User Tools

Site Tools


Translations of this page?:
km:tipitaka:book_034

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៤ - Book 34

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៤ - Tipitaka Book 034, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៤



book_034.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_034.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣៤

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

ខន្ធវារវគ្គ

(ខន្ធវគ្គោ)

ឆដ្ឋភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ខន្ធសំយុត្ត ទី១

(១. ខន្ធសំយុត្តំ)

ចុល្លបណ្ណាសកៈ

អន្តវគ្គ (ទី១/១១)

(១១. អន្តវគ្គោ)

(អន្ត)សូត្រ ទី១

(១. អន្តសុត្តំ)

[១] ក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តៈ (ចំណែក) នេះ មាន៤យ៉ាង។ អន្តៈ៤យ៉ាង តើដូចម្តេច។ អន្តៈ គឺសក្កាយ១ អន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ១ អន្តៈ គឺសេចក្តីរលត់ នៃសក្កាយ១ អន្តៈ គឺបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ១។

[២] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសក្កាយ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺសក្កាយ។

[៣] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែង នូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តណ្ហា តើដូចម្តេច។ គឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ។

[៤] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសេចក្តីរលត់នៃសក្កាយ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ ករិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺសេចក្តីរលត់នៃសក្កាយ។

[៥] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺបដិបទាជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ ការនិយាយត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ សេចក្តីរឭកត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាអន្តៈ (ចំណែក) ទាំង៤យ៉ាង។

(ទុក្ខ)សូត្រ ទី២

(២. ទុក្ខសុត្តំ)

[៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវទុក្ខផង នូវហេតុឲ្យកើតឡើង នៃទុក្ខផង នូវសេចក្តីរលត់ នៃទុក្ខផង នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃទុក្ខផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។ ចុះឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃទុក្ខ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែងនូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តណ្ហា តើដូចម្តេច។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើងនៃទុក្ខ។

[៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ ករិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីរលត់នៃទុក្ខ។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តីយល់ត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ។

(សក្កាយ)សូត្រ ទី៣

(៣. សក្កាយសុត្តំ)

[១១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសក្កាយផង នូវហេតុឲ្យកើតឡើង នៃសក្កាយផង នូវសេចក្តីរលត់ នៃសក្កាយផង នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះសក្កាយ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សក្កាយ។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃសក្កាយ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែង នូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តើដូចម្តេចខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើង នៃសក្កាយ។

[១៤] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសក្កាយ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីរលត់ នៃសក្កាយ។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ។

(បរិញ្ញេយ្យ)សូត្រ ទី៤

(៤. បរិញ្ញេយ្យសុត្តំ)

[១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ដែលបុគ្គលគប្បីកំណត់ដឹងផង នូវការកំណត់ដឹងផង នូវបុគ្គលអ្នកកំណត់ដឹងផង អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលបុគ្គលគប្បីកំណត់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបជាធម៌ ដែលបុគ្គលគប្បីកំណត់ដឹង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលបុគ្គលគប្បីកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីកំណត់ដឹង។

[១៨] ម្នាលភិក្ខុទាំងឡាយ ចុះការកំណត់ដឹង តើដូចម្តេច។ ការអស់ទៅនៃរាគៈ ការអស់ទៅ នៃទោសៈ ការអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការកំណត់ដឹង។

[១៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកកំណត់ដឹង តើដូចម្តេច។ គប្បីឆ្លើយថា ព្រះអរហន្ត។ គឺលោកមានអាយុណា មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកកំណត់ដឹង។

(សមណ)សូត្រ ទី៥

(៥. សមណសុត្តំ)

[២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញ ឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាពទេ។

[២១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង តថាគត សន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាព។

(ទុតិយសមណ)សូត្រ ទី៦

(៦. ទុតិយសមណសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង នូវសេចក្តីអស់ទៅផង នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង។បេ។ ដឹងច្បាស់។បេ។ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

(សោតាបន្ន)សូត្រ ទី៧

(៧. សោតាបន្នសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ។

(អរហន្ត)សូត្រ ទី៨

(៨. អរហន្តសុត្តំ)

[២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង ហើយរួចស្រឡះ ដោយមិនបានប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មានមគ្គព្រហ្មចរិយៈ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហាអស់ហើយ ជាអ្នករួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ។

(ឆន្ទប្បហាន)សូត្រ ទី៩

(៩. ឆន្ទប្បហានសុត្តំ)

[២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន។

(ទុតិយឆន្ទប្បហាន)សូត្រ ទី១០

(១០. ទុតិយឆន្ទប្បហានសុត្តំ)

[២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ1) និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។ ក្នុងវេទនា។ ក្នុងសញ្ញា។ សេចក្តីពេញចិត្តណា ក្នុងសង្ខារ។បេ។ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។

ចប់ អន្តវគ្គ ទី១។

ឧទ្ទាននៃអន្តវគ្គនោះ គឺ

និយាយអំពីអន្តៈ គឺចំណែក១ ទុក្ខ១ សក្កាយ១ ធម៌ដែលបុគ្គលគប្បីកំណត់ដឹង១ ពួកសមណព្រាហ្មណ៍ មាន២លើក សោតាបន្នបុគ្គល១ ព្រះអរហន្ត១ បុគ្គលលះបង់នូវសេចក្តីពេញចិត្ត ២លើក។

ធម្មកថិកវគ្គ (ទី២/១២)

(១២. ធម្មកថិកវគ្គោ)

(អវិជ្ជា)សូត្រ ទី១

(១. អវិជ្ជាសុត្តំ)

[២៧] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់នូវរូប មិនដឹងច្បាស់ នូវហេតុនាំឲ្យកើតរូប មិនដឹងច្បាស់ នូវសេចក្តីរំលត់រូប មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់រូប។ មិនដឹងច្បាស់ នូវវេទនា។ មិនដឹងច្បាស់ នូវសញ្ញា។ មិនដឹងច្បាស់ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវវិញ្ញាណ។បេ។ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់វិញ្ញាណ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះ។

(វិជ្ជា)សូត្រ ទី២

(២. វិជ្ជាសុត្តំ)

[២៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វិជ្ជា វិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់នូវរូប នូវហេតុនាំឲ្យកើតរូប។បេ។ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់រូប។ នូវវេទនា។ នូវសញ្ញា។ ដឹងច្បាស់ នូវសង្ខារទាំងឡាយ។បេ។ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់វិញ្ញាណ។ ម្នាលភិក្ខុ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះ។

(ធម្មកថិក)សូត្រ ទី៣

(៣. ធម្មកថិកសុត្តំ)

[២៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ធម្មកថិក ធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ធម្មកថិក តើដោយហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ដោយហេតុយ៉ាង ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរលត់ ព្រោះមិនបានប្រកាន់នូវរូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ បើវេទនា។បេ។ ម្នាលភិក្ខុ បើសញ្ញា។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ។ ម្នាលភិក្ខុ បើភិក្ខុសំដែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់ នូវវិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។

(ទុតិយធម្មកថិក)សូត្រ ទី៤

(៤. ទុតិយធម្មកថិកសុត្តំ)

[៣០] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ធម្មកថិក ធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ធម្មកថិក តើដោយហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ដោយហេតុយ៉ាង ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់នូវរូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ បើវេទនា។បេ។ ម្នាលភិក្ខុ បើសញ្ញា។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ។ ម្នាលភិក្ខុ បើភិក្ខុសំដែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់ នូវវិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។

(ពន្ធន)សូត្រ ទី៥

(៥. ពន្ធនសុត្តំ)

[៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សាក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺរូប ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ជាអ្នកមិនឃើញនូវឆ្នេរ គឺវដ្តៈ មិនឃើញនូវត្រើយ គឺព្រះនិព្វាន រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ។បេ។ នូវខ្លួន ថាមានក្នុងវេទនាខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺវេទនា ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញនូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺវិញ្ញាណ ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។

[៣២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ជាអ្នកចេះដឹង បានឃើពួកព្រះអរិយៈ។បេ។ បានសិក្សាក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺរូប មិនជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ។បេ។ មិនពិចារណាឃើញនូវសញ្ញា។ មិនពិចារណាឃើញ នូវសង្ខារទាំងឡាយ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺវិញ្ញាណ មិនជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ។

(បរិបុច្ឆិត)សូត្រ ទី៦

(៦. បរិបុច្ឆិតសុត្តំ)

[៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ពិចារណាឃើញ នូវរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ អ្នកទាំងឡាយ ពិចារណាឃើញ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយបរិបុច្ឆិត)សូត្រ ទី៧

(៧. ទុតិយបរិបុច្ឆិតសុត្តំ)

[៣៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ពិចារណាឃើញ នូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ អ្នកទាំងឡាយ ពិចារណាឃើញ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សំយោជនិយ)សូត្រ ទី៨

(៨. សំយោជនិយសុត្តំ)

[៣៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវពួកធម៌ ជាបច្ច័យរបស់សញ្ញោជនៈផង នូវតួសញ្ញោជនៈផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ជាបច្ច័យរបស់សញ្ញោជនៈ ដូចម្តេច តួសញ្ញោជនៈ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងរូបនោះ ឈ្មោះថា តួសញ្ញោជនៈ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងវិញ្ញាណនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងវិញ្ញាណនោះ ឈ្មោះថា តួសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ពួកធម៌ជាបច្ច័យរបស់សញ្ញោជនៈ នេះ ជា តួសញ្ញោជនៈ។

(ឧបាទានិយ)សូត្រ ទី៩

(៩. ឧបាទានិយសុត្តំ)

[៣៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវពួកធម៌ ជាបច្ច័យរបស់ឧបាទានផង នូវតួឧបាទានផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ជាបច្ច័យរបស់ឧបាទាន ដូចម្តេច តួឧបាទាន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលជាបច្ច័យរបស់ឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងរូបនោះ ឈ្មោះថា តួឧបាទាន។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលជាបច្ច័យរបស់ឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងវិញ្ញាណនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងវិញ្ញាណនោះ ឈ្មោះថា តួឧបាទាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ពួកធម៌ជាបច្ច័យ របស់ឧបាទាន នេះជាតួឧបាទាន។

(សីលវន្ត)សូត្រ ទី១០

(១០. សីលវន្តសុត្តំ)

[៣៧] សម័យមួយព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ។បេ។ បានពោលពាក្យនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសីល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៣៨] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។

[៣៩] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសកទាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសកទាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសកទាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។

[៤០] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាអនាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាអនាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាអនាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលបាន។

[៤១] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ សេចក្តីសន្សំរបស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើន បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

(សុតវន្ត)សូត្រ ទី១១

(១១. សុតវន្តសុត្តំ)

[៤២] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ។បេ។ បានពោលពាក្យនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសេចក្តីចេះដឹង កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៤៣] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុ ជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។បេ។ នូវអនាគាមិផលបាន។បេ។ នូវអរហត្តផលបាន។

[៤៤] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ សេចក្តីសន្សំ របស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើនូវករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើនហើយ បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

(កប្ប)សូត្រ ទី១២

(១២. កប្បសុត្តំ)

[៤៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះកប្បៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី ជិតក្តី បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ បេ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលកប្បៈ កាលបើបុគ្គល ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង។

(ទុតិយកប្ប)សូត្រ ទី១៣

(១៣. ទុតិយកប្បសុត្តំ)

[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមានចិត្តប្រាសចាកអហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លងដោយប្រពៃ ចាកចំណែកនៃមានះ រម្ងាប់នូវកិលេស ផុតស្រឡះចាកកិលេស។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់។ វេទនាណានីមួយ។សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើបឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់។ ម្នាលកប្បៈ បុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមានចិត្តប្រាសចាក អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លងដោយប្រពៃ ចាកចំណែកនៃមានះ រម្ងាប់នូវកិលេស ផុតស្រឡះចាកកិលេស។

ចប់ ធម្មកថិកវគ្គ ទី២។

ឧទានក្នុងធម្មកថិកវគ្គនោះ គឺ

ពោលអំពីអវិជ្ជា១ វិជ្ជា១ ធម្មកថិក ២លើក ចំណង១ បុគ្គលរួចចាកទុក្ខ ២លើក សញ្ញោជនៈ១ ឧបាទាន១ សីល១ ភិក្ខុមានការចេះដឹង១ ភិក្ខុឈ្មោះកប្បៈ ២លើក។

អវិជ្ជាវគ្គ (ទី៣/១៣)

(១៣. អវិជ្ជាវគ្គោ)

(សមុទយធម្ម)សូត្រ ទី១

(១. សមុទយធម្មសុត្តំ)

[៤៧] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច។ បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាកភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា រូបកើតឡើងហើយសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើងជាធម្មតាថា វេទនាកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលសូន្យទៅជាធម្មតាថា វេទនាសូន្យទៅជាធម្មតា។បេ។ នូវសញ្ញាដែលកើតឡើងជាធម្មតា។បេ។ មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតាថា វិញ្ញាណកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតាថា វិញ្ញាណសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា វិញ្ញាណកើតឡើងហើយសូន្យទៅជាធម្មតា។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា ឯបុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៤៨] កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វិជ្ជា វិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ជាធម្មតាថា រូបកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា រូប កើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនាដែលកើតឡើង ជាធម្មតាថា វេទនាកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលសូន្យទៅជាធម្មតាថា វេទនាសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វេទនា កើតឡើងហើយ សូន្យទៅជាធម្មតា នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ ដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតាថា វិញ្ញាណកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតាថា វិញ្ញាណសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើងហើយ សូន្យទៅជាធម្មតា។ ម្នាលភិក្ខុ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(ទុតិយសមុទយធម្ម)សូត្រ ទី២

(២. ទុតិយសមុទយធម្មសុត្តំ)

[៤៩] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ។បេ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូប ដែលកើតឡើងជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូប ដែលសូន្យទៅ ជាធម្មតាថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូប ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា រូប កើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើង ជាធម្មតា។បេ។ នូវវេទនា ដែលសូន្យទៅជាធម្មតា។បេ។ នូវវេទនា ដែលកើតឡើងហើយ សូន្យទៅជាធម្មតា។បេ។ នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតា។ នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតា។បេ។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា។ នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើងហើយ សូន្យទៅជាធម្មតា។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(តតិយសមុទយធម្ម)សូត្រ ទី៣

(៣. តតិយសមុទយធម្មសុត្តំ)

[៥០] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាវ័ន ទៀបក្រុងពារាណសី។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវរូប ដែលកើតឡើង ជាធម្មតាថា រូបកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវរូប ដែលសូន្យទៅ ជាធម្មតា។បេ។ នូវរូប ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា រូប កើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើង ជាធម្មតា។បេ។ នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតា។ នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតា។ នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតា។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា។ នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើងហើយ សូន្យទៅជាធម្មតា។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(អស្សាទ)សូត្រ ទី៤

(៤. អស្សាទសុត្តំ)

[៥១] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល នឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(ទុតិយអស្សាទ)សូត្រ ទី៥

(៥. ទុតិយអស្សាទសុត្តំ)

[៥២] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(សមុទយ)សូត្រ ទី៦

(៦. សមុទយសុត្តំ)

[៥៣] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(ទុតិយសមុទយ)សូត្រ ទី៧

(៧. ទុតិយសមុទយសុត្តំ)

[៥៤] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(កោដ្ឋិក)សូត្រ ទី៨

(៨. កោដ្ឋិកសុត្តំ)

[៥៥] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ។បេ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥៦] កាលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថាវិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែង ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(ទុតិយកោដ្ឋិក)សូត្រ ទី៩

(៩. ទុតិយកោដ្ឋិកសុត្តំ)

[៥៧] និទាននោះដដែល។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥៨] កាលដែលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

(តតិយកោដ្ឋិក)សូត្រ ទី១០

(១០. តតិយកោដ្ឋិកសុត្តំ)

[៥៩] និទាននោះដដែល។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់នូវរូប មិនដឹងច្បាស់ នូវហេតុនាំឲ្យកើតរូប មិនដឹងច្បាស់ នូវការរលត់រូប មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ការរលត់រូប មិនដឹងច្បាស់ នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវវិញ្ញាណ មិនដឹងច្បាស់ នូវហេតុនាំឲ្យកើតវិញ្ញាណ មិនដឹងច្បាស់ នូវការរលត់វិញ្ញាណ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ការរលត់វិញ្ញាណ។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៦០] កាលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ទើបព្រះសារីបុត្តមានអាយុ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោ កោដ្ឋិតៈ ពាក្យដែលហៅថាវិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់នូវរូប ដឹងច្បាស់ នូវហេតុនាំឲ្យកើតរូប ដឹងច្បាស់នូវការរលត់រូប ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់រូប ដឹងច្បាស់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់នូវវិញ្ញាណ ដឹងច្បាស់ នូវហេតុនាំឲ្យកើតវិញ្ញាណ ដឹងច្បាស់ នូវការរលត់វិញ្ញាណ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ការរលត់វិញ្ញាណ។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

ចប់ អវិជ្ជាវគ្គ ទី៣។

ឧទ្ទានក្នុងអវិជ្ជាវគ្គនោះគឺ

ពោលអំពីការកើតឡើងជាធម្មតា ៣លើក អំពីអានិសង្សដទៃទៀត ២លើក អំពីការកើតឡើង ២លើក អំពីព្រះកោដ្ឋិតៈដទៃទៀត ៣លើក។

កុក្កុឡវគ្គ (ទី៤/១៤)

(១៤. កុក្កុឡវគ្គោ)

(កុក្កុឡ)សូត្រ ទី១

(១. កុក្កុឡសុត្តំ)

[៦១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនាក៏ក្តៅ សញ្ញាក៏ក្តៅ សង្ខារទាំងឡាយ ក៏ក្តៅ វិញ្ញាណក៏ក្តៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង បានឃើញច្បាស់ យ៉ាងនេះ ក៏នឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបរួចស្រឡះ។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនិច្ច)សូត្រ ទី២

(២. អនិច្ចសុត្)

[៦២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ គឺសេចក្តីពេញចិត្ត ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរូបនោះចេញ។ វេទនាមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរបស់នោះចេញ។

(ទុតិយអនិច្ច)សូត្រ ទី៣

(៣. ទុតិយអនិច្ចសុត្តំ)

[៦៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ គឺតម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ។ វេទនាមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរបស់នោះចេញ។

(តតិយអនិច្ច)សូត្រ ទី៤

(៤. តតិយអនិច្ចសុត្)

[៦៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ គឺសេចក្តីត្រេកត្រអាល ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរូបនោះចេញ។ វេទនាមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរបស់នោះចេញ។

(ទុក្ខ)សូត្រ ទី៥

(៥. ទុក្ខសុត្តំ)

[៦៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណា ជាទុក្ខ អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរបស់នោះចេញ។បេ។

(ទុតិយទុក្ខ)សូត្រ ទី៦

(៦. ទុតិយទុក្ខសុត្តំ)

(ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណា ជាទុក្ខ អ្នកទាំងឡាយ) ត្រូវលះបង់រាគៈចេញ។

(តតិយទុក្ខ)សូត្រ ទី៧

(៧. តតិយទុក្ខសុត្តំ)

(ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណា ជាទុក្ខ អ្នកទាំងឡាយ) ត្រូវលះបង់ឆន្ទរាគៈចេញ។

(អនត្ត)សូត្រ ទី៨

(៨. អនត្តសុត្តំ)

[៦៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរូបនោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។

(ទុតិយអនត្ត)សូត្រ ទី៩

(៩. ទុតិយអនត្តសុត្តំ)

[៦៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ។

(តតិយអនត្ត)សូត្រ ទី១០

(១០. តតិយអនត្តសុត្តំ)

[៦៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរូបនោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងសភាវៈនោះចេញ។

(និព្វិទាពហុល)សូត្រ ទី១១

(១១. និព្វិទាពហុលសុត្តំ)

[៦៩] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមាន អនុធម៌2) នេះ គឺតែងនៅច្រើន ដោយសេចក្តីនឿយណាយ នឹងរូប។ នឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារទាំងឡាយ។ តែងនៅច្រើន ដោយសេចក្តីនឿយណាយ នឹងវិញ្ញាណ។ កុលបុត្តណា កាលនៅច្រើន ដោយសេចក្តីនឿយណាយ នឹងរូប។ នឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារទាំងឡាយ។ កាលនៅច្រើន ដោយសេចក្តីនឿយណាយ នឹងវិញ្ញាណ តែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តែងកំណត់ដឹង នូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹងនូវរូប នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលបើកំណត់ដឹង នូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារទាំងឡាយ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត រួចស្រឡះចាកទុក្ខ។

(អនិច្ចានុបស្សី)សូត្រ ទី១២

(១២. អនិច្ចានុបស្សីសុត្តំ)

[៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌នេះ គឺតែងឃើញ នូវសេចក្តីមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ តែងពិចារណាឃើញ នូវសេចក្តីមិនទៀង ក្នុងវិញ្ញាណ។បេ។ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាកទុក្ខ។

(ទុក្ខានុបស្សី)សូត្រ ទី១៣

(១៣. ទុក្ខានុបស្សីសុត្តំ)

[៧១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌នេះ គឺតែងពិចារណាឃើញ នូវសេចក្តីទុក្ខ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ តែងពិចារណាឃើញ នូវសេចក្តីទុក្ខ ក្នុងវិញ្ញាណ។បេ។ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាកទុក្ខ។

(អនត្តានុបស្សី)សូត្រ ទី១៤

(១៤. អនត្តានុបស្សីសុត្តំ)

[៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌នេះ គឺតែងពិចារណាឃើញថា មិនមែនខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ តែងពិចារណាឃើញថា មិនមែនខ្លួន ក្នុងវិញ្ញាណ។ កុលបុត្តណា កាលពិចារណាឃើញថា មិនមែនខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ កាលពិចារណាឃើញថា មិនមែនខ្លួន ក្នុងវិញ្ញាណ តែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តែងកំណត់ដឹង នូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលកំណត់ដឹង នូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារទាំងឡាយ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រួចស្រឡះចាកទុក្ខ។

ចប់ កុក្កុឡវគ្គ ទី៤។

ឧទ្ទាននៃកុក្កុឡវគ្គនោះគឺ

ពោលអំពីបញ្ចក្ខន្ធក្តៅ១ អំពីបញ្ចក្ខន្ធមិនទៀង ៣លើក បញ្ចក្ខន្ធប្រកបដោយទុក្ខដទៃទៀត ៣លើក បញ្ចក្ខន្ធប្រកបដោយអនត្តា ៣លើក កុលបុត្តរួចចាកទុក្ខ ២លើក។

ទិដ្ឋិវគ្គ (ទី៥/១៥)

(១៥. ទិដ្ឋិវគ្គោ)

(អជ្ឈត្ត)សូត្រ ទី១

(១. អជ្ឈត្តសុត្តំ)

[៧៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ទើបសុខ និងទុក្ខក្នុងសន្តានកើតឡើងបាន ព្រោះអាស្រ័យអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ទើបសុខ និងទុក្ខក្នុងសន្តានកើតឡើងបាន ព្រោះអាស្រ័យរូប កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ទើបសុខ និងទុក្ខក្នុងសន្តានកើតឡើងបាន ព្រោះអាស្រ័យវិញ្ញាណ។

[៧៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុងសន្តាននឹងកើតឡើង ព្រោះមិនបានអាស្រ័យរបស់នោះបានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុងសន្តាន នឹងកើតឡើង ព្រោះមិនបានអាស្រ័យរបស់នោះបានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ឯតំមម)សូត្រ ទី២

(២. ឯតំមមសុត្តំ)

[៧៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យអ្វី ប្រកាន់អ្វី ទើបពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៧៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា តើបុគ្គល មិនបានប្រកាន់នូវរូបនោះ ហើយគួរពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ តើបុគ្គល មិនបានប្រកាន់នូវវិញ្ញាណនោះ ហើយគួរពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សោអត្តា)សូត្រ ទី៣

(៣. សោអត្តាសុត្តំ)

[៧៧] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។

[៧៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនបានអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនប្រែប្រួលដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យ នូវវិញ្ញាណនោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនប្រែប្រួលដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(នោចមេសិយា)សូត្រ ទី៤

(៤. នោចមេសិយាសុត្តំ)

[៧៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។

[៨០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមានដែរ (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិ គួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(មិច្ឆាទិដ្ឋិ)សូត្រ ទី៥

(៥. មិច្ឆាទិដ្ឋិសុត្តំ)

[៨១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបមិច្ឆាទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបមិច្ឆាទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបមិច្ឆាទិដ្ឋិកើតឡើង។

[៨២] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើមិច្ឆាទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យរបស់នោះទេ តើមិច្ឆាទិដ្ឋិគួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សក្កាយទិដ្ឋិ)សូត្រ ទី៦

(៦. សក្កាយទិដ្ឋិសុត្តំ)

[៨៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសក្កាយទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសក្កាយទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសក្កាយទិដ្ឋិកើតឡើង។

[៨៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសក្កាយទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យរបស់នោះទេ តើសក្កាយទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អត្តានុទិដ្ឋិ)សូត្រ ទី៧

(៧. អត្តានុទិដ្ឋិសុត្តំ)

[៨៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបអត្តានុទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបអត្តានុទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបអត្តានុទិដ្ឋិកើតឡើង។

[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អភិនិវេស)សូត្រ ទី៨

(៨. អភិនិវេសសុត្តំ)

[៨៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ3) វិនិពន្ធៈ4) កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង។

[៨៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង។បេ។ សញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ គប្បីកើតឡើង ព្រោះមិនបានអាស្រ័យរូបនោះទេ ឬអ្វី។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយអភិនិវេស)សូត្រ ទី៩

(៩. ទុតិយអភិនិវេសសុត្តំ)

[៨៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ5) កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។

[៩០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណាមិនទៀង។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អានន្ទ)សូត្រ ទី១០

(១០. អានន្ទសុត្តំ)

[៩១] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ បានស្តាប់ធម៌ព្រះមានព្រះភាគហើយ ក៏នឹងចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលអានន្ទ អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។

[៩២] ម្នាលអានន្ទ ហេតុដូច្នោះ រូបណានីមួយ ក្នុងលោកនេះ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវរូបទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលអានន្ទ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូប នឿយណាយនឹងវេទនា នឿយណាយនឹងសញ្ញា នឿយណាយនឹងសង្ខារទាំងឡាយ នឿយណាយនឹងវិញ្ញាណ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ។ កាលបើចិត្តផុតស្រឡះ ញាណ ក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ។ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ ទិដ្ឋិវគ្គ ទី៥។

ឧទ្ទាននៃទិដ្ឋិវគ្គនោះគឺ

ពោលអំពីសុខ និងទុក្ខ ប្រព្រឹត្តទៅខាងក្នុង១ អំពីសេចក្តីប្រកាន់ថា នុ៎ះរបស់អញ១ នុ៎ះជាខ្លួនអញ១ អំពីសេចក្តីប្រកាន់ថា (បរិក្ខារ) មិនគប្បីមានដល់អញ១ អំពីមិច្ឆាទិដ្ឋិ១ សក្កាយទិដ្ឋិ១ អត្តានុទិដ្ឋិ១ អំពីសេចក្តីប្រកាន់ មាន២លើក វគ្គ (នេះ) បង្គ្រប់ដោយរឿងព្រះអានន្ទ១។

ចប់ ចុល្លបណ្ណាសកៈ។

ឧទ្ទាននៃវគ្គនៃបណ្ណាសកៈនោះ គឺ

អន្តវគ្គ ធម្មកថិកវគ្គ អវិជ្ជាវគ្គ កុក្កុឡវគ្គ ទិដ្ឋិវគ្គ ជាគម្រប់៥ បញ្ញាសកៈទី៣ ព្រះមានព្រះភាគត្រាស់ហើយ ព្រោះហេតុនោះ ទើបហៅថា និបាត។

ចប់ តិបញ្ញាសកៈ ក្នុងនិបាតនៃខន្ធវគ្គ។

ចប់ ខន្ធសំយុត្ត។

រាធសំយុត្ត (ទី២)

(២. រាធសំយុត្តំ)

មារវគ្គ ទី១

(១. បឋមវគ្គោ)

(មារ)សូត្រ ទី១

(១. មារសុត្តំ)

[៩៣] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មារ តើដោយហេតុយ៉ាងណា។ ម្នាលរាធៈ កាលបើរូបមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណាតែងស្លាប់ (សត្វនោះក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវរូប ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវរូបនោះយ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណា តែងស្លាប់ (សត្វនោះ ក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវវិញ្ញាណ ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវវិញ្ញាណនោះ យ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការឃើញប្រពៃ តើមានប្រយោជន៍អ្វី។ ម្នាលរាធៈ ការឃើញប្រពៃ មានប្រយោជន៍ឲ្យកើតសេចក្តីនឿយណាយ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសេចក្តីនឿយណាយ មានប្រយោជន៍អ្វី។ ម្នាលរាធៈ សេចក្តីនឿយណាយ មានប្រយោជន៍ឲ្យកើតការប្រាសចាកតម្រេក។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការប្រាសចាកតម្រេក មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការប្រាសចាកតម្រេក មានប្រយោជន៍ឲ្យកើតការផុតស្រឡះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការផុតស្រឡះ មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការផុតស្រឡះ មានប្រយោជន៍ឲ្យបានព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះនិព្វាន មានអ្វីជាប្រយោជន៍។ ម្នាលរាធៈ អ្នកប្រព្រឹត្តកន្លង គឺសួរហួសបញ្ហា មិនអាចកាន់យកនូវទីបំផុត នៃបញ្ហាបានឡើយ។ ម្នាលរាធៈ ព្រោះថា ការប្រព្រឹត្តព្រហ្មចរិយៈ មានព្រះនិព្វាន ជាទីពឹង មានព្រះនិព្វាន ជាទីបំផុត។

(សត្ត)សូត្រ ទី២

(២. សត្តសុត្តំ)

[៩៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សត្វ សត្វ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសត្វ តើដោយហេតុដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ក្នុងវិញ្ញាណ បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ ម្នាលរាធៈ ដូចពួកកុមារក្តី ពួកកុមារីក្តី នាំគ្នាលេងកូនផ្ទះ ធ្វើពីអាចម៍ដី មិនទាន់ប្រាសចាកសេចក្តីត្រេកអរ មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីឆ្លេឆ្លា មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ កំណត់ត្រឹមណា តែងអាល័យ តែងប្រកាន់លេង តែងប្រកាន់ ថាជាទ្រព្យ ប្រកាន់ថាជារបស់ខ្លួន ចំពោះកូនផ្ទះធ្វើពីអាចម៍ដី កំណត់ត្រឹមនោះ ម្នាលរាធៈ កាលណាបើពួកកុមារក្តី ពួកកុមារីក្តី លែងត្រេកអរ លែងពេញចិត្ត លែងស្រឡាញ់ លែងស្រេកឃ្លាន លែងឆ្លេឆ្លា លែងប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះហើយ យកដៃ និងជើងទៅកំចាយចោល ឈូសចោល កំចាត់ចោល នូវកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ ធ្វើឲ្យជារបស់លេងមិនកើតក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលរាធៈ អ្នកទាំងឡាយ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវរូប ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវេទនា ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា។ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវសញ្ញា។ នូវសង្ខារទាំងឡាយ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា យ៉ាងនោះឯង។ ម្នាលរាធៈ ព្រោះថា ការអស់ទៅ នៃតណ្ហា ឈ្មោះថា ព្រះនិព្វាន។

(ភវនេត្តិ)សូត្រ ទី៣

(៣. ភវនេត្តិសុត្តំ)

[៩៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ភវនេត្តិ ភវនេត្តិ6) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភវនេត្តិ តើដូចម្តេច សេចក្តីរលត់នៃភវនេត្តិ តើដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ7) និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។ សេចក្តីពេញចិត្តណា ក្នុងវេទនា។បេ។ ក្នុងសញ្ញា។ សេចក្តីពេញចិត្តណា ក្នុងសង្ខារទាំងឡាយ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់ នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។

(បរិញ្ញេយ្យ)សូត្រ ទី៤

(៤. បរិញ្ញេយ្យសុត្តំ)

[៩៦] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ តថាគត នឹងសម្តែងនូវធម៌ទាំងឡាយ ដែលបុគ្គល គួរកំណត់ដឹងផង នូវប្រាជ្ញា ជាគ្រឿងកំណត់ដឹងផង នូវបុគ្គលជាអ្នកកំណត់ដឹងផង អ្នកចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែង។ ព្រះរាធៈមានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ចុះធម៌ដែលបុគ្គល គួរកំណត់ដឹង តើដូចម្តេច។ ម្នាលរាធៈ រូប ជាធម៌ដែលបុគ្គល គួរកំណត់ដឹង វេទនា ជាធម៌ដែលបុគ្គលគួរកំណត់ដឹង សញ្ញា ជាធម៌ដែលបុគ្គល គួរកំណត់ដឹង សង្ខារទាំងឡាយ ជាធម៌ ដែលបុគ្គលគួរកំណត់ដឹង វិញ្ញាណ ជាធម៌ដែលបុគ្គលគួរកំណត់ដឹង។ ម្នាលរាធៈ បញ្ចក្ខន្ធទាំងនេះ ហៅថា ធម៌ដែលបុគ្គលគួរកំណត់ដឹង។ ម្នាលរាធៈ ចុះប្រាជ្ញា ជាគ្រឿងកំណត់ដឹង តើដូចម្តេច។ ការអស់នៃរាគៈ ការអស់នៃទោសៈ ការអស់នៃមោហៈណា។ ម្នាលរាធៈ នេះហៅថា ប្រាជ្ញា ជាគ្រឿងកំណត់ដឹង។ ម្នាលរាធៈ ចុះបុគ្គលអ្នកកំណត់ដឹង តើដូចម្តេច។ គប្បីឆ្លើយថា ព្រះអរហន្ត លោកមានអាយុនោះឯង មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលរាធៈ នេះហៅថា បុគ្គលអ្នកកំណត់ដឹង។

(សមណ)សូត្រ ទី៥

(៥. សមណសុត្តំ)

[៩៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត មិនបានសន្មតថា ជាសមណៈ ក្នុងពួកសមណៈ ឬមិនបានសន្មត ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាពឡើយ។

[៩៨] ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត បានសន្មតថា ជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាពផង ឬប្រយោជន៍ នៃព្រាហ្មណភាពឡើយ។

(ទុតិយសមណ)សូត្រ ទី៦

(៦. ទុតិយសមណសុត្តំ)

[៩៩] លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធ ទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូពាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង។បេ។ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

(សោតាបន្ន)សូត្រ ទី៧

(៧. សោតាបន្នសុត្តំ)

[១០០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណាបើអរិយសាវ័ក ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលរាធៈ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អរហន្ត)សូត្រ ទី៨

(៨. អរហន្តសុត្តំ)

[១០១] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណាបើភិក្ខុ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ហើយមានចិត្តផុតស្រឡះ ដោយមិនបានប្រកាន់មាំ។ ម្នាលរាធៈ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហា អស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ។

(ឆន្ទរាគ)សូត្រ ទី៩

(៩. ឆន្ទរាគសុត្តំ)

[១០២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើត តទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។

(ទុតិយឆន្ទរាគ)សូត្រ ទី១០

(១០. ទុតិយឆន្ទរាគសុត្តំ)

[១០៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។

ចប់ មារវគ្គ ទី១។

ឧទ្ទានក្នុងមារវគ្គនោះគឺ

និយាយអំពីសេចក្តីស្លាប់១ សត្វ១ ភវនេត្តិ១ ធម៌ដែលបុគ្គលគួរកំណត់ដឹង១ ពួកសមណៈ ២លើក សោតាបន្នបុគ្គល១ ព្រះអរហន្ត១ សេចក្តីពេញចិត្ត និងសេចក្តីត្រេកអរ ២លើក។

មារធម្មវគ្គ ទី២

(២. ទុតិយវគ្គោ)

(មារ)សូត្រ ទី១

(១. មារសុត្តំ)

[១០៤] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ8) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាមារ។ ម្នាលរាធ រូបជាមារ វេទនាជាមារ សញ្ញាជាមារ សង្ខារទាំងឡាយជាមារ វិញ្ញាណជាមារ។ ម្នាលរាធៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ចិត្តតែងរួចស្រឡះ ព្រោះសេចក្តីធុញទ្រាន់។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(មារធម្ម)សូត្រ ទី២

(២. មារធម្មសុត្តំ)

[១០៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារធម៌ មារធម៌9) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាមារធម៌។ ម្នាលរាធៈ រូប ជាមារធម៌ វេទនាជាមារធម៌ សញ្ញាជាមារធម៌ សង្ខារទាំងឡាយ ជាមារធម៌ វិញ្ញាណជាមារធម៌។ កាលអរិយសាវ័កនោះ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនិច្ច)សូត្រ ទី៣

(៣. អនិច្ចសុត្តំ)

[១០៦] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចៈ អនិច្ចៈ10) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចៈ។ ម្នាលរាធៈ រូបជាអនិច្ចៈ វេទនាជាអនិច្ចា សញ្ញា។បេ។ វិញ្ញាណ ជាអនិច្ចៈ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនិច្ចធម្ម)សូត្រ ទី៤

(៤. អនិច្ចធម្មសុត្តំ)

[១០៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចធម៌ អនិច្ចធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចធម៌។ ម្នាលរាធៈ រូបជាអនិច្ចធម៌ វេទនាជាអនិច្ចធម៌ សញ្ញាជាអនិច្ចធម៌ សង្ខារទាំងឡាយ ជាអនិច្ចធម៌ វិញ្ញាណជាអនិច្ចធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុក្ខ)សូត្រ ទី៥

(៥. ទុក្ខសុត្តំ)

[១០៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខ ទុក្ខ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខ។ ម្នាលរាធៈ រូបជាទុក្ខ វេទនាជាទុក្ខា សញ្ញាជាទុក្ខា សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណជាទុក្ខ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុក្ខធម្ម)សូត្រ ទី៦

(៦. ទុក្ខធម្មសុត្តំ)

[១០៩] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខធម៌ ទុក្ខធម៌11) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខធម៌។ ម្នាលរាធៈ រូបជាទុក្ខធម៌ វេទនាជាទុក្ខធម៌ សញ្ញាជាទុក្ខធម៌ សង្ខារទាំងឡាយជាទុក្ខធម៌ វិញ្ញាណជាទុក្ខធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនត្ត)សូត្រ ទី៧

(៧. អនត្តសុត្តំ)

[១១០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តា អនត្តា12) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តា។ ម្នាលរាធៈ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារទាំងឡាយ ជាអនត្តា វិញ្ញាណជាអនត្តា។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនត្តធម្ម)សូត្រ ទី៨

(៨. អនត្តធម្មសុត្តំ)

[១១១] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តធម៌ អនត្តធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តធម៌។ ម្នាលរាធៈ រូបជាអនត្តធម៌ វេទនាជាអនត្តធម៌ សញ្ញាជាអនត្តធម៌ សង្ខារទាំងឡាយ ជាអនត្តធម៌ វិញ្ញាណជាអនត្តធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ខយធម្ម)សូត្រ ទី៩

(៩. ខយធម្មសុត្តំ)

[១១២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ខយធម៌ ខយធម៌13) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាខយធម៌។ ម្នាលរាធៈ រូបជាខយធម៌ វេទនាជាខយធម៌ សញ្ញាជាខយធម៌ សង្ខារទាំងឡាយ ជាខយធម៌ វិញ្ញាណជាខយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(វយធម្ម)សូត្រ ទី១០

(១០. វយធម្មសុត្តំ)

[១១៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វយធម៌ វយធម៌14) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាវយធម៌។ ម្នាលរាធៈ រូបជាវយធម៌ វេទនាជាវយធម៌ សញ្ញាជាវយធម៌ សង្ខារទាំងឡាយ ជាវយធម៌ វិញ្ញាណជាវយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សមុទយធម្ម)សូត្រ ទី១១

(១១. សមុទយធម្មសុត្តំ)

[១១៤] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌15) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌។ ម្នាលរាធៈ រូបជាសមុទយធម៌ វេទនាជាសមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយ ជាសមុទយធម៌ វិញ្ញាណជាសមុទយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(និរោធធម្ម)សូត្រ ទី១២

(១២. និរោធធម្មសុត្តំ)

[១១៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា និរោធធម៌ និរោធធម៌16) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជានិរោធធម៌។ ម្នាលរាធៈ រូបជានិរោធធម៌ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ ជានិរោធធម៌ វិញ្ញាណ ជានិរោធធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ មារធម្មវគ្គ ទី២។

ឧទ្ទាននៃមារវគ្គនោះគឺ

សំដែងអំពីមារ១ មារធម៌១ អនិច្ចៈ ២លើក ទុក្ខៈ ២លើក អនត្តា ២លើក ខយធម៌១ វយធម៌១ សមុទយធម៌១ និរោធធម៌១ ត្រូវជា១២។

អាយាចនវគ្គ ទី៣

(៣. អាយាចនវគ្គោ)

(មារាទិសុត្តឯកាទសកៈ) ទី១-១១

(១-១១. មារាទិសុត្តឯកាទសកំ)

[១១៦] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមានព្រះភាគ សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គដោយសង្ខេប។ ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វីជាមារ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ វេទនាជាមារ សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរលះបង់ចេញ។ សញ្ញា។ សង្ខារទាំងឡាយ ជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ វិញ្ញាណជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

[១១៧] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

[១១៨] ម្នាលរាធៈ អនិច្ចៈណា ដែលកើតមាន។

[១១៩] ម្នាលរាធៈ អនិច្ចធម៌ណា។

[១២០] ម្នាលរាធៈ ទុក្ខណា។

[១២១] ម្នាលរាធៈ ទុក្ខធម៌ណា។

[១២២] ម្នាលរាធៈ អនត្តាណា។

[១២៣] ម្នាលរាធៈ អនត្តធម៌ណា។

[១២៤] ម្នាលរាធៈ ខយធម៌ណា។

[១២៥] ម្នាលរាធៈ វយធម)ណា។

[១២៦] ម្នាលរាធៈ សមុទយធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងសមុទយធម៌នោះ អ្នកគួរលះបង់ចេញ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

(និរោធធម្ម)សូត្រ ទី១២

(១២. និរោធធម្មសុត្តំ)

[១២៧] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមានព្រះភាគ សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គ ដោយសង្ខេប។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វី ជានិរោធធម៌។ ម្នាលរាធៈ រូប ជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

ចប់ អាយាចនវគ្គ ទី៣។

ឧទ្ទានក្នុងអាយាចនវគ្គនោះគឺ

សំដែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២លើក ទុក្ខ ២លើក អនត្តា ២លើក ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា១២។

ឧបនិសិន្នវគ្គ ទី៤

(៤. ឧបនិសិន្នវគ្គោ)

(មារាទិសុត្តឯកាទសកៈ) ទី១-១១

(១-១១. មារាទិសុត្តឯកាទសកំ)

[១២៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វី ជាមារ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។បេ។ វិញ្ញាណជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។

[១២៩] ក្រុងសាវត្ថី។ ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីត្រេកអរ ក្នុងមារនោះ អ្នកគួរលះបង់ចេញ។បេ។

[១៣០] ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីត្រេកត្រអាល ក្នុងមារនោះ អ្នកគួរលះបង់ចេញ។

[១៣១] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣២] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីត្រេកអរ ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣៣] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីត្រេកត្រអាល ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣៤] ម្នាលរាធៈ អនិច្ចៈណា ដែលកើតមាន។

[១៣៥] ម្នាលរាធៈ អនិច្ចធម៌ណា។

[១៣៦] ម្នាលរាធៈ ទុក្ខណា។

[១៣៧] ម្នាលរាធៈ ទុក្ខធម៌ណា។

[១៣៨] ម្នាលរាធៈ អនត្តាណា។

[១៣៩] ម្នាលរាធៈ អនត្តធម៌ណា។

[១៤០] ម្នាលរាធៈ ខយធម៌ណា។

[១៤១] ម្នាលរាធៈ វយធម៌ណា។

[១៤២] ម្នាលរាធៈ សមុទយធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងសមុទយធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

(និរោធធម្ម)សូត្រ ទី១២

(១២. និរោធធម្មសុត្តំ)

[១៤៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វីជានិរោធធម៌។ ម្នាលរាធៈ រូបជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

ចប់ ឧបនិសិន្នវគ្គ ទី៤។

ឧទ្ទានក្នុងឧបនិសិន្នវគ្គនោះគឺ

សម្តែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២លើក ទុក្ខ ២លើក អនត្តា ២លើក ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា១២។

ចប់ រាធសំយុត្ត។

ទិដ្ឋិសំយុត្ត (ទី៣)

(៣. ទិដ្ឋិសំយុត្តំ)

សោតាបត្តិវគ្គ ទី១

(១. សោតាបត្តិវគ្គោ)

(វាត)សូត្រ ទី១

(១. វាតសុត្តំ)

[១៤៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់17) ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងសេចក្តី នៃភាសិតនេះ ពួកភិក្ខុបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសម្តែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនាទៀង ឬមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយទៀង ឬមិនទៀង។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ចុះរបស់ណា ដែលបុគ្គល បានឃើញ បានឮ បានពាល់ត្រូវ18) បានដឹងច្បាស់19) បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(ឯតំមម)សូត្រ ទី២

(២. ឯតំមមសុត្តំ)

[១៤៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។

[១៤៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(សោអត្តា)សូត្រ ទី៣

(៣. សោអត្តាសុត្តំ)

[១៤៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះ ជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះ ជាខ្លួន។បេ។ មិនប្រែប្រួលទៅជាធម្មតា កាលបើវេទនាមាន។ បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។

[១៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន។បេ។ មានសភាពមិនប្រែប្រួលទៅដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន។បេ។ មានសភាពមិនប្រែប្រួលទៅដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះ ជាខ្លួន អាត្មាអញនោះ ជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតាដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។

ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យ ក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(នោចមេសិយា)សូត្រ ទី៤

(៤. នោចមេសិយាសុត្តំ)

[១៥០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរ។

[១៥១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។

ចុះរបស់ណា មិនទៀង។បេ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(នត្ថិទិន្ន)សូត្រ ទី៥

(៥. នត្ថិទិន្នសុត្តំ)

[១៥២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទាន ដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផល និងវិបាក នៃកម្មល្អ និងអាក្រក់ មិនមាន លោកមនេះ មិនមាន លោកខាងមុខ មិនមាន មាតា មិនមាន20) បិតា មិនមាន21) សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន សមណៈ និងព្រាហ្មណ៍ណា ដែលបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះលោកនេះ និងលោកខាងមុខ ហើយអាចនឹងប្រកាសបាន សមណព្រាហ្មណ៍នោះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ មិនមានក្នុងលោកឡើយ បុរសនេះ មានកាយប្រកបដោយមហាភូតរូប ទាំង៤ កាលណាបើធ្វើមរណកាលទៅ បឋវីធាតុខាងក្នុង ក៏ប្រែក្លាយទៅជាបឋវីធាតុខាងក្រៅ អបោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាអបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាតេជោធាតុខាក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ ក៏អណ្តែតទៅព្ធដ៏អាកាស បុរស (៤នាក់) មានគ្រែជាគម្រប់៥ សែងយកបុរសដែលស្លាប់ ហើយ ទៅត្រាតែដល់ទីប៉ាឆា ចំណែកគុណ និងទោស ក៏ប្រាកដឡើង ឯឆ្អឹងមានសម្បុរដូចជាកូនព្រាប គ្រឿងបូជា មានផេះជាទីបំផុត ទាននេះ មនុស្សខ្លៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។

[១៥៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(ករោតោ)សូត្រ ទី៦

(៦. ករោតោសុត្តំ)

[១៥៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ កាត់ (នូវអវៈយវៈ មានដៃ ជាដើម) របស់អ្នកដទៃ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃ ឲ្យសោយសោក លំបាកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃឲ្យលំបាក ញាប់ញ័រដោយខ្លួនឯង ឬធ្វើគេឲ្យញាប់ញ័រ សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទីត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ចាំស្ទាក់ផ្លូវ លួចប្រពន្ធអ្នកដទៃ ពោលពាក្យកុហក បាបរបស់បុគ្គលអ្នកធ្វើនោះ មិនមានឡើយ មួយវិញទៀត បើបុគ្គលណា ធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឲ្យមានលាននៃសាច់តែ១ ឲ្យមានគំនរនៃសាច់តែ១ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាមុខកំបិតកោរ បាបរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងស្តាំ នៃទន្លេគង្គា ហើយសម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (នូវអវៈយវៈ មានដៃ ជាដើម) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងឆ្វេង នៃទន្លេគង្គា ឲ្យទានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បុណ្យមិនមានមកឡើយ បុណ្យមិនមានដោយទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយ វាចា ដោយពោលពាក្យសច្ចៈ បុណ្យមិនមានមកឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បុគ្គល កាលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គល ធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ ចុះបើមិនអាស្រ័យ នូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាប ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(ហេតុ)សូត្រ ទី៧

(៧. ហេតុសុត្តំ)

[១៥៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុបច្ច័យ ដែលនាំឲ្យសៅហ្មង នៃសត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ ដែលនាំឲ្យបរិសុទ្ធ នៃសត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កម្លាំងក៏មិនមាន ព្យាយាមក៏មិនមាន កម្លាំងរបស់បុរស ក៏មិនមាន សេចក្តីសង្វាតរបស់បុរស ក៏មិនមាន សត្វទាំងអស់ (មានឱដ្ឋ គោ លា ជាដើម) បាណៈទាំងអស់22) ភូតទាំងអស់ (មានសត្វកើតក្នុងស្រោមស៊ុតជាដើម) ជីវៈទាំងអស់ គឺធញ្ញជាតិ ឥតមានអំណាច ឥតមានកម្លាំង ឥតមានសេចក្តីព្យយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ) មានសេចក្តីប្រែប្រួល ដោយនិយតិ និងសង្គតិ និងសភាវៈ23) តាំងនៅក្នុងអភិជាតិ ទាំង៦ ហើយរងនូវសេចក្តីសុខ និងទុក្ខយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យ មិនមានឡើយ។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមានឡើយ។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមាន។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមាន។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យ មិនមាន។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(មហាទិដ្ឋិ)សូត្រ ទី៨

(៨. មហាទិដ្ឋិសុត្តំ)

[១៥៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំងនេះ មាន៧ប្រការ គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន24) មិនគប្បីតាក់តែងបាន ជាសភាវៈអារ25) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យសេចក្តីសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកទេ។ កាយទាំង៧ តើដូចម្តេច។ កាយ គឺដី១ កាយ គឺទឹក១ កាយ គឺភ្លើង១ កាយ គឺខ្យល់១ សុខ១ ទុក្ខ១ ជីវិត១។ កាយទាំង៧នេះឯង គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន មិនគប្បីតាក់តែងបាន ជាសភាវៈអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកបានឡើយ។ ទុកជាអ្នកណា កាត់នូវក្បាល ដោយគ្រឿងសស្ត្រាដ៏មុត ក៏គ្មានបុគ្គលណាមួយ សម្លាប់បុគ្គលនោះវិញបានឡើយ។ គ្រឿងសស្ត្រា រមែងចូលទៅកាន់ចន្លោះ ក្នុងចន្លោះនៃកាយ ទាំង៧។ ឯកំណើតជាប្រធាន26) ទាំងនេះ មានចំនួន ១លាន ៤ សែន ៦ពាន់ ៦រយ កម្ម មានចំនួន ៥០០ កម្ម មានចំនួន៥ កម្មមានចំនួន៣ និងកម្ម គឺកាយកម្ម វចីកម្ម កម្មពាក់កណ្តាល គឺមនោកម្ម សេចក្តីប្រតិបត្តិ មានចំនួន៦២ អន្តរកប្ប27) មានចំនួន៦២ អភិជាតិ28) មានចំនួន ៦ បុរិសភូមិ29) មានចំនួន៨ ពួកអាជីវក មានចំនួន៤ពាន់ ៩រយ ពួកបរិព្វាជក មានចំនួន ៤ពាន់ ៩រយ លំនៅនាគ មានចំនួន ៤ពាន់ ៩រយ ឥន្ទ្រិយ មានចំនួន២ពាន់ នរក មានចំនួន៣ពាន់ ធាតុដែលប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) មានចំនួន ៣៦ ពួកគ័ភ៌នៃសត្វ ដែលមានសញ្ញា30) មានចំនួន ៧ ពួកគ័ភ៌ នៃវត្ថុដែលឥតសញ្ញា31) មាន៧ ពួកគ័ភ៌ នៃជាតិ ដែលដុះអំពីថ្នាំង (មានអំពៅជាដើម) មានចំនួន ៧ ពួកទេវតា មានចំនួន៧ ពួកមនុស្ស មានចំនួន៧ ពួកបីសាច មានចំនួន៧ ស្រះ មានចំនួន៧ រអាងភ្នំធំ មានចំនួន៧ រអាងភ្នំតូច មានចំនួន៧០០ ជ្រោះធំមានចំនួន៧ ជ្រោះតូច មានចំនួន៧០០ សុបិនធំ មានចំនួន៧ សុបិនតូច មានចំនួន៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសង្សារ) អស់កាលចំនួន ៨លាន ៤សែន មហាកប្បហើយ នឹងធ្វើនូវទីបំផុត នៃទុក្ខបាន បុគ្គលកំណត់ទុកថា អាត្មាអញ នឹងធ្វើកម្ម ដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មចាស់ស្រាប់ហើយ ៗ ធ្វើឲ្យអស់ទៅ ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ដូច្នេះ មិនមានក្នុងមហាកប្បទាំងនោះឡើយ សេចក្តីសុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត ដូចគេវាល់របស់ ដោយទោណៈ មិនមានក្នុងសង្សារវដ្ត យ៉ាងនេះឡើយ សង្សារ មិនមានសេចក្តីសាបសូន្យ សេចក្តីចម្រើន មិនមានខ្ពស់ទាប។ ដូចរមូរ នៃអំបោះ ដែលគេបោះចោលទៅ រមូរអំបោះនោះ ក៏រលាអស់ (ត្រឹមតែកំណាត់អំបោះប៉ុណ្ណោះ) យ៉ាងណាមិញ។ ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សារលាទៅ ក៏អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខបាន យ៉ាងដូច្នេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សាររលាចេញ អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(សស្សតទិដ្ឋិ)សូត្រ ទី៩

(៩. សស្សតទិដ្ឋិសុត្តំ)

[១៦០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។

[១៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អសស្សតទិដ្ឋិ)សូត្រ ទី១០

(១០. អសស្សតទិដ្ឋិសុត្តំ)

[១៦២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន។បេ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អន្តវា)សូត្រ ទី១១

(១១. អន្តវាសុត្តំ)

[១៦៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមានទីបំផុត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អនន្តវា)សូត្រ ទី១២

(១២. អនន្តវាសុត្តំ)

[១៦៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនមានទីបំផុត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(តំជីវំតំសរីរំ)សូត្រ ទី១៣

(១៣. តំជីវំតំសរីរំសុត្តំ)

[១៦៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អញ្ញំជីវំអញ្ញំសរីរំ)សូត្រ ទី១៤

(១៤. អញ្ញំជីវំអញ្ញំសរីរំសុត្តំ)

[១៦៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(ហោតិតថាគតោ)សូត្រ ទី១៥

(១៥. ហោតិតថាគតោសុត្តំ)

[១៦៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(នហោតិតថាគតោ)សូត្រ ទី១៦

(១៦. នហោតិតថាគតោសុត្តំ)

[១៦៨] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងមិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(ហោតិចនចហោតិតថាគតោ)សូត្រ ទី១៧

(១៧. ហោតិចនចហោតិតថាគតោសុត្តំ)

[១៦៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(នេវហោតិននហោតិតថាគតោ)សូត្រ ទី១៨

(១៨. នេវហោតិននហោតិតថាគតោសុត្តំ)

[១៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។បេ។

[១៧១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

ចប់ សោតាបត្តិវគ្គ ទី១។

ចប់ វេយ្យាករណ៍ ១៨។

បេយ្យាលៈ ទី២

(ទុតិយគមនវគ្គ ទី២)

(២. ទុតិយគមនវគ្គោ)

(វាត)សូត្រ ទី១-១៧

(១. វាតសុត្តំ)

[១៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យនូវរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៧៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ (ឯវេយ្យាករណ៍ ដ៏ពិស្តារ ទាំង១៨ មានដំណើរដូចមុន)។

(នេវហោតិននហោតិ)សូត្រ ទី១៨

(១៨. នេវហោតិននហោតិសុត្តំ)

[១៧៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។

[១៧៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។

(រូបីអត្តា)សូត្រ ទី១៩

(១៩. រូបីអត្តាសុត្តំ)

[១៧៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួននឹងមានរូប ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។

(អរូបីអត្តា)សូត្រ ទី២០

(២០. អរូបីអត្តាសុត្តំ)

[១៧៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនមានរូប ទាំងមិនមានរោគ (បេយ្យាល)។

(រូបីចអរូបីចអត្តា)សូត្រ ទី២១

(២១. រូបីចអរូបីចអត្តាសុត្តំ)

[១៧៩] ក្រុងសាវត្ថី។ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូបខ្លះ មិនមានរូបខ្លះ ទាំងមិនមានរោគ។

(នេវរូបីនារូបីអត្តា)សូត្រ ទី២២

(២២. នេវរូបីនារូបីអត្តាសុត្តំ)

[១៨០] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ទាំងមិនមានរោគ។

(ឯកន្តសុខី)សូត្រ ទី២៣

(២៣. ឯកន្តសុខីសុត្តំ)

[១៨១] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានសុទ្ធតែសុខ ទាំងមិនមានរោគ។

(ឯកន្តទុក្ខី)សូត្រ ទី២៤

(២៤. ឯកន្តទុក្ខីសុត្តំ)

[១៨២] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានសុទ្ធតែទុក្ខ តែមិនមានរោគ។

(សុខទុក្ខី)សូត្រ ទី២៥

(២៥. សុខទុក្ខីសុត្តំ)

[១៨៣] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានទាំងសុខ ទាំងទុក្ខ ទាំងមិនមានរោគ។

(អទុក្ខមសុខី)សូត្រ ទី២៦

(២៦. អទុក្ខមសុខីសុត្តំ)

[១៨៤] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

(បេយ្យាលទី២)។

(តតិយគមនវគ្គ ទី៣)

(៣. តតិយគមនវគ្គោ)

(នវាត)សូត្រ ទី១-២៥

(១. នវាតសុត្តំ)

[១៨៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះ ដូច្នោះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្ទ ព្រះអាទិត្យមិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង របស់នោះជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

(សូត្រទាំង២៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

(អទុក្ខមសុខី)សូត្រ ទី២៦

(២៦. អទុក្ខមសុខីសុត្តំ)

[១៨៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគបានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើមានរបស់នោះ ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើមានរបស់នោះ ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

(បេយ្យាលទី៣)។

(ចតុត្ថគមនវគ្គ ទី៤)

(៤. ចតុត្ថគមនវគ្គោ)

(នវាត)សូត្រ ទី១-២៥

(១. នវាតសុត្តំ)

[១៩០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្ទ ព្រះអាទិត្យ មិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៩១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរយល់ដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។

[១៩២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អទុក្ខមសុខី)សូត្រ ទី២៦

(២៦. អទុក្ខមសុខីសុត្តំ)

[១៩៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ (វេយ្យាករណ៍ ទាំង១៨ មានដំណើរដូចមុន សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីពីរផងចុះ សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបី សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបួន)។

(បេយ្យាលទី៤)។

ចប់ ទិដ្ឋិសំយុត្ត។

ឱក្កន្តសំយុត្ត (ទី៤)

(៤. ឱក្កន្តសំយុត្តំ)

(ចក្ខុ)សូត្រ ទី១

(១. ចក្ខុសុត្តំ)

[១៩៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ត្រចៀកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ច្រមុះមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី អណ្តាតមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី កាយមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ចិត្តមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវធម៌ទាំងនេះយ៉ាងនេះ។ បុគ្គលនេះហៅថា សទ្ធានុសារី (អ្នករឭកឃើញរឿយៗ ដោយសទ្ធា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មួយបានត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី (អ្នករឭកឃើញដោយធម៌ គឺប្រាជ្ញា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(រូប)សូត្រ ទី២

(២. រូបសុត្តំ)

[១៩៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី សំឡេងមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ក្លិនមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី រសមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ផោដ្ឋព្វៈមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ធម្មារម្មណ៍មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មួយបានត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(វិញ្ញាណ)សូត្រ ទី៣

(៣. វិញ្ញាណសុត្តំ)

[១៩៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ។ ជិវ្ហាវិញ្ញាណ។ កាយវិញ្ញាណ។ មនោវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។ មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(សម្ផស្ស)សូត្រ ទី៤

(៤. សម្ផស្សសុត្តំ)

[១៩៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សោតសម្ផ័ស្ស។ ឃានសម្ផ័ស្ស។ ជិវ្ហាសម្ផ័ស្ស។ កាយសម្ផ័ស្ស។ មនោសម្ផ័ស្ស មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(សម្ផស្សជា)សូត្រ ទី៥

(៥. សម្ផស្សជាសុត្តំ)

[២០០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្ស ជាវេទនា មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សោតសម្ផ័ស្ស ជាវេទនា។ ឃានសម្ផ័ស្ស ជាវេទនា។ ជិវ្ហាសម្ផ័ស្ស ជាវេទនា។ កាយសម្ផ័ស្ស ជាវេទនា។ មនោសម្ផ័ស្ស ជាវេទនា មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

(រូបសញ្ញា)សូត្រ ទី៦

(៦. រូបសញ្ញាសុត្តំ)

[២០១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីសម្គាល់ក្នុងសំឡេង។ សេចក្តីសម្គាល់ក្នុងក្លិន។ សេចក្តីសម្គាល់ក្នុងរស។ សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ។ សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

(រូបសញ្ចេតនា)សូត្រ ទី៧

(៧. រូបសញ្ចេតនាសុត្តំ)

[២០២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប៉ុនប៉ងក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប៉ុនប៉ងក្នុងសំឡេង។ សេចក្តីប៉ុនប៉ងក្នុងក្លិន។ សេចក្តីប៉ុនប៉ងក្នុងរស។ សេចក្តីប៉ុនប៉ងក្នុងផោដ្ឋព្វៈ។ សេចក្តីប៉ុនប៉ងក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

(រូបតណ្ហា)សូត្រ ទី៨

(៨. រូបតណ្ហាសុត្តំ)

[២០៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប្រាថ្នាក្នុងសំឡេង។ សេចក្តីប្រាថ្នាក្នុងក្លិន។ សេចក្តីប្រាថ្នាក្នុងរស។ សេចក្តីប្រាថ្នាក្នុងផោដ្ឋព្វារម្មណ៍។ សេចក្តីប្រាថ្នាក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

(បថវីធាតុ)សូត្រ ទី៩

(៩. បថវីធាតុសុត្តំ)

[២០៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ធាតុដី មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ធាតុទឹក។ ធាតុភ្លើង។ ធាតុខ្យល់។ ធាតុអាកាស។ វិញ្ញាណធាតុ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

(ខន្ធ)សូត្រ ទី១០

(១០. ខន្ធសុត្តំ)

[២០៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី វេទនាមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សញ្ញា។ សង្ខារទាំងឡាយ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ វិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ ត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ស្គាល់ច្បាស់យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅកាន់អបាយភូមិ ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ។

ចប់ ឱក្កន្តសំយុត្ត។

ឧទ្ទាននៃឱក្កន្តសំយុត្តនោះគឺ

និយាយអំពីចក្ខុ១ រូប១ វិញ្ញាណ១ ផស្សៈ១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ត្រូវជា១០។

ឧប្បាទសំយុត្ត (ទី៥)

(៥. ឧប្បាទសំយុត្តំ)

(ចក្ខុ)សូត្រ ទី១

(១. ចក្ខុសុត្តំ)

[២០៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចក្ខុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ការកើតឡើង ការតាំងនៅណា នៃសោតៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃឃានៈ។ ការកើតឡើង ការតាំងនៅណា នៃជិវ្ហា។ ការកើតឡើង ការតាំងនៅណា នៃកាយ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចិត្ត នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២០៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចក្ខុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។ ការរលត់ណា នៃសោតៈ។បេ។ ការរលត់ណា នៃឃានៈ។ ការរលត់ណា នៃជិវ្ហា។ ការរលត់ណា នៃកាយ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចិត្ត នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(រូប)សូត្រ ទី២

(២. រូបសុត្តំ)

[២០៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។ នៃសំឡេង។ នៃក្លិន។ នៃរស។ នៃផោដ្ឋព្វៈ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មារម្មណ៍ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២០៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃរូប នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។ នៃសំឡេង។ នៃក្លិន។ នៃរស។ នៃផោដ្ឋព្វៈ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មារម្មណ៍ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(វិញ្ញាណ)សូត្រ ទី៣

(៣. វិញ្ញាណសុត្តំ)

[២១០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុវិញ្ញាណ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃមនោវិញ្ញាណ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុវិញ្ញាណ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃមនោវិញ្ញាណ។បេ។ ជាការអស់នៃជរា និងមរណៈ។

(សម្ផស្ស)សូត្រ ទី៤

(៤. សម្ផស្សសុត្តំ)

[២១២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុសម្ផ័ស្ស។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃមនោសម្ផ័ស្ស។បេ។ ជាការមានប្រាកដ នៃជរា និងមរណៈ។

[២១៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុសម្ផ័ស្ស។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ណា នៃមនោសម្ផ័ស្ស។បេ។ ជាការអស់នៃជរា និងមរណៈ។

(សម្ផស្សជ)សូត្រ ទី៥

(៥. សម្ផស្សជសុត្តំ)

[២១៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុសម្ផ័ស្ស ជាវេទនា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃមនោសម្ផ័ស្ស ជាវេទនា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ណា នៃ ចក្ខុសម្ផ័ស្ស ជាវេទនា។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃ មនោសម្ផ័ស្ស ជាវេទនា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(សញ្ញា)សូត្រ ទី៦

(៦. សញ្ញាសុត្តំ)

[២១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូបសញ្ញា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មសញ្ញា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១៧] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបសញ្ញា។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មសញ្ញា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(សញ្ចេតនា)សូត្រ ទី៧

(៧. សញ្ចេតនាសុត្តំ)

[២១៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូបសញ្ចេតនា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃធម្មសញ្ចេតនា។បេ។ ជាការមានប្រាកដ នៃជរា និងមរណៈ។

[២១៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបសញ្ចេតនា។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មសញ្ចេតនា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(តណ្ហា)សូត្រ ទី៨

(៨. តណ្ហាសុត្តំ)

[២២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូបតណ្ហា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មតណ្ហា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបតណ្ហា។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មតណ្ហា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(ធាតុ)សូត្រ ទី៩

(៩. ធាតុសុត្តំ)

[២២២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃបឋវីធាតុ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ នៃអបោធាតុ។បេ។ នៃតេជោធាតុ។ នៃវាយោធាតុ។ នៃអាកាសធាតុ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណធាតុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃបឋវីធាតុ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃអបោធាតុ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃតេជោធាតុ។ ការរលត់ណា នៃវាយោធាតុ។ ការរលត់ណា នៃអាកាសធាតុ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណធាតុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

(ខន្ធ)សូត្រ ទី១០

(១០. ខន្ធសុត្តំ)

[២២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដ នៃជរា និងមរណៈ នៃវេទនា។បេ។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃរូប នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ នៃវេទនា។បេ។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

ចប់ ឱប្បាទសំយុត្ត។

ឧទ្ទាននៃឱប្បាទសំយុត្តនោះគឺ

និយាយអំពីចក្ខុ១ រូប១ វិញ្ញាណ១ ផស្សៈ១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ត្រូវជា១០។

កិលេសសំយុត្ត (ទី៦)

(៦. កិលេសសំយុត្តំ)

(ចក្ខុ)សូត្រ ទី១

(១. ចក្ខុសុត្តំ)

[២២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគ (តម្រេកប្រកបដោយសេចក្តីពេញចិត្ត) ណា ក្នុងចក្ខុ នុ៎ះជាឧបក្កិលេស (នាំឲ្យសៅហ្មង) របស់ចិត្ត ឆន្ទរាគណា ក្នុងសោតៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងឃានៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងជិវ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងកាយ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងមនោ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

(រូប)សូត្រ ទី២

(២. រូបសុត្តំ)

[២២៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសំឡេង។ ក្នុងក្លិន។ ក្នុងរស។ ក្នុងផោដ្ឋព្វៈ។ ឆន្ទរាគណា ក្នុងធម្មារម្មណ៍ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំ ដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

(វិញ្ញាណ)សូត្រ ទី៣

(៣. វិញ្ញាណសុត្តំ)

[២២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈវិញ្ញាណ។ ក្នុងឃានវិញ្ញាណ។ ក្នុងជិវ្ហាវិញ្ញាណ។ ក្នុងកាយវិញ្ញាណ។ ឆន្ទរាគណា ក្នុងមនោវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

(សម្ផស្ស)សូត្រ ទី៤

(៤. សម្ផស្សសុត្តំ)

[២២៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុសម្ផ័ស្ស នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈសម្ផ័ស្ស។ ក្នុងឃានសម្ផ័ស្ស។ ក្នុងជិវ្ហាសម្ផ័ស្ស។ ក្នុងកាយសម្ផ័ស្ស។ ឆន្ទរាគណា ក្នុងមនោសម្ផ័ស្ស នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

(សម្ផស្សជ)សូត្រ ទី៥

(៥. សម្ផស្សជសុត្តំ)

[២៣០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុសម្ផ័ស្ស ជាវេទនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈសម្ផ័ស្ស ជាវេទនា។ ក្នុងឃានសម្ផ័ស្ស ជាវេទនា។ ក្នុងជិវ្ហាសម្ផ័ស្ស ជាវេទនា។ ក្នុងកាយសម្ផ័ស្ស ជាវេទនា។ ឆន្ទរាគណា ក្នុងមនោសម្ផ័ស្ស ជាវេទនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

(សញ្ញា)សូត្រ ទី៦

(៦. សញ្ញាសុត្តំ)

[២៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបសញ្ញា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទសញ្ញា។ ក្នុងគន្ធសញ្ញា។ ក្នុងរសសញ្ញា។ ក្នុងផោដ្ឋព្វសញ្ញា។ ឆន្ទរាគណា ក្នុងធម្មសញ្ញា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

(សញ្ចេតនា)សូត្រ ទី៧

(៧. សញ្ចេតនាសុត្តំ)

[២៣២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបសញ្ចេតនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទសញ្ចេតនា។ ក្នុងគន្ធសញ្ចេតនា។ ក្នុងរសសញ្ចេតនា។ ក្នុងផោដ្ឋព្វសញ្ចេតនា។ ឆន្ទរាគណា ក្នុងធម្មសញ្ចេតនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

(តណ្ហា)សូត្រ ទី៨

(៨. តណ្ហាសុត្តំ)

[២៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបតណ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទតណ្ហា។ ក្នុងគន្ធតណ្ហា។ ក្នុងរសតណ្ហា។ ក្នុងផោដ្ឋព្វតណ្ហា។ ឆន្ទរាគណា ក្នុងធម្មតណ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

(ធាតុ)សូត្រ ទី៩

(៩. ធាតុសុត្តំ)

[២៣៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងបឋវីធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងអបោធាតុ។ ក្នុងតេជោធាតុ។ ក្នុងវាយោធាតុ។ ក្នុងអាកាសធាតុ។ ឆន្ទរាគណា ក្នុងវិញ្ញាណធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

(ខន្ធ)សូត្រ ទី១០

(១០. ខន្ធសុត្តំ)

[២៣៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេសរបស់ចិត្ត។បេ។ ឆន្ទរាគណា ក្នុងវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

ចប់ កិលេសសំយុត្ត។

ឧទ្ទាននៃកិលេសសំយុត្តនោះគឺ

និយាយអំពីចក្ខុ១ រូប១ វិញ្ញាណ១ ផស្សៈ១ វេទនា១ សញ្ញា១ ចេតនា១ តណ្ហា១ ធាតុ១ ខន្ធ១ ទាំងអស់នោះត្រូវជា១០។

សារីបុត្តសំយុត្ត (ទី៧)

(៧. សារិបុត្តសំយុត្តំ)

(វិវេកជ)សូត្រ ទី១

(១. វិវេកជសុត្តំ)

[២៣៦] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រង់សាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្តហើយ សំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ក្នុងអន្ធវ័នហើយ គង់សម្រាក ក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យហើយ ចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានចូលបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ព្រោះព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។

(អវិតក្ក)សូត្រ ទី២

(២. អវិតក្កសុត្តំ)

[២៣៧] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ក៏បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ព្រោះរម្ងាប់វិត្តកៈ វិចារៈ ខ្ញុំក៏បានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិត្តកៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បានចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែនហើយ ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បានចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។

(បីតិ)សូត្រ ទី៣

(៣. បីតិសុត្តំ)

[២៣៨] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខរបស់លោក ក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកព្រងើយផង មានសតិ និងសេចក្តីដឹងខ្លួនផង សោយសុខដោយនាមកាយផង អរិយបុគ្គលទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ជាអ្នកមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ ខ្ញុំក៏បានចូលតតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលតតិយជ្ឈាន ឬថា អាត្មាអញ បានចូលតតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីតតិយជ្ឈាន ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែនហើយ ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលតតិយជ្ឈាន ឬថា អាត្មាអញ បានចូលតតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីតតិយជ្ឈាន ដូច្នេះឡើយ។

(ឧបេក្ខា)សូត្រ ទី៤

(៤. ឧបេក្ខាសុត្តំ)

[២៣៩] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំលះបង់សេចក្តីសុខផង លះបង់ទុក្ខផង ព្រោះរំលត់សោមនស្ស និងទោមនស្ស អំពីមុនផង បានចូលចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលចតុត្ថជ្ឈាន ឬថា អាត្មាអញ បានចូលចតុត្ថជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីចតុត្ថជ្ឈានហើយ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលចតុត្ថជ្ឈាន ឬថា អាត្មាអញ បានចូលចតុត្ថជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីចតុត្ថជ្ឈាន ដូច្នេះឡើយ។

(អាកាសានញ្ចាយតន)សូត្រ ទី៥

(៥. អាកាសានញ្ចាយតនសុត្តំ)

[២៤០] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវរូបសញ្ញា រំលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដោយពិចារណាថា អាកាសមិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ។បេ។ចេញហើយ ដូច្នេះឡើយ។

(ញ្ញាណញ្ចាយតន)សូត្រ ទី៦

(៦. វិញ្ញាណញ្ចាយតនសុត្តំ)

[២៤១] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយពិចារណាថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

(អាកិញ្ចញ្ញាយតន)សូត្រ ទី៧

(៧. អាកិញ្ចញ្ញាយតនសុត្តំ)

[២៤២] ក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយពិចារណាថា អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

(នេវសញ្ញានាសញ្ញាយតន)សូត្រ ទី៨

(៨. នេវសញ្ញានាសញ្ញាយតនសុត្តំ)

[២៤៣] ក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន បានចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

(និរោធសមាបត្តិ)សូត្រ ទី៩

(៩. និរោធសមាបត្តិសុត្តំ)

[២៤៤] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ បានត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយសំដៅទៅកាន់អន្ធវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ ក្នុងអន្ធវ័នហើយ ក៏គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ បានចេញអំពីទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ បានចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូផង់ ព្រះសារីបុត្តមានអាយុ ក្នុងថ្ងៃនេះ តើគង់នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលសញ្ញាវេទយិតនិរោធ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីបរិវិត្តក យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។

(សូចិមុខី)សូត្រ ទី១០

(១០. សូចិមុខីសុត្តំ)

[២៤៥] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យ ក្បែរជើងជញ្ជាំងមួយ ឆាន់ចង្ហាន់បិណ្ឌបាតនោះ។ គ្រានោះ បរិព្វាជិកា ឈ្មោះ សូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី។ នែប្អូនស្រី អាត្មាមិនមែនឱនមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសតូចឆាន់ទេ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូចម្តេចវិញ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណាពួកនេះ ហៅថា អ្នកងើយមុខឆាន់ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី ពួកសមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយនក្ខត្តឫក្សទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបាន ដោយធម៌ហើយ ទើបឆាន់។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រក ចូលទៅកាន់ច្រក ចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ ប្រាប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ប្រកបដោយធម៌ សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូរប្រគេនដុំបាយ ដល់ពួកសមណសក្យបុត្រផងចុះ។

ចប់ សារីបុត្តសំយុត្ត។

ឧទ្ទាននៃសារីបុត្តសំយុត្តនោះគឺ

និយាយអំពី បឋមជ្ឈានប្រកបដោយវិវេក១ ទុតិយជ្ឈានមិនមានវិត្តកៈ១ តតិយជ្ឈានប្រាសចាកបីតិ១ ចតុត្ថជ្ឈានប្រកបដោយឧបេក្ខា១ អាកាសានញ្ចាយតនជ្ឈាន១ វិញ្ញាណញ្ចាយតនជ្ឈាន១ អាកិញ្ចញ្ញាយតនជ្ឈាន១ នេវសញ្ញានាសញ្ញាយតនជ្ឈាន១ សញ្ញាវេទយិតនិរោធ ជាគម្រប់ប្រាំបួន១ គម្រប់១០ នឹងរឿងសូចិមុខីបរិព្វាជិកា។

នាគសំយុត្ត (ទី៨)

(៨. នាគសំយុត្តំ)

(សុទ្ធិក)សូត្រ ទី១

(១. សុទ្ធិកសុត្តំ)

[២៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន៤យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជាជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន៤យ៉ាងនេះឯង។

(បណីតតរ)សូត្រ ទី២

(២. បណីតតរសុត្តំ)

[២៤៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន៤យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជាជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាជលាពុជៈកំណើតក្តី ពួកនាគជាសំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាសំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត និងពួកនាគជាជលាពុជៈកំណើត។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកនាគទាំងនេះ ពួកនាគជាឧបបាតិកៈកំណើត ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើតផង ជាងពួកនាគជាជលាពុជៈកំណើតផង ជាងពួកនាគជាសំសេទជៈកំណើតផង។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន៤យ៉ាងនេះឯង។

(ឧបោសថ)សូត្រ ទី៣

(៣. ឧបោសថសុត្តំ)

[២៤៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ប្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពួកនាគខ្លះ ជាអណ្ឌជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើនឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ ម្នាលភិក្ខុ ពួកនាគ ជាអណ្ឌជៈខ្លះ ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម ពួកយើងធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយកាយ ធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយវាចា ធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយចិត្ត ពួកយើងទាំងនោះ (ព្រោះតែ) ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជៈកំណើត ប្រសិនបើឥឡូវនេះ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក ដោយហេតុយ៉ាងនេះពុំខាន បើដូច្នោះ មានតែ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាអណ្ឌជៈកំណើតក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

(ទុតិយឧបោសថ)សូត្រ ទី៤

(៤. ទុតិយឧបោសថសុត្តំ)

[២៤៩] ក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុមួយរូប (ចូលទៅគាល់) ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាជលាពុជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ (សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាជលាពុជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

(តតិយឧបោសថ)សូត្រ ទី៥

(៥. តតិយឧបោសថសុត្តំ)

[២៥០] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ (សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

(ចតុត្ថឧបោសថ)សូត្រ ទី៦

(៦. ចតុត្ថឧបោសថសុត្តំ)

[២៥១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ ម្នាលភិក្ខុ ពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម ពួកយើងធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត ព្រោះពួកយើងទាំងនោះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីស្លាប់ទៅ ក៏បានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត បើក្នុងកាលឥឡូវនេះ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះពួកយើង បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក ដោយហេតុយ៉ាងនេះពុំខាន បើដូច្នោះមានតែ ពួកយើង ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងកាលឥឡូវនេះកុំខាន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

(សុត)សូត្រ ទី៧

(៧. សុតសុត្តំ)

[២៥២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅខាងមុខ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគជាអណ្ឌជៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ បុគ្គលនោះ ដល់រំលាងខន្ធ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏បានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ បានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។

(ទុតិយសុត)សូត្រ ទី៨

(៨. ទុតិយសុតសុត្តំ)

[២៥៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ បានទៅកើតជាមួយនឹងពួកនាគ ជាជលាពុជៈកំណើត។បេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាជលាពុជៈកំណើត។

(តតិយសុត)សូត្រ ទី៩

(៩. តតិយសុតសុត្តំ)

[២៥៤] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាសំសេទជៈកំណើត។បេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាសំសេទជៈកំណើត។

(ចតុត្ថសុត)សូត្រ ទី១០

(១០. ចតុត្ថសុតសុត្តំ)

[២៥៥] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ដល់បុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។

(អណ្ឌជទានូបការសុត្តទសកៈ) ទី១១-២០

(១១-២០. អណ្ឌជទានូបការសុត្តទសកំ)

[២៥៦] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាអណ្ឌជៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ទើបបុគ្គលនោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។

(ជលាពុជាទិទានូបការសុត្តត្តិំសកៈ) ទី២១-៥០

(២១-៥០. ជលាពុជាទិទានូបការសុត្តត្តិំសកំ)

[២៥៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាជលាពុជៈកំណើត។បេ។ នឹងពួកនាគ ជាសំសេទជៈកំណើត។ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ (សូត្រ ១០ ព្រមទាំងបេយ្យាលៈនេះ មានសេចក្តីពិស្តារហើយ វេយ្យាករណ៍ ៤០ ក្នុងកំណើតទាំង៤ មានសូត្រ ១០ មានសូត្រ ៥០)។

ចប់ នាគសំយុត្ត។

ឧទ្ទានក្នុងនាគសំយុត្តនោះ គឺ

និយាយអំពីកំណើតនាគសុទ្ធ១ កំណើតនាគប្រសើរជាងគ្នា ជាលំដាប់១ នាគរក្សាឧបោសថ មាន ៤លើក បុគ្គលនោះ បានឮកំណើតនាគ មាន៤លើក ឧបការទានមាន ៤លើក ដែលទ្រង់ប្រកាសល្អហើយដោយរឿងនាគ។

សុបណ្ណសំយុត្ត (ទី៩)

(៩. សុបណ្ណសំយុត្តំ)

(សុទ្ធិក)សូត្រ ទី១

(១. សុទ្ធិកសុត្តំ)

[២៥៨] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើតគ្រុឌ ទាំង៤ គឺអ្វីខ្លះ។ គឺពួកគ្រុឌ ជាអណ្ឌជៈកំណើរ១ ពួកគ្រុឌ ជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤ នេះឯង។

(ហរន្តិ)សូត្រ ទី២

(២. ហរន្តិសុត្តំ)

[២៥៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើតគ្រុឌ ទាំង៤ គឺអ្វីខ្លះ។ ពួកគ្រុឌជាអណ្ឌជៈកំណើរ១ ពួកគ្រុឌជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ គ្រុឌជាអណ្ឌជៈកំណើត ឆាបបានតែពួកនាគជាអណ្ឌជៈកំណើត ឆាបពួកនាគជាជលាពុជៈកំណើតមិនបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាជលាពុជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត និងនាគជាជលាពុជៈកំណើតបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាសំសេទជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត ឆាបនាគជាជលាពុជៈកំណើត និងនាគជាសំសេទជៈកំណើតបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាឧបបាតិកៈកំណើត ឆាបពួកនាគជាអណ្ឌជៈកំណើតក៏បាន ឆាបពួកនាគជាជលាពុជៈកំណើតក៏បាន ឆាបពួកនាគជាសំសេទជៈកំណើតក៏បាន ឆាបពួកនាគជាឧបបាតិកៈកំណើតក៏បាន។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤នេះឯង។

(ទ្វយការី)សូត្រ ទី៣

(៣. ទ្វយការីសុត្តំ)

[២៦០] ក្រុងសាវត្ថី។ មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈកំណើតបាន។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈបានមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។

(ទុតិយាទិទ្វយការីសុត្តត្តិកំ) ទី៤-៦

(៤-៦. ទុតិយាទិទ្វយការីសុត្តត្តិកំ)

[២៦១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាជលាពុជៈ។បេ។ ពួកគ្រុឌជាសំសេទជៈ។ ទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។

(អណ្ឌជទានូបការសុត្តទសកៈ) ទី៧-១៦

(៧-១៦. អណ្ឌជទានូបការសុត្តទសកំ)

[២៦២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។

(ជលាពុជាទិទានូបការសុត្តតិំសកៈ) ទី១៧-៤៦

(១៧-៤៦. ជលាពុជាទិទានូបការសុត្តតិំសកំ)

[២៦៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាជលាពុជៈ។បេ។ ពួកគ្រុឌជាសំសេទជៈ។ ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។ (សូត្រមាន៤៦ ដោយការរួបរួមយ៉ាងនេះ)។

ចប់ សុបណ្ណសំយុត្ត។

ឧទ្ទានក្នុងសុបណ្ណសំយុត្តនោះគឺ

និយាយអំពីកំណើតគ្រុឌសុទ្ធ១ គ្រុឌឆាបនាគបាន១ បុគ្គលធ្វើអំពើទាំងពីរ មាន៤លើក ឧបការទាន មាន៤លើក ដែលទ្រង់ប្រកាសហើយដោយរឿងគ្រុឌ។

គន្ធព្វកាយសំយុត្ត (ទី១០)

(១០. គន្ធព្វកាយសំយុត្តំ)

(សុទ្ធិក)សូត្រ ទី១

(១. សុទ្ធិកសុត្តំ)

[២៦៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវទេវតាទាំងឡាយ ដែលជាពួកគន្ធព្វ32) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ជាពួកគន្ធព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានឫសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានខ្លឹមក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានសាច់ស្រាយក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានសំបកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើ មានក្រមរក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានស្លឹកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានផ្កាក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានផ្លែក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានរសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់33) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកគន្ធព្វ។

(សុចរិត)សូត្រ ទី២

(២. សុចរិតសុត្តំ)

[២៦៥] ក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតាជាពួកគន្ធព្វ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។

(មូលគន្ធទាតា)សូត្រ ទី៣

(៣. មូលគន្ធទាតាសុត្តំ)

[២៦៦] ក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។ បុគ្គលនោះ ក៏ឲ្យឫសឈើមានក្លិនក្រអូប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូបមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។

(សារគន្ធាទិទាតាសុត្តនវកំ) ទី៤-១២

(៤-១២. សារគន្ធាទិទាតាសុត្តនវកំ)

[២៦៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។បេ។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានស្លឹកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានរសក្រអូប។ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានខ្លឹមក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានស្លឹកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានរសក្រអូប។ នឹងបានទៅកើត ជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់។ បុគ្គលនោះ ក៏ឲ្យខ្លឹមឈើ មានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យស្រាយឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យសំបកឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យក្រមរឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យស្លឹកឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យផ្កាឈើ មានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យផ្លែឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យរសឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យ ឈើមានក្លិនក្រអូបទាំងអស់។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់។

(មូលគន្ធទានូបការសុត្តទសកៈ) ទី១៣-២២

(១៣-២២. មូលគន្ធទានូបការសុត្តទសកំ)

[២៦៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើត ជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូប។ ទើបបុគ្គលនោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាបផ្សេងៗ ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូបមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។

(សារគន្ធាទិទានូបការសុត្តនវុតិកំ) ទី២៣-១១២

(២៣-១១២. សារគន្ធាទិទានូបការសុត្តនវុតិកំ)

[២៦៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។បេ។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្លឹកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានរសក្រអូប។ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់មែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ (សូត្រ ១រយ១ក្តី ១២ក្តី រមែងមានដោយការរួបរួមតែមួយយ៉ាងនេះ)។

ចប់ គន្ធព្វកាយសំយុត្ត។

ឧទ្ទាននៃគន្ធព្វកាយសំយុត្តនោះ គឺ

និយាយអំពីគន្ធព្វកាយិកទេវតាសុទ្ធ១ សុចរិត១ អ្នកឲ្យទាន ១០ ពួកដទៃទៀត និងឧបការទាន ១០ ដែលឲ្យកើតជាគន្ធព្វកាយិកទេវតា ដែលទ្រង់ប្រកាសហើយ ដោយប្រពៃ។

វលាហកសំយុត្ត (ទី១១)

(១១. វលាហកសំយុត្តំ)

(សុទ្ធិក)សូត្រ ទី១

(១. សុទ្ធិកសុត្តំ)

[២៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទេវតាទាំងឡាយ ដែលជាពួកវលាហកៈ34) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ដែលជាពួកវលាហកៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែលជាសីតវលាហកៈ (អ្នកបណ្តាល នូវធាតុត្រជាក់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ (អ្នកបណ្តាល នូវធាតុក្តៅ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាអព្ភវលាហកៈ (អ្នកបណ្តាលនូវអ័ព្ទ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវាតវលាហកៈ (អ្នកបណ្តាលនូវខ្យល់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវស្សាវលាហកៈ (អ្នកបណ្តាលនូវភ្លៀង) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកវលាហកៈ។

(សុចរិត)សូត្រ ទី២

(២. សុចរិតសុត្តំ)

[២៧១] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាពួកវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាពួកវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោក បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។

(សីតវលាហកទានូបការសុត្តទសកៈ) ទី៣-១២

(៣-១២. សីតវលាហកទានូបការសុត្តទសកំ)

[២៧២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាសីតវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។

(ឧណ្ហវលាហកទានូបការសុត្តចាលីសកៈ) ទី១៣-៥២

(១៣-៥២. ឧណ្ហវលាហកទានូបការសុត្តចាលីសកំ)

[២៧៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ។

[២៧៤] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាអព្ភវលាហកៈ។

[២៧៥] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវាតវលាហកៈ។

[២៧៦] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាវស្សវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាវស្សវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។

(សីតវលាហក)សូត្រ ទី៥៣

(៥៣. សីតវលាហកសុត្តំ)

[២៧៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានត្រជាក់ម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ សីតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានត្រជាក់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានត្រជាក់ម្តងៗ។

(ឧណ្ហវលាហក)សូត្រ ទី៥៤

(៥៤. ឧណ្ហវលាហកសុត្តំ)

[២៧៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានក្តៅម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ ឧណ្ហវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នា ក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានក្តៅ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានក្តៅម្តងៗ។

(អព្ភវលាហក)សូត្រ ទី៥៥

(៥៥. អព្ភវលាហកសុត្តំ)

[២៧៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានអ័ព្ទម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ អព្ភវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបចុះអ័ព្ទ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានអ័ព្ទម្តងៗ។

(វាតវលាហក)សូត្រ ទី៥៦

(៥៦. វាតវលាហកសុត្តំ)

[២៨០] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានខ្យល់ម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ វាតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានខ្យល់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានខ្យល់ម្តងៗ។

(វស្សវលាហក)សូត្រ ទី៥៧

(៥៧. វស្សវលាហកសុត្តំ)

[២៨១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ វស្សវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានភ្លៀងបង្អុរចុះ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះម្តងៗ។

ចប់ វលាហកៈសំយុត្ត។

ឧទ្ទានក្នុងវលាហកសំយុត្តនោះ គឺ

និយាយអំពីការសំដែងនូវទេវតាជាពួកវលាហកៈ១ បុគ្គល៥ពួក ប្រព្រឹត្តសុចរិត១ ឧបការទាន ៥លើក សីតវលាហកៈ១ ឧណ្ហវលាហកៈ១ អព្ភវលាហកៈ១ វាតវលាហកៈ១ វស្សវលាហកៈ១។

វច្ឆគោត្តសំយុត្ត (ទី១២)

(១២. វច្ឆគោត្តសំយុត្តំ)

(រូបអញ្ញាណ)សូត្រ ទី១

(១. រូបអញ្ញាណសុត្តំ)

[២៨២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បរិព្វាជកឈ្មោះ វច្ចគោត្ត បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ថា លោកមានទីបំផុតក៏មាន ថា លោកមិនមានទីបំផុតក៏មាន ថា ជីវិតនោះ គឺសរីរៈនោះក៏មាន ថា ជីវិតដទៃ សរីរៈដទៃក៏មាន ថា សត្វស្លាប់ទៅកើតទៀតក៏មាន ថា សត្វស្លាប់ទៅមិនកើតទៀតក៏មាន ថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងរូប មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតរូប មិនដឹងក្នុងទីរំលត់រូប មិនដឹងក្នុងសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់រូប ទើបទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន។បេ។ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។

(វេទនាអញ្ញាណ)សូត្រ ទី២

(២. វេទនាអញ្ញាណសុត្តំ)

[២៨៣] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវេទនា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវេទនា មិនដឹងក្នុងទីរំលត់វេទនា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វេទនា នេះដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើង ក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

(សញ្ញាអញ្ញាណ)សូត្រ ទី៣

(៣. សញ្ញាអញ្ញាណសុត្តំ)

[២៨៤] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសញ្ញា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតសញ្ញា មិនដឹងក្នុងទីរំលត់សញ្ញា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សញ្ញា នេះឯងដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។

(សង្ខារអញ្ញាណ)សូត្រ ទី៤

(៤. សង្ខារអញ្ញាណសុត្តំ)

[២៨៥] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសង្ខារទាំងឡាយ មិនដឹងក្នុងហេតុ នាំឲ្យកើតសង្ខារ មិនដឹងក្នុងទីរំលត់សង្ខារ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សង្ខារ នេះហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

(វិញ្ញាណអញ្ញាណ)សូត្រ ទី៥

(៥. វិញ្ញាណអញ្ញាណសុត្តំ)

[២៨៦] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវិញ្ញាណ មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវិញ្ញាណ មិនដឹងក្នុងទីរំលត់វិញ្ញាណ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ នេះឯងហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

(រូបអទស្សនាទិសុត្តបញ្ចកំ) ទី៦-១០

(៦-១០. រូបអទស្សនាទិសុត្តបញ្ចកំ)

[២៨៧] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងរូប។បេ។ មិនឃើញក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៨៨] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងវេទនា។

[២៨៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងសញ្ញា។

[២៩០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញ ក្នុងសង្ខារទាំងឡាយ។

[២៩១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញ ក្នុងវិញ្ញាណ។បេ។ ព្រោះការមិនឃើញ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ។

(រូបអនភិសមយាទិសុត្តបញ្ចកំ) ទី១១-១៥

(១១-១៥. រូបអនភិសមយាទិសុត្តបញ្ចកំ)

[២៩២] ក្រុងសាវត្ថី។ ព្រោះការមិនត្រាស់ដឹងក្នុងរូប។បេ។ ព្រោះការមិនត្រាស់ដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៩៣] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងវេទនា។បេ។

[២៩៤] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងសញ្ញា។បេ។

[២៩៥] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងសង្ខារទាំងឡាយ។បេ។

[២៩៦] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងវិញ្ញាណ។បេ។

(រូបអននុពោធាទិសុត្តបញ្ចកំ) ទី១៦-២០

(១៦-២០. រូបអននុពោធាទិសុត្តបញ្ចកំ)

[២៩៧] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ។បេ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងតាម ក្នុងរូប។បេ។ ព្រោះការមិនត្រាស់ដឹងតាម ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៩៨] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងវេទនា។បេ។

[២៩៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងសញ្ញា។បេ។

[៣០០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងសង្ខារទាំងឡាយ។បេ។

[៣០១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងតាម ក្នុងវិញ្ញាណ។បេ។ ព្រោះការមិនត្រាស់ដឹងតាម ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ។បេ។

(រូបអប្បដិវេធាទិសុត្តបញ្ចកំ) ទី២១-២៥

(២១-២៥. រូបអប្បដិវេធាទិសុត្តបញ្ចកំ)

[៣០២] ក្រុងសាវត្ថី។ បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះ ក្នុងវិញ្ញាណ។បេ។

(រូបអសល្លក្ខណាទិសុត្តបញ្ចកំ) ទី២៦-៣០

(២៦-៣០. រូបអសល្លក្ខណាទិសុត្តបញ្ចកំ)

[៣០៣] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ ក្នុងវិញ្ញាណ។បេ។

(រូបអនុបលក្ខណាទិសុត្តបញ្ចកំ) ទី៣១-៣៥

(៣១-៣៥. រូបអនុបលក្ខណាទិសុត្តបញ្ចកំ)

[៣០៤] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ ក្នុងវិញ្ញាណ។បេ។

(រូបអប្បច្ចុបលក្ខណាទិសុត្តបញ្ចកំ) ទី៣៦-៤០

(៣៦-៤០. រូបអប្បច្ចុបលក្ខណាទិសុត្តបញ្ចកំ)

[៣០៥] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនបានសំឡឹងលៃលក ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនបានសំឡឹងលៃលក ក្នុងវិញ្ញាណ។បេ។

(រូបអសមបេក្ខណាទិសុត្តបញ្ចកំ) ទី៤១-៤៥

(៤១-៤៥. រូបអសមបេក្ខណាទិសុត្តបញ្ចកំ)

[៣០៦] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណា ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណា ក្នុងវិញ្ញាណ។បេ។

(រូបអប្បច្ចុបេក្ខណាទិសុត្តបញ្ចកំ) ទី៤៦-៥០

(៤៦-៥០. រូបអប្បច្ចុបេក្ខណាទិសុត្តបញ្ចកំ)

[៣០៧] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ ក្នុងវិញ្ញាណ។បេ។

(រូបអប្បច្ចក្ខកម្មាទិសុត្តចតុក្កំ) ទី៥១-៥៤

(៥១-៥៤. រូបអប្បច្ចក្ខកម្មាទិសុត្តចតុក្កំ)

[៣០៨] ក្រុងសាវត្ថី។ គ្រានោះឯង វច្ឆគោត្តបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងដ៏ទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងរូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងហេតុដែលនាំឲ្យកើតរូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងទីរំលត់រូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[៣០៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងវេទនា។បេ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វេទនា។បេ។

[៣១០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងសញ្ញា។បេ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សញ្ញា។បេ។

[៣១១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងសង្ខារទាំងឡាយ។បេ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សង្ខារ។បេ។

(វិញ្ញាណអប្បច្ចក្ខកម្ម)សូត្រ ទី៥៥

(៥៥. វិញ្ញាណអប្បច្ចក្ខកម្មសុត្តំ)

[៣១២] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងវិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងហេតុដែលនាំឲ្យកើតវិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងទីរំលត់វិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ នេះឯងហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ថាលោកមានទីបំផុតក៏មាន ថាលោកមិនមានទីបំផុតក៏មាន ថាជីវិតនោះ គឺសរីរៈនោះក៏មាន ថាជីវិតដទៃ សរីរៈដទៃក៏មាន ថាសត្វស្លាប់ទៅកើតទៀតក៏មាន ថាសត្វស្លាប់ទៅមិនកើតទៀតក៏មាន ថាសត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ (សូត្រ៥៥ មានដោយការរួបរួមចូលគ្នាតែមួយ)។

ចប់ វច្ឆគោត្តសំយុត្ត។

នេះជាឧទ្ទាននៃវច្ឆគោត្តសំយុត្តគឺ

និយាយអំពីការមិនដឹង១ ការមិនឃើញ១ ការមិនត្រាស់ដឹង១ ការមិនត្រាស់ដឹងតាម១ ការមិនចាក់ធ្លុះចំពោះ១ ការមិនកំណត់១ ការមិនចូលទៅកំណត់១ ការមិនសំឡឹងលៃលក១ ការមិនពិចារណា១ ការមិនចូលទៅពិចារណា១ ការមិនធ្វើឲ្យជាក់ច្បាស់១។

សមាធិសំយុត្ត (ទី១៣)

(១៣. ឈានសំយុត្តំ)

(សមាធិមូលកសមាបត្តិ)សូត្រ ទី១

(១. សមាធិមូលកសមាបត្តិសុត្តំ)

[៣១៣] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង មានឧបមេយ្យ យ៉ាងនោះឯង។

(សមាធិមូលកឋិតិ)សូត្រ ទី២

(២. សមាធិមូលកឋិតិសុត្តំ)

[៣១៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។

(សមាធិមូលកវុដ្ឋាន)សូត្រ ទី៣

(៣. សមាធិមូលកវុដ្ឋានសុត្តំ)

[៣១៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកកល្លិត)សូត្រ ទី៤

(៤. សមាធិមូលកកល្លិតសុត្តំ)

[៣១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកអារម្មណ)សូត្រ ទី៥

(៥. សមាធិមូលកអារម្មណសុត្តំ)

[៣១៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុង អារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកគោចរ)សូត្រ ទី៦

(៦. សមាធិមូលកគោចរសុត្តំ)

[៣១៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងគោចរ35) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកអភិនីហារ)សូត្រ ទី៧

(៧. សមាធិមូលកអភិនីហារសុត្តំ)

[៣១៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកសាងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការកសាងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការកសាងសមាធិផង។ បណ្តាបុគ្គល អ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកសក្កច្ចការី)សូត្រ ទី៨

(៨. សមាធិមូលកសក្កច្ចការីសុត្តំ)

[៣២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើដោយគោរព ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើដោយគោរព ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើដោយគោរពក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកសាតច្ចការី)សូត្រ ទី៩

(៩. សមាធិមូលកសាតច្ចការីសុត្តំ)

[៣២១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើរឿយៗក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើឲ្យរឿយៗក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាធិមូលកសប្បាយការី)សូត្រ ទី១០

(១០. សមាធិមូលកសប្បាយការីសុត្តំ)

[៣២២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលមានឈាន ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើឲ្យសប្បាយ36) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនេះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកឋិតិ)សូត្រ ទី១១

(១១. សមាបត្តិមូលកឋិតិសុត្តំ)

[៣២៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃ ក្នុងការតំកល់សមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការតំកល់សមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកវុដ្ឋាន)សូត្រ ទី១២

(១២. សមាបត្តិមូលកវុដ្ឋានសុត្តំ)

[៣២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងចូលសមាធិផង ឈ្លាសវៃក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានឈានណា។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកកល្លិត)សូត្រ ទី១៣

(១៣. សមាបត្តិមូលកកល្លិតសុត្តំ)

[៣២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកអារម្មណ)សូត្រ ទី១៤

(១៤. សមាបត្តិមូលកអារម្មណសុត្តំ)

[៣២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកគោចរ)សូត្រ ទី១៥

(១៥. សមាបត្តិមូលកគោចរសុត្តំ)

[៣២៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកអភិនីហារ)សូត្រ ទី១៦

(១៦. សមាបត្តិមូលកអភិនីហារសុត្តំ)

[៣២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកសាងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកសក្កច្ច)សូត្រ ទី១៧

(១៧. សមាបត្តិមូលកសក្កច្ចសុត្តំ)

[៣២៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើដោយគោរព ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើដោយគោរព ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើដោយគោរព ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកសាតច្ច)សូត្រ ទី១៨

(១៨. សមាបត្តិមូលកសាតច្ចសុត្តំ)

[៣៣០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ធ្វើឲ្យរឿយៗ ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ។បេ។ ថ្លៃថ្លាផង។

(សមាបត្តិមូលកសប្បាយការី)សូត្រ ទី១៩

(១៩. សមាបត្តិមូលកសប្បាយការីសុត្តំ)

[៣៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើឲ្យសប្បាយ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើឲ្យសប្បាយក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លានេះ ប្រាកដជាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។

(ឋិតិមូលកវុដ្ឋានសុត្តាទិអដ្ឋកំ) ទី២០-២៧

(២០-២៧. ឋិតិមូលកវុដ្ឋានសុត្តាទិអដ្ឋកំ)

[៣៣២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(វុដ្ឋានមូលកកល្លិតសុត្តាទិសត្តកំ) ទី២៨-៣៤

(២៨-៣៤. វុដ្ឋានមូលកកល្លិតសុត្តាទិសត្តកំ)

[៣៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ។ ឈ្លាសវៃក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួល ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ មិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ មិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ។ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួល ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(កល្លិតមូលកអារម្មណសុត្តាទិឆក្កំ) ទី៣៥-៤០

(៣៥-៤០. កល្លិតមូលកអារម្មណសុត្តាទិឆក្កំ)

[៣៣៤] ក្រុងសាវត្ថី។ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ឈ្លាសវៃក្នុង អារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ មិនឈ្លាសវៃ ក្នុងធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(អារម្មណមូលកគោចរសុត្តាទិបញ្ចកំ) ទី៤១-៤៥

(៤១-៤៥. អារម្មណមូលកគោចរសុត្តាទិបញ្ចកំ)

[៣៣៥] ក្រុងសាវត្ថី។ ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងគោចរ ក្នុងសមាធិ។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ។ មិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ។ ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(គោចរមូលកអភិនីហារសុត្តាទិចតុក្កំ) ទី៤៦-៤៩

(៤៦-៤៩. គោចរមូលកអភិនីហារសុត្តាទិចតុក្កំ)

[៣៣៦] ក្រុងសាវត្ថី។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកសាងសមាធិ។ ឈ្លាសវៃក្នុងការកសាងសមាធិ តែមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ។ មិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងការកសាងសមាធិ។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុង ការកសាងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីមេគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤នេះ បុគ្គលនេះ។បេ។ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។

(អភិនីហារមូលកសក្កច្ចសុត្តាទិតិកំ) ទី៥០-៥២

(៥០-៥២. អភិនីហារមូលកសក្កច្ចសុត្តាទិតិកំ)

[៣៣៧] ក្រុងសាវត្ថី។ (បុគ្គលខ្លះ) ឈ្លាសវៃក្នុងការកសាងសមាធិ តែមិនធ្វើដោយគោរពក្នុងសមាធិ។ ធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកសាងសមាធិ។ មិនឈ្លាសវៃក្នុងការកសាងសមាធិ ទាំងមិនធ្វើដោយគោរពក្នុងសមាធិ។ ឈ្លាសវៃក្នុងការកសាងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(សក្កច្ចមូលកសាតច្ចការីសុត្តាទិទុកំ) ទី៥៣-៥៤

(៥៣-៥៤. សក្កច្ចមូលកសាតច្ចការីសុត្តាទិទុកំ)

[៣៣៨] ក្រុងសាវត្ថី។( បុគ្គលខ្លះ) ធ្វើដោយគោរពក្នុងសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ធ្វើឲ្យរឿយៗក្នុងសមាធិ តែមិនធ្វើដោយគោរពក្នុងសមាធិ។ មិនធ្វើដោយគោរពក្នុងសមាធិ ទាំងមិនធ្វើឲ្យរឿយៗក្នុងសមាធិ។ ធ្វើដោយគោរពក្នុងសមាធិផង ធ្វើឲ្យរឿយៗក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

(សាតច្ចមូលកសប្បាយការី)សូត្រ ទី៥៥

(៥៥. សាតច្ចមូលកសប្បាយការីសុត្តំ)

[៣៣៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិ តែមិនធ្វើឲ្យសប្បាយក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនធ្វើឲ្យរឿយៗក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។ (វេយ្យាករណ៍ ៥០ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

ចប់ សមាធិសំយុត្ត។

ឧទ្ទានក្នុងសមាធិសំយុត្តនោះគឺ

និយាយអំពីសមាធិ១ ការចូលសមាធិ១ ការតំកល់នូវសមាធិ១ ការចេញចាកសមាធិ១ ការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ១ អារម្មណ៍ក្នុងសមាធិ១ គោចរក្នុងសមាធិ១ ការកសាងសមាធិ១ ធ្វើដោយគោរពក្នុងសមាធិ១ ធ្វើឲ្យរឿយៗក្នុងសមាធិ១ ទាំងធ្វើឲ្យសប្បាយក្នុងសមាធិ១។

ចប់ សំយុត្តក្នុងខន្ធវារវគ្គ។

ឧទ្ទាននៃវគ្គក្នុងសំយុត្តទាំងនោះគឺ

និយាយអំពីនកុលបិតាវគ្គ១ អនិច្ចវគ្គ១ ភារវគ្គ១ នតុម្ហាកវគ្គ១ អត្តទីបវគ្គ១ លោកចាត់ជាបឋមបណ្ណាសកៈ (មូលបណ្ណាសកៈ)។ ឧបាយវគ្គ១ អរហន្តវគ្គ១ ខជ្ជនីយវគ្គ១ ថេរវគ្គ១ ជាគម្រប់៥ នឹងបុប្ផវគ្គ ដែលលោកសំដែងហើយថា ជាមជ្ឈិមបណ្ណាសកៈ។ អន្តវគ្គ១ ធម្មកថិកវគ្គ១ អវិជ្ជាវគ្គ១ កុក្កុលវគ្គ១ ជាគម្រប់៥ នឹងទិដ្ឋិវគ្គ លោកចាត់ជាតតិយបណ្ណាសកៈ (ចូឡបណ្ណាសកៈក៏បាន) ហៅថា និបាតក៏បាន។ ខន្ធសំយុត្ត១ រាធសំយុត្ត១ ទិដ្ឋិសំយុត្ត១ ឱក្កន្តិសំយុត្ត១ ឧប្បាទសំយុត្ត១ កិលេសសំយុត្ត១ សារីបុត្តសំយុត្ត១ នាគសំយុត្ត១ សុបណ្ណសំយុត្ត១ គន្ធព្វកាយិកសំយុត្ត១ ពលាហសំយុត្ត១ វច្ឆគោត្តសំយុត្ត១ សមាធិសំយុត្ត១ ត្រូវជា១៣សំយុត្ត។

ចប់ ភាគ៣៤។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
ខន្ធវារវគ្គ ឆដ្ឋភាគ sut.sn.v3
ខន្ធសំយុត្ត ? sut.sn.22
ចុល្លបណ្ណាសកៈ
អន្តវគ្គ ទី ១ ? sut.sn.22.v11
ធម្មកថិកវគ្គ ទី ២ ? sut.sn.22.v12
អវិជ្ជាវគ្គ ទី ៣ ? sut.sn.22.v13
កុក្កុលវគ្គ ទី ៤ ? sut.sn.22.v14
ទិដ្ឋិវគ្គ ទី ៥ ? sut.sn.22.v15
រាធសំយុត្ត ? sut.sn.23
មារវគ្គ ទី ១ ? sut.sn.23.v01
មារធម្មវគ្គ ទី ២ ? sut.sn.23.v02
អាយាចនវគ្គ ទី ៣ ? sut.sn.23.v03
ឧបនិសិន្នវគ្គ ទី ៤ ? sut.sn.23.v04
ទិដ្ឋិសំយុត្ត ? sut.sn.24
សោតាបត្តិវគ្គ ទី ១ ? sut.sn.24.v01
ទុតិយបេយ្យាល ? sut.sn.24.v02
តតិយបេយ្យាល ? sut.sn.24.v03
ឱក្កន្ថសំយុត្ត ? sut.sn.25
ឧប្បាទសំយុត្ត ? sut.sn.26
កិលេសសំយុត្ត ? sut.sn.27
សារីបុត្តសំយុត្ត ? sut.sn.28
នាគសំយុត្ត ? sut.sn.29
សុបណ្ណសំយុត្ត ? sut.sn.30
គន្ធព្វកាយសំយុត្ត ? sut.sn.31
វលាហកសំយុត្ត ? sut.sn.32
វច្ឆគោត្តសំយុត្ត ? sut.sn.33
សមាធិសំយុត្ត ? sut.sn.34

1)
ជាឈ្មោះ នៃតណ្ហា និងទិដ្ឋិ។
2)
អនុធម៌ ប្រែថា ធម៌ស្របតាម, ធម៌សមតាម គឺស្រប, សមតាមភេទ តាមនាទី តាមមុខការរបស់ខ្លួន ដូចអ្នកបួសដោយសទ្ធា តែងនឿយណាយនឹងរូប វេទនា ជាដើម។ អនុធម៌ ជាគូនឹងធម៌ (ធម្មានុធម៌ = ធម៌ និងអនុធម៌), ឯធម៌ មនុស្សគ្រប់ប្រភេទ អាចប្រតិបត្តិបាន ដូច ការមិនសម្លាប់សត្វ ជាដើម។
3)
ការប្រកាន់មាំ ក្នុងរូបារម្មណ៍ ជាដើម។
4)
ធម៌ជាចំណងនៃចិត្ត មាន៥ គឺ សេចក្តីស្រឡាញ់ពេញចិត្តក្នុងកាម១ កាយ១ រូប១ បរិភោគអាហារឆ្អែតហើយ ប្រកបតែសេចក្តីសុខ ដោយការដេក ការផ្អែក ការលក់១ ប្រព្រឹត្តព្រហ្មចរិយៈ ប្រាថ្នាទៅកើតជាទេវតាណានីមួយ១។
5)
សេចក្តីប្រកាន់មាំ គឺតណ្ហា
6)
ធម្មជាតិ ជាខ្សែសម្រាប់ចងដឹកសត្វនៅក្នុងភពតូច-ធំ បានដល់តណ្ហា។
7)
ប្រែថា ចូលទៅកាន់តេភូមិកធម៌ បានដល់តណ្ហា និងទិដ្ឋិ។
8)
សំដៅយកសេចក្តីស្លាប់។
9)
ធម៌ គឺសេចក្តីស្លាប់។
10)
សេចក្តីមិនទៀង។
11)
ធម៌នាំមកនូវសេចក្តីទុក្ខ។
12)
មិនមែនខ្លួនប្រាណ មិនមែនជារបស់ខ្លួន ឥតខ្លឹមសារ។
13)
ធម៌ដែលអស់ទៅ។
14)
ធម៌ដែលវិនាសទៅ សូន្យទៅ។
15)
ធម៌ដែលនាំឲ្យកើតឡើង។
16)
ធម៌ដែលរលត់ទៅ។
17)
សេចក្តីយល់ឃើញឆ្វេងថា ខ្យល់ដែលបក់បំបាក់រំលើងរុក្ខជាតិ ជាដើម មិនមែនជាខ្យល់មែនទែនទេ ហៅថា វាតលេស គឺគ្រាន់តែជាសំអាងរបស់ខ្យល់ ឯខ្យល់មែនទែននោះ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល ឬកំពូលភ្នំ។ ស្ទឹង ស្រីមានគភ៌ និងព្រះចន្ទព្រះអាទិត្យ ក៏មានន័យដូចគ្នាដែរ។
18)
ពាក្យថា ពាល់ត្រូវ គឺធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់ដោយអណ្តាត ប៉ះពាល់ដោយកាយ។
19)
ពាក្យថា ដឹងច្បាស់ គឺយល់ប្រាកដដោយចិត្ត។
20)
សេចក្តីប្រត្តបត្តិល្អ ឬអាក្រក់ចំពោះមាតា មិនមានផលបុណ្យ ឬបាប។
21)
ចំណែកបិតាក៏ដូចគ្នា។
22)
សត្វដែលមានឥន្ទ្រិយ១ គឺ រូបជីវិតិន្ទ្រិយ បានដល់អសញ្ញិសត្វ សត្វដែលមានឥន្ទ្រិយ២ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ បានដល់រូបព្រហ្ម ១៤ជាន់ វៀរលែងអសញ្ញីព្រហ្មចេញ។
23)
សេចក្តីជិតស្និទ្ធមិនបែកធ្លាយ ដូចដុំកែវមណី ដែលមិនប្រេះឆា ឈ្មោះថានិយតិ។ ការត្រាច់រង្គាត់ទៅ ក្នុងអភិជាតិទាំង៦ ឈ្មោះថាសង្គតិ។ ធម្មតា ដែលបានកើតឡើងដូចៗគ្នា ឈ្មោះថាសភាវៈ ដូចបន្លា ដែលស្រួចឯង ផ្លែខ្វិត មានសណ្ឋានមូល ដោយខ្លួនឯង សត្វម្រឹគបក្សីទាំងពួង មានរូបរាងវិចិត្រផ្សេងៗ ដោយធម្មតាឯង យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលទៅជាដូច្នោះៗ មិនបាច់អាស្រ័យហេតុបច្ច័យឡើយ ដូចបន្លា ជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។
24)
តាក់តែងដោយឫទ្ធិមិនបាន។
25)
គ្មានផលជាពូជតទៅ ដូចសត្វចិញ្ចឹម ដែលគ្មានកូន និងដើមត្នោតឈ្មោល ជាដើម។
26)
មានកំណើតមនុស្ស ក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម។
27)
ក្នុងមហាកប្បមួយ មានអន្តរកប្ប៦៤ តែបុគ្គល ជាមិច្ឆាទិដ្ឋិ មិនដឹងដូច្នោះទេ បានជាយល់ថា៦២វិញ។
28)
ឯអភិជាតិ ទាំង៦នោះ គឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់ព្រានម្រឹគ ព្រានបក្សី ជាដើម១ និលាភិជាតិ (ជាតិខៀវ) បានដល់ភិក្ខុ ដែលបួសក្នុងព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់ពួកនិគ្រណ្ឌ១ ) ហលិទ្ធាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់ពួកអចេលសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់ពួកជន ជានន្ទគោត្រ និងវច្ឆគោត្រ ជាដើម១។
29)
ឯបុរិសភូមិ ទាំង៨នោះ គឺមន្ទភូមិ (កាលដែលនៅល្ងង់ខ្លៅ បានដល់ទារក ដែលទើបប្រសូតមក បាន៧ថ្ងៃ នៅល្ងង់ វង្វេង១ ខិឌ្ឌាភូមិ (កាលដែលមានល្បែង) បានដល់ទារក ដែលមកអំពីទុក្ខគតិ យំស្រែកច្រើន ឬទារក ដែលមកអំពីសុគតិ រឭកឃើញសុគតិ ហើយសើចរីករាយសប្បាយច្រើន១ បទវិមំសភូមិ (កាលដែលទើបរៀនដើរ) បានដល់ទារក ដែលទើបចេះកាន់ដៃមាតាបិតា រៀនដើរ១ ឧជុគតភូមិ (កាលដែលដើរត្រង់បាន) បានដល់ទារក ដែលចេះដើរ រឹងប៉ឹងហើយ១ សេក្ខភូមិ (កាលដែលសិក្សាសិល្ប)១ សមណភូមិ (កាលដែលចេញបួស)១ ជិនភូមិ (កាលដែលរៀនសិល្ប អំពីសំណាក់អាចារ្យចេះដឹងស្រេចហើយ)១ បន្នភូមិ (កាលបួសហើយត្រាច់ទៅបិណ្ឌបាត ឬប្រតិបត្តិធម៌ ឬចាស់គ្រាំគ្រា)១។
30)
សត្វដែលមានសញ្ញា ៧ នោះគឺ ឱដ្ឋ១ គោ១ លា១ ពពែ១ សត្វចិញ្ចឹម១ ម្រឹគ១ ក្របី១ (អដ្ឋកថា)។
31)
ធញ្ញជាតិ៧ គឺ ស្រូវសាលី១ ស្រូវខ្សាយ១ ស្រូវដំណើប១ ស្រង៉ែ១ កន្ទុយដំរី១ ស្ទួយ១ គែលលក១។
32)
ទេវតា ដែលជាអ្នកប្រើប្រាស់ នូវវត្ថុមានក្លិនក្រអូប។
33)
ឈើដែលមានឫស ខ្លឹម ស្រាយ ជាដើម ក្រអូបទាំងអស់។
34)
ជាអ្នកបណ្តាលនូវការត្រជាក់ ជាដើម។
35)
សំដៅយកការមិនឈ្លាសវៃ ក្នុងកម្មដ្ឋានគោចរ និងភិក្ខាចារគោចរ (អដ្ឋកថា)។
36)
មិនអាចបំពេញឧបការធម៌ទាំងឡាយ ដែលជាទីសប្បាយ ដល់សមាធិ។
km/tipitaka/book_034.txt · ពេលកែចុងក្រោយ: 2023/04/04 09:10 និពន្ឋដោយ Johann