ ។ ល ។

កាំប្រមា

កាំប្រមា (—ប្រម៉ា) [នាមសព្ទ] កាំគឺព្រួញស្រួច ៗ ជាជំនួសរោមរបស់ប្រមា ដុះចេញវែងច្រូងច្រាងពេញទាំងខ្លួន , សម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារ ឬ សម្រាប់ការពារខ្លួនវា ។

កាំភ្លោះ

កាំភ្លោះ [នាមសព្ទ] ដែក, ឈើ, ពក, ឫស្សីដែលមានប្រហោងបង្រុះរហូត សម្រាប់ផ្លុំគ្រាប់ ឫ បាញ់

ផ្លុំកាំភ្លោះ, បាញ់កាំភ្លោះ ។

កាំភ្លើង

កាំភ្លើង [នាមសព្ទ] ឈ្មោះអាវុធធ្វើដោយដែកសម្រាប់បាញ់ប្រហារដោយអំណាចគ្រាប់, ម្សេវ; ក្នុងរូបកាំភ្លើង មានអវយវៈគឺស្នូក , ដែកប្រហោង, កៃ, គន្លឹះតម្លោះកៃ ។

កាំម្រឹត

កាំម្រឹត [នាមសព្ទ] ឈ្មោះសំពត់ពណ៌ផ្សេងៗ សាច់ជិតស្និទ្ធឡើងរលើបដូចព្រែ នាំមកអំពីប្រទេសក្រៅ

សំពត់កាំម្រឹត ។

កាំរន្ទះ

កាំរន្ទះ [នាមសព្ទ] ឈ្មោះដុំថ្មតូចៗ មានរាងស្រដៀងនឹងផ្លែប៉ូវថៅជាដើម អ្នកស្រុកច្រើនយល់ថាកើតមកពីរន្ទះ ។

ក្ង

ក្ង [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទពួកកុក សម្បុរស ចំពុះខ្មៅកោង, ជើងខ្មៅ ។ [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យងើយ, ពាក្យងឲ្យវិសេសឡើង

ងើយក្ង, ងក្ង ។

ក្ងក់

ក្ងក់ [គុណសព្ទ] កោងកាច់ចូល

កក្ងក់, កោងក្ងក់ ជាដើម ។

ក្ងង់

ក្ងង់ [គុណសព្ទ] កោងសណ្ឋានដូចកង់

កោងក្ងង់ ។

ក្ងាន

ក្ងាន [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទ សណ្ឋានប្រហែលនឹងសត្វទា តែធំ, ខ្ពស់, កវែងជាងទា, សម្បុរស ។

ក្ងាន

ក្ងាន [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទ សណ្ឋានប្រហែលនឹងសត្វទា តែធំ, ខ្ពស់, កវែងជាងទា, សម្បុរស ។

ក្ងិច

ក្ងិច [គុណសព្ទ] ខ្លីខ្វង់គេចផ្អៀង

កក្ងិច ជាដើម ។

ក្ងិចក្ងក់

ក្ងិចក្ងក់ [គុណសព្ទ] ដែលវៀចកុងចុះកុងឡើង

ឈើវៀចក្ងិចក្ងក់ ។

ក្ងិត

ក្ងិត [គុណសព្ទ] ឆែបបន្តិច; ច្រើននិយាយតែច្រមុះ

ក្ងិតច្រមុះ, ច្រមុះក្ងិត គឺច្រមុះកញ្ឆែប ។

[គុណសព្ទ] ពាក្យសម្រាប់ចម្រើនពាក្យខ្មៅ ឲ្យវិសេសឡើង

ទោះបីខ្មៅក្ងិត តែចិត្តបានណាស់ ។

ក្ងុក

ក្ងុក [គុណសព្ទ] កោងដូចតម្ពក់

កោងក្ងុក ជាដើម ។

ក្ងុង

ក្ងុង [គុណសព្ទ] កោងសណ្ឋានកង់

កោងក្ងុង ។

ក្ងុល

ក្ងុល [កិរិយាវិសេសន៍] ដែលមានដំណើរឱន, មានរាងឱន

ដំណើរក្ងុល, រាងក្ងុល, ឱនក្ងុល ។

[គុណសព្ទ] ដែលមានដំណើរឱន, មានរាងឱន

ដំណើរក្ងុល, រាងក្ងុល, ឱនក្ងុល ។

ក្ងុះ

ក្ងុះ [គុណសព្ទ] ខ្លីឥតសមរម្យ, អាប់ឥតរាសី ។

ក្ងួរ

ក្ងួរ [គុណសព្ទ] ដែលមានសំឡេងវល់ និយាយមិនសូវច្បាស់ដោយខ្យល់ចេញពីច្រមុះច្រើន ព្រោះខូចមណ្ឌលច្រមុះ ឬ ធ្លុះគល់ក្រអូម, ដាច់កន្លើត

មនុស្សក្ងួរ, សំឡេងក្ងួរ ។

ក្ងៀក

ក្ងៀក [គុណសព្ទ] ដែលក្ងៀងផ្អៀងទន់ទៅម្ខាង

កក្ងៀក ។

ក្ងៀង

ក្ងៀង [គុណសព្ទ] ផ្អៀង

កក្ងៀង ។

ក្ងេះ

ក្ងេះ [គុណសព្ទ] ពាក្យសម្រាប់ចម្រើនពាក្យខ្មៅឲ្យវិសេសឡើង

ខ្មៅក្ងេះ គឺខ្មៅហើយមិនស្អាត, មិនល្អ, មិនសមរម្យ ។

ក្ងែង

ក្ងែង [គុណសព្ទ] ដែលមានសន្លាក់កែងដៃជាប់គ្នាលាមិនត្រង់ដោយមានរបួស ឬ រោគបៀតបៀន

ដៃក្ងែង ។

ក្ងោក

ក្ងោក [នាមសព្ទ] ឈ្មោះសត្វបក្សីធំមួយប្រភេទ មានរោមស្លាបដុះនៅលើក្បាលដូចជាជុក មានឆ្នាល់ដូចមាន់ សំណុំកន្ទុយធំវែង មានត្រានៅចុងរោមកន្ទុយទាំងអស់ សម្រែកឮខ្លាំងហើយស្អា ។ [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្កាពណ៌ក្រហមឆ្អៅ

ផ្កាក្ងោក ។

ក្ដ

ក្ដ [នាមសព្ទ] ( ជើង ដ ) គុយ្ហប្រទេស, អវយវៈបុរសគឺអង្គជាត ( ព. ទ្រ. ); ពាក្យគួរសម, រាបសាហៅ កេរ្តិ៍ខ្មាស, ខ្មាសប្រុស; ពាក្យខ្ពស់, ពាក្យថ្លៃថ្លាហៅ គុយ្ហប្រទេស ឬ គុយ្ហាវយវៈ “អវយវៈ កំបាំង” ។

ក្ដក់

ក្ដក់ [កិរិយាសព្ទ] ( ជើង ដ ) ធ្វើសូរនឹងមាត់ ផ្ទាត់នឹងអណ្តាត

ក្ដក់ហៅឆ្កែ ជាដើម ។

ក្ដន់

ក្ដន់ [គុណសព្ទ] ( ជើង ដ ) ពាក្យសម្រាប់ចម្រើនពាក្យណែនឲ្យវិសេសឡើង

ចង្អៀតណែនក្តន់ គឺចង្អៀតណាស់ ។

ក្ដាត

ក្ដាត [នាមសព្ទ] ( ជើង ដ ) ឈ្មោះដំណាំជាបន្លែមួយយ៉ាងពួកត្រាវ, មានមើម ធាងប្រើជាបន្លែ ឬ អន្លក់បាន ។

ក្ដាត់

ក្ដាត់ [គុណសព្ទ] ( ជើង ដ ) ក្រៃលែង, ណាស់, ពេក

ច្រើនក្ដាត់ គឺច្រើនពេកណាស់ ។

ក្ដាន់

ក្ដាន់ [នាមសព្ទ] ( ជើង ដ ) ឈ្មោះម្រឹគមួយប្រភេទ មានស្នែងម្ខាងៗ បែកខ្នែងជា ៣ ដូចជាប្រើស តែរូបតូចជាងប្រើស, សម្បុរក៏ខុសគ្នាពីប្រើស ។

ក្ដាប់

ក្ដាប់ [កិរិយាសព្ទ] ( ជើង ដ ) រួបក្រសោបបិទម្រាមដៃ

ក្តាប់ឲ្យជាប់កុំឲ្យរបូតជ្រុះ ។

ត្រៀម

ក្ដាប់មាត់ចង្អេរ គឺត្រៀមកណ្តាប់ចង្អេរ ។

ក្ដាម

ក្ដាម [នាមសព្ទ] ( ជើង ដ ) ឈ្មោះសត្វមានស្នូក ជើង ១០ ភ្នែកលៀន , ក្ដាមមានច្រើនយ៉ាង

ក្ដាមគ្រោង, ក្ដាមស្រងែ, ក្ដាមសេះ ។ ល ។

ក្ដាមទូក

ក្ដាមទូក [នាមសព្ទ] ( ជើង ដ ) ( ម. ព. កន្ទាទូក ) ។

ក្ដារ

ក្ដារ [កិរិយាសព្ទ] ( ជើង ដ ) ខារទម្លុះ, ទម្លុះដោយដែកកណ្ដារ ។ [នាមសព្ទ] ( ជើង ដ ) បន្ទះឈើដែលអារ មានបន្ទាធំទោលតូច សម្រាប់ប្រើការ មានក្រាលជារនាបនិងបិទបាំងជាជញ្ជាំងជាដើម ។

ក្ដារខៀន

ក្ដារខៀន [នាមសព្ទ] ( ជើង ដ ) ( ស. ខ្យើន អ.ថ. ខ៎ៀន “សរសេរ, គូរ” ) ប្រដាប់សម្រាប់សរសេរធ្វើដោយឈើរាងវែង ប្រើការលុបដោយទឹកល្បប់ ។

ក្ដារឆ្នួន

ក្ដារឆ្នួន [នាមសព្ទ] ( ជើង ដ ) ប្រដាប់សម្រាប់សរសេរធ្វើពីឈើខ្មុក ឬ ធ្វើពីថ្មរាងទ្រវែងបន្តិច ។

ក្ដិច

ក្ដិច [កិរិយាសព្ទ] ( ជើង ដ ) បិចដោយក្រចកដៃ

ក្ដិចត្រួយឈើ ជាដើម ។

ក្ដិត

ក្ដិត [នាមសព្ទ] ( ជើង ដ ) ទ្វារឧច្ចារៈ, ទ្វារលាមក, ទ្វារសម្រាប់បញ្ចេញអាហារចាស់ ( ព. ទ្រ. ); ពាក្យគួរសម, រាបសា ហៅ ទ្វារធំ ឬ ទ្វារធ្ងន់, ពាក្យខ្ពស់ ពាក្យថ្លៃថ្លាហៅ វច្ចមគ្គ ។ [គុណសព្ទ] ( ជើង ដ ) ពាក្យបុរាណប្រើដូចគ្នានឹងពាក្យ ក្តាត់ ( ម. ព. ក្ដាត់ ) ។

ក្ដី

ក្ដី [នាមសព្ទ] ( ជើង ដ ) ( ព. បុ. ) វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ

ឲ្យកូនទៅនៅក្តី គឺឲ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀន ឲ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ ។ នៅក្ដី នៅវត្ត ។

[នាមសព្ទ] ( ជើង ដ ) (សំ. បា. គតិ “ដំណើរ; ការណ៍” ) ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្តឹងផ្តល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ

កើតក្តី, តុលាការជម្រះក្តី, កាន់ក្តី, ស្មាក្តី ។

[និបាតសព្ទ] ( ជើង ដ ) និបាតសព្ទប្រាប់សេចក្តីថា ឬ, ក៏ដោយ គឺទាំងនេះទាំងនោះ ឬ នេះក៏បាន នោះក៏បាន

ខ្ញុំក្ដី អ្នកក្ដី; ទោះគេមកក្ដី គេពុំមកក្ដី ។

ក្ដីក្ដាំ

ក្ដីក្ដាំ [នាមសព្ទ] ( ជើង ដ ទាំង ២ ) អធិករណ៍ទួទៅ, អធិករណ៍រាយរង, វិវាទធម្មតា

កើតក្ដីក្ដាំនឹងគ្នា ។

ក្ដីណា

ក្ដីណា [នាមសព្ទ] ( ជើង ដ ) អនិយតនិបាតសព្ទប្រាប់សេចក្ដីថា ណាក្ដី, អ្វីក្ដី, ម្ដេចក្ដី

ទោះបីខុសត្រូវក្ដីណា គួរអត់ឱនគ្នាទៅ !

ក្ដឹប

ក្ដឹប [នាមសព្ទ] ( ជើង ដ ) ផ្លែឈើតូចខ្ចី

ក្ដឹបស្វាយ, ក្តឹបអម្ពិល ជាដើម ។

ក្ដឹះ

ក្ដឹះ [គុណសព្ទ] ( ជើង ដ ) ឆ្អេះម្ហេះៗ

ធុំក្លិនក្តឹះ, បែកញើសធុំក្លិនក្ដឹះ ។ ស្រែកបែកក្ដឹះ គឺស្រែកលុះដល់ចេញញើសពីខ្លួនធុំក្លិនម្ហេះៗ; តែតាមទម្លាប់អ្នកស្រុកប្រើធម្មតា គឺសំដៅត្រង់ក្មេងស្រែកយំខ្លាំងថា ស្រែកបែកក្ដឹះ ។

ក្ដុក

ក្ដុក [នាមសព្ទ] ( ជើង ដ ) សេចក្តីភ្ញាក់ផ្អើលក្នុងចិត្ត, សេចក្តីតក់ស្លុតក្នុងចិត្ត

ភ័យក្តុក, ធ្លាក់ថ្លើមក្តុក ។

ក្ដុកៗ

ក្ដុកៗ [ឧទានសព្ទ] ( ជើង ដ ) សូរផ្ទួនៗ

ឮសូរក្តុកៗ ( មិនសូវប្រើ ) ។

ក្ដុង

ក្ដុង [ឧទានសព្ទ] ( ជើង ដ ) សូរខ្លាំងឮតុងដោយធ្លាក់របស់អ្វីតូចធ្ងន់

ឮសូរក្ដុង ។

ក្ដុងក្ដាំង

ក្ដុងក្ដាំង [ឧទានសព្ទ] ( ជើង ដ ) សូរខ្លាំងផ្ទួនៗហើយឮសូរម្តងៗពីរសំឡេង

ឮសូរក្ដុងក្ដាំង ។

ក្ដុល

ក្ដុល [នាមសព្ទ] ( ជើង ដ ) ឈ្មោះឈើមួយប្រភេទ មានសណ្ឋានប្រហែលនឹងថ្កូវ, តែសាច់ដើមមានពណ៌លឿងដូចខ្នុរ

ដើមក្តុល ។

[គុណសព្ទ] ( ជើង ដ ) ទាល់, រួញ, ទាល់ប្រាជ្ញាគំនិត គឺលូតមិនរួច, គិតមិនឃើញ

ក្តុលគំនិត, គំនិតក្ដុល ។

ក្ដូនចេស

ក្ដូនចេស [គុណសព្ទ] ( ជើង ដ ) ក្តៀបរៀវមិនពេញសាច់, មិនដាក់គ្រាប់ ( ផ្លែឈើជាដើម ) ។

ក្ដួច

ក្ដួច [នាមសព្ទ] ( ជើង ដ ) ឈ្មោះវល្លិមើមមួយប្រភេទ ដើមមានបន្លា, មើមមានពិសពុលហើយរមាស់ផង តែបើបន្សាបចេញបរិភោគបាន ។ ក្ដួល [កិរិយាសព្ទ] ( ជើង ដ ) អួលខ្យល់ដោយទោមនស្សចិត្ត

ក្តួលក្តៅក្នុងចិត្ត ។

ក្ដឿង

ក្ដឿង [នាមសព្ទ] ( ជើង ដ ) ត្បាល់សម្រាប់ជាន់អង្ករ, មានជ្រុង៤, បាតរៀវតូច ខាងបាតកប់ទៅក្នុងដីពាក់កណ្ដាល វេលានឹងបុកអង្ករ គេជាន់អង្រែដោយជើង ។ មានត្បាល់ក្ដឿង ១ យ៉ាងទៀត មានសណ្ឋានដូចគ្នា ទីទៃពីគ្នាតែមិនកប់ក្នុងដីនិងមិនជាន់អង្រែដោយជើង គឺកាន់អង្រែដោយដៃ ។ [នាមសព្ទ] ( ជើង ដ ) សរពើវត្ថុជាដុំជាស្និត

ក្ដឿងខ្ញី, ក្ដឿងរមៀត, ខ្ញី ១ ក្តឿង, រមៀត ១ ក្តឿង ។ ស្រុកខ្លះហៅថា ក្ដៀង ។

ក្ដៀន

ក្ដៀន [គុណសព្ទ] ( ជើង ដ ) កកខះចេញពីទីដើមដោយក្រ

ក្ដៀនលាមក ជាដើម ។

ក្ដៀប

ក្ដៀប [គុណសព្ទ] ( ជើង ដ ) តូចស្ពៀត គឺធំមិនដល់កំណត់

ផ្លែក្តៀប, មនុស្សក្ដៀប ជាដើម ។

ក្ដែងៗ

ក្ដែងៗ [កិរិយាវិសេសន៍] ( ជើង ដ ) ដែលឮខ្លាំងក្របាត់ ដោយស្រែក ឬ យំ

ស្រែកក្តែងៗ, យំក្តែងៗ, ដង្ហោយក្តែងៗ ។

ក្ដោង

ក្ដោង [នាមសព្ទ] ( ជើង ដ ) ប្រដាប់សម្រាប់ឲ្យជក់ខ្យល់មានសណ្ឋានផ្សេងៗ ខ្លះស្រួច, ខ្លះទាល, ខ្លះជ្រុង

ក្តោងទូក ។ ម្ជុលធំៗ សម្រាប់ដេរក្ដោង ហៅ ម្ជុលក្ដោង ដែរ ។ ត្រីកញ្ចុះដែលមានទ្រនុងខ្នងវែង ក៏ហៅ កញ្ចុះក្ដោង ។ សម្រុងច្រមុះពីត្រឹមចន្លោះចិញ្ចើមចុះមក ហៅ ក្ដោងច្រមុះ ។

ក្ដោប

ក្ដោប [កិរិយាសព្ទ] ( ជើង ដ ) ចាប់ក្រសោបដោយដៃទាំងពីរ ។ ឬក៏ផ្អោបឯងទៅវិញ ដូចយ៉ាងផ្កា ឬ ស្លឹកឈើខ្លះ ដែលរីក ឬ លាពីព្រឹក ដល់ពេលល្ងាច ក្ដោប ទៅវិញ ។ [នាមសព្ទ] ( ជើង ដ ) ឈ្មោះស្ពៃមួយយ៉ាង សន្លឹកធំៗ, សន្លឹកស្រទាប់ខាងក្នុងមូរក្ដោបមុន, សន្លឹកបន្ទាប់ខាងក្រៅចេះតែក្រសោបផ្អោបគ្នាណែនដូចគេរុំ មានសណ្ឋានមូលសំប៉ែតបន្តិច

ស្ពៃក្តោប ។

ក្ដៅ

ក្ដៅ [គុណសព្ទ] ( ជើង ដ ) ដែលមានកម្ដៅ, ដែលឲ្យកម្ដៅ

រដូវក្តៅ, ទឹកក្ដៅ ។ ក្តៅចិត្ត គឺអន្ទះអន្ទែងក្នុងចិត្តដោយមានហេតុភេទអ្វីនាំឲ្យខឹង ។

ក្ដាំ

ក្ដាំ [បរិវារសព្ទ] ( ជើង ដ ) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ក្តី

ក្តីក្តាំ, កើតក្ដីក្តាំនឹងគ្នា ។

ក្ដាំង

ក្ដាំង [គុណសព្ទ] ( ជើង ដ ) ក្រៀមស្វិតរឹងជាប់គ្នា

បាយក្តាំង ជាដើម ។

ក្ដាំងងា

ក្ដាំងងា [នាមសព្ទ] ( ជើង ដ ) ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ត្របកផ្កាវែង; ក្ដាំងងានេះមានពីរយ៉ាង មួយយ៉ាងធំ កើតនៅស្រុកខ្មែរ, មួយយ៉ាងតូច ផ្កាលឿងជាងបន្តិច ពូជមកពីប្រទេសចិន ។

ក្ឌឺង

ក្ឌឺង [កិរិយាវិសេសន៍] ដែលច្រឡោតខ្លាំង, ស្ទុះលឿនខ្លាំង

ប្រាសក្ឌឺង, រត់ក្ឌឺង ។

ក្ឌុក

ក្ឌុក [ឧទានសព្ទ] សូរឮដោយធ្លាក់ ឬ ជ្រុះផ្លែឈើជាដើម

ជ្រុះក្ឌុក, ធ្លាក់ក្ឌុក ។

ក្ឌុង

ក្ឌុង [ឧទានសព្ទ] សូរឮដោយបាញ់កាំភ្លើង ឬ ដោយផ្គរលាន់

សូរកាំភ្លើងក្ឌុងៗ; ផ្គរលាន់ក្ឌូងៗ ។

ក្ឌូង

ក្ឌូង ( ម. ព. ក្ឌុង ) ។

ក្ឌុំ

ក្ឌុំ [នាមសព្ទ] ឡេវមានសណ្ឋានមូលត្រមោងក៏មាន រាងស្រួចចុងបន្តិចដូចផ្កាម្លិះក្រពុំក៏មាន ដែលធ្វើដោយខ្សែអំបោះ ឬ សំពត់សម្រាប់ពាក់បញ្ចូលក្នុងអន្ទាក់ក្ឌុំ

បព្វជិត ត្រូវតែពាក់ក្ឌុំចីពរ ក្នុងពេលឃ្លុំចីវរ ។

ក្ឌាំង

ក្ឌាំង [ឧទានសព្ទ] សូរលាន់ឮរំពងខ្លាំងដោយទង្គិចរបស់ធំធ្ងន់ ។

ក្ទម្ព

ក្ទម្ព (ក្ទំ) [នាមសព្ទ] ( សំ. បា. កទម្ព ) ឈ្មោះឈើមួយប្រភេទ មានផ្កាចេញមកសណ្ឋានផ្លែតែម្តង ដូចផ្កា្កថ្កូវ, ផ្កាខ្នុរជាដើម ច្រើនដុះនៅដីទំនាប ឬ នៅទីត្រពាំង, រំលោង, រំហាច, អ្នកស្រុកច្រើនយកត្រួយធ្វើថ្នាំទាស់ ។

ក្ទម្ពទេស

ក្ទម្ពទេស (ក្ទំ—) [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់ហើយ; អ្នកខ្លះហៅឈើនេះថា សម្បួរទេស, អ្នកខ្លះហៅ សម្បួរប្រាក់, អ្នកខ្លះហៅ ទុំទេស, ខ្លះហៅ ក្រៈទុំថេត ( តាមសំដីសៀម ), តាមពិត ត្រូវហៅ ក្ទម្ពទេស ឬ សម្បួរទេស

គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កា និង ផ្លែខ្ចីជាអាហារបានផង ។

ក្នក់

ក្នក់ [កិរិយាសព្ទ] អាក់អន់ចិត្ត, ខឹង

ក្នក់ចិត្ត, ចិត្តក្នក់ ។

[គុណសព្ទ] អាក់អន់ចិត្ត, ខឹង

ក្នក់ចិត្ត, ចិត្តក្នក់ ។

[នាមសព្ទ] ប៉ែកខាងនៃសំពត់ហូល

ក្នក់នាគជាដើម ។

ក្នាញ់

ក្នាញ់ [គុណសព្ទ] មិនស្រួលចិត្តដោយមានហេតុអ្វីផ្សេងៗ នាំឲ្យជាទីទាស់ចិត្ត

ក្នាញ់ក្នុងចិត្ត ។

ក្និកក្នក់

ក្និកក្នក់ [គុណសព្ទ] ដែលមានមាយាង៉ិកង៉ក់, ច្រើនក្និច

មនុស្សក្និកក្នក់, ឫកក្និកក្នក់ ។

ក្នក់ក្និក

ក្នក់ក្និក [គុណសព្ទ] ( ម. ព. ក្និកក្នក់ ) ។

ក្និច

ក្និច [កិរិយាសព្ទ] សំដែងអាការមាយាកកិចកកុចភ្លាមៗ គឺឥតបើខឹង ក៏ធ្វើជាខឹង ។

ក្នុង

ក្នុង [អាយតនិបាត] កំលុង, រវាងមានល័ក្ខខ័ណ្ឌ

ក្នុងថ្ងៃនេះ, ក្នុងឆ្នាំនេះ, ក្នុងស្រុក, ក្នុងភូមិ, ក្នុងផ្ទះ ។ ល ។ ( ព. ផ្ទ. ក្រៅ ) ។

ក្បក

ក្បក [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ រូបសំប៉ែត

ត្រីក្បក ។

ក្បង់

ក្បង់ [កិរិយាសព្ទ] ចាប់យកដោយដៃទាំងពីរផ្តុំផ្ងារ

ក្បង់ទឹក, ក្បង់អង្ករ ។

ក្បត់

ក្បត់ [កិរិយាសព្ទ] ធ្វើការដោយឧបាយដោយកលកំបាំង ក្នុងបំណងឲ្យបាត់បង់ខ្លួនអ្នកដទៃ, ឬ អ្នកដែលត្រូវជួយ ត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ

ក្បត់ផែនដី គឺដណ្តើមយករាជសម្បត្តិ ឬ ចូលសមគំនិតនឹងអ្នកបរទេស នាំគេចូលមកលុកលុយសង្កត់សង្កិនដែន, ប្រទេសរបស់ខ្លួន ។

ក្បាន

ក្បាន [នាមសព្ទ] ប្រដាប់សម្រាប់ទ្រចាន មានសណ្ឋានដូចក្បាក់ តែរាក់កំផែលឥតកំពែង គ្មានឡើងកណ្តាប់មាត់ដូចក្បាក់ទេ; សព្វថ្ងៃ គេប្រើជាបរិវារសព្ទ ជាពាក្យសម្រាប់និយាយផ្សំនឹងពាក្យចាន

ចានក្បាន ។

ក្បាប

ក្បាប [នាមសព្ទ] ទ្រនុងកំពូលត្នោត

ក្បាបត្នោត ។

ក្បាយ

ក្បាយ [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្បោះ

សំដីក្បោះក្បាយ គឺសំដីច្បាស់លាស់ ។

ក្បាល

ក្បាល [នាមសព្ទ] អវយវៈប៉ែកខាងលើ ឬ ខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ ឬ វត្ថុ

ក្បាលមនុស្ស, ក្បាលសត្វ, ក្បាលទូក, ក្បាលដែកគោល ។ មនុស្សក្បាលសករាជ គឺមនុស្សខិលខូចជាងគេ តែងនាំគេឲ្យធ្វើការពុំគប្បីជាមួយ ។

ក្បាលក្រពើ

ក្បាលក្រពើ [នាមសព្ទ] ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម

ក្បាលក្រពើរទេះ ។

ក្បាក់

ក្បាក់ [នាមសព្ទ] របស់មានរូបភាពប្រហែលនឹងថាស តែតូចមានជើងឬឥតជើង ច្រើនធ្វើដោយឈើឬស្មាច់ហើយខ្មុកម្រ័ក្សណ៍ ។

ក្បាច់

ក្បាច់ [នាមសព្ទ] ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២ សង្កាត់, សង្កាត់ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជាគ្រាប់រាយ ។ ជួនកាលគេហៅថា ក្បាច់ចិន ។ [នាមសព្ទ] ការរចនាវិចិត្រផ្សេងៗ, បុរាណសរសេរ “ក្បេច”

ប្រាសាទនគរវត្តមានក្បាច់ដ៏វិចិត្រ ។

[នាមសព្ទ] ចំនួនដែលថែមលើសពី១០, និយាយចំពោះផ្លែឈើផ្សេងៗ មានផ្លែស្វាយនិងក្រូចពោធិ៍សាត់ជាដើម ដែលត្រូវទិញឬលក់ គឺគេគិតតម្លៃតែត្រឹម ១០ តែគេថែម ២ ទៀតត្រូវជា ១២ ផ្លែ, ចំនួន ២ ដែលគេថែមនេះ ហៅថា ក្បាច់ ។

ក្បិត

ក្បិត [កិរិយាសព្ទ] បិទ ឬ សង្កត់ដោយដៃឲ្យរាបឲ្យរបប

ក្បិតសក់, ក្បិតសំពត់ ( ហៅ ក្បេត ក៏បាន ) ។

ក្បិតក្បៀត

ក្បិតក្បៀត [កិរិយាសព្ទ] សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ

ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។

[កិរិយាវិសេសន៍] សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ

ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។

ក្បិន

ក្បិន [នាមសព្ទ] រមូរជាយសំពត់សងខាងដែលចុកនៅកន្លែងឆ្នុកក្បិន

មូរក្បិន, ចងក្បិន ។

ក្បិល

ក្បិល [កិរិយាសព្ទ] ផ្តាច់មិនឲ្យមានតទៅទៀត ឬ តម្រឹមឲ្យខ្លី

កាត់ក្បិល ។

ក្បឺត

ក្បឺត [កិរិយាសព្ទ] រឹតឲ្យដកឲ្យលូតចេញ

ក្បឺតសំពត់ ។

ក្បុង

ក្បុង [នាមសព្ទ] កម្លោចផ្ទី, កម្លោចគជាដើម សម្រាប់យកទឹកប្រៃលាងរបស់ផ្សេងៗ ឬ ប្រមោកសូត្រ, កក់សក់ក៏បាន ។ ទឹកប្រៃដែលច្រោះត្រងយកពីក្បុងមកនោះហៅថា ទឹកក្បុង ។

ក្បុស

ក្បុស [គុណសព្ទ] ពាក្យសម្រាប់ចម្រើនពាក្យស ឲ្យវិសេសឡើង

សក្បុស គឺសសុទ្ធ, សណាស់, សត្រសុស ។

ក្បូន

ក្បូន [នាមសព្ទ] របស់ដែលចងជាដុំឲ្យអណ្តែតទឹក

ក្បូនឫស្សី, ក្បូនឈើ ជាដើម ។

ក្បូរ

ក្បូរ [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្បាច់

ក្បាច់ក្បូរ ឬ ក្បូរក្បាច់ គឺការវិចិត្ររចនាមានក្បាច់ផ្សេងៗ ។

ក្បួន

ក្បួន [នាមសព្ទ] តម្រា, សេចក្តីតែងជាបែបបទកំណត់ជាគោលចារឹក

ក្បួននព្វន្ត, ក្បួនទំនាយ, . . . ។

ក្បឿង

ក្បឿង [នាមសព្ទ] បន្ទះដី ដែលគេដុតឲ្យឆ្អិន សម្រាប់ប្រក់លំនៅ មានធ្វើជាដោះ សម្រាប់កោះភ្ជាប់នឹងដៃរណែង ។

ក្បៀប

ក្បៀប [បរិវារសព្ទ] ពាក្យសម្រាប់ប្រើបន្ថែមលើពាក្យក្បិតឲ្យវិសេសឡើង

ក្បិតក្បៀប គឺប្រិតប្រៀបឲ្យមានរបៀបយ៉ាងម៉ត់ចត់ ។

ក្បៀស

ក្បៀស [កិរិយាសព្ទ] កៀស, ធ្វើឲ្យមានសញ្ញាជាគំនូស ។ [នាមសព្ទ] គំនូស ( ,, ) នេះសម្រាប់សម្លាប់អក្សរ ៩ តួគឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉ ( ម. ព. មូសិកទន្ត ) ។

ក្បេត

ក្បេត [កិរិយាសព្ទ] ( ម. ព. ក្បិត ) ។

ក្បែរ

ក្បែរ [និបាតសព្ទ] ប្រប, ខាង

ក្បែរមាត់ច្រាំង, ក្បែរផ្លូវ ។

ក្បោះ

ក្បោះ [គុណសព្ទ] ច្បាស់

សំដីក្បោះ ។

ក្បោះក្បាយ

ក្បោះក្បាយ [កិរិយាវិសេសន៍] ច្បាស់លាស់

សំដីក្បោះក្បាយ, សេចក្តីក្បោះក្បាយ, វោហារក្បោះក្បាយ; និយាយក្បោះក្បាយ ។

[គុណសព្ទ] ច្បាស់លាស់

សំដីក្បោះក្បាយ, សេចក្តីក្បោះក្បាយ, វោហារក្បោះក្បាយ; និយាយក្បោះក្បាយ ។

ក្បំ

ក្បំ [គុណសព្ទ] រាងអ្វីៗ ដែលមានសណ្ឋានមូលដូចជាផ្កាឈូកក្រពុំ ឬ ដូចផ្លែទន្លាប់ ហើយមានរាងស្រួលល្អ

ដោះក្បំ, ស្នែងក្បំ, ទំពាំងក្បំ ។

ក្បាំង

ក្បាំង [នាមសព្ទ] របាំងមុខ

ក្បាំងណា, ក្បាំងទូ, ក្បាំងមុខ ជាដើម ។

ក្មាង

ក្មាង [បរិវារសព្ទ] ពាក្យសម្រាប់បន្ថែមលើពាក្យក្មេងឲ្យប្លែកឡើង

ក្មេងក្មាង គឺពួកក្មេងតូចធំលាយច្រឡំគ្នា ។

ក្មួយ

ក្មួយ [នាមសព្ទ] កូនរបស់បង ឬ កូនរបស់ប្អូន

ក្មួយបង្កើត, ក្មួយជីដូនមួយ, ក្មួយជីទួតមួយ ។

ក្មេក

ក្មេក [នាមសព្ទ] ញាតិដោយពន្ធ

ឪពុកក្មេក, ម្តាយក្មេក, មាក្មេក ។ ល ។

ក្មេង

ក្មេង [គុណសព្ទ] មនុស្ស ឬ សត្វដែលមានអាយុតិច

មនុស្សក្មេង, នៅក្មេង, កាលពីក្មេង ។

[នាមសព្ទ] មនុស្ស ឬ សត្វដែលមានអាយុតិច

មនុស្សក្មេង, នៅក្មេង, កាលពីក្មេង ។

ក្រ

ក្រ [គុណសព្ទ] ខ្សត់; លំបាក

មនុស្សក្រទ័ល, ការក្រ, គ្រាក្រ ។

ក្រក

ក្រក [នាមសព្ទ] ឈ្មោះកុកមួយប្រភេទ កវែងសម្បុរសសុទ្ធ សូរស្រែកឮក្រកៗ

កុកក្រក ។

[កិរិយាសព្ទ] ធ្វើឲ្យស្ងួត, ធ្វើឲ្យក្រៀម

ក្រកសាច់ ជាដើម ។

[នាមសព្ទ] សាច់ដែលច្រកក្នុងពោះវៀន ហើយហាលឲ្យក្រៀមដោយកម្ដៅថ្ងៃ ហៅថា សាច់ក្រក ។

ក្រកី

ក្រកី [នាមសព្ទ] ឈ្មោះប្រទាលមួយប្រភេទ ប្រហែលគ្នានឹងក្រកោ តែតូចៗ ច្រើនដុះនៅមាត់ទន្លេ ។

ក្រកោ

ក្រកោ [នាមសព្ទ] ឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ ដុះតែនៅដីភ្នំ ។

ក្រខុប

ក្រខុប [នាមសព្ទ] ឈ្មោះឈើមានផ្លែបរិភោគបាន; ក្រខុបមានច្រើនយ៉ាង ។

ក្រគរ

ក្រគរ [នាមសព្ទ] ឈ្មោះស្រុក ១ ក្នុងខែត្រពោធិ៍សាត់

ស្រុកក្រគរ ។

ក្រង

ក្រង [កិរិយាសព្ទ] ចងប្រទាក់គ្នា

ក្រងផ្កា, ក្រងជរ, ក្រងស្បូវ ជាដើម គឺរបស់ទីទៃពីគ្នា ហើយយកមកចងប្រទាក់គ្នាធ្វើឲ្យកើតជាកម្រង, ជាចង្កោម ។

[នាមសព្ទ] ឈ្មោះខែត្រ ១ នៃដែនកម្ពុជាក្នុងកាលអំពីដើម ឥឡូវនេះរួមមកក្នុងស្រុកក្រគរ ។

ក្រង់

ក្រង់ [នាមសព្ទ] ជង្រុកដាក់ស្រូវ

ក្រង់ស្រូវ ។

ប្រដាប់សម្រាប់ឲ្យកូនក្មេងរៀនអង្គុយ

ក្រង់កូនក្មេង ។

ក្រចក

ក្រចក [នាមសព្ទ] អវយវៈរឹងដូចស្នែង ដុះចេញពីសាច់ម្រាមដៃ ម្រាមជើង កំណើតកើតដូចសក់ ដូចរោម

ក្រចកដៃ, ក្រចកជើង ។

ក្រចកអណ្ដើក

ក្រចកអណ្ដើក [នាមសព្ទ] ឈ្មោះចេកនួនមួយប្រភេទ ផ្លែតូចរៀវ សំបកក្រាស់ ពណ៌បៃតង

ចេកនួនក្រចកអណ្ដើក ។

ឈ្មោះឈើភ្នំមួយប្រភេទផ្លែល្អិត បរិភោគបាន

ដើមក្រចកអណ្តើក ។

ឈ្មោះទំពាំងឫស្សីដែលទើបនឹងដុះលេច

ទំពាំងក្រចកអណ្តើក ។

ក្រចកចាប

ក្រចកចាប [នាមសព្ទ] ឈ្មោះស្រូវខ្សាយមួយប្រភេទ ដែលមានគ្រាប់ល្អិតជាងគ្រាប់ស្រូវឯទៀត

ស្រូវក្រចកចាប ។

ក្រចាស

ក្រចាស [នាមសព្ទ] ជាលតូច ឥតកណ្តាប់, ឥតត្រចៀក

អំបុកមួយក្រចាស, អង្ករមួយក្រចាស ។

ក្រចាប់

ក្រចាប់ [នាមសព្ទ] ឈ្មោះសេវាលជាតិមួយប្រភេទ ដុះក្នុងទឹក មានដើមវារដូចកញ្ឆែត ស្លឹកមូលដូចស្លឹកស្គន់ តែមានឆែកៗ ជុំវិញ ផ្កាស ផ្លែមានបន្លា ៤ ស្រួចដូចស្នែង បរិភោគជាអាហារបាន ។ ផ្លែក្រចាប់ប្រទេសចិនមានបន្លា ២ ។ [នាមសព្ទ] បន្លាដែលធ្វើដោយមាស ឬ ប្រាក់សម្រាប់ចាប់ត្បូង

ក្រចាប់ចិញ្ចៀន ។

ក្រចេះ

ក្រចេះ [នាមសព្ទ] ឈ្មោះម្សៅក្រអូប

ម្សៅក្រចេះ ។

[នាមសព្ទ] ឈ្មោះខែត្រមួយនៃប្រទេសកម្ពុជា

ខែត្រក្រចេះ ។

ក្រចៅ

ក្រចៅ [កិរិយាសព្ទ] ខ្វារដោយក្រចក

ឆ្មាក្រចៅដាច់សាច់ ( ម. ព. ក្រញៅ ផង ) ។

[នាមសព្ទ] ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកធ្មៃ, ពួកកន្ទាំងបាយស សំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់ ។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្ត្រនិយម ដែលមាន សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច, សេដ្ឋកម្ម, មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ ល ។

ក្រជីង

ក្រជីង [នាមសព្ទ] ចែវសម្រាប់ចែវថយក្រោយ

ចែវក្រជីង ។ ប្រាសក្រជីង គឺរត់ត្រឡប់ទៅខាងក្រោយវិញ ។

ក្រជាំ

ក្រជាំ [គុណសព្ទ] អាប់អួរដោយរបស់មិនស្អាត ( ព. ទ្រ. ) ។

ក្រញង់

ក្រញង់ [គុណសព្ទ] ជាប់ខ្វេរខ្វង់លាមិនរួច, ក្រទាំង

ម្រាមដៃក្រញង់, ក្រៀមក្រញង់ ។

ក្រញរ

ក្រញរ [នាមសព្ទ] ចង្កួយម្រាមដៃ

ក្រញរដៃ ។

[គុណសព្ទ] ក្រញង់លាមិនរួច ( និយាយបានតែពីម្រាមដៃ, ម្រាមជើង )

ម្រាមដៃក្រញរ ។

ក្រញាង

ក្រញាង [គុណសព្ទ] មិនរៀបរយ

ម្រាមដៃក្រញាង ។ ប្រើជា កិ.វិ. ក៏បាន : រត់ក្រញាងមកវិញ ។

ក្រញាស

ក្រញាស [គុណសព្ទ] ច្រាងច្រាញមិនរាបទាប

សក់ក្រញាស ។ មាន់ក្រញាស គឺមាន់ដែលមានរោមច្រាងមិនស្លូតតាមធម្មតា ។

ក្រញាញ់

ក្រញាញ់ [គុណសព្ទ] រួញរេញ

សក់ក្រញាញ់ ។

ក្រញិកក្រញុក

ក្រញិកក្រញុក [គុណសព្ទ] ខ្ញីខ្ញុកដោយឈ្លីឈ្លក់ ។

ក្រញី

ក្រញី [កិរិយាសព្ទ] ញីញក់ដោយកំហឹង

លោតែស្ទុះទៅក្រញីតែម្ដង ។

ក្រញឹង

ក្រញឹង [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យខឹងឲ្យឃើញប្លែកឡើង

ខឹងក្រញឹង ។

ក្រញឹប

ក្រញឹប [គុណសព្ទ] តូចណាស់

តូចក្រញឹប, តូចក្រញឹបៗ ( តូចក្រញឹបញ៉ឹប ) ។

ក្រញឹម

ក្រញឹម [គុណសព្ទ] តូចទាបស្អាតល្អហើយសមរម្យ

មើលទៅឃើញក្រញឹមៗ ( ក្រញឹមញ៉ឹម ) ។

ក្រញុច

ក្រញុច [គុណសព្ទ] ដែលទាប ឬ ខ្លីក្រអុច

ទាបក្រញុច, ខ្លីក្រញុច ។

ក្រញុញ

ក្រញុញ [គុណសព្ទ] ដែលទាបខ្លីកន្តុញ

រាងក្រញុញ ។

ក្រញុល

ក្រញុល [គុណសព្ទ] រួញជាសំណុំ

រួញក្រញុល ។

ក្រញុះ

ក្រញុះ [គុណសព្ទ] ទញ់ទាល់

មុខក្រញុះ គឺមនុស្សដែលទាល់គំនិត, ទាល់ឥរិយាបថ ។

ក្រញូវ

ក្រញូវ [គុណសព្ទ] ដែលមិនរីករាយ, មិនស្លូតបូត

មុខក្រញូវ, ចិញ្ចើមក្រញូវ ។

ក្រញូស

ក្រញូស [គុណសព្ទ] អាក្រក់, មិនស្រស់បស់

រាងក្រញូស, មុខក្រញូស ។

ក្រញើត

ក្រញើត [កិរិយាវិសេសន៍] ពាក្យសម្រាប់ញ៉ាំងពាក្យខឹងឲ្យវិសេសឡើង

ខឹងក្រញើត ។

ក្រញេង

ក្រញេង [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំ នឹងពាក្យ ក្រញាង

ក្រញេងក្រញាង ។

ក្រញេញ

ក្រញេញ [គុណសព្ទ] តូចទាបរេញ

រាងក្រញេញ, តូចក្រញេញ ។

ក្រញេស

ក្រញេស [គុណសព្ទ] ស្តើង, ប៉ើងរ៉ើង

សក់ក្រញេស ។

អំពីមុខមាត់ដែលមានសភាពមិនរាបសា, ដែលឥតរាសី

មុខក្រញេស ។

ក្រញោន

ក្រញោន [គុណសព្ទ] ទាល់ឥរិយាបថ; ទាល់វាចា, កំប្រោន

អង្គុយក្រញោន; ចោរកំណាចនោះ ជាប់ចំណងក្រញោន ។

ក្រញៅ

ក្រញៅ [កិរិយាសព្ទ] ញីញក់ ឬ ក្តិចខ្ញាំដោយក្រចក ( ម. ព. ក្រចៅ កិ. ទៀតផង ) ។

ក្រញាំ

ក្រញាំ [នាមសព្ទ] កញ្ចុំម្រាមជើងម្រឹគ ឬ បក្សី

អកចាប់ត្រីដោយក្រញាំជើង ។

ក្រញាំង

ក្រញាំង [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រញើត

ក្រញើតក្រញាំង គឺក្រញើតខ្លាំង ។

ក្រដាស

ក្រដាស [នាមសព្ទ] សន្លឹកស្តើងៗ ធ្វើពីវត្ថុផ្សេងៗ គឺចំបើង, កំណាត់សំពត់, សំបកឈើ ឬ សាច់ឈើជាដើមសម្រាប់ប្រើបោះពុម្ពអក្សរ, សរសេរ, វេចខ្ចប់របស់ទាំងឡាយ ។ ល ។

ក្រតៗ

ក្រតៗ [ឧទានសព្ទ] សូរឮដោយសត្វគីង្គក់យំ ឬ សូរឮដោយអ្វីៗ សង្កៀតគ្នា

គីង្គក់យំឮក្រតៗ , ឫស្សីសង្កៀតគ្នាឮក្រតៗ ។

ក្រតើន

ក្រតើន [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យគាត ឬ លាត់ឲ្យប្លែកឡើង

គាតក្រតើន, លាត់ក្រតើន ។

[បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ក្រវើន

ក្រវើនក្រតើន ( ម. ព. ក្រវើនក្រតើន ) ។

ក្រទា

ក្រទា [គុណសព្ទ] ដែលមានរាងធំទាបក្រអាញ

រាងក្រទា ។

ក្រទី

ក្រទី [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រទា

ស្ទុះក្រទីក្រទា, ក្រោកឡើងក្រទីក្រទា ។

ក្រទីក្រទា

ក្រទីក្រទា [កិរិយាវិសេសន៍] ដែលមានដំណើរតេងតាងវេលាក្រោក ឬ ស្ទុះដោយភ័យ, ភ្ញាក់ ឬ ខឹង

ក្រោកក្រទក្រទា, ស្ទុះក្រទីក្រទា ។

ក្រទឺត

ក្រទឺត [កិរិយាវិសេសន៍] ដែលមានអាការក្រមាំក្រអឺត

លាត់ខោក្រទឺតចូលចាប់។ ក្រទឺតក្រទែ ( ម. ព. ក្រទែ ) ។

ក្រទែ

ក្រទែ [កិរិយាវិសេសន៍] ដែលសំដែងអាការអង់អាច ឥតញញើតក្នុងការគំរាម ឬ តស៊ូ

ស្ទុះចូលក្រទែ ។

[គុណសព្ទ] ដែលមានអាការអង់អាច

រាងក្រទែ ។

ក្រទាំង

ក្រទាំង [គុណសព្ទ] ពាក្យសម្រាប់ចម្រើនពាក្យ គោក, ស្វិត, ក្រៀម ឲ្យប្លែកឡើង

គោកក្រទាំង, ស្វិតក្រទាំង, ក្រៀមក្រទាំង គឺគោក ស្វិត ក្រៀមសោះកក្រោះគ្មានជីជាតិ គ្មានទឹកសើម ។

ក្រនៀវ

ក្រនៀវ [កិរិយាសព្ទ] ត្រកួញសូត្រ, ត្រកួញអំបោះជាដើមបញ្ចូលគ្នា ។ [នាមសព្ទ] សំពត់ធ្វើដោយសូត្រ, ដោយអំបោះ ដែលត្រកួញបញ្ចូលគ្នា

សំពត់ក្រនៀវ ។

ក្រនៀវកែវ

ក្រនៀវកែវ [នាមសព្ទ] ( ល. ស. ខាវហ្នេ្យវ ឬ ខាវហ្នើ្យវ អ. ថ. ខាវហ្នេ៎្យវ “បាយដំណើប” ) ឈ្មោះបង្អែមមួយប្រភេទ គេធ្វើដោយការកូរបាយដំណើបចំហុយ គេលាយស្ករស កូរឲ្យត្រាតែឡើងសម្បុររលោង

ក្រនៀវកែវជាបង្អែមមានរសផ្អែមច្រើន គួរមានទឹកតែកំដរផង ។

ក្រប

ក្រប [នាមសព្ទ] រណប

ក្របសៀវភៅ, ក្របសាស្ត្រា, ក្របផ្ទះ ជាដើម ។

ក្របខ័ណ្ឌ

ក្របខ័ណ្ឌ [នាមសព្ទ] រង្វង់, វិស័យ, នាទី

លទ្ធផលក្នុងក្របខ័ណ្ឌនៃឧស្សាហកម្ម ឃើញថាបានចម្រើនគ្រាន់បើហើយ ។

ល័ក្ខខ័ណ្ឌដែលមានរបៀបជាន់ថ្នាក់របស់អ្នករាជការ

អ្នករាជការក្របខ័ណ្ឌជាន់ទាប, ជាន់កណ្តាល, ជាន់ខ្ពស់ ។

ក្របី

ក្របី [នាមសព្ទ] ឈ្មោះសត្វពាហនៈចតុប្បាទស្នែងវែងរៀវស្រួចមានរង្វង់កោង ជាពាហនៈ សម្រាប់ទឹមដូចគោដែរ ។ ក្របីមានពីរយ៉ាង

ក្របីខ្មៅ សម្បុរខ្មៅ, ក្របីឃ្លៀច សម្បុរស ( បុរាណហៅ ក្របឺ ) ។

[នាមសព្ទ] ( សំ. បា. កបិ “ស្វា” ) ពាក្យប្រើក្នុងរឿង សម្រាប់ហៅស្វា សំដៅយកជាតិរបស់ហនុមាន

គ្រានោះ ក្របីស្រីហនុមានជាញជ័យ … ។

ក្របួច

ក្របួច [កិរិយាសព្ទ] ចាប់រួបក្រសោបបួង

ក្របួចមាត់ថង់, ក្របួចមាត់ការុង, ក្របួចចុងស្មៅ ។

ក្របែល

ក្របែល [កិរិយាសព្ទ] កាប់រំលំ ឬ កាប់ផ្តាច់

ក្របែលឈើ, ក្របែលឫស្សី ជាដើម ។

ក្របៅ

ក្របៅ [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ អ្នកស្រុកធ្លាប់ជឿមកថា កាលណា ត្រីព្រលូងស៊ីផ្លែក្របៅ សាច់ត្រីនោះ កាលណា គេបរិភោគទៅនឹងបណ្តាលជាពិសពុល ។ [នាមសព្ទ] ដុំម្សៅសម្រាប់ធ្វើនំបញ្ចុក ដែលគេលញ់ផ្តុំជាដុំធំៗ បម្រុងនឹងស្ងោរ

ក្របៅនំបញ្ចុក ។

ក្រពក

ក្រពក [កិរិយាសព្ទ] ( ព. បុ. ) បូល, ស្រែក

ក្អែកក្រពក ( ប្រើចំពោះតែក្អែក ) ។

ក្រពង

ក្រពង [នាមសព្ទ] ឈ្មោះចំណីមួយយ៉ាង គេយកអំបុកស្រូវដំណើបទៅលីងបំពង ហើយលាយនឹងទឹកស្ករ ពូតជាដុំមូល

នំក្រពង ។

ក្រពត

ក្រពត [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ សន្តាននឹងត្រី មានធ្មេញតែពីរ លើមួយ ក្រោមមួយ មុតដូចកាំបិតកោរ, ជាសត្វសាហាវ អាចច្រឹបសាច់មនុស្សបាន, មានស្បែកគ្រាតៗដូចស្បែកបបែល ឬ ពោះប្រមោយដំរី, កាលណា តែចាប់ខ្លួនវា វាបំប៉ោងពោះប៉ោងដូចជាសត្វហ៊ីង ។

ក្រពា

ក្រពា [នាមសព្ទ] ក្រពើមានម្រាមជើងជាប់ដូចជើងសត្វទា ។

ក្រពាត់

ក្រពាត់ [នាមសព្ទ] ខ្សែសម្រាប់ចងកូប ពាក់តាមកន្ទុយដំរី

ខ្សែក្រពាត់ ។

[នាមសព្ទ] ឈ្មោះត្រីឥតស្រកាមួយប្រភេទ សន្តានត្រីសណ្ដាយ មានភាពខ្លួនវែងស្តើង រង្វះមាត់ធំ តែតូចជាងត្រីសណ្តាយ

ត្រីក្រពាត់ ។

ក្រពាត់ជ្រូក

ក្រពាត់ជ្រូក [នាមសព្ទ] ឈ្មោះតិណជាតិមួយប្រភេទសន្តានកន្ទាំងបាយស, សន្តានធ្មៃ សំបកវេញជាខ្សែបាន ។ ឈ្មោះវារិជតិណជាតិមួយប្រភេទ ប្រើជាបន្លែបាន ។

ក្រពាត់ដៃ

ក្រពាត់ដៃ [កិរិយាសព្ទ] ពាត់ដៃទៅខាងក្រោយចង្កេះ

ឈរក្រពាត់ដៃ, អង្គុយក្រពាត់ដៃ ។

ក្រពឹត

ក្រពឹត [គុណសព្ទ] ក្រជឹបរឹតរួត ដោយស្នាមដំបៅជាដើម

មាត់ក្រពឹត, ស្នាមក្រពឹត ។

ក្រពុល

ក្រពុល [គុណសព្ទ] ដែលមានក្លិនស្ទើរខារ ស្ទើរខ្មោះឆ្អាប

ធុំក្លិនក្រពុល ។

[កិរិយាសព្ទ] ឲ្យក្លិនក្រពុល

ក្រពុលណាស់ ។

ក្រពុលបាយ

ក្រពុលបាយ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីឆ្កោក, តែសម្បុរសស្លាំងបន្តិច

ត្រីក្រពុលបាយ ។

ក្រពើ

ក្រពើ [នាមសព្ទ] ឈ្មោះសត្វទឹកមួយប្រភេទ មានជើង ៤ កន្ទុយវែង ជាសត្វសាហាវ, នៅលើគោកក៏បាន, តែច្រើននៅក្នុងទឹក មានត្រីនិងសាច់ជាចំណី ។

ក្រពេញ

ក្រពេញ [នាមសព្ទ] ពពុះទឹកតូចៗ ព្រួចឡើងកើតដោយត្រីឬសត្វទឹកផ្សេងៗ ខ្ពុរខ្យល់ពីមាត់

ក្រពេញត្រី ។

ក្រពេន

ក្រពេន [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឲ្យក្រហម ។ ក្រពេនម៉្យាងទៀតពូជមកពីប្រទេសចិន មានស្លឹកស្តើងជាងបន្តិច គេយកស្លឹកមកធ្វើជាបន្លែ ។

ក្រពុំ

ក្រពុំ [គុណសព្ទ] ដែលមិនទាន់រីក ( ផ្កា )

ផ្កាក្រពុំ ។

[នាមសព្ទ] ប្រជុំម្រាមដៃទាំងដប់

ក្រពុំម្រាមដៃ ។

ក្រពះ

ក្រពះ [នាមសព្ទ] អាការមានសណ្ឋានដូចប្លោកសម្រាប់ទទួលអាហារ ។ មនុស្សដែលស៊ីផឹកច្រើន គេហៅ មនុស្សក្រពះទក់, ក្រពះតាប់ ( ព. ទ្រ. ) ។

ក្រម

ក្រម (ក្រំ) [នាមសព្ទ] ( សំ. ) លំដាប់; ក្បួន, បែប, ពួក, ប៉ែក

ក្រមព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី ។

[នាមសព្ទ] ងារក្នុងតំណែងរាជការឃុំក្នុងសម័យពីដើម, ក្លាយមកពីពាក្យ “ក្រមការ” ( ម. ព. នោះ ) ។

ក្រមការ

ក្រមការ (ក្រំមៈកា) [នាមសព្ទ] ( សំ. កម៌ការ; បា. កម្មការ “អ្នកធ្វើការ”; សំ. ក្រម + ការ “អ្នកធ្វើការតាមលំដាប់” ) ងារក្នុងតំណែងរាជការឃុំ ។

ក្រមប់

ក្រមប់ [គុណសព្ទ] ហើម ឬ ធាត់, ទាលដូចមុខត្រីក្រមម

ហើមក្រមប់, ធាត់ក្រមប់, ទាលក្រមប់ៗ ( ក្រមប់ម៉ប់ ) ។

ក្រមម

ក្រមម (ក្រ-ម៉ម) [នាមសព្ទ] ឈ្មោះត្រីឥតស្រកាមួយប្រភេទ សន្តានត្រីកែស តែតូចខ្លីធាត់កន្តុល មុខក្រមប់ដូចជាហើម ។ មានរឿងព្រេងបុរាណនិយាយថា ត្រីក្រមម ទៅដណ្តើមពិសដែលពស់ថ្លាន់ខ្ជាក់មិនទាន់គេ ដោយក្នុងវេលានោះ ខ្លួនជាប់ក្នុងលប ក៏កើតទោមនស្ស យំទាល់តែហើមមុខក្រមប់ ។ [នាមសព្ទ] ឈ្មោះវល្លិមួយប្រភេទ ប្រហែលគ្នានឹងវល្លិត្រី

វល្លិក្រមម ។

ក្រមរ

ក្រមរ (ក្រ-ម៉) [នាមសព្ទ] ខ្ទុះឈាមដែលខះនៅមុខកមដំបៅជាដើម ឬ សំបកឈើស្រទាប់ក្រៅ ដែលក្រៀមគ្រាត

ក្រមរដំបៅ, ក្រមរកម, ក្រមរពោធិ៍ ។

ក្រមា

ក្រមា (—ម៉ា) [នាមសព្ទ] សំពត់ត្បាញដោយអំបោះមានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក ។

ក្រមាច

ក្រមាច [គុណសព្ទ] ធំកំពាង, ក្រអាញ

មុខក្រមាច, រាងក្រមាចៗ ( ក្រមាចម៉ាច ) ។

ក្រមាច់

ក្រមាច់ [គុណសព្ទ] ដែលចេះកំប្លែង ដោយវាចា ឬ ដោយអវយវៈ មានញាក់មុខញាក់មាត់ជាដើម គួរឲ្យសើច

មនុស្សក្រមាច់ ។

ក្រមាល់

ក្រមាល់ [នាមសព្ទ] ចំនួនឫស្សី ៣០ ដើម

ឫស្សីមួយក្រមាល់ ។

អ្វីៗ ដែលគេដោតជាចង្កោមល្មមយួរធ្ងន់

ត្រីមួយក្រមាល់ ។

ផ្លែដែលកាន់ដូចជាក្រមាល់

ស្វាយផ្លែជាក្រមាល់ៗ ។

[នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ

ត្រីក្រមាល់ គឺត្រីគល់រាំង ។

លោតឆ្តោលោតក្រមាល់ គឺលោតមិនខ្លាចទង្គុកទង្គិចនឹងអ្វី បែបយ៉ាងត្រីឆ្ដោ និង ត្រីគល់រាំងលោត ។ [គុណសព្ទ] ធំមាំ, សំណុំក្រាស់

រាងក្រមាល់, ធំក្រមាល់ ។

ក្រមិចក្រមើម

ក្រមិចក្រមើម [គុណសព្ទ] ដែលកំប្លែងបែបស្វា

ធ្វើមុខក្រមិចក្រមើមដូចស្វា, មនុស្សក្រមិចក្រមើម ។

ក្រមី

ក្រមី [នាមសព្ទ] ស្រមើលមេចម្លងរោគ

មេក្រមីអុត, មេក្រមីរបេង ជាដើម ។

ក្រមឹម

ក្រមឹម [គុណសព្ទ] ដែលចេញអាត្មាមិនអស់, មិនជាក់ស្តែងគ្រាន់តែឃើញបន្តិចៗដូចយ៉ាងអើតតែមុខបញ្ចេញមកឲ្យឃើញ

ឃើញតែមុខក្រមឹមៗ ( ក្រមឹមម៉ឹម ) ។

ក្រមឺម

ក្រមឺម [គុណសព្ទ] ( ម. ព. ក្រឡឺម ផង ) ។

ក្រមួន

ក្រមួន [នាមសព្ទ] វត្ថុមានពណ៌លឿង, លឿងចាស់, លឿងខ្ចី ឬ ពណ៌សក៏មាន ជាវត្ថុមានអាការទន់ស្អិត ធ្វើជាទៀនអុជបាន, កើតពីទឹកមាត់ឃ្មុំ ។ ក្រមួនមាត់ គឺក្រមួនដែលស្លលាយនឹងប្រេងនិងគ្រឿងក្រអូបឯទៀត សម្រាប់លាបបបូរមាត់។ សាច់ខ្យងដែលមានពណ៌លឿងបែបក្រមួន ក៏ហៅ ក្រមួន ដែរ ។

ក្រមៅ

ក្រមៅ [គុណសព្ទ] ក្រហមចាស់ គឺក្រហមខ្លាំងណាស់ ជិតតែនឹងខ្មៅ តែមើលទៅនៅស្គាល់ជាពណ៌ក្រហម

ក្រហមក្រមៅ ។

ក្រមុំ

ក្រមុំ (—ម៉ុម) [នាមសព្ទ] ស្រីមានអាយុ ១៥ ឬ ១៦ ឆ្នាំគ្រប់ការ កំណត់ឲ្យមានប្តីបាន; បើវាតសព្ទនេះឲ្យទូលាយទៅទៀត គឺស្រីណាដែលមិនដែលមានប្តី ទោះអាយុហួសពី ១៦ ឆ្នាំទៅទល់នឹង ៥០ ឆ្នាំក្ដី គេហៅថា “ចាស់ក្រមុំ” , ជួនកាលយកពាក្យសៀមមកហៅថា “សាវកែ” វិញ, ប្រែថា “ក្រមុំចាស់” ( មើលពាក្យ សាវកែ ទៀតផង ) ។

ក្រមាំ

ក្រមាំ [គុណសព្ទ] ដែលធំមានកម្រាស់ ឬ ធាត់មានកម្រាស់

ធំក្រមាំ, ធាត់ក្រមាំ ។

ក្រយា

ក្រយា (—យ៉ា) [នាមសព្ទ] ភោជនាហារ ( ពាក្យខ្ពស់ )

អញ្ជើញលោកពីសាក្រយា ។

ក្រយាតំណាំង

ក្រយាតំណាំង [នាមសព្ទ] របស់ដែលយកទៅដាក់តាំងគ្នានៅក្រឡាក្រម ។

ក្រយាសម្ពាន់

ក្រយាសម្ពាន់ [នាមសព្ទ] ឈ្មោះស្រូវខ្សាយមួយប្រភេទ

ស្រូវក្រយាសម្ពាន់ ។

ក្រយាស្ងោយ

ក្រយាស្ងោយ [នាមសព្ទ] ភោជនាហារ សម្រាប់ថ្វាយស្តេចសោយ ។

ក្រយាព្រះស្ងោយ

ក្រយាព្រះស្ងោយ [នាមសព្ទ] ( ម. ព. ក្រយាស្ងោយ ) ។

ក្រយៅ

ក្រយៅ [នាមសព្ទ] កន្លែងដែលមានសក់ ឬ រោមដុះវិលជុំវិញនៅក្បាល, នៅខ្លួន ឬ អវយវៈឯទៀត របស់មនុស្ស ឬ សត្វ ។

ក្រលៀន

ក្រលៀន [នាមសព្ទ] កៀនភ្លៅ ។

ក្រវង់

ក្រវង់ [គុណសព្ទ] មូលជាវង់

ស្នាមត្រាមូលក្រវង់ ។

ក្រវល់ក្រវាយ

ក្រវល់ក្រវាយ [នាមសព្ទ] សេចក្តីព្រួយ, រសាប់រសល់

យើងមានសេចក្តីក្រវល់ក្រវាយក្នុងចិត្ត ។

ក្រវាញ

ក្រវាញ (—វ៉ាញ) [នាមសព្ទ] ឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង, ខែត្រពោធិ៍សាត់, ខែត្របាត់ដំបង ។

ក្រវាញជ្រូក

ក្រវាញជ្រូក [នាមសព្ទ] ឈ្មោះស្មៅមួយប្រភេទ មើមប្រើជាថ្នាំកែរោគ ។

ក្រវាម

ក្រវាម [គុណសព្ទ] ធំច្បាស់, ក្រឡាញ

ស្នាមក្រវាម ឬ គំនូសក្រវាម ជាដើម ។

ក្រវាត់

ក្រវាត់ [កិរិយាសព្ទ] ព័ទ្ធជុំវិញភ្ជាប់មុខគ្នា

ក្រវាត់ខ្សែក្រវាត់ ។

ក្រវាន់

ក្រវាន់ [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ឈ្ងុយស្រដៀងគ្នានឹងក្លិនចេកនួនទុំ ។

ក្រវិកក្រវក់

ក្រវិកក្រវក់ [គុណសព្ទ] វីវក់បត់បែន

វៀចក្រវិកក្រវក់ ។

ក្រវិន

ក្រវិន [គុណសព្ទ] ទាល់ទៅណាមិនរួច ឬ ដេកធ្វើអាការដូចជាប់ដៃ ជាប់ជើង

ដេកក្រវិន, ទាល់ក្រវិន ។

ក្រវិល

ក្រវិល [នាមសព្ទ] ប្រដាប់ធ្វើដោយលួសមាស, ប្រាក់ ឬ ស្ពាន់ សម្រាប់ពាក់ដៃ ពាក់ជើង

ក្រវិលដៃ, ក្រវិលជើង ។

អន្ទាក់សម្រាប់ពាក់ឡេវ ធ្វើដោយខ្សែ

ក្រវិលឡេវអាវ ជាដើម ។

រង្វង់មូលធ្វើពីលោហជាតិភ្ជាប់មុខគ្នា ឬ មិនភ្ជាប់ក៏ហៅក្រវិលដែរ

ក្រវិលមុង ជាដើម ។

ក្រវឹម

ក្រវឹម [គុណសព្ទ] កន្តិបកន្តឹម

មុខក្រវឹម, រាងក្រវឹម ។

ក្រវើន

ក្រវើន [កិរិយាសព្ទ] ឧស្សាហ៍, ដាស់តឿន

ខំក្រវើន, ក្រើនក្រវើនគ្នាឲ្យខំរៀនសូត្រ ។

ក្រវើនក្រតើន

ក្រវើនក្រតើន [កិរិយាសព្ទ] ឧស្សាហ៍, ខ្នះខ្នែង, ប្រឹងប្រែងខ្លាំង, រវៀសរវៃ

ក្រវើនក្រតើនធ្វើការ ។

ក្រវៀច

ក្រវៀច [គុណសព្ទ] វៀចមិនត្រង់, មិនមូល

មនុស្សក្រវៀច, ផ្តិលក្រវៀចមាត់ ( ព. ទ្រ. ) ។

ក្រវៀន

ក្រវៀន [គុណសព្ទ] វៀនវង់, ដែលអង្កុញដៃជើងបែបខ្វៀន

ដេកក្រវៀនៗ ។

ក្រវេច

ក្រវេច [គុណសព្ទ] ខ្លី, តូច, ទាល់, ចង្អៀត

ផ្ទះមួយក្រវេច, ខ្ទមមួយក្រវេច ។

ក្រវេមក្រវាម

ក្រវេមក្រវាម [គុណសព្ទ] ស្នាមគំនូស ឬ ស្នាមប្រឡាក់ប្រតេកប្រតាកពាសវាល មិនមានកំណត់

ស្នាមក្រវេមក្រវាម ជាដើម ។

ក្រវែល

ក្រវែល [កិរិយាសព្ទ] ល្បាត, ឃ្លាំដោយដើរទៅ ដើរមក

ដើរក្រវែលរក្សានាយចៅហ្វាយ, រក្សាផ្ទះ ។ កងក្រវែល គឺកងល្បាត, ពួកអ្នកយាមល្បាត ។

ក្រស័យ

ក្រស័យ [នាមសព្ទ] រោគស្គមរីង, រោគរីងរៃ

រោគក្រស័យ ។

ក្រសារ

ក្រសារ [នាមសព្ទ] ឈ្មោះសត្វស្លាបមានកវែង មានស្លាបសម្បុរប្រផេះ ។

ក្រសាល

ក្រសាល [កិរិយាសព្ទ] លេងលំហើយ ( រ. ស. )

ស្តេចទ្រង់ក្រសាល ។

ក្រសាល

ក្រសាល [កិរិយាសព្ទ] លេងលំហើយ ( រ. ស. )

ស្តេចទ្រង់ក្រសាល ។

ក្រសាវ

ក្រសាវ [កិរិយាសព្ទ] ឈោងចាប់ប្រមូល ដោយដៃទាំងពីរ

ក្រសាវយក ។

ក្រសួង

ក្រសួង [នាមសព្ទ] មុខងារ, មុខការ

ក្រសួងរដ្ឋបាល, ក្រសួងតុលាការ, ធ្វើការតាមក្រសួង ។

ក្រសៀន

ក្រសៀន [នាមសព្ទ] ( ស. ) អក្សរដែលកើតពីស្នាដៃសរសេរយ៉ាងល្អិត

អក្សរក្រសៀន ។

[នាមសព្ទ] តម្លៃអាយុស្រី ( មើលក្នុងច្បាប់ព្រហ្មទណ្ឌចាស់ ) ។

ក្រសែ

ក្រសែ [នាមសព្ទ] ( ស. ) ជំនួរវង្សត្រកូល, ទំនង, លំអាន

មានក្រសែតមក, ក្រសែលោហិត ។

ក្រសោប

ក្រសោប [កិរិយាសព្ទ] ក្រសាវសរពើវត្ថុដោយដៃទាំងពីរយកមកឱប ។ [នាមសព្ទ] អ្វីៗ ដែលល្មមក្រសាវឱបបាន

សំពត់មួយក្រសោប ។

ក្រសាំង

ក្រសាំង [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន, ស្លឹកល្អិត, ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬ ជាបន្លែសម្លកកូរ, ជាឈើមានបន្លា ។

ក្រសាំងទាប

ក្រសាំងទាប [នាមសព្ទ] ឈ្មោះអន្លក់មួយប្រភេទ ដុះក្នុងទីត្រជាក់, ប្រើជាជំនួសសាឡាត់បាន ។

ក្រសាំងទំហំ

ក្រសាំងទំហំ [នាមសព្ទ] ឈ្មោះដំណាំមួយប្រភេទ ពួកជីរ, ដើមតូចៗ ស្ទើរជាវល្លិ, ស្លឹកវែង, សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ ។ ឈ្មោះឈើមួយប្រភេទទៀត មានក្លិនដូចគ្នា ច្រើនមានតែនៅទីភ្នំ ។

ក្រស្នា

ក្រស្នា [នាមសព្ទ] ឈ្មោះរុក្ខជាតិមួយយ៉ាងពួកក្លាំពាក់, ចន្ទន៍ ខ្លឹមមានក្លិនក្រអូប គេច្រើននិយមប្រើធ្វើជាថ្នាំកែរោគ ។

ក្រហត

ក្រហត [គុណសព្ទ] ស្រឡះមើលមិនទើស, គ្រលួង

រន្ធក្រហត, ប្រហោងក្រហត, ធ្វើភ្នែកក្រហត ។

ក្រហម

ក្រហម [គុណសព្ទ] ដែលមានពណ៌ដូចឈាម ឬ ដូចជាតហិង្គុល

ពណ៌ក្រហម ។

ក្រហល់

ក្រហល់ [កិរិយាសព្ទ] តឹងទញ់ដូចជាហល់

ក្រហល់ចិត្ត ។

[គុណសព្ទ] តឹងទញ់ដូចជាហល់

ក្រហល់ចិត្ត ។

[បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហាយ

ក្រហល់ក្រហាយ ។

ក្រហាយ

ក្រហាយ [គុណសព្ទ] ក្ដៅផ្សា

ក្រហាយខ្លួន ។

ក្រហូង

ក្រហូង [នាមសព្ទ] ទីដែលខូង

ដីក្រហូង ។

ក្រហួង

ក្រហួង ( ម. ព. គ្រហួង ឬ ក្រហួង ) ។

ក្រហួច

ក្រហួច [គុណសព្ទ] ដែលជាប្រហោងតូច

ប្រហោងក្រហួច, ធ្វើមាត់ក្រហួច ។

ក្រហេង

ក្រហេង [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហូង

ក្រហេងក្រហូង គឺក្រហូងតូចធំ ៗ ខ្ពស់ទាបៗ ។

ក្រហេត

ក្រហេត [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហត

ក្រហេតក្រហត ។

ក្រហែង

ក្រហែង [នាមសព្ទ] ប្រហោងដីដែលប្រេះ, រង្វះដី

ក្រហែងដី, ដីប្រេះក្រហែង ។

ក្រហែត

ក្រហែត [គុណសព្ទ] អំពីភ្នែក ឬ មាត់ដែលខំប្រឹងបើកឲ្យធំឡើង ដើម្បីសំដែងកិរិយាឲ្យគេខ្លាច

ភ្នែកក្រហែត ។

ក្រឡ

ក្រឡ [នាមសព្ទ] របស់សម្រាប់ប្រើប្រាស់ មានសណ្ឋានដូចពាង តែតូចជាង, ធ្វើដោយដីដូចគ្នា

អំបិល ១ ក្រឡ, ទឹកត្រី ១ ក្រឡ ។

ក្រឡក

ក្រឡក [កិរិយាសព្ទ] រញ្ជួយ, និយាយបានតែសភាវៈរាវ, ចិត្ត និងធាតុ

ក្រឡកទឹក, ក្រឡកចិត្ត, ក្រឡកធាតុ ។

ក្រឡង់

ក្រឡង់ [គុណសព្ទ] ដែលមានសណ្ឋានមូលហើយច្បាស់

មុខក្រឡង់, មើលទៅឃើញក្រឡង់, មូលក្រឡង់ ។

[នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ សន្តានត្រីព្រួល, កាលនៅតូចហៅក្រឡង់ ធំឡើងហៅព្រួល ។

ក្រឡា

ក្រឡា [នាមសព្ទ] លាន; ឋានរាបមានជាខណ្ឌៗ

ក្រឡាចត្រង្គ, ក្រឡាកន្ទេល, ក្រឡាមង ។

ទីដែលស្ដេចផ្ទំ ហៅ ក្រឡាបន្ទំ ឬក្រឡាព្រះបន្ទំ; ទីដែលសម្រាប់គាល់ស្តេចហៅ ក្រឡាគំនាល់ ឬ ក្រឡាព្រះគំនាល់; ទីដែលចៅក្រមពិភាក្សាក្ដី ហៅ ក្រឡាក្រម ។

ក្រឡាច់

ក្រឡាច់ [កិរិយាវិសេសន៍] ដែលមិននឹង មិនជាប់ រអិលចុះ រអិលឡើង ក្នុងកិរិយាអង្គុយ ឬ ជិះ

អង្គុយក្រឡាច់, ជិះក្រឡាច់, ទូកក្រឡាច់, ចង្កូតក្រឡាច់ ។

[គុណសព្ទ] ដែលមិននឹង មិនជាប់ រអិលចុះ រអិលឡើង ក្នុងកិរិយាអង្គុយ ឬ ជិះ

អង្គុយក្រឡាច់, ជិះក្រឡាច់, ទូកក្រឡាច់, ចង្កូតក្រឡាច់ ។

ក្រឡាញ

ក្រឡាញ [គុណសព្ទ] ដែលមើលឃើញច្បាស់

ស្នាមជើងក្រឡាញ, ក្រឡាក្រឡាញ, អក្សរក្រឡាញ, មើលទៅឃើញក្រឡាញ ។ ក្រឡិតក្រឡាញ ( ព. អា. ) ។

ក្រឡាញ់

ក្រឡាញ់ [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ ឈ្មោះស្រុក ១ ក្នុងខែត្រសៀមរាប ។

ក្រឡាដុងដោរ

ក្រឡាដុងដោរ [នាមសព្ទ] ( ព. បុ. ) ផ្ទៃដីព្រៃ ។

ក្រឡាតបៈ

ក្រឡាតបៈ (—តៈប៉ៈ) [នាមសព្ទ] ផ្ទៃក្រឡាដីព្រៃដែលតាំងពិធីតបៈ ( ព. បុ. ) ។ ម. ព. តបៈ ផង ។

ក្រឡាបញ្ជី

ក្រឡាបញ្ជី [នាមសព្ទ] ឋានន្តររបស់មន្ត្រីជាន់កណ្តាលខាងតុលាការ ជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗជាដើម ។

ក្រឡាន

ក្រឡាន [នាមសព្ទ] បាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិលនិងខ្ទិះដូងជាដើម ។ ប្រាក់រៀល ឬ ប្រាក់កាក់ដែលហោសណ្ឋានជាក្រឡាន ក៏ហៅ ក្រឡាន ដែរ

ប្រាក់ ១ ក្រឡាន, កាក់ ១ ក្រឡាន ។

ក្រឡាប់

ក្រឡាប់ [កិរិយាសព្ទ] ប្រែពីផ្ងារទៅផ្កាប់

រថយន្តក្រឡាប់ ។

ក្រឡាពាស

ក្រឡាពាស [នាមសព្ទ] ឋានន្តររបស់មន្ត្រីស័ក្តិតូចខាងអាណាចក្រសម័យជាន់ដើម ពួកស្នង, ពួកស្មត់ ។

ក្រឡាភ្លើង

ក្រឡាភ្លើង [នាមសព្ទ] ឈ្មោះខ្មោចព្រាយមួយយ៉ាង តាមជំនឿខ្មែរបុរាណ ហៅថា ព្រាយក្រឡាភ្លើង ។

ក្រឡាស់

ក្រឡាស់ [កិរិយាសព្ទ] ប្រែពីផ្កាប់មកជាផ្ងារ ពីផ្ងារទៅជាផ្កាប់ ។ បើជាពាក្យប្រៀបវិញ គឺគេចកែសំដី

និយាយក្រឡាស់ភ្លាមៗ ។

ក្រឡាហោម

ក្រឡាហោម [នាមសព្ទ] ឋានន្តររបស់មន្ត្រីជាន់ខ្ពស់ខាងអាណាចក្រសម័យជាន់ដើម

ឧកញ៉ាក្រឡាហោម ។

ក្រឡិត

ក្រឡិត [គុណសព្ទ] ដែលមិនជិតមុខ ( ព. អា. ) ។

ក្រឡឹង

ក្រឡឹង [កិរិយាសព្ទ] ធ្វើឲ្យមូលដោយគ្រឿងវិល និងដែកចាក់ដែលហៅថាគឿងក្រឡឹង

ក្រឡឹងដន្លាប់, ក្រឡឹងជើងទៀន, ក្រឡឹងជើងបាត្រ ។

[កិរិយាវិសេសន៍] ដែលមានដំណើរវិលជុំវិញ

ដើរក្រឡឹង, បរក្រឡឹង, ហោះក្រឡឹងទីក្រុង, សត្វហើរក្រឡឹងបឹង ។

ក្រឡឹប

ក្រឡឹប [គុណសព្ទ] ខ្លីខុប

ស្នែងក្រឡឹប ។

លឹប, ដែលបើកមិនស្រួល

ភ្នែកក្រឡឹប ។

ក្រឡឹម

ក្រឡឹម [គុណសព្ទ] ដែលលេចចេញមិនអស់, ដែលមើលទៅឃើញកំប្លឹម

ឃើញតែក្បាលក្រឡឹម, អើតក្បាលក្រឡឹម ។

ក្រឡឺម

ក្រឡឺម [កិរិយាវិសេសន៍] ប្លឹម, ដែលខានឃើញមុខហើយ លោតែឃើញមកដល់

កំពុងតែទន្ទឹង លោតែលេចក្រឡឺមមក ។

ចំពោះត្រង់កិរិយាដែលមកដល់ក្រោយគេ ក៏ប្រើសព្ទនេះបានដែរ

ទើបនឹងដល់មកក្រឡឺម, ទើបនឹងលេចមកក្រឡឺម ។

ក្រឡុញ

ក្រឡុញ [គុណសព្ទ] ដែលខ្លីពេកណាស់

ខ្លីក្រឡុញ ។

ក្រឡុប

ក្រឡុប [គុណសព្ទ] ខុប

ទ្រង់ក្រឡុប, ស្នែងក្រឡុប, ភាពក្រឡុប ។

ក្រឡូម

ក្រឡូម [គុណសព្ទ] ដែលរួមមាត់ ធំបាត

ចានក្រឡូម, ល្អីក្រឡូម ។

ក្រឡេក

ក្រឡេក [កិរិយាសព្ទ] មើលចំហៀងភ្នែកដោយរហ័ស គឺមើលភ្លាម ងាកមកវិញភ្លាម ។ ចាក់ក្រឡេក គឺយកដៃទៅចាក់ ឬ ចុចត្រង់កន្លែងដែលរសើបឲ្យភ្ញាក់, តែកាលណាភ្ញាក់ តោងងាកយ៉ាងរហ័ស; បុរាណយកទំនងត្រង់នេះមកបង្កើតជាពាក្យសម្រាប់និយាយ គឺសំដៅត្រង់ដែល

ចាក់ទៅហើយ នឹងក្រឡេកមិនខាន ។

ក្រឡេច

ក្រឡេច [កិរិយាសព្ទ] គេចកែ, គេចប្រែឲ្យខុសអំពីប្រក្រតីដើមដោយកាយ ឬ ដោយវាចា

ក្រឡេចឲ្យផុត, ឲ្យរួច, ឲ្យរបូត ។

ជួនកាលប្រើជានាមសព្ទ ដូចពាក្យថា មនុស្សនោះមានក្រឡេចច្រើនយ៉ាង គឺថាមានកិច្ចកលច្រើន ។

ក្រឡេចក្រឡុច

ក្រឡេចក្រឡុច [គុណសព្ទ] របិញរបុញមិននឹង មិនប្រាកដ

មនុស្សក្រឡេចក្រឡុច គឺមនុស្សខូចរប៉ិញរបុញ ។

ក្រឡែត

ក្រឡែត [កិរិយាវិសេសន៍] ពាក្យសម្រាប់ចម្រើនពាក្យភ្លឺឲ្យប្លែកឡើង

ភ្លឺក្រឡែត គឺភ្លឺច្បាស់, ភ្លឺចែស ( បើនិយាយថា ភ្លើងភ្លឺក្រឡែត ភ្លើងជា ន. ភ្លឺជា កិ. ក្រឡែតជា កិ. វិ. នៃពាក្យភ្លឺ ) ។

ក្រឡោ

ក្រឡោ [នាមសព្ទ] សំដីនិយាយឃ្លាតក្លាយពី កឡោបិ៍ ( ម. ព. នេះ ) ។

ក្រឡោជី

ក្រឡោជី [នាមសព្ទ] ឈ្មោះនំមួយយ៉ាងធ្វើពីម្សៅដំណើបដាក់ស្នូលសណ្តែកបាយ ទំហំប៉ុនផ្លែអង្គញ់ ឬ ធំជាង បរិភោគលាយជាមួយនឹងទឹកស្ករ

នំក្រឡោជី ។

ក្រឡោត

ក្រឡោត [គុណសព្ទ] ធំលៀន

ភ្នែកក្រឡោត, ក្បាច់ក្រឡោត ។

ក្រឡៅ

ក្រឡៅ [គុណសព្ទ] ជាក់, ច្បាស់, ប្រាកដ, ស្តែង

ភ្នែកក្រឡៅ, ស្នាមក្រឡៅ ជាដើម ។

ក្នុងសាស្ត្រាបុរាណច្រើនប្រើជា កិ. ដូចពាក្យថា ក្រឡេកក្រឡៅ ងើយងើបមើលទៅសោះសា…; ក្រឡេក គឺមើលចំហៀងភ្នែកដោយរហ័ស, ក្រឡៅ គឺមើលចំទៅមុខហើយសង្កេតឲ្យច្បាស់ ។ ទំនុកច្រៀងខ្លះ ក៏ប្រើជា កិ. ដូចគ្នា ដូចពាក្យថា ក្រឡេកមើលទៅ ក្រឡៅមើលមក ជាដើម ។

ក្រអាញ

ក្រអាញ [គុណសព្ទ] ដែលធំសងខាងជាងទៅលើ

រាងក្រអាញ ( ម. ព. កន្តាញ ) ។

ក្រអឹមក្រអៀម

ក្រអឹមក្រអៀម [គុណសព្ទ] ស្ងៀមមិននិយាយដោយអៀន, ដោយញញើត

និយាយមកចុះ កុំក្រអឹមក្រអៀមអី ។

ក្រអឺត

ក្រអឺត [កិរិយាវិសេសន៍] ស្មឿក, ដែលមានឫកពាបែបឆ្មើងឆ្មៃ, បែបកោង

ឈរក្រអឺត, ធ្វើឫកក្រអឺត ។

[គុណសព្ទ] ស្មឿក, ដែលមានឫកពាបែបឆ្មើងឆ្មៃ, បែបកោង

ឈរក្រអឺត, ធ្វើឫកក្រអឺត ។

ក្រអឺតក្រទម

ក្រអឺតក្រទម [គុណសព្ទ] ដែលសំដែងឫកពា, កិរិយាយឺតយ៉ាវ ធ្វើក្រអឺត ក្រប្រែឥរិយាបថ

ឫកក្រអឺតក្រទម ( ម. ព. ក្រអឺត ) ។

ក្រអឺតក្រអោង

ក្រអឺតក្រអោង [គុណសព្ទ] ដែលបញ្ចេញឫកព្រហើន, ឫកកោង

ឫកក្រអឺតក្រអោង ។

ក្រអុច

ក្រអុច [គុណសព្ទ] ដែលធាត់ធំហើយខ្លី

រាងក្រអុច ។ ឬ បើនិយាយថា ធាត់ក្រអុច ក៏បាន ។ ធំក្រអុច គឺធាត់ណាស់, ធាត់ហើយខ្លីផង ។

ក្រអុល

ក្រអុល [គុណសព្ទ] ដែលមានរាងទាល, កន្តុល គឺធំហើយធាត់ខ្លី

ធំក្រអុល, ធាត់ក្រអុល ។

ក្រអូប

ក្រអូប [គុណសព្ទ] ដែលល្អក្លិន ឬ មានក្លិនល្អ

ក្លិនក្រអូប, ក្រអូបក្លិនសាយ ។

ក្រអូម

ក្រអូម [នាមសព្ទ] ពិតានមាត់

ក្រអូមមាត់ ។

ក្រអួន

ក្រអួន [គុណសព្ទ] អំពីសំឡេងដែលណែនស្រួល

សំឡេងក្រអួន ។

ក្រអេក

ក្រអេក [នាមសព្ទ] សម្អេកដែលមាននៅទីខ្មាស ( ព. ទ្រ. ព. អា. ) ពាក្យសុភាពហៅ មន្ទិលគុយ្ហប្រទេស ។

ក្រអែងក្រអោង

ក្រអែងក្រអោង [គុណសព្ទ] អែងអោងដោយធ្វើអាការដូចមែនទែន, ដូចគ្រាន់បើណាស់

ឫកក្រអែងក្រអោង ។

ក្រអែប

ក្រអែប [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រអូប

ក្រអូបក្រអែប គឺក្រអូបសាយភាយ ។

ក្រអែស

ក្រអែស [កិរិយាវិសេសន៍] ដែលមិនរវល់, ព្រងើយ, ជើយ

ឫកក្រអែស; ក្រោកចេញក្រអែស ។

[គុណសព្ទ] ដែលមិនរវល់, ព្រងើយ, ជើយ

ឫកក្រអែស; ក្រោកចេញក្រអែស ។

ក្រឱង

ក្រឱង (ក្រអោងអោង) [គុណសព្ទ] ធំដោយបំប៉ោង, ដោយចំកោង

ធំក្រអោងៗ ។

ក្រអោងៗ

ក្រអោងៗ (ក្រអោងអោង) [គុណសព្ទ] ( ម. ព. ក្រឱង ) ។

ក្រឳ

ក្រឳ [កិរិយាសព្ទ] ច្រៀង, ស្រែកច្រៀង ( សព្ទមេមត់ ) ។ [នាមសព្ទ] ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្តង

ក្រឳឈូក ។

[គុណសព្ទ] ដែលឮរំពងណែនពីរោះ

សំឡេងក្រឳ ។

ក្រអៅ

ក្រអៅ [កិរិយាសព្ទ] ( ម. ព. ក្រឳ ) ។ [នាមសព្ទ] ( ម. ព. ក្រឳ ) ។ [គុណសព្ទ] ( ម. ព. ក្រឳ ) ។

ក្រឳ

ក្រឳ [កិរិយាសព្ទ] ច្រៀង, ស្រែកច្រៀង ( សព្ទមេមត់ ) ។ [នាមសព្ទ] ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្តង

ក្រឳឈូក ។

[គុណសព្ទ] ដែលឮរំពងណែនពីរោះ

សំឡេងក្រឳ ។

ក្រអៅ

ក្រអៅ [កិរិយាសព្ទ] ( ម. ព. ក្រឳ ) ។ [នាមសព្ទ] ( ម. ព. ក្រឳ ) ។ [គុណសព្ទ] ( ម. ព. ក្រឳ ) ។

ក្រឳ

ក្រឳ [កិរិយាសព្ទ] ច្រៀង, ស្រែកច្រៀង ( សព្ទមេមត់ ) ។ [នាមសព្ទ] ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្តង

ក្រឳឈូក ។

[គុណសព្ទ] ដែលឮរំពងណែនពីរោះ

សំឡេងក្រឳ ។

ក្រអៅ

ក្រអៅ [កិរិយាសព្ទ] ( ម. ព. ក្រឳ ) ។ [នាមសព្ទ] ( ម. ព. ក្រឳ ) ។ [គុណសព្ទ] ( ម. ព. ក្រឳ ) ។

ក្រា

ក្រា [នាមសព្ទ] ដង្កូវល្អិតស៊ីស្លឹកដំណាំទាំងពួង

ក្រាកាច់, ក្រាស៊ីដំណាំអស់ ។

ក្រាក

ក្រាក [ឧទានសព្ទ] សូរឮដោយអូសដោយទាញអ្វីៗ

ឮសូរក្រាក, ទាញក្រាក ។

ក្រាក់

ក្រាក់ [នាមសព្ទ] ខ្លឹមឈើដែលរបកស្រាយខ្លួនឯង

ឈើក្រាក់, សសរក្រាក់, ក្រាក់ខ្នុរ ។

ក្រាក់ៗ

ក្រាក់ៗ [ឧទានសព្ទ] សូរដែលកើតពីទឹកពុះ

ឮសូរក្រាក់ៗ ឬ គ្រាក់ៗ ។

គ្រាក់ៗ

គ្រាក់ៗ [ឧទានសព្ទ] ( ម. ព. ក្រាក់ៗ ) ។ [ឧទានសព្ទ] (ម. ព. គ្រុកៗ ) ។

ក្រាក់អាច់

ក្រាក់អាច់ [នាមសព្ទ] ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរប្រផេះពួកមាន់ទឹក ។

ក្រាក់អាចម៌

ក្រាក់អាចម៌ [នាមសព្ទ] ( ម. ព. ក្រាក់អាច់ ) ។

ក្រាងក្រឳ

ក្រាងក្រឳ [គុណសព្ទ] សូរសំឡេងលាន់រំពងសាយពីរោះ

សំឡេងក្រាងក្រឳ ។

ក្រាញ

ក្រាញ [កិរិយាសព្ទ] កៀច, តម្អឹង

ក្រាញមិនចង់ទៅ, ទម្លាក់ក្រាញ ។

ក្រាញ់

ក្រាញ់ [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ ក្បាលក្រមប់រាងស្ទើរមូល មានសភាពរឹងប៉ឹង, អត់ធន់

ត្រីក្រាញ់ ។

ក្រាន

ក្រាន [នាមសព្ទ] គ្រួ, គឺមនុស្សមួយបនដែលជុំគ្នា មានលំនៅផ្ទះជាមួយគ្នា មានប្តីប្រពន្ធ; អាពុកម្តាយ, កូននិងបងប្អូនបង្កើត រួមចង្ក្រានជាមួយគ្នា

មនុស្សមួយក្រាន ។

ក្រាប

ក្រាប [កិរិយាសព្ទ] ឱនខ្លួន, ឱនក្បាលរាបដល់ទីទាបបំផុត

ក្រាបក្បាលដល់កន្ទេល, ក្រាបថ្វាយបង្គំ ។

ក្រាប់

ក្រាប់ [នាមសព្ទ] ឈើ ឬ ឫស្សីពីរបន្ទះយកមកវាយខ្ទប់គ្នាដើម្បីបន្ទរចង្វាក់ភ្លេង ឬ ចង្វាក់ពោលលេងល្ខោន ។ [គុណសព្ទ] ដែលក្តាំងរឹងជាប់គ្នា

បាយក្តាំងក្រាប់ជាប់នៅបាតឆ្នាំងកេះមិនចេញ ។

ក្រាប់ៗ

ក្រាប់ៗ [ឧទានសព្ទ] សូរឮដោយលាន់អ្វីៗ

ឮសូរក្រាប់ៗ ។

ក្រាម

ក្រាម [នាមសព្ទ] វត្ថុធ្វើពីអាចម៍ប្រចៀវ សណ្ឋានដូចអំបិល, លាយនឹងធ្យូង, ស្ពាន់ធ័រ ធ្វើម្សៅបាន ។ ក្រាមជាវត្ថុត្រូវការក្នុងជាងទង គេប្រើបង់ក្នុងមាស ឬ ប្រាក់ដែលរំលាយដើម្បីឲ្យកាត់ជាតិដែលមិនបរិសុទ្ធចេញ ។ [នាមសព្ទ] ( បា. gramme ) កូនជញ្ជីងបារាំងសែសទម្ងន់ ១០០ សង់ទីក្រាម ។ [នាមសព្ទ] គ្រាប់ ឬ ដុំរឹងដូចក្រួសដែលកើតពីស្ករផ្សេងៗ ឬ ពីរងូមានរសផ្អែម

ស្ករក្រាម, រងូឡើងក្រាម ។

ក្រាមទាល់

ក្រាមទាល់ [នាមសព្ទ] ធ្មេញខ្ចីដែលដុះក្រោយគេ ក្នុងកាលដែលមនុស្សពេញអាយុគ្រប់ការ ( ក្រាមទាល់ ច្រើនតែដុះនៅក្បែរធ្គាម ) ។

ក្រាមរមាស

ក្រាមរមាស [នាមសព្ទ] ឈ្មោះត្រប់មួយប្រភេទ ផ្លែទ្រមៀចសណ្ឋានដូចផ្លែល្ពៅ, ប្រើជាបន្លែ, អន្លក់

ត្រប់ក្រាមរមាស ។

ឈ្មោះឈើមួយប្រភេទ ដើមស្លឹកប្រហែលគ្នានឹងដើមកែស តែតូចជាង, ផ្លែប្រើជាអាហារបាន ។

ក្រាយ

ក្រាយ [នាមសព្ទ] ឈ្មោះឈើធំមួយប្រភេទ ដើមស្រលួត ស្លឹកប្រហែលនឹងស្លឹករំដួល ។ [នាមសព្ទ] ឈ្មោះពស់មួយប្រភេទមានពិសខ្លាំងមានទ្រនុងខ្នងជាអាវុធ អាចច្រាសឲ្យមុតបាន

ពស់ក្រាយ ។

[នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ មានសណ្ឋានដូចត្រីស្លាត តែធំជាងត្រីស្លាត ហើយមានត្រាអុច ៗ ជាជួរនៅដើមជាយគ្រែង

ត្រីក្រាយ ។

ក្រាល

ក្រាល [កិរិយាសព្ទ] លា, លាត

ក្រាលកន្ទេល, ក្រាលកម្រាល ។

ផ្សាយចេញទៅ

ព្រះពុទ្ធទ្រង់ក្រាលសំណាញ់ញាណមើលឧបនិស្ស័យនៃសត្វ ។ ក្រាល កឋិន ប្រកាសឲ្យសង្ឃឮគ្រប់រូបថា យកចីវណា ជាកឋិន ។

[គុណសព្ទ] ដែលផ្សាយចេញទៅ ។

ក្រាល់

ក្រាល់ [គុណសព្ទ] ដែលដាលក្រហមជុំវិញ រោគបូស ឬ រោគពិសដែលគ្មានមុខនឹងធ្លាយដោយហេតុមកពីដរ

បូសក្រាល់, ពិសក្រាល់ ។

ក្រាស

ក្រាស [នាមសព្ទ] ប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត ។ ឈ្មោះអណ្តើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬ ជាប្រអប់ ជាដើម ក៏បាន ។ [នាមសព្ទ] ពន្លកស្លាបខ្ចីដែលទើបនឹងដុះរង្វើលៗ ខ្លីៗ នៃកូនសត្វបក្សី

កូនក្អែកទើបនឹងដុះក្រាស ។

ក្រាស់

ក្រាស់ [គុណសព្ទ] ដែលមានកម្រាស់, ទីទៃពីស្តើង

ក្តារក្រាស់, សំពត់ក្រាស់ ។

ក្រាស់ក្រែល គឺច្រើនល្មម

មានសម្បត្តិក្រាស់ក្រែល, មានធនធានក្រាស់ក្រែល ។

ក្រាស់ក្រៃ គឺច្រើនពេក

មនុស្សច្រើនក្រាស់ក្រៃ ។

ក្រិត

ក្រិត [កិរិយាសព្ទ] លាក់ចំណាំ, លាក់ឲ្យមានស្នាមជាសម្គាល់

ក្រិតឈើចំណាំ ។

ក្រិន

ក្រិន [គុណសព្ទ] ដែលចម្រើនឡើងមិនរួច, ដែលលូតលាស់ឡើងមិនរួច

ផ្លែឈើក្រិន ។

ក្រិបៗ

ក្រិបៗ [ឧទានសព្ទ] សូរឮដោយអ្វីៗ សង្កៀតគ្នា ឬ ដោយទំពាដោយទែះអ្វីៗ ដែលជារបស់ស្រួយ

ឮសូរកណ្តុរកកេរទូក្រិបៗ ។ ឮសូរ ក្រុប ៗ ក៏ថាដែរ ។

ក្រឹបៗ

ក្រឹបៗ [ឧទានសព្ទ] ( ម. ព. ក្រិបៗ ) ។

ក្រិស

ក្រិស [គុណសព្ទ] ( សំ. ក្ល.; សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច” ) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ

មនុស្សក្រិស ។ ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។ ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត ( អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស ) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជាក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។

ក្រិះ

ក្រិះ ជាពាក្យដែលបានប្រាប់ហើយថា គួរឈប់លែងប្រើតទៅទៀត ព្រោះជាពាក្យក្លាយឃ្លាតមកពី ក្រិស គួរប្រើ ក្រិស នេះវិញ ( ម. ព. ក្រិស ) ។

ក្រី

ក្រី [កិរិយាសព្ទ] កាត់ឲ្យមានជាលំអាន

ក្រីឈើ, ក្រីឫស្សី ។

[បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យក្រ

ក្រីក្រ ឬ ក្រក្រី : មនុស្សក្រីក្រ គឺមនុស្សទុគ៌ត ។

ក្រឹកៗ

ក្រឹកៗ [ឧទានសព្ទ] សូរឮដោយអង្រង់បំពង់ឫស្សី ឬ ដបជាដើម ដែលមានគ្រាប់ក្នុង

ឮសូរក្រឹកៗ ( និយាយថា ក្រឹបៗ ក៏មាន ) ។

ក្រឹត្យ

ក្រឹត្យ (ក្រឹត) [នាមសព្ទ] ( សំ. ក្ឫត្យ > ក្រឹត្យ ) កិច្ច; ច្បាប់

កាន់ក្រឹត្យវិន័យ ( ម. ព. កិច្ច ) ។

ក្រឹត្យក្រម

ក្រឹត្យក្រម (ក្រឹតក្រំ) [នាមសព្ទ] ( សំ. ក្ឫត្យ + ក្រម ) លំដាប់នៃកិច្ច ( ម. ព. ក្រឹត និង ក្រម ) ។

ក្រឹប

ក្រឹប [ឧទានសព្ទ] ( ម. ព. ក្រឹកៗ ) ។

ក្រឹបក្រៀប

ក្រឹបក្រៀប (ក្រឹបក្រៀបក្រឹបក្រៀប) [ឧទានសព្ទ] សូរឮក្រឹបៗ ក្រៀបៗ រឿយៗ ។

ក្រឹបក្រៀបៗ

ក្រឹបក្រៀបៗ [ឧទានសព្ទ] ( ម. ព. ក្រឹបក្រៀប ) ។

ក្រឹម

ក្រឹម [នាមសព្ទ] ឈ្មោះត្រីមួយពួកតូចៗ; ត្រីក្រឹមមានបីយ៉ាង

ត្រីក្រឹមមាស ( សម្រាប់ជល់ ), ត្រីក្រឹមទន្សាយ និង ត្រីក្រឹមក្តារ មិនចេះជល់ទេ ។

ឈើជ្រៃមួយប្រភេទ មានស្លឹកល្អិត ច្រើនដុះពឹងអាស្រ័យនឹងឈើឯទៀត ហើយមានពួររួបរឹតឈើឯទៀតនោះផង

ជ្រៃក្រឹម ។

ក្រឹស

ក្រឹស [នាមសព្ទ] គ្រឿងសស្ត្រាខ្លីស្រួច មានមុខទាំងពីរខាង សម្រាប់ស៊កក្នុងស្រោមសៀតចង្កេះដូចកាំបិតស្នៀត ។

ក្រឺត

ក្រឺត [ឧទានសព្ទ] សូរដែលលាន់ឮដោយការសង្កៀតគ្នា ឬ ដោយការសង្កត់លើគ្នា

សូរក្រឺតៗ, ខាំធ្មេញក្រឺតៗ ។

[នាមសព្ទ] ថ្នាក់ដែលរំកិល ឬ បង្ខិតវត្ថុអ្វីពីកន្លែងមួយ ទៅកន្លែងមួយ

បង្ខិតមួយក្រឺតទៀត, ឡើងមួយក្រឺតទៀត ។

ក្រុកៗ

ក្រុកៗ [ឧទានសព្ទ] សូរមាន់ញីបណ្តើរកូន

ឮសូរក្រុកៗ ។

ក្រុង

ក្រុង [កិរិយាសព្ទ] គ្របដោយប្រដាប់មានអង្រុតជាដើម ហើយសង្កត់ទប់ទុក

ក្រុងមាន់, ក្រុងត្រី ។

រក្សា, ការពារ

មេមាន់ក្រុងកូន ។

[នាមសព្ទ] នគរ, រាជធានី, បុរី

ក្រុងភ្នំពេញ, ក្រុងប៉ារីស, ក្រុងព្រៃនគរ ។

ក្រុបៗ

ក្រុបៗ [ឧទានសព្ទ] ( មើលពាក្យ ក្រិបៗ ) ។

ក្រុម

ក្រុម [នាមសព្ទ] ( សំ. ក្រម; បា. កម “លំដាប់” ) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក

ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ ល ។ ក្រុមមឿង ( ក្រុម-ម៉ៈមឿង ) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។ ក្រុមវាំង ( ក្រុម-ម៉ៈវាំង ) ក្រុមមន្ត្រី អ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង ( មានតែក្នុងរជ្ជកាលពីដើម ) ។ ល ។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ ក្រុមម៉ឺន ឬ ក្រុមហ្មឺន, ក្រុមឃុន, ក្រុមហ្លួង, ក្រុមព្រះ ( សុទ្ធតែអានថា ក្រុម-ម៉ៈ— ), ហៅថា ស្តេចតាំងក្រុម ឬ ព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន . . . , ព្រះអង្គក្រុមឃុន . . . , ព្រះអង្គក្រុមហ្លួង . . . , ព្រះអង្គក្រុមព្រះ. . . ; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។

ក្រុស

ក្រុស [នាមសព្ទ] ឈ្មោះត្រីស្រកាមួយប្រភេទ សណ្ឋានដូចត្រីក្អែក តែតូចជាងត្រីក្អែក ទំហំប៉ុនត្រីលេញ

ត្រីក្រុស ។

ក្រូច

ក្រូច [នាមសព្ទ] ឈ្មោះឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង

ក្រូចថ្លុង, ក្រូចសើច, ក្រូចឆ្មារ, ក្រូចចងសក់, ក្រូចឃ្វិច, ក្រូចពោធិ៍សាត់ ។ ល ។

ក្រូចឆ្មារ

ក្រូចឆ្មារ [នាមសព្ទ] ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គក្នុងខែត្រកំពង់ចាម

ស្រុកក្រូចឆ្មារ ។

ក្រួច

ក្រួច [នាមសព្ទ] ឈ្មោះបក្សីមួយពួករូបតូចៗ រាងខ្លី មានលំនៅ ឬ ធ្វើសំបុកភ្ញាស់កូននៅដី, បើវារងាវ គេថាវាអ៊ឺត ។

ក្រួប

ក្រួប [ឧទានសព្ទ] សូរឮដោយទំពារបស់ស្រួយ

ឮសូរក្រួបៗ ។

ក្រួស

ក្រួស [នាមសព្ទ] ជាតិថ្មមួយយ៉ាង មានសាច់រឹង មានសណ្ឋានជាដុំតូចៗ មូលខ្លះ សំប៉ែតខ្លះ ច្រើនដុះកើតនៅក្នុងទឹក ប្រើការលាយជាមួយខ្សាច់ និងស៊ីម៉ងត៍ ធ្វើគ្រឹះស្ថានផ្សេងៗ ។

ក្រើន

ក្រើន [កិរិយាសព្ទ] រំឮករឿយៗ

ក្រើនគ្នាឲ្យខំធ្វើការរកស៊ី, ឲ្យខំរៀនសូត្រ ។

ប្រកាសកណ្តាលជំនុំសង្ឃរកភិក្ខុដែលមានចីវរទុព្វលភាព ហើយអាចចេះចាំនូវអានិសង្ស ៥, មាតិកា ៨, បលិពោធ ២ និងកឋិនត្ថារកិច្ច ហើយអាចញ៉ាំងសង្ឃឲ្យត្រេកអរបាន, ដើម្បីឲ្យគ្រងកឋិន ក៏ហៅ ក្រើន ដែរ

ក្រើនកឋិន ។

ក្រៀក

ក្រៀក [កិរិយាសព្ទ] ចងត្របែងអ្វីភ្ជាប់នឹងបង្គោល ឬ សសរ, ដើមឈើ ។ ចងក្រៀក គឺចងក្រៀកឲ្យមាំ ។

ក្រៀប

ក្រៀប [នាមសព្ទ] ឈ្មោះនំធ្វើពីម្សៅដំណើប មានសណ្ឋានមូលសំប៉ាត ចម្អិនដោយបំពងនឹងរងើកភ្លើង មានភាពស្រួយ

នំក្រៀប ។

នំក្រៀបទទឹក គឺនំក្រៀបសើម, ទន់ ។

ក្រៀបៗ

ក្រៀបៗ [ឧទានសព្ទ] សូរសង្កៀតគ្នា ឬ សូរជាន់, សូរសង្កត់លើរបស់អ្វីៗ ដែលស្រួយៗ

ឮសូរក្រៀបៗ ។

ក្រៀម

ក្រៀម [គុណសព្ទ] ស្ងួតស្រាំង, ស្វិតក្រញង់

ស្លឹកឈើក្រៀម, បាយក្រៀម ។

ក្រៀមក្រោះ

ក្រៀមក្រោះ [គុណសព្ទ] ( ម. ព. ក្រៀម និង ក្រោះ ) ។

ក្រៀល

ក្រៀល [នាមសព្ទ] ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង, កវែង, ជើងវែង, ខ្ពស់ជង្គ្រោង, មានសម្រែកឮខ្លាំង ។

ក្រេប

ក្រេប [កិរិយាសព្ទ] ជញ្ជក់ ឬ ផឹកតិចៗ

ក្រេបទឹក ។

[នាមសព្ទ] ចំនួនទឹកល្មមតែក្រេបបាន

ទឹកមួយក្រេប, ផឹកទឹកមួយក្រេប ។

ក្រេវ

ក្រេវ [ឧទានសព្ទ] សូរស្រែក, សូរហ៊ោឮស្រួច

ស្រែកហ៊ោឮក្រេវៗ ។

ក្រេវក្រោធ

ក្រេវក្រោធ [កិរិយាសព្ទ] ខឹងខ្លាំង, កំហឹងខ្លាំង ។ [នាមសព្ទ] ខឹងខ្លាំង, កំហឹងខ្លាំង ។

ក្រេស

ក្រេស [កិរិយាវិសេសន៍] ដែលរហ័សរហួនក្នុងកិរិយាក្រោក

ក្រោកក្រេស គឺក្រោកភ្លាម, ក្រោករហ័ស ។

ក្រេះ

ក្រេះ ជាពាក្យដែលបានប្រាប់ហើយថា គួរឈប់លែងប្រើតទៅទៀត ព្រោះជាពាក្យក្លាយឃ្លាតមកពី ក្រិស គួរប្រើ ក្រិស នេះវិញ ( ម. ព. ក្រិស ) ។

ក្រែក

ក្រែក [នាមសព្ទ] ឈ្មោះផ្តៅមួយប្រភេទ ដើមធំជាងផ្តៅទឹកតែតូចជាងផ្តៅដំបង, ជាងព្រះផ្តៅ

ផ្តៅក្រែក ។

ក្រែកៗ

ក្រែកៗ [ឧទានសព្ទ] សូរសម្រែកសត្វ ឬ សូរលាន់អ្វីៗ

ឮសូរក្រែកៗ ។

ក្រែង

ក្រែង [កិរិយាសព្ទ] ញញើត , ខ្លាច, កោត ។

ក្រែងតែ

ក្រែងតែ [និបាតសព្ទ] ថប់តែ, ខ្លាចតែ; លុះតែ

ក្រែងតែគេឲ្យថ្លៃខ្ញុំពេញចិត្ត ទើបខ្ញុំលក់ ។

ក្រែងលោ

ក្រែងលោ [និបាតសព្ទ] ក្រែងតែ, ជួនជា

រង់ចាំបន្តិចចុះ ក្រែងលោគាត់មក ។

ក្រែប

ក្រែប [នាមសព្ទ] (បារ. crêpe) បន្ទះជ័រកៅស៊ូជាដើម ។

ក្រែល

ក្រែល [គុណសព្ទ] ច្រើនល្មម គឺមិនច្រើនពេក

មានទ្រព្យក្រែល, មនុស្សក្រែល ។

ក្រែះ

ក្រែះ ជាពាក្យដែលបានប្រាប់ហើយថា គួរឈប់លែងប្រើតទៅទៀត ព្រោះជាពាក្យក្លាយឃ្លាតមកពី ក្រិស គួរប្រើ ក្រិស នេះវិញ ( ម. ព. ក្រិស ) ។

ក្រៃ

ក្រៃ [គុណសព្ទ] ណាស់, លើស

ច្រើនក្រៃ, ពេកក្រៃ, ធំក្រៃ ។

ក្រៃពេក

ក្រៃពេក [កិរិយាវិសេសន៍] លើសលន់, កន្លង

អរក្រៃពេក, ច្រើនក្រៃពេក ។

[គុណសព្ទ] លើសលន់, កន្លង

អរក្រៃពេក, ច្រើនក្រៃពេក ។

ក្រៃសរ

ក្រៃសរ [នាមសព្ទ] ងារក្នុងតំណែងស្មៀន

ឃុនក្រៃសរ ។

ក្រោក

ក្រោក [កិរិយាសព្ទ] ឡើងចាកដំណេក, ចាកបង្គុយ

ក្រោកពីទីដេក, ពីទីអង្គុយ ។

ក្រោធ

ក្រោធ [នាមសព្ទ] ( សំ. “កំហឹង” ) តែក្នុងប្រទេសយើងប្រើជា កិ. “ខឹង” ក៏បាន

កុំអាលក្រោធ ។

[នាមសព្ទ] ( សំ. ) កំហឹង

ស្តីឲ្យដោយក្រោធខ្លាំង គឺស្តីឲ្យដោយកំហឹងខ្លាំង ។

ក្រោម

ក្រោម [និបាតសព្ទ] ទីទៃពីខាងលើ

ក្រោមផ្ទះ ។

ក្រោយ

ក្រោយ [និបាតសព្ទ] ទីទៃពីខាងមុខ

ក្រោយខ្នង ។

ក្រោល

ក្រោល [នាមសព្ទ] កន្លែងមានបង្គោល មានរបង សម្រាប់បង្ខាំងសត្វពាហនៈ ក្រោលគោ ជាដើម ។

ក្រោះ

ក្រោះ [នាមសព្ទ] អាវចម្បាំងធ្វើពីដែក ឬពាសដែក

អាវក្រោះ; ពាក់ក្រោះ ។ រថក្រោះ រថចម្បាំងសម័យបច្ចុប្បន្ន ។

[គុណសព្ទ] ស្ងួតរឹង, ក្រៀមក្រទាំង

ក្រោះមាត់, នឿយក្រោះខ្លួន ។

ក្រោះរមាស

ក្រោះរមាស [នាមសព្ទ] ឈ្មោះឈើមួយប្រភេទ ។ ឈ្មោះអុតធំមួយយ៉ាង

អុតក្រោះរមាស ។

ក្រៅ

ក្រៅ [និបាតសព្ទ] ទីទៃពីខាងក្នុង

ក្រៅរបង ។

ក្រំ

ក្រំ [កិរិយាសព្ទ] ប្រកប, បញ្ចុះលោហជាតិផ្សេងៗ នឹង ដែក

ក្រំមាស គឺយកមាសមកប្រកប ឬ បញ្ចុះនឹងដែក ។

[គុណសព្ទ] ខ្ទាំ; ស្ងួតស្ងប់, អន់; សៅហ្មង

ក្រំខ្លួន, ក្រំចិត្ត, ក្រៀមក្រំ ។

ក្រាំង

ក្រាំង [កិរិយាសព្ទ] កប់ខ្លួននៅស្ងួតក្នុងដី ( រមាស ); ឡើងពីក្នុងទឹកមកដេកហាលខ្លួននៅលើគោក ( ក្រពើ )

រមាសក្រាំង, ក្រពើឡើងក្រាំង ។

[នាមសព្ទ] សៀវភៅធ្វើដោយក្រដាសស្នាយ ឬ ក្រដាសមនជាដើម បត់ជាជាន់ៗ ជារបៀបត្រឹមស្មើ បើកបានសម្រាប់សរសេរកត់ត្រាអ្វីទាំងពួង ។ [នាមសព្ទ] ទួលដែលមាននៅទីវាល ( ពាក្យខ្មែរបុរាណ )

ភូមិក្រាំង ភូមិដែលតាំងនៅលើដីក្រាំង ។ ក្រាំងមានឈ្មោះផ្សេងៗ ច្រើនដូច ក្រាំងចេក, ក្រាំងធ្នង់, ក្រាំងព្នៅ ជាដើម ។

ក្លង

ក្លង [នាមសព្ទ] បំពង់មានគ្របខ្លីជាងក្លាក់ ធ្វើដោយក្រឡឹង ឬ ដោយដំ, ដោយសិត

ក្លងស្ពាន់, ក្លងភ្លុក ។

ក្លងខែក

ក្លងខែក [នាមសព្ទ] ( ស. ក្ល្ចងខក អ.ថ. ក្លងខែក “ស្គរជ្វា” ) ស្គរមួយប្រភេទដែលមានរាងវែងស្មើ ដាសស្បែកទាំង ២ ខាង, ខ្មែរក្នុងសម័យបុរាណហៅ ស្គរជ្វា ( គួរហៅ ស្គរជ្វា តាមបុរាណវិញ ព្រោះស្គរប្រភេទនេះមានដើមកំណើតមកពីប្រទេសជ្វា ) ។

ក្លងឆ្នៈ

ក្លងឆ្នៈ [នាមសព្ទ] ( ស. ក្ល្ចងជនះ អ. ថ. ក្លងឆៈន៉ៈ ឬ ក្លងឆ្នៈ “ស្គរឈ្នះ” ) ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ព សម្រាប់ទះបញ្ជើចលើខ្នងដំរី ឲ្យកងទ័ពដើរស្រុះគ្នា ព្រមទាំងឲ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ ( គួរហៅ ស្គរជ័យ ឬ ស្គរឈ្នះ តាមខ្មែរបុរាណវិញ ) ។

ក្លងយ៉ូន

ក្លងយ៉ូន [នាមសព្ទ] ( ស. ក្ល្ចងយោន អ.ថ. ក្លងយ៉ូន “ស្គរយោល” ) ឈ្មោះបទភ្លេងពិណពាទ្យមួយយ៉ាង មានសូរស្គរធំយោលៗ ( គួរហៅ ភ្លេងស្គរយោល តាមពាក្យខ្មែរបុរាណវិញ ) ។ ភ្លេងស្គរយោលនេះ សម្រាប់ប្រើក្នុងពេលរំលាយសព ។

ក្លន

ក្លន [នាមសព្ទ] ឈ្មោះរោគសរសៃមួយយ៉ាង ច្រើនធ្វើទុក្ខចុកសៀតរយស្រពន់ជាដើម ។

ក្លម

ក្លម [នាមសព្ទ] ( ស. “ចម្រៀងបន្លែង” ) ឈ្មោះបទភ្លេងសៀមមួយយ៉ាង

ភ្លេងក្លម ។

ក្លស់

ក្លស់ [នាមសព្ទ] ឆត្រមានកំពូលនិងរំភាយ ឬ មានតែកំពូលឥតរំភាយក៏មាន ។

ក្លា

ក្លា [គុណសព្ទ] សប្បាយក្នុងខ្លួន, អង់អាច, ដែលសំដែងកិរិយាឲ្យឃើញសេចក្តីរីករាយ

ចិត្តក្លា, សំដីក្លា ។

ក្លាក់

ក្លាក់ [នាមសព្ទ] បំពង់មានគម្រប សម្រាប់ច្រកសរពើវត្ថុទាំងពួង

ក្លាក់បារី, ក្លាក់ទៀន, ក្លាក់ម្ជុល ។

ក្លាត់

ក្លាត់ [កិរិយាសព្ទ] ស្ទាក់, ស្កាត់ដណ្តើមរបស់ដែលចោរលួច មកវិញ ឬ ស្ទាក់, ស្កាត់រកគោក្របី

ក្លាត់ចោរ ជាដើម ។

ក្លាយ

ក្លាយ [គុណសព្ទ] មិនសុទ្ធ, មិនដូច, ប្រែប្រួល ។

ក្លាវ

ក្លាវ [កិរិយាសព្ទ] ( ស. ) ពោល

ក្លាវទោស គឺពោលទោស ។

ក្លាស់

ក្លាស់ [កិរិយាសព្ទ] ខ្ទាស់ដោយម្ជុល ឬ កន្លាស់ ។

ក្លាហាន

ក្លាហាន [គុណសព្ទ] ហ៊ាន, លុះ, មោះមុត, អង់អាច

ចិត្តក្លាហាន, មនុស្សក្លាហាន ។

ក្លិង្គ

ក្លិង្គ [នាមសព្ទ] ( សំ. បា. កលិង្គ ) ឈ្មោះដែន ១ នៅក្នុងមជ្ឈិមប្រទេស; ប្រជាជនដែលនៅក្នុងដែននោះ ក៏ហៅថា ក្លិង្គ ដែរ ។

ក្លិង្គ្រាស្ត្រ

ក្លិង្គ្រាស្ត្រ (ក្លិង-គ្រាស) [នាមសព្ទ] ( សំ. កលិង្គរាស្ត្រ; បា. កលិង្គរដ្ឋ ) ដែនកលិង្គ, ដែនក្លិង្គ ។

ក្លិត

ក្លិត [គុណសព្ទ] ដែលឆេះមិនរង្គំ

ឧសនេះក្លិតណាស់ដុតមិនសូវឆេះទេ ( ខ្លះនិយាយថា ក្លេត ) ។

ក្លិន

ក្លិន [នាមសព្ទ] ចំហាយដែលផ្សាយចេញពីវត្ថុផ្សេងៗ ក្រអូប ឬ ស្អុយជាដើម ។

ក្លឹង

ក្លឹង [កិរិយាសព្ទ] ចងទប់, ចងឥតកំណួច

ក្លឹងរនូតជាដើម ។

ក្លឹស

ក្លឹស [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកក្អែប, កាលណាពេលងងឹត មានពន្លឺភ្លឺ ដូចជាសត្វអំពិលអំពែក ។

ក្លុក

ក្លុក [នាមសព្ទ] អំបោះមង្គល; មានពីរយ៉ាងគឺ ម្យ៉ាងសម្រាប់សៀតត្រចៀក, ម៉្យាងទៀតសម្រាប់ប្រហកក្បាល

អំបោះក្លុក ។

ក្លើ

ក្លើ [នាមសព្ទ] មិត្រស្និទ្ធទុកចិត្តគ្នាដល់ទីរួមក្តីសុខទុក្ខជាមួយគ្នាឬរួមក្ដីមេត្រីដោយឲ្យរបស់អ្វីៗ គ្នាបាន, ដល់ហៅគ្នាអាមឹង, ឯងអញទៅវិញទៅមក ។ បើស្រីនិងស្រីហៅថា “ម្រាក់” វិញ ។

ក្លៀក

ក្លៀក [កិរិយាសព្ទ] រង្កៀកខ្លួនរំហើយខ្នង ( និយាយចំពោះតែដំរី )

ដំរីក្លៀក ( និយាយក្លាយជា ប្លៀក ក៏មាន ) ។

[នាមសព្ទ] កៀនដៃនៅក្រោមស្មា ។

ក្លៀវក្លម

ក្លៀវក្លម [កិរិយាសព្ទ] ( ស. ក្លៀក្ល្ចម “បបួល, ដឹកនាំ” ) បញ្ចុះបញ្ចូលក្នុងបទអាក្រក់

ដើរក្លៀវក្លម ។

ក្លេត

ក្លេត [គុណសព្ទ] ( ម. ព. ក្លិត ) ។

ក្លែង

ក្លែង [កិរិយាសព្ទ] ធ្វើឲ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មីដើម្បីកុំឲ្យគេស្គាល់ ឬ ពោលឲ្យខុសចាកសំដីដើមទៅពោលសំដីថ្មីដើម្បីកុំឲ្យគេដឹង

ក្លែងរូប, ក្លែងសំដី, ក្លែងសំឡេង ។

ក្លែប

ក្លែប [នាមសព្ទ] សាច់ស្រទាប់នៃផ្លែឈើ

ក្លែបខ្នុរ, ក្លែបទុរេន ជាដើម ។

ក្លែម

ក្លែម [កិរិយាសព្ទ] កែម, លាយផ្សំឡើង, សៀតទប់

យកឈើក្លែមឲ្យនឹង, ឲ្យណែន; យកក្តឹបអម្ពិលមកក្លែម ។

ក្លុំ

ក្លុំ [គុណសព្ទ] ( ស. “មូល” )។ ខ្មែរយើងច្រើនប្រើជា អតិវិសេសគុណនាម

មូលក្លុំ គឺមូលពេញទីឥតល្អៀង ។

ក្លំ

ក្លំ [គុណសព្ទ] ដែលមានដំណាប់និងបន្លួញចុះជិតស្និទ្ធ ។

ក្លាំ

ក្លាំ [នាមសព្ទ] ឈ្មោះចានមួយប្រភេទ ពណ៌ខាងក្រៅដូចស្លាបជ្រឹង មានកណ្តាប់មាត់រីកចេញ ឥតជើង សម្រាប់ដាក់បាយ

ចានក្លាំ ។

ក្លាំងហាយ

ក្លាំងហាយ [នាមសព្ទ] ឈ្មោះត្រីរំអិលមួយប្រភេទ ពួកត្រីសណ្តាយតែខ្លីតូចជាង

ត្រីក្លាំងហាយ ។

ក្លាំពាក់

ក្លាំពាក់ [នាមសព្ទ] ឈ្មោះខ្លឹមឈើផ្ញើប្រាណ ក្លិនក្រអូប សម្រាប់ប្រើជាថ្នាំកែរោគ ។

ក្លាំពូ

ក្លាំពូ [នាមសព្ទ] ឈ្មោះឈើមានផ្កាក្លិនប្រហើរ ប្រើជាថ្នាំ ឬ ជាគ្រឿងធ្វើអាហារបរិភោគ ។

ក្វាត

ក្វាត [កិរិយាសព្ទ] កោសប៉ាតបន្ថើៗ ដើម្បីឲ្យដាច់រំអិល, ស្លេស្ម ឬ កំណកអ្វីដែលស្តើងៗ

ក្វាតជ្រាំងដោយស្លឹកខ្លុង ។

ក្វែន

ក្វែន [គុណសព្ទ] ( ស. ) វៃ, វាងវៃ, ស្ទាត់, ជំនាញ ។

ក្សណៈ

ក្សណៈ (ក្សៈ-ណៈ) [នាមសព្ទ] ( សំ.; បា. ខណ ) ពេល, ស្របក់, រំពេច ។ ច្រើនប្រើក្លាយជា ក្សិណ ( ម. ព. នោះ ) ។

ក្សត្រ

ក្សត្រ (ក្ស័ត) [នាមសព្ទ] ( សំ. ក្សត្រ, ក្សត្រិយ ) ស្តេច; បើតាមន័យខាងដើមកប្បប្រែថា “មេស្រែ” ។

ក្សត្រិយ៍

ក្សត្រិយ៍ [នាមសព្ទ] ( ម. ព. ក្សត្រ ) ។

ក្ស័យ

ក្ស័យ [នាមសព្ទ] ( សំ. ក្សយ; បា. ខយ ) ការអស់ទៅ; សេចក្ដីបាត់បង់, វិនាស ។ ដែលប្រើសព្វថ្ងៃនេះមានទំនងដូចជា កិ.

ក្ស័យជីវិត, ក្ស័យកិលេស គឺអស់ជីវិត, អស់កិលេស ។

ក្សាន្ត

ក្សាន្ត (ក្សាន) [គុណសព្ទ] ( សំ. ) ដែលស្ងប់ស្ងាត់ចាកក្ដីទុក្ខ

ក្សាន្តចិត្ត ។

ក្សិណ

ក្សិណ (ក្សិន) [នាមសព្ទ] ( សំ. ក្ល.; សំ. ក្សណ; បា. ខណ ) ដូចគ្នានឹង ក្សណៈ ។

ក្សិណក្ស័យ

ក្សិណក្ស័យ [នាមសព្ទ] ( ក្សិណ + ក្ស័យ ) ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិ.

ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ ( ម. ព. ក្ស័យ ផង ) ។

ក្សិណនោះ ន. ( ក្សិណ+ នោះ ) ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ ( ម. ព. ខណៈ និង ក្សណៈ )

ក្សិណនោះព្រះយមពន្រាយ លើសលែងសព្វសាយ ស្តេចបើកព្រះនេត្រយល់ជាក់ . . . ( សាស្ត្រាពាក្យកាព្យ សុបិនកុមារ ) ។

ក្សីណ

ក្សីណ (ក្សីណៈ ឬ ក្សិន) [គុណសព្ទ] ( សំ.; បា. ខីណ ) ដែលអស់ទៅ ។ ក្សីណាស្រព ( —ស្រប់ ) ន. ម. ព. ខីណាស្រព ។

ក្សីរ

ក្សីរ (ក្សេរ) [នាមសព្ទ] ( សំ. ) ទឹកដោះស្រស់

ទឹកក្សីរ ។

ក្សេត្រ

ក្សេត្រ [នាមសព្ទ] ( សំ.; បា. ខេត្ត ) ស្រែ, ទី, តំបន់ ។ ក្សេត្រកម្ម, ក្សេត្រក្រឹត្យ កិច្ចការខាងស្រែចម្ការ ។

ក្សេត្រាជីវកម្ម

ក្សេត្រាជីវកម្ម [នាមសព្ទ] ( សំ. និង បា. ) របរចិញ្ចឹមជីវិតដោយស្រែចម្ការ ។

ក្សេត្រាធិការ

ក្សេត្រាធិការ [នាមសព្ទ] ( សំ. ) ឈ្មោះក្រសួងដែលបង្គាប់បញ្ជា ត្រួតត្រាលើការស្រែចម្ការច្បារដំណាំ

ក្រសួងក្សេត្រាធិការ ( សព្វថ្ងៃយើងប្រើពាក្យថា ក្រសួងសេដ្ឋកិច្ច; ម. ព. នេះទៀតផង ) ។

ក្សេត្រារក្ស

ក្សេត្រារក្ស [នាមសព្ទ] ( សំ.; បា. ខេត្តារក្ខ ) អ្នកថែរក្សាស្រែចម្ការ, ឆ្មាំស្រែចម្ការ ។

ក្សេម

ក្សេម [គុណសព្ទ] ( សំ.; បា. ខេម ) សុខសប្បាយ ។

ក្សេមក្សាន្ត

ក្សេមក្សាន្ត [គុណសព្ទ] ( សំ. ) ដែលមានសេចក្ដីសុខសាន្ត ( ម. ព. ក្សេម និង ក្សាន្ត ) ។

ក្អក

ក្អក [កិរិយាសព្ទ] បញ្ចេញខ្យល់ ដោយបង្ខំពីបំពង់ក សូរខេះៗ ឬ ខុងៗ ឬ ក៏ចេញខ្យល់ពី-ក បណ្ដាលឡើងពីរមាស់បំពង់ក ។ [នាមសព្ទ] ឈ្មោះរោគមួយយ៉ាង ដែលបណ្ដាលឲ្យរមាស់បំពង់កហើយខ្យល់ធាក់ចេញរឿយៗ ឲ្យឮសូរខេះៗ ខុងៗ ជាដើម រោគក្អក ។

ក្អម

ក្អម [នាមសព្ទ] របស់ធ្វើពីដីសម្រាប់ដាក់ទឹក, មាន-កស្តួច រាងធំក្អេង ដូចផ្លែឃ្លោកសាយដៀវ ។

ក្អាក

ក្អាក [ឧទានសព្ទ] សូរឮដោយសើច

សើចឮក្អាក ( ម. ព.ក្អាកៗ ) ។

ក្អាកៗ

ក្អាកៗ [កិរិយាវិសេសន៍] ក្អាកៗ ច្រើនដង ។

ក្អាកក្អាយ

ក្អាកក្អាយ [គុណសព្ទ] សប្បាយ, រីករាយ, រួសរាយ ។ [កិរិយាវិសេសន៍] ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យប្លែកឡើង សើចក្អាកក្អាយ ( ម. ព. កក្អាកកក្អាយ ផង ) ។

ក្អាង

ក្អាង [បរិវារសព្ទ] ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្អេង

ក្អេងក្អាង គឺដែលបញ្ចេញសំដីក្អេងឥតក្រែង ។

ក្អាត

ក្អាត [នាមសព្ទ] ឈ្មោះសត្វល្អិតមួយប្រភេទ ពួកសុច តែធំជាងសុច ។

ក្អាត់

ក្អាត់ [នាមសព្ទ] ឈ្មោះសត្វតូចនៅក្នុងទឹកពួកកង្កែប ។

ក្អិត

ក្អិត [នាមសព្ទ] ឈ្មោះត្រីតូចក្នុងពួកត្រីចង្វា

ត្រីក្អិត ។

ក្អិល

ក្អិល [កិរិយាវិសេសន៍] មានន័យដូចគ្នានឹងពាក្យ កក្អិល ( ម. ព. នោះ ) ។

ក្អី

ក្អី [នាមសព្ទ] ឈ្មោះត្រីមួយប្រភេទ ពួកត្រីក្រាយ, ស្លាត តែធំជាងត្រីស្លាត តូចជាងត្រីក្រាយ

ត្រីក្អី ។

ក្អឹកៗ

ក្អឹកៗ [កិរិយាវិសេសន៍] ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យប្លែកជាងប្រក្រតី

សើចក្អឹកៗ ( ម. ព. កក្អឹក ផង ) ។

[ឧទានសព្ទ] ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យប្លែកជាងប្រក្រតី

សើចក្អឹកៗ ( ម. ព. កក្អឹក ផង ) ។

ក្អុក

ក្អុក [នាមសព្ទ] ឈ្មោះត្រីមួយប្រភេទ សណ្ឋានប្រហែលនឹងត្រីកញ្ចុះ មានពងធំៗ ប៉ុនពងជីងចក់ តែសំបកពងទន់

ត្រីក្អុក ។

ក្អួត

ក្អួត [កិរិយាសព្ទ] រើអាហារចេញពីក្រពះមកតាមមាត់ ។

ក្អឿយ

ក្អឿយ [នាមសព្ទ] ប្រដាប់សម្រាប់ការសូត្រ, ការអំបោះ មានសណ្ឋានដូចរហាត់ ។

ក្អៀកៗ

ក្អៀកៗ [កិរិយាវិសេសន៍] ពាក្យសម្រាប់ញ៉ាំងពាក្យសើចឲ្យវិសេសឡើង

សើចក្អៀកៗ គឺសើចស្រួល ( ម. ព. កក្អៀក ផង ) ។

ក្អេង

ក្អេង [គុណសព្ទ] អ្វីៗ ដែលប៉េងទៅខាង

ក្អេងឆ្នាំង, រាងក្អេង ។

[នាមសព្ទ] អ្វីៗ ដែលប៉េងទៅខាង

ក្អេងឆ្នាំង, រាងក្អេង ។

[គុណសព្ទ] ដែលមានឫក ឬ សំដីឥតកោតញញើត

ឫកក្អេង, សំដីក្អេង ។ ប្រើជា កិ. វិ. ផងក៏បាន : និយាយក្អេង ។

ក្អេងក្អាង

ក្អេងក្អាង [គុណសព្ទ] ( ម. ព. ក្អេង និង ក្អាង ) ។

ក្អែ

ក្អែ [កិរិយាសព្ទ] រើអាហារចេញពីមាត់ដោយខ្យល់មិនស្រួយ; ច្រើននិយាយតែអំពីក្មេង ដែលរើទឹកដោះចេញមក

ក្អែទឹកដោះ ។

ក្អែក

ក្អែក [នាមសព្ទ] ឈ្មោះបក្សីមួយប្រភេទ សម្បុរខ្មៅសុទ្ធ, ដំណើរលោតៗ ច្រើនបរិភោគអសុភជាអាហារ ។ ឈ្មោះត្រីមួយប្រភេទ មានស្រកា សម្បុរខ្មៅប្រផេះ, រង្វះមាត់តូច

ត្រីក្អែក ។

ឈ្មោះតាសក់ពុលមួយប្រភេទ ផ្លែរាងមូលទុំឡើងពណ៌ក្រហម

តាសក់ក្អែក ។

ក្អែប

ក្អែប [នាមសព្ទ] ឈ្មោះសត្វមានពិសមួយប្រភេទ មានជើងច្រើន សម្រាប់វារ ( បាលីហៅ សតបទី “សត្វមានជើងច្រើន” )

ក្អែបវារ, ក្អែបខាំ ។

ក្អែល

ក្អែល [នាមសព្ទ] ធូលី, មន្ទិលដែលជាប់នឹងស្បែក ឬ នឹងវត្ថុស្អាត

ក្អែលខ្លួន, ក្អែលដៃ, ក្អែលសំពត់ ។

កង្វាក់

កង្វាក់ [គុណសព្ទ] ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់

គោកង្វាក់; ខ្មោចអាកង្វាក់ ! ( ព. ទ្រ. ) ។

[នាមសព្ទ] ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់

គោកង្វាក់; ខ្មោចអាកង្វាក់ ! ( ព. ទ្រ. ) ។

កង្វិន

កង្វិន [គុណសព្ទ] ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន

បុរសកង្វិន; អាកង្វិន ! ( ព. ទ្រ. ) ។

[នាមសព្ទ] ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន

បុរសកង្វិន; អាកង្វិន ! ( ព. ទ្រ. ) ។

កញ្ចូញ

កញ្ចូញ [នាមសព្ទ] អវយវៈត្រង់ទីបំផុតនៃចង្វែកគូទ

កញ្ចូញគូទ ។

កញ្ឆាញ

កញ្ឆាញ [គុណសព្ទ] ដែលរីកកំពាងច្រាញ

មាត់កញ្ឆាញ។

កណ្ដេង

កណ្ដេង [នាមសព្ទ] ធូលីកករនៅបាតក្អមជាដើម

កណ្តេងធ្លះ, កណ្តេងដី ។ ល ។

[នាមសព្ទ] ឈ្មោះភមរជាតិមួយប្រភេទពួកម្រោមមានមេធំជាងម្រោមបន្តិច, មិនចេះទិច, ត្រឹមយកដមនឹងលំអងផ្កាដូចម្រោម ធ្វើសំបុកនៅក្នុងរន្ធដំបូក មានជ័រពណ៌សឬលឿងរឹងដូចជ័រចុង ហៅថា ជ័រកណ្ដេង ( មានដោយស្រុក ) ។

កត់

កត់ [កិរិយាសព្ទ] សរសេរចំណាំ

កត់ត្រា, កត់ពន្ធ ។

ទប់, ឃាត់ទុកឲ្យនឹង

ដំរីដាលគេយកកង្វេរកាប់កត់ឲ្យនៅនឹង ។

[កិរិយាសព្ទ] ដក់, តាំងនៅ : ទឹកភ្លៀងកត់តាមវាលស្រែ, ទឹកកត់ក្នុងថ្លុក ។ ព. ប្រ. បញ្ញាកត់ គឺបញ្ញាដែលឆាប់ចាំហើយមិនភ្លេច ។ ប្រើជា គុ. ក៏បាន : ស្រែកត់ទឹក, ដីកត់ទឹក ។

កន្លាញ់

កន្លាញ់ [កិរិយាវិសេសន៍] ដែលសស្រាញ់ឥតស្រាក, រញីវឥតស្រាក : ចិត្តកន្លាញ់ចង់បាន ។ កន្លេងកន្លាញ់ អន្ទះអន្ទែងចិត្ត ។ [គុណសព្ទ] ដែលសស្រាញ់ឥតស្រាក, រញីវឥតស្រាក : ចិត្តកន្លាញ់ចង់បាន ។ កន្លេងកន្លាញ់ អន្ទះអន្ទែងចិត្ត ។

កម្រាញ

កម្រាញ [នាមសព្ទ] ( ព. ថ. ) ការក្រាញ

កុំបណ្ដោយតាមកម្រាញរបស់វា ។

កម្រិន

កម្រិន [នាមសព្ទ] ការក្រិន, ភាពក្រិន ។ [គុណសព្ទ] ដែលក្រិន

ដូងកម្រិន, ដើមឈើកម្រិន ។

កាត់

កាត់ [កិរិយាសព្ទ] ( សំ. បា. កឌ ( ក័ឌ ) “ហែក, ផ្ដាច់,…” ) ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម

កាត់ឈើ, កាត់សក់, កាត់សំពត់ ។

[គុណសព្ទ] ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬ អំពីមេបាដែលមានជាតិ ឬ ទ្រង់ទ្រាយទីទៃពីគ្នា

កូនកាត់, កូននេះកាត់ទៅខាងម្តាយ ។

[កិរិយាសព្ទ] ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ក្លេត ។ [គុណសព្ទ] ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ក្លេត ។ [កិរិយាសព្ទ] ( ព. ប្រ. ) ដើរតម្រង់, សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។

កាន់ជើង

កាន់ជើង [កិរិយាសព្ទ] កាន់ទ្រង់ដោយលម្អៀង

កាន់ជើងកូន, កាន់ជើងបងប្អូន ។

កុងតាក់

កុងតាក់ [នាមសព្ទ] ( បារ. Contact ) ប្រដាប់សម្រាប់បើកបិទចរន្តអគ្គិសនី, . . .

បើកកុងតាក់, បិទកុងតាក់ ។

កូនក្រក

កូនក្រក [នាមសព្ទ] ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្ដិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម ( ឮថាមានតែក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ ) ។

កូនក្រក

កូនក្រក [នាមសព្ទ] ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្ដិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម ( ឮថាមានតែក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ ) ។

កូនបណ្ដែត

កូនបណ្ដែត [នាមសព្ទ] កូនផ្តិលតូចៗដែលដាក់បណ្ដែតទឹកក្នុងផ្តិលធំ សម្រាប់ដងទឹកពីក្នុងផ្តិលធំនោះយកមកប្រើប្រាស់ ។

កែវពង្រីក

កែវពង្រីក [នាមសព្ទ] កែវមួយប្រភេទសម្រាប់ឆ្លុះមើលរបស់តូចពង្រីកឲ្យឃើញធំហើយច្បាស់ ( បារ. Loupe ) ។

កំហក

កំហក [នាមសព្ទ] ( ព. ថ. ) ការខក, ដំណើរអាក់ខាន

ដំណើរយឺតយូរនាំឲ្យមានកំហក ។

កំហាត់

កំហាត់ [នាមសព្ទ] ( ព. ថ. ) ការខាត់, ការដុសរំលីងឲ្យស្អាត ( ច្រើនប្រើ ខាត់ ជាង ) ។

កំហាន

កំហាន [នាមសព្ទ] ( ព. ថ. ) ការខាន, ដំណើរអាក់ខាន

ថ្ងៃនេះ ត្រូវប្រឹងរែកដីឲ្យបានកើនទ្វេគុណ ដើម្បីបំពេញកំហានពីម្សិលមិញ ។

ក្បាច់

ក្បាច់ [នាមសព្ទ] ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២ សង្កាត់, សង្កាត់ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជាគ្រាប់រាយ ។ ជួនកាលគេហៅថា ក្បាច់ចិន ។ [នាមសព្ទ] ការរចនាវិចិត្រផ្សេងៗ, បុរាណសរសេរ “ក្បេច”

ប្រាសាទនគរវត្តមានក្បាច់ដ៏វិចិត្រ ។

[នាមសព្ទ] ចំនួនដែលថែមលើសពី១០, និយាយចំពោះផ្លែឈើផ្សេងៗ មានផ្លែស្វាយនិងក្រូចពោធិ៍សាត់ជាដើម ដែលត្រូវទិញឬលក់ គឺគេគិតតម្លៃតែត្រឹម ១០ តែគេថែម ២ ទៀតត្រូវជា ១២ ផ្លែ, ចំនួន ២ ដែលគេថែមនេះ ហៅថា ក្បាច់ ។

ក្រចេ

ក្រចេ [នាមសព្ទ] ( ពាក្យស្ទៀង ) ក្របី

កំពង់ក្រចេ គឺកំពង់ក្របី ( ក្លាយមកជា ក្រចេះ ) ។

ក្រណាន់

ក្រណាន់ [កិរិយាវិសេសន៍] ដែលប្រកាន់ស្អិតបំភ្លេចមិនបាន; ដែលកួចកាន់ជានិច្ចក្នុងចិត្ត

ស្អប់ក្រណាន់; ចិត្តក្រណាន់ ។

[គុណសព្ទ] ដែលប្រកាន់ស្អិតបំភ្លេចមិនបាន; ដែលកួចកាន់ជានិច្ចក្នុងចិត្ត

ស្អប់ក្រណាន់; ចិត្តក្រណាន់ ។

ក្រៀវ

ក្រៀវ [កិរិយាសព្ទ] ( ម. ព. គ្រៀវ ) ។

user/johann/work/ជួន_ណាត/ក.txt · Last modified: 2020/01/05 08:59 by Johann