User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.33

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៣. ឥណាយិកវត្ថុ

សង្ខេប

?

mv 01.33 បាលី cs-km: vin.mv.01.33 អដ្ឋកថា: vin.mv.01.33_att PTS: ?

ឥណាយិកវត្ថុ (ទី៣៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣៣.)

[១០៨] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សចំពាក់បំណុលគេ ហើយរត់ទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ ពួកម្ចាស់ទ្រព្យបាន​ឃើញហើយ ក៏និយាយ​ពាក្យយ៉ាងនេះ​ថា បុរសនេះហើយដែល​ជំពាក់​បំណុល​យើងនោះ បើដូច្នោះ ពួកយើងនាំវាទៅ។ មនុស្ស​មួយពួក​ក៏និយាយ​យ៉ាងនេះថា ម្នាលអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយ​កុំនិយាយ​ពាក្យដូច្នេះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា អ្នកណាបួស​ក្នុងសំណាក់ពួកសមណៈ សក្យបុត្រ អ្នកណាមួយធ្វើ​ទោសអ្វីៗ ដល់អ្នកនោះ​មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យ​សំដែងហើយ​ដោយពីរោះ អ្នកទាំងនោះ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃទុក្ខ​ដោយល្អចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ ជាបុគ្គល​បានព្រះរាជ​អភ័យ ពួកសមណៈ​ទាំងនេះ អ្នកណាមួយ​ធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើ​នឹងបំបួសមនុស្ស​ដែលជំពាក់​បំណុលគេ ​(ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសមនុស្ស​ដែលជំពាក់បំណុលគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.33.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann