User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.09.10

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្បេយ្យក្ខន្ធកៈ

២៤៣. និយស្សកម្មកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 09.10 បាលី cs-km: vin.mv.09.10 អដ្ឋកថា: vin.mv.09.10_att PTS: ?

និយស្សកម្មកថា (ទី២៤៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២៤៣)

[១១៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិនសមគួរ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ​ ដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិនសមគួរ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើនិយស្សកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងអម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុ​នោះ។បេ។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក1) ឲ្យដូចសេចក្តី ដែលបានពោលមកហើយឰដ៏​ខាងក្រោយ។

 

1)
រឿងដែលត្រូវសំដែងវិលទៅរកសេចក្តីដើមវិញ ហៅថា ចក្ក គឺត្រូវបន្ថែមសេចក្តីខាងដើម និងខាងចុង ដូចរឿងរ៉ាវដែលនិយាយមកហើយ។
km/tipitaka/vin/mv/vin.mv.09.10.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann