តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » កុម្ភវគ្គ ទី៥ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 294 បាលី cs-km: sut.kn.jat.294 អដ្ឋកថា: sut.kn.jat.294_att PTS: ?
ជម្ពូខាទកជាតក ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៩៤. ជម្ពុខាទកជាតកំ (៣-៥-៤))
[៤៨១] (ចចក ពោលថា) អ្នកណានេះ មានសំឡេងក្រលួច ពីរោះឧត្តមជាងពួកសត្វ ដែលមានសំឡេង ទំលើមែកព្រីង ហើយយំពីរោះ ដូចជាសំឡេងនៃកូនក្ងោក។
[៤៨២] (ក្អែក ពោលថា) កុលបុត្តចេះសរសើរកុលបុត្ត (ដូចគ្នា) ម្នាលសំឡាញ់ មានសម្បុរដូចជាសម្បុរនៃកូនខ្លា ខ្ញុំសូមជូន (ផ្លែព្រីង) ដល់អ្នក ចូរអ្នកពិសាចុះ។
[៤៨៣] (រុក្ខទេវតា ពោលថា) យូរណាស់ហើយ យើងទើបតែឃើញនូវក្អែកជាសត្វស៊ីនូវកំអួតផង នូវចចកជាសត្វស៊ីនូវសាកសពផង ជាសត្វពោលពាក្យកុហក មកចួបគ្នា ហើយសរសើរគ្នាទៅវិញទៅមក។
ចប់ ជម្ពូខាទកជាតក ទី៤។