តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » អព្ភន្តរវគ្គ ទី៤ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 286 បាលី cs-km: sut.kn.jat.286 អដ្ឋកថា: sut.kn.jat.286_att PTS: ?
សាលុកជាតក ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២៨៦. សាលូកជាតកំ (៣-៤-៦))
[៤៥៧] (គោឈ្មោះមហាលោហិតពោធិសត្វ ពោលថា) អ្នកកុំប្រាថ្នា (នូវអាហារ) របស់ជ្រូកឈ្មោះសាលុកឡើយ (ដ្បិតជ្រូកនេះ) បរិភោគបាយ ជាគ្រឿងក្ដៅក្រហាយ អ្នកចូរមានសេចក្ដីខ្វល់ខ្វាយតិច ហើយបរិភោគនូវអង្កាមចុះ ការបរិភោគនូវអង្កាមនេះឯងហើយ ជាលក្ខណៈនៃហេតុឲ្យអាយុវែង។
[៤៥៨] បុរសអ្នករៀបការនោះជាសេវកៈ (ប្រកបដោយបរិសទ្យ) ជាភ្ញៀវមកប្រជុំក្នុងទីនេះ ក្នុងកាលឥឡូវនេះ អ្នកនឹងឃើញជ្រូកឈ្មោះសាលុកដេកស្ងៀម ត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែមិនខាន។
[៤៥៩] (ព្រះសាស្ដា ត្រាស់ថា) គោចាស់ (ទាំងពីរ) ឃើញជ្រូកដេកស្ងៀម ត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែដែលគេកាច់ហើយ ក៏គិតថា អង្កាមជាអាហារដ៏ប្រសើររបស់យើង។
ចប់ សាលុកជាតក ទី៦។