តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » កុម្ភវគ្គ ទី៥ »
ព្រះពោធិសត្វឆ្លុះបញ្ចាំងរូបនិងកាយ។
sut kn jat 293 បាលី cs-km: sut.kn.jat.293 អដ្ឋកថា: sut.kn.jat.293_att PTS: ?
កាយនិព្វិន្ទជាតក ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២៩៣. កាយនិព្វិន្ទជាតកំ (៣-៥-៣))
[៤៧៨] (តាបសពោធិសត្វ ពោលថា) កាលអញត្រូវព្យាធិរោគណាមួយប៉ះពាល់ហើយ ដល់នូវសេចក្ដីទុក្ខយ៉ាងខ្លាំងក្លា ដែលរោគកំពុងបៀតបៀន រាងកាយនេះ ដ៏នឹងរីងស្ងួតយ៉ាងឆាប់ ដូចជាផ្កាឈើដែលគេដោតលើអាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួតដូច្នោះ)។
[៤៧៩] (រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាលពោលថា ជាទីគាប់ចិត្ត មិនស្អាតទេ តែជនពាល សន្មតថាជារបស់ស្អាត រាងកាយដ៏ពេញប្រៀប ដោយសាកសពផ្សេង ៗ មានសភាពជាទីគាប់ចិត្តនៃជនពាល។
[៤៨០] យើងគួរតិះដៀលនូវកាយស្អុយនេះ ជារបស់ឈឺជានិច្ច គួរខ្ពើមរអើម មិនស្អាត មានព្យាធិជាធម្មតា ដែលពួកសត្វប្រមាទ ជ្រប់ជាប់ ញុំាងផ្លូវនៃសុគតិភព ឲ្យវិនាសសាបសូន្យ។
ចប់ កាយនិព្វិន្ទជាតក ទី៣។