User Tools

Site Tools


Translations of this page?:
km:lib:authors:អាចារ្យថាន:ផ្លូវប្រកិបត្តិចមិ

ផ្លូវប្រតិបត្តិធម៌

by អាចារ្យថាន. Transcription. Topic see [km] អាចារ្យថាន - ផ្លូវប្រតិបត្តិធម៌ Acchariya Than (transcription)

OCR made via http://rnd.niptict.edu.kh/ocr/index.php#

Zero white spaces generated via http://kkdradio.com/zwsp/

OTD-File for spell corrections: acchariya_than.odt (1. section only for now)

1. Section

page 1 till 29. Source file (image scan pdf): acariya_than_1-29.pdf

ទ. ១

ទ. ២

ទ. ៣

ទ. ៤

ទ. ៥

ទ. ៦

ទ. ៧

ទ. ៨

បុច្ឆា វិសជ្ជនា ផ្តើមសេចក្តី​

បុ. ខ្ញុំមានសទ្ធាក្នុងព្រះពុទ្ធសាសនាជាយូរមកហើយ តែមិនដឹងផ្លូវប្រតិបត្តិធម៌ ។ សូមមេត្តាជួយបំភ្លឺផង ។

វិ. ដើម្បីដឹងផ្លូវប្រតិបត្តិធម៌ គប្បីសិក្សាបរិយត្តសទ្ធម្ម ។

បុ. តើបរិយត្តសទ្ធម្ម បានសេចក្តីថាម៉េច ?

វិ. បរិយត្តសទ្ធម្ម បានសេចក្តីថាសាច់ធម៌សុទ្ធ ដែលបុគ្គលគប្បីសិក្សាឲ្យបានចេះ ។

បុ. តើសិក្សាសាច់ធម៌អ្វីទៅ ?

វិ. សិក្សាព្រះត្រៃបិដក ។ មានព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។

បុ. ព្រះត្រៃបិដកមានធម៌ច្រើនក្រៃពេកណាស់ ត្រូវប្រើពេលវេលាអស់ច្រើនឆ្នាំដើម្បីសិក្សា ។ ឥឡូវពេលវេលាកន្លងហួសទៅហើយ តើគប្បីសិក្សាបានអ្វីខ្លះទៅហ្ន៎ !

វិ. សូមកុំអស់សង្ឃឹម ។ មានពុទ្ធភាសិតសំដែងថា « អ្នកទាំងឡាយឆ្លងផុតចាកទុក្ខដោយ​ សេចក្តីព្យាយាម » ។

បុ. តើព្យាយាមធ្វើអ្វីខ្លះ ?

វិ. ព្យាយាមស្តាប់ធម៌របស់សប្បុរស ១ ព្យាយាមត្រងធម៌នោះទុកក្នុងចិត្តគិតប្រុងប្រតិបត្តិ ១ ព្យាយាមប្រតិបត្តិធម៌ដែលបានប្រុងទុកនោះ ១ ។

ទ. ៩ បុ. សូមមេត្តាបំភ្លឺសេចក្តីផងមើល ។

វិ. ព្យាយាមស្តាប់ធម៌របស់សប្បុរស បានឈ្មោះថាព្យាយាមសិក្សាបរិយត្តសទ្ធម្មមួយចំណែក ។ ព្យាយាមត្រងធម៌នោះទុកក្នុងចិត្ត​ គិតប្រុងប្រតិបត្តិបានឈ្មោះថា ចេះបរិយត្តសទ្ធម្មមួយចំណែក ។ ព្យាយាម​ប្រតិបត្តិធម៌ដែលបានប្រុងទុកនោះ បានឈ្មោះថាដឹងផ្លូវប្រតិបត្តិធម៌មួយចំណែក ។

បុ.​ តើសប្បុរសនោះជាអ្នកណា ?

វិ. សប្បុរស គឺអ្នកដែលមាន សទ្ធា ហិរិ ឧត្តប្ប ពាហុសច្ច វីរិយ សតិ និងបញ្ញា ។

បុ. តើសំគាល់ថាជាសប្បុរស ដោយសង្កេតឃើញលក្ខណៈមួយណា ?

វិ. សំគាល់ថាជាសប្បុរស ដោយសង្កេតឃើញបុគ្គលនោះ ពោលអំពីធម៌ច្រើនជាងពោលអំពី​ រឿងមិនមែនធម៌ ។

បុ. តើសប្បុរសពោលអំពីអំពីធម៌អ្វីខ្លះ ?

វិ. សប្បុរសពោលអំពីទាន អំពីសីល អំពីសមាធិ អំពីអដ្ឋង្គិកមគ្គ អំពីវិបស្សនាបញ្ញា ។ល។

បុ. ចំពោះទាន សីល សមាធិ អដ្ឋង្គិកមគ្គ ខ្ញុំមិនតាំងបុច្ឆាទេ ។ ខ្ញុំសូមតាំងបុច្ឆាអំពីវិបស្សនាបញ្ញា ។ តើធ្វើដូម្តេច ទើបវិបស្សនាបញ្ញាកើតមាន ?ទ. ១០

វិ. ចំរើនវិបស្សនាកម្មដ្ឋាន ទើបវិបស្សនាបញ្ញាកើតមាន ។

បុ. វិបស្សនាកម្មដ្ឋាន ជាវិសុទ្ធិមគ្គមែនទេ ?

វិ. មែនហើយ វិបស្សនាកម្មដ្ឋានជាវិសុទ្ធិមគ្គ ។

បុ. តើវិសុទ្ធិមគ្គមានតែមួយប៉ុណ្ណឹង ឬក៏មានទៀតដែរ ?

វិ. វិសុទ្ធិមគ្គមាន៥ គឺ÷ វិបស្សនាកម្មដ្ឋាន ១ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ១​ អដ្ឋង្គិកមគ្គ ១​ សីលសមាធិបញ្ញា និងវីរិយ ១ ហើយនឹងពោធិបក្ខិយធម៌ ១ ។

បុ. តើវិសុទ្ធិមគ្គ គឺវិបស្សនាកម្មដ្ឋាន គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. វិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលមានសជាតិបញ្ញាអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធមគ្គ គឺសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលណាអ្នកប្រតិបត្តិ ?

វិ. សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលមានភ័ព្វអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធមគ្គ គឺអដ្ឋង្គិកមគ្គ គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. អដ្ឋង្គិកមគ្គ គួរដល់ពួកបុគ្គលអ្នកមានសទ្ធាអ្នកប្រតិបត្តិ ។

ទ. ១១ បុ. តើវិសុទ្ធិមគ្គ គឺសីល សមាធិ បញ្ញា និងវីរិយ គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. សីល សមាធិ បញ្ញា និងវីរិយ គួរដល់ពួកព្រះសង្ឃអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធិមគ្គ គឺពោធិបក្ខិយធម៌ គួរដល់ពួក​បុគ្គលណាអ្នកប្រតិបត្តិ ?

វិ. ពោធិបក្ខិយធម៌ គួរដល់ពួកបុគ្គលជាពហុសូត្រអ្នកប្រតិបត្តិ ។

បុ. វិសុទ្ធិមគ្គនីមួយៗ សុទ្ធតែជាដងផ្លូវដ៏បរិសុទ្ធឆ្ពោះទៅកាន់ព្រះនិព្វាន ។ បុគ្គលដែលធ្វើដំណើរតាមដងផ្លូវនោះ ប្រាកដជាបានទៅដល់និព្វានឬ ?

វិ. ប្រាកដជាបានទៅដល់ ឲ្យតែបុគ្គលអ្នកដើរនោះមានសេចក្តីបរិសុទ្ធទាំង៧យ៉ាង ។ សេចក្តីបរិសុទ្ធទាំង៧ យ៉ាងនោះគឺ​ សីលវិសុទ្ធិ ១ ចិត្តវិសុទ្ធិ ១​ ទិដ្ឋិវិសុទ្ធ ១​ កង្ខាវិតរណវិសុទ្ធិ ១ មគ្គាមគ្គញាណទស្សនវិសុទ្ធ ១​ បដិបទាញាណទស្សនវិសុទ្ធិ ១​ និងញាណទស្សនវិសុទ្ធ ១ ។

បុ. ខ្ញុំអស់សង្ស័យហើយ ។ ខ្ញុំសូមតាំងបុច្ឆាអំពីលំដាប់នៃការប្រតិបត្តិធម៌តទៅ ។

វិ. សូមឧបាសកតាំងបុច្ឆាមកចុះ ។

ទ. ១២

បុច្ឆា វិសជ្ជនា អំពីលំដាប់នៃការប្រតិបត្តិធម៌​

បុ. ពុទ្ធបរិស័ទមានប្រាជ្ញាប្រតិបត្តិធម៌តាមធម៌ ។ តើសភាវអ្វីជាធម៌ ។

វិ. សភាវជាធម៌ គឺសេចក្តីល្អពិត ដែលបុគ្គលប្រតិបត្តិហើយរមែងទ្រទ្រង់ បុគ្គលនោះមិនឲ្យ ធ្លាក់ទៅកាន់ទីទាប ។

បុ. ប៉ុន្តែ ធម៌ជាកុសលក៌មាន ធម៌ជាអកុសលក៏មាន ធម៌ជាអព្យាក្រឹតក៏មាន ។ ចំណែក ខាងអកុសល គឺប៉ែកខាងសេចក្តីអាក្រក់ រីឯខាងអព្យាក្រឹត្យ គឺនៅប៉ែកខាងសេចក្តីមិនល្អមិនអាក្រក់ ។ បើយ៉ាងដូច្នេះ តើសភាវជាធម៌នោះ គឺមិនសេចក្តីអាក្រក់ខ្លះៗផងដែរ ឬមិនមែនទេ ?

វិ. មិនដូច្នោះទេ ។ ធម៌ជាកុសល សំដៅដល់កុសលចិត្ត និងសោភ័ណចេកសិក ។ ធម៌ជាអកុសល សំដៅដល់អកុសលចិត្ត និងអកុសលចេតសិក ។ ធម៌ជាអព្យាក្រឹត សំដៅដល់ វិបាកចិត្ត និង កិរិយាចិត្ត ។ កុសលធម៌ អកុសលធម៌ និងអព្យាក្រឹតធម៌ ជាធម៌មានប្រយោជន៌សំរាប់ការសិក្សា ។ លុះសិក្សាបានចេះហើយ គប្បីជ្រើសរើសយកតែខាងប្រព្រឹត្ត សេចក្តីល្អទ. ១៣ គឺមិនគប្បីយកខាងប្រព្រឹត្តសេចក្តីអាក្រក់ផងទេ ។ ព្រោះហេតុនេះទើបពោលថាសភាវធម៌ គឺសេចក្តីល្អពិតដែលបុគ្គលប្រតិបត្តិហើយរមែងទ្រទ្រង់បុគ្គលនោះ មិនឲ្យធ្លាក់ទៅកាន់ទីទាប ។

បុ. ខ្ញុំស្តាប់បានហើយ ។ ប្រតិបត្តិធម៌តាមធម៌ គឺប្រព្រឹត្តតែសេចក្តីល្អពិតតាមដែលបានសិក្សាមិនគប្បីប្រព្រឹត្តសេចក្តីអាក្រក់ផងទេ ។ ប៉ុន្តែខ្ញុំមិនទាន់អស់សង្ស័យត្រង់ពាក្យថា «ល្អពិត» ។ តើល្អពិតនោះបានសេចក្តីថាដូម្តេច​ ?

វិ. សេចក្តីល្អពិតនោះ បានសេចក្តីដូចឧបមាតទៅ: ឧបមាទី ១: សេចក្តីគោរពផែនដី ព្រះអាទិត្យ ព្រោះគិតថាជារបស់មានគុណ នេះជាសេចក្តីល្អ ប៉ុន្តែសេចក្តីយល់ថា ផែនដីព្រះអាទិត្យ​ គឺអាទិទេពជាអ្នកបង្កើត នេះជាសេចក្តីមិន​ពិត​ សេចក្តីទាំងនេះមិនហៅថាធម៌ ពីព្រោះ «ល្អ» តែមិន «ពិត» ។ ឧបមាទី២: បុគ្គលដេកលក់ រមែងមិនមានកិលេសក្នុងសន្តាន នេះជាសេចក្តីពិត ប៉ុន្តែមិនល្អ ពីព្រោះកិលេសបាត់ទៅឯងដោយសេចក្តីងោកងុយ មិនមែនលះដោយសារចំរើន បញ្ញាឡើយ សេចក្តីទាំងនោះមិនហៅថា ធម៌ ពីព្រោះ «ពិត» តែមិន «ល្អ» ។ទ. ១៤ ឧបមាទី៣: ទាយកលះសេចក្តីកំណាញ់ក្នុងចិត្តបាន ព្រោះបានអោយទានតាមពុទ្ធានុញ្ញាតិ​ យ៉ាងនេះទើបហៅថា ធម៌ ពីព្រោះល្អផងពិតផង គឺ «ល្អ» នៅត្រង់ដែលបានលះ​សេចក្តីកំណាញ់ពីក្នុងចិត្ត ។ តើសេចក្តីឧបមាទាំង ៣ បែបនេះល្មមយល់អំពីសេចក្តីប្រព្រឹត្តល្អពិតបានដែរឬទេ ?

បុ. ខ្ញុំយល់បានខ្លះៗហើយ ។ តែនៅមិនទាន់អស់ចិត្តសោះព្រោះចង់ដឹងថា តើធម៌ ឬសេចក្តីល្អពិតនោះ​ មានច្រើនប៉ុណ្ណា នឹងអាលខ្ញុំជ្រើសរើសយកមកប្រតិបត្តិ ។

វិ. ធម៌ ឬសេចក្តីល្អពិតនោះមានច្រើនជាអនេក ។ បើប្រមូលបញ្ចូលគ្នាតាមថ្នាក់រាប់ចំនួនបាន ៣ គឺ ទាន ១ សីល ១ និងភាវនា ១ ។

បុ. សាធុ! ខ្ញុំស្តាប់បានហើយ គឺថាប្រតិបត្តិធម៌បានសេចក្តីថា អោយទាន ១ សមាទានសីល ១ និងចំរើនភាវនា ១ ។ ឯរូបខ្ញុំនេះមានសេចក្តីប្រាថ្នាចង់រួចផុតចាកទុក្ខភ័យ ។ ប្រសិនបើខ្ញុំជ្រើសរើសយកធម៌ភាវនា​មកប្រតិបត្តិ តើនឹងមានសេចក្តីសង្ឃឹម ឬទេ​ ?

វិ. តើបានយល់អំពីធម៌ភាវនាហើយ ឬនៅ ?

បុ. ខ្ញុំយល់មិនច្បាស់ទេ សូមមេត្តាជួយបំភ្លឺផង ? ទ. ១៥

វិ. ភាវនាមាន ២ បែបគឺសមថភាវនា ១ បែប និងវិបស្សនាភាវនា ១​ បែប ។ សមថភាវនា​ ហៅថា​ សមថកម្មដ្ឋានក៏បាន ។ វិបស្សនាភាវនា ហៅថា វិបស្សនាកម្មដ្ឋានក៏បាន ។ ភាវនា ឬកម្មដ្ឋានទាំង ២ បែបនេះបុគ្គលគប្បីចំរើនឲ្យបានល្អ ។

បុ. ប្រសិនបើខ្ញុំ ជ្រើសរើសយកវិបស្សនាកម្មដ្ឋានមកចំរើន… ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានសមថកម្មដ្ឋានជាបាត ។

បុ. បើខ្ញុំមិនចំរើនវិបស្សនាសមថកម្មដ្ឋានទេ ខ្ញុំចំរើនតែវិបស្សនាកម្មដ្ឋាន តើបានឬទេ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានសតិសម្បជញ្ញៈជាឧបាយសម្រាប់ចំរើន បើសតិសម្បជញ្ញៈកើត​ ហើយរលត់ភ្លាម មិនតាំងនៅយូរល្មមចម្រើនវិបស្សនាបាន តើដូចម្ដេចនឹងចម្រើនបានសម្រេច ?

បុ. ខ្ញុំនឹងខិតខំចំរើនរឿយៗ ដើម្បីសន្សំយកវិបស្សនានោះម្ដងបន្តិចៗ ចំណេរឯខាង ក្រោយនឹងបានសម្រេចផល ។ តើធ្វើយ៉ាងនេះសមគួរ ឬទេ ?

វិ. មិនសមគួរទេ ពីព្រោះត្រូវចំណាយពេលអស់ច្រើនមិនបានសម្រេច ។ទ. ១៦ សូមបញ្ជាក់ថា ពាក្យថា « ចំរើនរឿយៗ » បានសេចក្តីថាព្យាយាមចំរើន ។ តើសេចក្តីព្យាយាមនោះ កើតមកអំពីណា ?

បុ. សូមមេត្តាជួយប្រាប់ផង ?

វិ. សេចក្តីព្យាយាមដែលពោលនោះសំដៅយក​ សម្មាវាយាម មិនសំដៅយកសតិបដ្ឋានដែលជាធម៌ត្រាស់ដឹង​នូវខន្ធ ៥ នោះទេ ។ សម្មាវាយាមកើតឡើងអាស្រ័យ ញុំាងឆន្ទះឲ្យកើត ១​ ប្រារព្ធវីរិយ ១ ផ្គងមនសិការឡើង ១ និងដំកល់ចិត្តទុក ១ ។ ចិត្តដែលបុគ្គលដំកល់ទុក បានហើយ ហៅថា សមាធិចិត្ត ។

បុ. ខ្ញុំស្តាប់បានហើយ ។ ពេលនេះទើបខ្ញុំដឹងថា ខ្ញុំបានយល់មិនច្បាស់រវាងកិច្ចចំរើនវិបស្សនា កម្មដ្ឋាន ជាមួយនឹងកិច្ចចំរើនសតិប្បដ្ឋាន ។ ឥឡូវខ្ញុំយល់ច្បាស់ហើយ ថាវិបស្សនាកម្មដ្ឋានមានសមាធិជាបាត ។ តើសមាធិនោះកើតមកអំពីណា ?

វិ. សមាធិកើតឡើងអាស្រ័យចំរើនសមថកម្មដ្ឋាន ។ សមថកម្មដ្ឋាន​ ជាឧបាយដ៏ចំណានសំរាប់បង្រ្កាប នីវរណធម៌ ដែលតែងតែរំខានចិត្តមិនឲ្យតាំងមាំបាន ។

បុ. បានសេចក្តីថា ចំរើនសមថកម្មដ្ឋាន ទើបកើតសមាធិចិត្ត ។ ត្រង់ចំណុចទ. ១៧ នេះខ្ញុំនៅមានការសង្ស័យនៅឡើយ ពីព្រោះខ្ញុំបានឃើញ​ឧសបាសកមួយចំនួន​ មិនបានចំរើនសមថកម្មដ្ឋានទេ ប៉ុន្តែលោកទាំងនោះហាក់ដូចជាចិត្តជាសមាធិ ។

វិ.​ ប្រការនោះមិនមានទេដឹង ?

បុ. ប្រការនោះមានមែនពិត ។ ប៉ុន្តែខ្ញុំឃើញលោកឧស្សាហ៍ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និងឧស្សាហ៍ស្តាប់ធម៌ទេសនា ។

វិ. កិរិយាថ្វាយបង្គំព្រះរតនត្រ័យដោយគោរព កិរិយាសមាទានសីលមិនឲ្យដាច់សិក្ខាបទ កិរិយាស្តាប់ធម៌​ ទេសនាប្រកបដោយមនសិការ ទាំងអស់នេះតើគិតថាមិន​ មែនជាកិច្ចចំរើនសមថកម្មដ្ខាន ទេឬ ?

បុ. ខ្ញុំគិតថាមិនមែនទេ ព្រោះមិនដែលឃើញគាត់អង្គុយក្នុងទីស្ងាត់ ខំសំឡឹងកសិណ ឬអសុភ ឯណាឡើយ ។

វិ. សេចក្តីគិតនោះមិនគួរឡើយ ។ តាមពិតកិរិយាថ្វាយបង្គំព្រះរតនត្រ័យដោយគោរព​ កិរិយាសមាទាន សីលមិនឲ្យដាច់សិក្ខាបទ កិរិយាស្តាប់ធម៌ទេសនាប្រកប ដោយមនសិការ​ ទាំងអស់នេះគឺជាកិច្ចចំរើនសមថកម្មដ្ឋានហើយ ។ សមថកម្មដ្ឋានមានអារម្មណ៍ច្រើនដល់ទៅ ៤០ មុខ ឯណោះទ. ១៨ គឺកសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អរូប ៤​ សញ្ញា ១ និងវវដ្ឋាន ១ ។ ថ្វាយបង្គំព្រះរតនត្រ័យ គឺប្រារព្ធ ពុទ្ធគុណ ធម្មគុណ និង សង្ឃគុណ ក្នុងអនុស្សតិ ១០​ មកជាអារម្មណ៍ លុះថ្វាយ បង្គំរឿយៗឈ្មោះថាចំរើនសមថកម្មដ្ឋាន ។ សមាទានសីលមិនឲ្យដាច់សិក្ខាបទ គឺប្រារព្ធសីលគុណក្នុងអនុស្សតិ ១០ មកជាអារម្មណ៍ លុះសមាទានសីលរឿយៗ ឈ្មោះថាចំរើនសមថកម្មដ្ឋាន ។ អារម្មណ៍ ៣ ប្រភេទរបស់សព្វត្ថកកម្មដ្ឋានគឺ​ មេត្តា ១ មរណានុស្សតិ ១ និង អសុភកម្មដ្ឋាន ១ ដែលបុគ្គលគប្បីរក្សារាល់ថ្ងៃក្នុងទីសម្ងំ ពួននៃគេហដ្ឋានរៀងៗខ្លួន ប្រារព្ធអារម្មណ៍នោះៗមកដាក់ក្នុងចិត្ត ក៍ឈ្មោះថាចំរើនសមថកម្មដ្ឋាន ។

បុ. សាធុ! ខ្ញុំស្តាប់បានហើយ ។ ឥឡូវនេះ ឃើញច្បាស់ថា វិបស្សនាមានសមាធិជួយឧបត្ថម្ភជា កម្លាំង ។ សមាធិនោះ គឺជាផលសំរេចចេញអំពីសមថកម្មដ្ឋាន ។ តើពោលដូច្នេះ សមគួរឬទេ ?

វិ. សមគួរហើយ ។ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋានទាំង ២ នេះឈ្មោះថាភាវនា ។ ភាវនាជាលំដាប់ទី ៣ រីឯសីលជាលំដាប់ទី ២ទ. ១៩ ចំណែកលំដាប់ទី ១ គឺទាន ។ គប្បីពោលរៀងតាមលំដាប់ដែលព្រះអង្គបានសម្តែងទុក​ ពីទាបទៅខ្ពស់ថា « ទាន សីល ភាវនា » ។

បុ. ខ្ញុំអស់សង្ស័យហើយ ។ សូមតាំងបុច្ឆាអំពីវិសុទ្ធិមគ្គ គឺ វិបស្សនាកម្មដ្ឋាន តទៅ ។

វិ. សូមឧបាសកតាំងបុច្ឆាមកចុះ ។ ទ. ២០

បុច្ឆា វិសជ្ជនា អំពីវិបស្សនាកម្មដ្ឋាន​ ​

បុ. កល្យាណបុថុជ្ជនមានប្រាថ្នាប្រតិបត្តិធម៌តាមធម៌ ។ តើវិសុទ្ធិមគ្គណាមួយដែលគួរប្រតិបត្តិ ដើម្បីដល់ទីរំលត់ទុក្ខ ?

វិ. វិសុទ្ធិមគ្គ គឺ វិបស្សនាកម្មដ្ឋាន ។

បុ. សាធុ! ខ្ញុំមានចំណូលចិត្តចំពោះវិបស្សនាកម្មដ្ឋាន ។

វិ. សូមចំរើនវិបស្សនាកម្មដ្ឋាន បានសំរេចចុះ ។

បុ. ប៉ុន្តែ ខ្ញុំមិនទាន់ដឹងថា តើគួរតាំងតួខ្លួនជាអ្នកចំរើនវិបស្សនា ឬមិនគួរតាំងតួខ្លួនជាអ្នកចំរើន ។

វិ. បើអ្នកមិនចំរើនវិបស្សនាទេ តើអ្នកណាវិញដែលមានចំណូលចិត្តចំរើនវិបស្សនាកម្មដ្ឋាន ។

បុ. ខ្ញុំស្តាប់បានហើយ ។ ខ្ញុំនឹងព្យាយាមចំរើនវិបស្សនាកម្មដ្ឋាន តែខ្ញុំមិនដឹងចំរើនយ៉ាងដូម្តេច ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានឧបចារសមាធិចិត្ត ។

បុ. សូមមេត្តា អធិប្បាយអំពីសារសំខាន់របស់ឧបចារសមាធិចិត្ត បន្តិចមើល៍ ។

វិ. ឧបចារសមាធិចិត្ត ប្រៀបបីដូចឧបករណ៍មួយចាំបាច់សំរាប់ប្រើប្រាស់ដើម្បីចំរើនវិបស្សនាកម្មដ្ឋាន ចាំនិយាយថ្វីដល់អប្បនាសមាធិចិត្ត ។ទ. ២១ អរិយមគ្គទាំងឡាយ មានសោតាបត្តិមគ្គជាដើម ដែលនឹងកើតឡើងក៍អាស្រ័យដោយឈានចិត្តកើតឡើងក្នុងខាងដើម ដែលជាចិត្តធ្លាប់បានសន្សំកុសលនិមិត្តទុកសំរាប់ បង្កឱកាសឲ្យកើតអរិយមគ្គនោះ ។ ឯឈានចិត្តនោះ គឺបុគ្គលគប្បីចំរើនបានតែអាស្រ័យដោយឧបចារសមាធិចិត្ត ឬប្រសើរជាងទៀត គឺតែដោយអប្បនាសមាធិចិត្ត ។ ព្រោះហេតុនោះទើបពោលថា ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានឧបចារសមាធិចិត្ត ។

បុ. តើចិត្តយ៉ាងដូម្តេច ដែលជាឧបចារសមាធិ ?

វិ. ឧបចារសមាធិចិត្ត ជាចិត្តដែលស្លុងទៅក្នុងអារម្មណ៍បានមួយស្របក់ ។

បុ. ឧបមាស្លុងទៅក្នុងអារម្មណ៍បានរយះពេល ៥ នាទី តើអាចទុកថាជាឧបចារសមាធិចិត្តបាន ឬទេ?

វិ. ចិត្តស្លុងបានក្នុងរយះពេល ៥ នាទី អាចប្រើការបាន គ្រាន់តែចិត្តនោះមានកំលាំងខ្សោយជាងចិត្តដែលស្លុងរយះពេលវែងជាង ។

បុ. រីឯអារម្មណ៍វិញ តើចិត្តគប្បីស្លុងទៅក្នុងអារម្មណ៍ណា ?

វិ. អារម្មណ៍របស់វិបស្សនា គឺសាមញ្ញលក្ខណរបស់រូបនាម ។

បុ. តើឧបចារសមាធិ កើតឡើងអាស្រ័យកម្មដ្ឋានណា ?ទ. ២២

វិ. តាមធម្មតា បុគ្គលចំរើនវិបស្សនាកម្មដ្ឋានតែម្យ៉ាង គឺបុគ្គលដែលមានសជាតិបញ្ញា ។ សជាតិបញ្ញា គឺបញ្ញាដែលមានជាប់មកពីកំណើត គ្រាន់តែលោកថ្វាយបង្គំព្រះ ឬសមាទានសីល ឬស្តាប់ធម៌ទេសនាមួយគ្រែ ចិត្តរបស់លោកឡើងដល់ឧបចារសមាធិទៅ ហើយ ។

បុ. តើនៅមានធម៌អ្វីទៀត ក្រៅអំពីឧបចារសមាធិចិត្ត ?

វិ. នៅមានសព្វត្ថកកម្មដ្ឋានទៀត ដែលបុគ្គលគប្បីចំរើនជានិច្ចកាល ។ លើកលែងខានចំរើនតែក្នុងពេលកំពុងចំរើនវិបស្សនា ។ ម្យ៉ាងទៀតគប្បីចាត់ទុកកិច្ចចំរើន​ វិបស្សនាកម្មដ្ឋានជាវិស័យទី ១ ឯកិច្ចការដទៃពីនេះជាវិស័យទី ២ ។

បុ. ឧបមាថា សមាធិចិត្តកើតមានហើយ តើគួរជ្រើសយកសាមញ្ញលក្ខណមួយណាមកជា អារម្មណ៍ ?

វិ. ពោលយ៉ាងដូច្នេះមិនសមគួរទេ ពីព្រោះឧបចារសមាធិចិត្តនោះ កាលដែលកើតមាន គឺមាន អារម្មណ៍ជាអាហាររួចទៅហើយ មិនអាចជ្រើសយកអារម្មណ៍ផ្សេងទៀតបានទេ ។ទ. ២៣

បុ. តើសេចក្តីដែលសមគួរនោះ ជាយ៉ាងដូម្តេច ?

វិ. សេចក្តីដែលសមគួរនោះ គឺឧបចារសមាធិចិត្ត គប្បីជាចិត្តដែលមានសាមញ្ញលក្ខណៈណាមួយជាអារម្មណ៍រួចហើយ ។

បុ. សូមមេត្តាលើកឧទាហរណ៍ យកសាមញ្ញលក្ខណៈណាមួយ​ មកជាអារម្មណ៍មើល៍ ។

វិ. អនិច្ចលក្ខណរបស់រូប ជាអារម្មណ៍មួយប្រភេទដែលចិត្តគប្បីកាន់យកនៅ គ្រាដំបូងក្នុងកិច្ចចំរើនវិបស្សនាកម្មដ្ឋាន ។

បុ. ឧបមាថា ចិត្តមានអនិច្ចលក្ខណៈរបស់រូប ១ ជាអារម្មណ៍ ហើយតាំងនៅជាឧបចារសមាធិ​ គឺហ្នឹងហ្ន៍បានរយះ ៥ នាទី ។ តើសេចក្តីនេះឈ្មោះថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបាន ឬមិនទាន់បានទេ ?

វិ. មិនទាន់បានឈ្មោះថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានទេ គឺឈ្មោះថាឧបចារសមាធិចិត្ត ។ នៅមានកិច្ចរបស់វិតក្កចេតសិក និងវិចារចេតសិកថែមទៀត គឺកិច្ចត្រិះរិះពិចារណាដរាបដល់កើតសេចក្តីឃើញកិរិយាមិនទៀងទាត់នៃរូបនោះ ទើបបានឈ្មោះថាប្រតិបត្តិ វិបស្សនាកម្មដ្ឋានបានមួយចំណែក ។ទ. ២៤ សេចក្តីឃើញកិរិយាមិនទៀងទាត់នៃរូបនោះហៅថា សម្មសនញាណ បានសេចក្តីថា មានប្រាជ្ញាឃើញអនិច្ចលក្ខណៈរបស់រូប ។ សម្មសនញាណចាត់ជា ទិដ្ឋិវិសុទ្ធ ។ សេចក្តីដូចអធិប្បាយនេះ តើស្តាប់បានហើយឬនៅ ?

បុ. ស្តាប់បានខ្លះៗហើយ ។ តើរូបនោះជារូបអ្វីខ្លះ ?

វិ. គឺរូប ២៨ ដែលហៅខ្លីថា កាយនេះឯង ។

បុ. តើគប្បីឃើញអនិច្ចលក្ខណៈរបស់រូបគ្រប់ទាំង ២៨ នោះឬ ?

វិ. មិនចាំបាច់ឃើញរហូតដល់គ្រប់ៗរូបនោះទេ ពីព្រោះសជាតិបញ្ញារបស់បុគ្គលអ្នកប្រតិបត្តិនោះ រមែងចម្លងសេចក្តីដឹងច្បាស់បានងាយ ។

បុ. បានសេចក្តីថាឃើញអនិច្ចលក្ខណៈរបស់រូបមួយណាក៏បានដែរ មែនឬ ?

វិ. មែនហើយ ។ ប៉ុន្តែគប្បីឃើញអនិច្ លក្ខណៈរបស់ឧឡារិករូប ទើបងាយឃើញជាងអនិច្ចលក្ខណៈរបស់ សុខុមរូប ។

បុ. សេចក្តីនោះព្រោះហេតុអ្វី ?

វិ. ព្រោះរូបក្នុងចង្កោមឧឡារិករូប ១២ មានអាការៈឲ្យបុគ្គលពិចារណាបានងាយជាងរូបក្នុងចង្កោមសុខុមរូប ១៦ ។ទ. ២៥

បុ. សូមមេត្តាលើកឧទាហរណ៍​ រូប ១ ប្រភេទ ក្នុងចង្កោមឧឡារិករូប ១២ មើលមើល៍ ។

វិ. ចក្ខុបសាទរូប ជារូប ១ ក្នុងចង្កោមឧឡារិករូប ១២ ។ គប្បីជ្រាបថាចក្ខុ ជាអាយតនៈខាងក្នុង ឯរូបវិញ ជាអាយតនៈខាងក្រៅ ។ ចក្ខុ​ ១​ រូប ១ និង ចក្ខុវិញ្ញាណឃើញប្រាកដនូវពណ៌នៃរូបនោះ ១ របស់ទាំង ៣ នេះកើតឡើងព្រមគ្នាបានឈ្មោះថា ផស្ស ។ ចក្ខុវិញ្ញាណឃើញប្រាកដកើតឡើងអាស្រ័យមានបច្ច័យចាំបាច់ ៤ យ៉ាងគឺភ្នែក ១ រូបខាងក្រៅ ១​ មនសិការប្រុងមើលរូបនោះ ១ និង ពន្លឺ ១ ។ កាលបើខ្វះបច្ច័យណាមួយ សេចក្តីឃើញមិនអាចកើតឡើងបានឡើយ ។ ដែលហៅថាភ្នែក គឺ ចក្ខុ​ នោះគឺមិនមែនចក្ខុបសាទ ដែលសំដៅយក សភាវថ្លាស្អាតនៃចក្ខុនោះទេ ។ ចក្ខុ គឺតួភ្នែកដែលជាមហាភូតរូប ។ ចក្ខុបសាទរូប​ គឺសភាវថ្លាស្អាតនៃភ្នែក ដែលអាចថតរូបខាងក្រៅបានហើយ ដែលហៅថាឧបាទាយរូប ។

បុ. តើចក្ខុបសាទរូប មានអនិច្ចលក្ខណៈជាយ៉ាងដូម្តេចទៅហ្ន៍ ?

វិ. អនិច្ច បានសេចក្តីថា មិនទៀងទាត់ ។ មិនទៀងទាត់ បានសេចក្តីថាទ. ២៦ ជួនកាលក៏កើតមាន ជួនកាលក៏មិនកើតមាន ស្រេចហើយ តែមានបច្ច័យគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់សំរាប់ឲ្យកើត ។ ចំណែកឯចក្ខុនៅត្រង់កាយដែលជាធាតុសំរាប់ឲ្យចក្ខុបសាទអាស្រ័យបាននោះ ក៏មានលក្ខណៈមិនទៀងទាត់ដែរគ្រាន់តែ រយះកាលដែលកើតមាន និងមិនកើតមានស៊ីថេរវេលាអស់យូរបន្តិចទំរាំដឹងច្បាស់ថា ចក្ខុមិនទៀងទាត់ ក៏ខានបានឃើញធម្មកថិក ស្រេចទៅហើយ ។

បុ. ខ្ញុំស្តាប់បានហើយ ។ កាលពីមុនបានវិសជ្ជនាថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានមួយចំណែក កើតបាននូវសម្មសនញាណ តើបន្ទាប់ពីនេះគប្បីប្រតិបត្តិអ្វីទៀត ?

វិ. គប្បីចំរើន អនិច្ចានុបស្សនា ដើម្បី​បន្ទោរ បង់នូវ និច្ចសញ្ញា ។

បុ. សូមមេត្តា អធិប្បាយបន្តិចមើល៍ ។

វិ. ចំរើនអនិច្ចានុបស្សនា បានសេចក្តីថាឃើញរឿយៗ នូវអនិច្ចលក្ខណនៃរូបដរាបដល់ចិត្តមានអារម្មណ៍អនិច្ចលក្ខណៈ​ នោះច្រើនជាងអារម្មណ៍ដទៃ ។ បុគ្គលមានប្រក្រតីរលឹកឃើញអនិច្ចលក្ខណនៃរូប រមែងបន្ទោបង់នូវលោភដែលកើតរួមជាមួយសក្កាយទិដ្ឋិ ហើយស្វះស្វែងបំពេញទានទ. ២៧ ដោយមានប្រាថ្នាឲ្យអស់ លោភៈ ទោសៈ មោហៈ ពីក្នុងសន្តាន ។ បុគ្គលនោះបានឈ្មោះថា សោតាបត្តិមគ្គបុគ្គល ពីព្រោះលោកកំពុងស្វែងរកសោតាបត្តិមគ្គ ។

បុ. បានសេចក្តីថា​ សោតាបត្តិមគ្គបុគ្គល គឺបុគ្គលដែលមានទិដ្ឋិវិសុទ្ធផង ចំរើនអនិច្ចានុបស្សនាផង មានប្រាថ្នាឲ្យអស់ លោភៈ ទោសៈ មោហៈផង​និងមានចិត្តកំពុងស្វែងរកសោតាបត្តិមគ្គផង តើយ៉ាងដូច្នេះមែនឬ ?

វិ. មែនហើយ… ។

បុ. បន្ទាប់មកលោកពិចារណារកបច្ច័យដែលឲ្យកើតរូប ។ បណ្ឌិតពោលថា អវិជ្ជា តណ្ហា ឧបាទាន ភព និងអាហារ ជាបច្ច័យឲ្យកើតរូប ។ សេចក្តី​មិនដឹងថា ចក្ខុបសាទរូបជាដើមកើតមានឡើងអាស្រ័យបច្ច័យអ្វី ព្រមទាំងមិនដឹងថា ចក្ខុបសាទរូបនោះរលត់ទៅវិញព្រោះអ្វីរលត់ នោះជាអវិជ្ជា ។ ផ្គងមនសិការឡើងប្រកបដោយសេចក្តីអន្ទះអន្ទែងតាមចិត្តចង់ឃើញ បណ្តាលឲ្យចក្ខុបសាទកើតឡើង នុះជាតណ្ហា ។ តាំងចិត្តមាំថាកាលប្រាថ្នាចង់ ឃើញ ១ កាលធ្លាប់ឃើញ ១ ត្រូវតែទៅមើលអោយទ. ២៨ ឃើញខានមិនបាន បណ្តាលឲ្យចក្ខុបសាទរូបកើតឡើង នុះជាឧបាទាន ។ សកម្មភាពមិនឈប់ឈររបស់ចក្ខុលើកខាន​ តែពេលដេកលក់ បណ្តាលឲ្យចក្ខុបសាទរូបកើតឡើង នុះជាកម្មភព ។ ឱជារសនៃអាហារដែលបានបរិភោគចូលទៅ ចិញ្ចឹមរាងកាយ ក៏ចិញ្ចឹមចក្ខុឲ្យគង់នៅជាចក្ខុធាតុ បើកឱកាសឲ្យចក្ខុបសាទរូបកើតឡើង នុះជាអាហារ ។ លុះឃើញបច្ច័យឲ្យកើតរូបដូច្នេះហើយ គប្បីសង្កេតឃើញទៀត ថារូបឯណាកើតក្នុងអតីត រូបនោះរលត់ហើយក្នុងអតីត ។ រូបឯណាកើតក្នុងអនាគត រូបនោះនឹងរលត់ក្នុងអនាគត ។ សេចក្តីបែកធ្លាយនៃរូប រមែងកើតមានក្នុងកាលទាំង ៣ ។ សេចក្តីភ័យខ្លាចក៏កើតមានក្នុងចិត្ត ។ បញ្ញាឃើញសេចក្តីកើតរលត់នៃរូបជាឧទយព្វយញាណ ។ បញ្ញាឃើញសេចក្តីបែកធ្លាយនៃរូប ជាភង្គញាណ ។ សេចក្តីកើតភ័យខ្លាចក្នុងចិត្តជាភ័យញាណ ។ ញាណទាំងអប្បាលនេះចាត់ជា កង្ខាវិតរណវិសុទ្ធិ ។

វិ. ខ្ញុំស្តាប់បានហើយ ។ បានសេចក្តីថា នេះជាលើកទី ២ ដែលបុគ្គលប្រតិបត្តិវិបស្សនាកម្មដ្ឋានបាន មួយចំណែកទៀត រីឯលទ្ធផលគឺកើតបានទ. ២៩ នូវឧទយព្វញាណ ភង្គញាណ និងភ័យញាណ ។ តើបន្ទាប់ពីនេះគប្បីប្រតិបត្តិអ្វីទៀត ។

វិ. គប្បីចំរើនអនិច្ចានុបស្សនា ដើម្បីបន្ទោរបង់នូវនិច្ចសញ្ញា ។

បុ. សូមមេត្តាអធិប្បាយបន្តទៀតមើល៍ ។

វិ. បុគ្គលមានប្រក្រតីពិចារណា អនិច្ចលក្ខណៈនៃរូប រមែងបន្ទោរបង់នូវសេចក្តីងឿងឆ្ងល់លើរូបដែលកាល​ពីមុនពុំបានស្គាល់បច្ច័យ និងអនិច្ចលក្ខណៈជាក់ស្តែង ។ សេចក្តីប្រកាន់មាំលើរូបរមែងថយចុះ ហើយស្វះសែ្វងសមាទានឥន្រ្ទីយសំវរសីលបន្ថែមទៀត ដោយមានប្រាថ្នា​ឲ្យ​ អស់ លោភៈ ទោសៈ មោហៈ ពីក្នុងសន្តាន ។ បុគ្គលនោះ​បានឈ្មោះថា សោតាបត្តិមគ្គបុគ្គល ពីព្រោះលោកកំពុងធ្វើដំណើរទៅរក សោតាបត្តិមគ្គ ។

បុ. លុះក្នុងកាលបន្ទាប់មកទៀត តើលោកប្រតិបត្តិអ្វីខ្លះ ?

វិ. បន្ទាប់មក លោកពិចារណារកទោសរបស់រូប ។ ឧឡារិករូប និងសុខុមរូប រូបទាំង ២ ក្រុមនេះប្រជុំ​ ព្រមគ្នាហៅថាកាយ ដែលជារូបមួយដុំប្រព្រឹត្តទៅប្រកបដោយលក្ខណៈ​ ៤ ប្រការ គឺសន្សំរស់នៅដោយ « ទឹកបាយ ទឹកនំ ១ » កើតរលត់បន្តគ្នាហូរទៅមិនចេះដាច់ ១

2. Section

page 30 till 59. Source file (image scan pdf): acariya_than_30-59.pdf

3. Section

page 60 till 89. Source file (image scan pdf): acariya_than_60-89.pdf

4. Section

page 90 till 119. Source file (image scan pdf): acariya_than_90-119.pdf

5. Section

page 119 till 134. Source file (image scan pdf): acariya_than_1-29.pdf

km/lib/authors/អាចារ្យថាន/ផ្លូវប្រកិបត្តិចមិ.txt · ពេលកែចុងក្រោយ: 2019/02/11 15:32 និពន្ឋដោយ Cheav Villa