តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » បុចិមន្ទវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 315 បាលី cs-km: sut.kn.jat.315 អដ្ឋកថា: sut.kn.jat.315_att PTS: ?
មំសជាតក ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣១៥. សព្វមំសលាភជាតកំ (៤-២-៥))
[៥៥៨] (ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្រ ទី១ ថា) វាចារបស់អ្នកអាក្រក់ណាស់ អ្នកជាអ្នកសុំសាច់ តែវាចាប្រហែលនឹងវាវ នែសំឡាញ់ យើងនឹងឲ្យវាវដល់អ្នក។
[៥៥៩] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី២ ថា) ជនជាបងប្អូន គេទុកជាអវយវៈរបស់មនុស្សទាំងឡាយក្នុងលោក វាចារបស់អ្នក ប្រហែលនឹងអវយវៈ នែសំឡាញ់ យើងនឹងឲ្យសាច់អវយវៈដល់អ្នក។
[៥៦០] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៣ ថា) កូនកាលហៅបិតាថា ឪពុក ឪពុក ដូច្នេះ រមែងធ្វើបេះដូងបិតាឲ្យកម្រើក វាចារបស់អ្នក ប្រហែលនឹងបេះដូង នែសំឡាញ់ យើងនឹងឲ្យបេះដូងដល់អ្នក។
[៥៦១] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៤ ថា) សំឡាញ់របស់បុរសណា មិនមានក្នុងស្រុក លំនៅរបស់បុរសនោះ ក្នុងស្រុកនោះឯង ដូចព្រៃ វាចារបស់អ្នកប្រហែលនឹងសម្បត្តិទាំងពួង នែសំឡាញ់ យើនឹងឲ្យសាច់ទាំងអស់ដល់អ្នក។
ចប់ មំសជាតក ទី៥។