User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.47

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤៧. បណ្ឌកវត្ថុ

សង្ខេប

?

mv 01.47 បាលី cs-km: vin.mv.01.47 អដ្ឋកថា: vin.mv.01.47_att PTS: ?

បណ្ឌកវត្ថុ (ទី៤៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤៧.)

[១២៥] សម័យ​នោះឯង មានមនុស្សខ្ទើយ​ម្នាក់បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ មនុស្សខ្ទើយ​នោះ ចូលទៅរកពួក​ភិក្ខុ​ជាកំឡោះៗ ហើយនិយាយយ៉ាង​នេះថា លោកដ៏មានអាយុ​ទាំងឡាយ ចូរមកប្រទូស្ត (សេពមេថុន) នឹងខ្ញុំចុះ។ ភិក្ខុទាំងឡាយ​ក៏បណ្តេញ​ដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរ​អន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរ​វិនាស​ទៅ យើងមិនត្រូវការ​នឹងអ្នកឯង​ទេ។ មនុស្សខ្ទើយនោះ លុះដល់​ភិក្ខុទាំងឡាយ​បណ្តេញ​ចេញ​ហើយ ក៏ចូល​ទៅរក​ពួកសាមណេរ​ធំៗ ដែលមានសរីរៈ​ធាត់ៗទៀត ហើយនិយាយយ៉ាង​នេះថា បពិត្រលោកដ៏មានអាយុ​ទាំងឡាយ ចូរលោក​ទាំងឡាយ​មកប្រទូស្តនឹងខ្ញុំចុះ។ ពួកសាមណេរ​ក៏បណ្តេញ​ដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរ​អន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរ​វិនាស​ទៅ យើងមិនត្រូវការ​នឹងអ្នកឯង​ទេ។ មនុស្សខ្ទើយនោះ លុះសាមណេរទាំងឡាយ​បណ្តេញ​​ហើយ ក៏ចូលទៅរក​ពួកគង្វាល​ដំរី និងពួក​គង្វាលសេះ ហើយ​និយាយយ៉ាង​នេះថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំចុះ។ ពួកគង្វាល​ដំរី និងពួក​គង្វាលសេះ ក៏ប្រទូស្តទៅ។ គង្វាល​ដំរី និងគង្វាលសេះ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ​ទាំងនេះ​ជាមនុស្សខ្ទើយ បណ្តាសមណៈ​ទាំងនេះ ប្រហែល​ជាសមណៈ​ណា ដែលមិនខ្ទើយ មុខជាប្រទូស្ត​ពួកខ្ទើយ​មិនលែងឡើយ បើដូច្នេះ ពួក​សមណៈ​ទាំងនេះ​ សុទ្ធតែ​ប្រព្រឹត្ត​អព្រហ្មចរិយធម៌ (មេថុនធម្ម) គ្រប់គ្នាទាំងអស់​មិនខាន។ ភិក្ខុទាំងឡាយ​ កាលបើ​បានឮ​ពួកគង្វាល​ដំរី និងពួកគង្វាល​សេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួក​ភិក្ខុនោះ​ក៏ក្រាប​ទូល​រឿងនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខ្ទើយ​ជាអនុបសម្បន្ន សង្ឃមិនគប្បី​ឲ្យឧបសម្ប័ទឡើយ (បើ) ជាឧបសម្ប័ទហើយ ត្រូវឲ្យវិនាសចេញ។

 

km/tipitaka/vin/mv/vin.mv.01.47.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann