ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 054 បាលី cs-km: sut.kn.iti.054 អដ្ឋកថា: sut.kn.iti.054_att PTS: ?
បឋមឯសនាសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ទ. ៦៣
(៥. បឋមឯសនាសុត្តំ)
[៥៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣។ ការស្វែងរក ៣ តើដូចម្ដេច។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ នេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវការស្វែងរកទាំងឡាយផង នូវទីកើតនៃការស្វែងរកទាំងឡាយផង ការស្វែងរកទាំងនុ៎ះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃការស្វែងរកផង ភិក្ខុអស់ទៅនៃតណ្ហា តែងបរិនិព្វាន ព្រោះអស់ទៅនៃការស្វែងរកទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៥។