km:tipitaka:vin:mv:vin.mv.01.22

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២២. និស្សយបដិប្បស្សទ្ធិកថា

សង្ខេប

?

mv 01.22 បាលី cs-km: vin.mv.01.22 អដ្ឋកថា: vin.mv.01.22_att PTS: ?

និស្សយបដិប្បស្សទ្ធិកថា (ទី២២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២២.)

[៩៧] សម័យនោះឯង កាលបើអាចារ្យ និងឧបជ្ឈាយ៍​ទំាងឡាយចៀសចេញទៅក្តី សឹកចេញ​ទៅក្តី ធ្វើមរណកាលទៅក្តី រត់ចូលទៅកាន់​ពួកតិរ្ថិយក្តី ពួកភិក្ខុក៏មិនដឹងសេចក្តីរម្ងាប់​ចាកនិស្ស័យ គឺ​ដាច់​និស្ស័យ​បានឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់​និស្ស័យ គឺដាច់​និស្ស័យ ព្រោះឧបជ្ឈាយ៍នេះ​ មាន៥យ៉ាង គឺទី១ ឧបជ្ឈាយ៍​ចៀសចេញទៅក្តី ទី២ឧបជ្ឈាយ៍សឹកចេញ​ទៅក្តី ទី៣ឧបជ្ឈាយ៍ធ្វើមរណកាលទៅក្តី ទី៤ឧបជ្ឈាយ៍ទៅកាន់​តិរ្ថិយក្តី ទី៥ឧបជ្ឈាយ៍បណ្តេញចេញក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់​និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍​មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់​និស្ស័យ គឺដាច់​និស្ស័យ ព្រោះអាចារ្យនេះ​ មាន៦យ៉ាង គឺទី១ អាចារ្យចៀសចេញទៅក្តី ទី២សឹកចេញ​ទៅក្តី ទី៣ធ្វើមរណកាលទៅក្តី ទី៤ទៅកាន់ពួក​តិរ្ថិយក្តី ទី៥បណ្តេញចេញក្តី ទី៦ អាចារ្យ​បានទៅនៅ​រួបរួម​ជាមួយ​នឹងឧបជ្ឈាយ៍​ក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់​និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យមាន៦យ៉ាងនេះឯង។

 

km/tipitaka/vin/mv/vin.mv.01.22.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann