ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 032 បាលី cs-km: sut.kn.iti.032 អដ្ឋកថា: sut.kn.iti.032_att PTS: ?
បឋមសីលសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ទ. ៣៥
(៥. បឋមសីលសុត្តំ)
[៣២] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺប្រកបដោយសីលលាមក ១ ប្រកបដោយទិដ្ឋិលាមក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ នេះឯង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនណា ប្រកបដោយធម៌ ២ យ៉ាងនេះ គឺដោយសីលលាមក ១ ដោយទិដ្ឋិលាមក ១ ជនអ្នកឥតបញ្ញានោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងចូលទៅកាន់នរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី៥។