ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ចតុត្ថវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 085 បាលី cs-km: sut.kn.iti.085 អដ្ឋកថា: sut.kn.iti.085_att PTS: ?
អសុភានុបស្សីសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. អសុភានុបស្សីសុត្តំ)
[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយ ឯអានាបានស្សតិកម្មដ្ឋាន ក៏អ្នកទាំងឡាយ ចូរតាំងឡើងប្រាកដ ឲ្យមានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុង អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយហើយ រាគានុស្ស័យណា គួរដល់កិរិយាកើតឡើងក្នុងសុភធាតុ (កាន់យកនូវអារម្មណ៍ថាស្អាត) រាគានុស្ស័យនោះ អ្នកទាំងឡាយ រមែងលះបង់បាន។ កាលអានាបានស្សតិកម្មដ្ឋាន តាំងឡើងប្រាកដ មានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុងហើយ អាសយវិតក្កៈទាំងឡាយណាជាខាងក្រៅ ដែលជាចំណែកនៃសេចក្តីចង្អៀតចង្អល់ អាសយវិតក្កៈទាំងឡាយនោះ មិនមានតទៅទៀតឡើយ។ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀងហើយ អវិជ្ជា អ្នកទាំងឡាយ ក៏រមែងលះបង់បាន វិជ្ជាសោត ក៏រមែងកើតឡើង។ ទ. ១០៨
ភិក្ខុជាអ្នកពិចារណាឃើញរឿយ ៗ ក្នុងកាយមិនស្អាត មានសតិដំកល់ខ្ជាប់ក្នុងអានាបានស្សតិកម្មដ្ឋាន ពិចារណាឃើញព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេសសព្វ ៗ កាល។ ភិក្ខុនោះឯង ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។
សូត្រ ទី ៦។